» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9839 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700010 នាក់

គណៈកម្មការ​អធិការកិច្ច​វិន័យ និង​ត្រួតពិនិត្យ​កិច្ចការរដ្ឋ នៃ​បក្សកុម្មុយនិស្ត​ចិន ខេត្ត​ក្វាង​ទុង និង​អង្គភាព​ប្រឆាំង​អំពើពុករលួយ​របស់​ក​ម្ពុ​ជា និងកិច្ចសហប្រតិបត្តិការ​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ​

 

​ភ្នំពេញ ៖ កិច្ចសហប្រតិបត្តិការ​ទៅលើ​កិច្ចការ​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ ត្រូវបាន​លើកឡើង​នៅក្នុង​ជំនួប​រវាង​គណៈ​ប្រតិភូ​គណៈកម្មការ​អធិការកិច្ច​វិន័យ និង​ត្រួតពិនិត្យ​កិច្ចការរដ្ឋ បក្សកុម្មុយនិស្ត​ចិន​ខេត្ត​ក្វាង​ទុង ដឹកនាំ​ដោយ​ឯកឧត្តម Song Fulong សមាជិក​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍ នៃ​គណៈកម្មាធិការ​បក្សកុម្មុយនិស្ត​ចិន ខេត្ត​ក្វាង​ទុង លេខាធិការ​នៃ​គណៈកម្មការ​អធិការកិច្ច​វិន័យ នៃ​គណៈកម្មាធិការ​បក្សកុម្មុយនិស្ត​ចិន ខេត្ត​ក្វាង​ទុង និង​ជា​ប្រធាន នៃ​គណៈកម្មាធិការ​ត្រួតពិនិត្យ​រដ្ឋ ខេត្ត​ក្វាង​ទុង និង​ឯកឧត្តម កិត្តិ​នីតិកោសល​បណ្ឌិត ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ នៃ​ព្រះរាជាណាចក្រ​ម្ពុ​ជា នា​ព្រឹក​ថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០២៤ នៅ​ទីស្តីការ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ។​a china acu 

​ឯកឧត្តម Song Fulong បាន​មានប្រសាសន៍ថា បក្សកុម្មុយនិស្ត​ចិន ជា​បក្ស​កាន់អំណាច បាន​ប្រកាន់ខ្ជាប់​នូវ​ភាព​ស្អាតស្អំ​ជាប់​ជានិច្ច បង្ក​បរិយាកាស​សង្គម​ឲ្យ​មាន​តម្លាភាព មាន​យន្តការ​ប្រឆាំង​អំពើពុករលួយ​យ៉ាង​ម៉ឺងម៉ាត់ ដោយមាន​ការត្រួតពិនិត្យ​ពី​មន្ត្រី​ប្រឆាំង​អំពើពុករលួយ​របស់​ខេត្ត​ក្វាង​ទុង ៦០០ នាក់ ។​​ឯកឧត្តម សុង ហ្វូ​ឡុង បាន​លើកឡើងថា «​គ្មាន​ការអត់ឱន បន្ត​ជំរុញ​ខ្លាំងក្លា​ការប្រយុទ្ធ​ប្រឆាំងនឹង​ការិយាធិបតេយ្យ អំពើពុករលួយ ភាព​ខ្ជះខ្ជាយ និង​អសកម្ម​។ ប្រព័ន្ធ​នយោបាយ​ទាំងមូល ត្រូវធ្វើ​ឲ្យ​ខ្ជាប់ខ្ជួន កែលម្អ​របៀបរបប គោលនយោបាយ យន្តការ និង​បទ​ប្បញ្ញត្តិ​ដើម្បីឱ្យ​បុគ្គល​ម្នាក់ៗ​មានការ​ជ្រួតជ្រាប​ពី​ទំនួល​ខុសត្រូវ​របស់ខ្លួន ដោយ​មិន​ចង់ មិនអាច និង​មិន​ហ៊ាន​ពុករលួយ ។​

​ស្របពេល​ជាមួយនឹង​ការលើកឡើង​អំពី​យន្តការ​ប្រឆាំង​អំពើពុករលួយ​របស់​គ​ណៈ​ប្រតិភូ ឯកឧត្តម កិត្តិ​នីតិកោសល​បណ្ឌិត ទេសរដ្ឋមន្ត្រី ប្រធាន​អង្គភាព​ប្រ​ឆាង​អំពើពុករលួយ បាន​ជម្រាបជូន​ភ្ញៀវ​អំពី​កិច្ចការ​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ​របស់​អង្គភាព ដែលមាន ៣​ផ្នែក​ធំៗ គឺ ១.​អប់រំ ២.​បង្ការ ទប់ស្កាត់ និង ៣.​បង្ក្រាប​កសាង​សំណុំរឿង​ទៅ​តុលាការ ដែល​ផ្នែក​ទី ១ និង​ទី​២ ជា​យន្តការ​អង្គភាព​ធ្វើ​ច្រើន​រហូតដល់ ៨០% នៃ​កិច្ចការ​ទាំងមូល ដើម្បី​អប់រំ​មនុស្ស «​មិន​ចង់​ពុករលួយ មិនអាច​ពុករលួយ និង​មិន​ហ៊ាន​ពុករលួយ​»​។ លោក សុង ហ្វូ​ឡុង បាន​លើកឡើងថា ប្រទេស​ទាំងពីរ​មាន​នីតិវិធី​អនុវត្ត​ទៅលើ​ការងារ​នេះ​ស្រដៀង​គ្នា ។​

​ភាគី​ទាំង​ពីរបាន​ពិភាក្សាគ្នា​ទៅលើ​កិច្ចការ​ផ្សេងៗ​មួយចំនួនទៀត ដូចជា ការផ្លាស់ប្តូរ​កិច្ចសហការ​ទៅលើ​ការស៊ើបអង្កេត ការប្ដេជ្ញា​បង្កើន​កិច្ចសហការ​ប្រឆាំង​អំពើពុករលួយ​រួមគ្នា ពិសេស​ការស្វែងរក អង្កេត និង​ឃាត់ខ្លួន​មុខសញ្ញា​ទាំងឡាយ​ដែល​រត់គេចខ្លួន​ចេញពី​ប្រទេស​ចិន​មក​កម្ពុជា ឬ​ពី​ប្រទេស​កម្ពុជា​ទៅ​ប្រទេស​ចិន និង​បាន​ចែករំលែក​បទពិសោធ​អំពី​ការអនុវត្ត​ការប្រឆាំង​អំពើពុករលួយ​គ្នា​ទៅវិញទៅមក​។​​ដំណើរ​ទស្សនកិច្ច​នេះ ក៏​ជា​ផ្នែក​មួយ​នៃ​ការ​រឹតចំណង​សាមគ្គី មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ ហើយ​ភាគី​ចិន​បាន​សន្យាថា នឹង​បង្កើន​កិច្ចសហប្រតិបត្តិការ​កា​ន់​តែ​ស៊ីជម្រៅ និង​កាន់តែ​ល្អ​បន្ថែមទៀត រវាង​ក្របខណ្ឌ​ខេត្ត​ក្វាង​ទុង ជាមួយ​អង្គភាព​ប្រឆាំង​អំពើពុករលួយ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។​

​គណៈប្រតិភូ​ក៏​គោរព​អញ្ជើញ​ឯកឧត្តម ទេសរដ្ឋមន្ត្រី ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ធ្វើ​ទស្សនកិច្ច​នៅ​ខេត្ត​ក្វាង​ទុង​ផងដែរ ។ ភាគី​ទាំងពីរ​បាន​សម្តែង​នូវ​អំណរ​សាទរ និង​រីករាយ​ចំពោះ​លទ្ធផល​នៃ​ជំនួប​នេះ ។ ឆ្លៀតឱកាស​នោះដែរ ប្រធាន​ប្រតិភូ បាន​ពាំនាំ​ពាក្យពេចន៍​សួរសុខទុក្ខ​ពី​ថ្នាក់ដឹកនាំ​នៃ​បក្សកុម្មុយនិស្ត​ចិន​ជូន​ឯកឧត្តម កិត្តិ​នីតិកោសល​បណ្ឌិត ទេសរដ្ឋមន្ត្រី​ផងដែរ ។​a china acu1 a china acu2 

​