» មេភូមិសាមគ្គីស្បថថាមិនបានទទួលលុយមួយលានប្រាំសែនរៀលជាថ្នូរអោយផ្ទៈ១ខ្នងនៅតំបន់ភៀសសឹកទេ! » សម្តេចមហាបវរធិបតីទទួលជួបហ៊ុនរបស់ចិនដែលសហការ បង្កើតរោងចក្រដំឡើងឧបករណ៍ថេប្លេត (Tablet) នៅកម្ពុជា » តើអ្នកណា ជាអ្នកបើកដៃឲ្យសាឡង់ របស់ជនជាវៀតណាមចូល មកខុសច្បាប់លួចបូមខ្សាច់នៅក្នុងប្រទេសកម្ពុជា » សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញទៅបំពេញទស្សនកិច្ចការងារនៅចិន ៣ថ្ងៃសង្ឃឹមថាបានផ្លែផ្កាល្អ! » មេទព័ភូមិភាគកម្ពុជាស្នើថៃឲ្យបញ្ឈប់ឈូសឆាយរាយបន្លាលួសនិងធ្វើការវាស់វែងតែមិនមានចម្លើយពីមេទព័ថៃ! » ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី អេម៉ានូអែល ម៉ាក្រុង មកកម្ពុជា នឹងបើកទំព័រថ្មីនៃទំនាក់ទំនងទ្វេភាគី » ប្អូនស្រី​បង្កើត​របស់​​អតីតព្រឹទ្ធ​សមាជិក Lindsey Graham ​ដែលចូលមរណៈភាពត្រូវ​​តែងតាំង​​​​​ជាសមាជិកព្រឹទ្ធសភាជំនួស​បង​ប្រុស​ » ទូតកម្ពុជា ប្រចាំប្រទេសជប៉ុន ប្រតិកម្មអត្ថបទពាក់ព័ន្ធនឹងកម្ពុជា ចុះផ្សាយដោយ Nikkei Asia » អ្នកឧកញ៉ា គិត ម៉េង ចាត់ទុកវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ជាច្រករួមតែមួយ ដើម្បីដោះស្រាយបញ្ហាប្រឈមនានាបានឆាប់រហ័ស និងមានប្រសិទ្ធភាព » អាជ្ញាធរអប្សរា និងមន្ទីរវប្បធម៌ខេត្តរសៀមរាប ចុះពង្រឹងការជួលសម្លៀកបំពាក់បុរាណនៅក្នុងតំបន់អង្គរ » មន្ត្រីឧទ្យានុរក្សក្រសួងបរិស្ថាន អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋសហគមន៍ ជួយអន្តរាគមន៍ ជម្លៀសអ្នកទេសចរណ៍នៅតំបន់ភ្នំខ្នងផ្សារជាង៥០០នាក់ ក្នុងពេលកងទព័ជើងទឹកប្រុងជើងការ » អគ្គីភ័យឆេះបារមួយនៅកណ្តាលទីក្រុងបាងកកស្លាប់២៧នាក់ » ចាប់ខ្លួនបានហើយ ជនដៃដល់រំលោភសម្លាប់គ្រូពេទ្យជនជាតិចិន នៅបុរីពិភពថ្មីកួរស្រូវ២ » អតីតអភិបាលក្រុងអរិយ៍ក្សត្រអ្នកស្រី ធី សុវណ្ណ​ថា និង​ប្តី ជាប់ពន្ធនាគារ​​ម្នាក់ៗ​ ៣ឆ្នាំព្រោះតែនិយាយ! » កម្ពុជានឹងមានភ្លៀងធ្លាក់ខ្លាំងទូទាំងប្រទេស ដោយតំបន់មួយចំនួនកំពុងប្រឈមមុខនឹងហានិភ័យទឹកជំនន់បន្ទាប់ពីប្រទេសចិន !

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1166 នាក់

ម្សិលមិញ 9221 នាក់

សរុប 19767232 នាក់

ប្រជាពលរដ្ឋ​ចេញពី​អង្គរ​ទៅ​រុន​តា​ឯក​បាន​អំណោយ​ហើយ​បាន​បណ្ណ​ក្រីក្រ​ទៀត​

​ខេត្តសៀមរាប​៖​សម្តេច​តេ​ជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី​បាន បន្ត​ជួប​សំណេះសំណាល ជាមួយ​ប្រជាពលរដ្ឋ​ស្ម័គ្រចិត្ត​រើ​សំណង់​ចេញពី​តំបន់​រមណីយដ្ឋាន​អង្គរ​ជាង​២៧៥១​ពាន់​គ្រួសារ​បន្ថែមទៀត​ដែល​ស្ម​គ្រ​ចិត្ត​ទៅ​រស់នៅ​ភូមិ​រុន​តា​ឯក​នៅ​ព្រឹក ថ្ងៃ​សៅ​ទី​១ ខែតុលា ឆ្នាំ​២០២២ ។​​កិច្ច​សំណេះសំណាល​នេះ បានធ្វើ​ឡើង​នៅ​ភូមិ​ធម្មជាតិ​រុន​តា​ឯក ស្ថិត​ក្នុងស្រុក​បន្ទាយស្រី ខេត្តសៀមរាប ជាទី​តាំង​ដែល​រាជរដ្ឋាភិបាល​ផ្តល់​ដី​ជូន​ពលរដ្ឋ​ជា​ថ្នូរ​ការរុះរើ​សំណង់​នោះ​។​a hun taek 

​កាលពី​ថ្ងៃទី​១៣ ខែកញ្ញា​កន្លងទៅ សម្តេច​បាន​ជួប​ប្រ ពលរដ្ឋ​ប្រមាណ​ជាង​១​ពាន់​គ្រួសារ​រូ ហើយ​។​សម្ដេច​តេ​ជោ​បាន​អរគុណ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​បាន​ស្ម័គ្រចិត្ត​តាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​ដើម្បី​ធ្វើយ៉ាងណា​ថែរក្សា​កេ​រ្ត៍​មរតក​ដូនតា នៃ​ប្រា​ង​ប្រាសាទអង្គរវត្ត​។ សម្តេច​តេ​ជោ​បាន​មានប្រសាសន៍ថា ដូនតា​ខ្មែរ​បាន​សាងសង់​ប្រាសាទបុរាណ​ច្រើនណាស់​នៅលើ​ទឹកដី​អង្គរ​យើង ដូច្នេះ​យើង​ត្រូវ​រួមគ្នា​ថែរក្សា​មរតក​ទាំងនេះ អោយបាន​គង់វង្ស​។​សម្តេច​តេ​ជោ​បាន​មាន​ប្រសា​ន៍​បញ្ជាក់ថា កម្ពុជា​កំពុង​ស្នើ​ដាក់​ប្រាសាទ​កោះ​កេរ​ចូលទៅក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ជា​បន្ត​ទៀតផង​ដែរ​។

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា ប្រជាពលរដ្ឋ ៥៩៤​គ្រួសារ ដែល​ស្ម័គ្រចិត្ត​រើ​ចេញពី​ចំណីផ្លូវ និង​ស្ទឹង​ក្នុង​ក្រុង​សៀមរាប​ក៏​ទទួលបាន​គោលនយោបាយ​ដូចគ្នា​នឹង​ពលរដ្ឋ​រើចេញ​ពី​តំបន់​អង្គ​រដែរ​។​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ណែនាំ​អាជ្ញាធរ​អប្សរា​ធ្វើការ​នេះ​ឱ្យ​ម៉ត់ចត់ និង​ច្បាស់លាស់​បំផុត​ចំពោះ​ការគ្រប់គ្រង​ដី​តំបន់​អភិរក្ស​នៅ​រមនីយដ្ឋាន​អង្គរ​នេះ​។​ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ណែនាំ​ដល់​គណៈរដ្ឋមន្ត្រី​ឱ្យចេញ ស​.​ជ​.​ណ តែម្តង​ពាក់ព័ន្ធ​ការអភិវឌ្ឍ​នៅ​តំបន់​រុន​តា​ឯក​ខេត្តសៀមរាប​នេះ​។ សម្តេច​តេ​ជោ​បាន​មានប្រសាសន៍​បញ្ជាក់​សារជាថ្មី​ថា យោធភូមិភាគ​ទី​៤ និង​កងពលធំ​ទី​២ ជា​អ្នក​ដឹកជញ្ជូន​សម្ភារៈ​របស់​ប្រជាពលរដ្ឋ​ពេល​រើ​លំនៅឋាន​មកកាន់​តំបន់​នេះ​។ នៅថ្ងៃនេះ សម្តេច​តេ​ជោ​ក៏បាន​ណែនាំ​មិនឱ្យ​មានការ​លុប​ស្រះ​បុរាណ​នៅ​តំបន់​រុន​តា​ឯក​នោះឡើយ ផ្ទុយទៅវិញ​ត្រូវតែ​ត្រូវ​ជីក​បន្ថែម ហើយ​យក​ដី​ចាក់​នៅ​ភូមិឋាន​របស់​ប្រជាពលរដ្ឋ​តែម្តង​។

​សម្រាប់​ការឧបត្ថម្ភ​ដំណាក់កាល​ដំបូង​សម្រាប់​ពលរដ្ឋ​មក​រស់នៅ​រុន​តា​ឯក រួមមាន​៖ មី​មួយ​កេស​ធំ ត្រីខ​មួយ​កេស​ធំ មាន ១០០​កំប៉ុង អង្ករ ៥០​គីឡូក្រាម ស័ង្កសី ៣០​សន្លឹក តង់ ៤​ម៉ែត្រ គុណ ៦​ម៉ែត្រ ចំនួន​១ ឃី​ត​មួយកញ្ចប់ (​មុង ខ្នើយ ភួយ សារុង កន្ទេល​) និង​ថវិកា ១​លាន ៤​សែន សម្រាប់​មួយ​គ្រួសារ​។ សម្តេច​តេ​ជោ​ក៏បាន​ប្រកាស​ឧបត្ថម្ភ​ដល់​ពលរដ្ឋ ១,៧១១​គ្រួសារ​មុន ទទួល​បន្ថែម​នូវ​ឃី​ត​មួយ និង​តង់​១ ផងដែរ​។​
​នៅថ្ងៃនេះ សម្តេច​តេ​ជោ​សម្រេច​ប្រគល់​បណ្ណ​ក្រីក្រ​ប្រភេទ​១ ជូន​ដល់​គ្រប់​ពលរដ្ឋ​ដែល​មក​រស់នៅ​ភូមិ​រុន​តា​ឯក​ទាំងអស់​គ្រប់​គ្រួសារ​តែម្តង​។ សម្តេច​តេ​ជោ បាន​ប្រសាសន៍ថា​គណបក្ស​ប្រជាជន​កម្ពុជា មិន​សន្យា​ចោល​ទេ តែ​បច្ចុប្បន្ន​រាជរដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កំពុងតែ​អនុវត្តន៍​តែម្តង​នូវ​គោលនយោបាយ​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​ពលរដ្ឋ​ជិត ៣​លាន​នាក់​។​​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​សន្យាថា សម្តេច​នឹង​អញ្ជើញ​មកកាន់​តំបន់​អភិវឌ្ឍន៍​រុន​តា​ឯក​នេះ​ជា​ច្រើនដង​បន្ថែមទៀត​នៅពេល​ខាងមុខ ដើម្បី​បានមក​មើល និង​ដឹង​ពី​ជីវភាព​រស់នៅរ​បស់បង​ប្អូន​ប្រជាពលរដ្ឋ​ដែល​មក​រស់នៅ​តំបន់​អភិវឌ្ឍន៍​ថ្មី​នេះ​៕a hun taek1 a hun taek2 a hun taek3 a hun taek4