» លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន » រាជរដ្ឋាភិបាលនឹងផ្តល់ប្រាក់ឧបត្ថម្ភលើកទី២ ជូនគ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ នៅថ្ងៃទី១៦ ខែតុលា នេះ » ក្រសួងការពារជាតិវៀតណាមបោះមេបើកពិពណ៍ពាណិជ្ចកម្មបង្ហាញផលិតផលនៅរាជធានីភ្នំពេញបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិចុះហត្ថលេខាសហការយោធា » នារីម្នាក់ដែលជេរប្រមាថ​លើវីរកង ទ័ពតាមបណ្ដាញសង្គម​ Bigo Live​ ត្រូវសមត្ថកិច្ចខេត្តកំពង់ ស្ពឺ ឃាត់ខ្លួនបានហេីយ » ក្រុមមន្ត្រីឧទ្យានុរក្ស និងអាជ្ញាធរមូលដ្ឋានបន្តតាមដានហ្វូងដំរីព្រៃក្រោយព្រិជមនុស្សស្លាប់នៅស្រុកជាំក្សាន្ត » អគ្គនាយករងនៃក្រសួងរ៉ែ និងថាមពល ម្នាក់ ត្រូវបានឃាត់ខ្លួនបន្ទាប់ពីជិះរថយន្ត Ford ពាក់ស្លាកលេខរដ្ឋ ដេញបាញ់រថយន្តមួយគ្រឿងទៀតបណ្ដាលឱ្យកូនប្រុសបង្កើតរងរបួស » កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់ » គ្រោះថ្នាក់ចរាចរណ៍លើផ្លូវឈ្នះឈ្នះបណ្ដាលឲ្យនារីម្នាក់មកពីភ្ជុំវិញស្លាប់ និងម្នាក់ទៀតរងរបួសស្រាល » ហេតុអ្វីអារ៉ាប៊ីសាអូឌីតចាយលុយរាប់ពាន់លានដុល្លារលើវិស័យការពារជាតិតែមិនអាចការពារការវាយប្រហារពីក្រុមHouthi » កម្ពុជា-វៀតណាម បង្កើនកិច្ចសហប្រតិបត្តិការយោធាក្រោមរូបភាពត្រៀមប្រារព្ធខួប ៦០ ឆ្នាំនៃទំនាក់ទំនងការទូតប្រទេសទាំងពីរ » សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ៤ថ្ងៃហើយមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ក្នុងពេលអ៊ុំសំអានរុញឲ្យ២៣តុលាវិញ » ករណីលង់ទឹកសមុទ្រ នៅចំណុចព្រែកកំពង់បាយសមត្តកិច្ចសង្គ្រោះកុមារបាន ៤នាក់ តែម្នាក់ទៀតបាត់បង់ជីវិត »  អាជ្ញាធរកម្ពុជាកំពុងស៊ើបអង្កេតលើលោក Deng Pibing ដែលល្បីតាមកាសែតអាល់ហ្សាហ្ស៊ីរ៉ារឿងរកលុយពីការឆបោកតាអនឡាញ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6839 នាក់

ម្សិលមិញ 7206 នាក់

សរុប 20671479 នាក់

សម្តេច​តេ​ជោ ឱ្យ​បើក​បៀវត្ស​សម្រាប់​ខែកញ្ញា និង​ប្រាក់ឧបត្ថម្ភ​៥​ម៉ឺន​រៀល​ជូន​មន្ត្រីរាជការ នៅ​សប្តាហ៍​ទី​ពីរ​និង​បញ្ចេញ​ឡានក្រុង​ដឹក ទៅ​បុណ្យ​ភ្ជុំបិណ្ឌ


​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០១៩​នេះ ក្នុង​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី នៅ​វិមាន​សន្តិភាព​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានសម្រេច​បើកប្រាក់​បៀវត្ស សម្រាប់​ខែកញ្ញា​សរុប​តែមួយ​លើក និង​ផ្តល់ប្រាក់​ឧបត្ថម្ភ​ចំនួន​៥​ម៉ឺន​រៀល​ក្នុង​ម្នាក់ ជូន​ដល់​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ មន្ត្រី​ជាប់កិច្ចសន្យា បុគ្គលិក​អណ្តែត និង​មន្ត្រី​ចូលនិវត្តន៍​នៅ​ទូទាំងប្រទេស ក្នុង​សប្តាហ៍​ទី​ពីរ​នៃ​ខែកញ្ញា​តែម្តង​។​a hun salary 

​ក្រៅពីនោះ​សម្តេច​តេ​ជោ​ក៏​បញ្ជា​ឪ្យ​សាលា​រាជធានី​បញ្ចេញ​ឡានក្រុង​១២០​គ្រឿង​សម្រាប់​ត្រៀម​ដឹក​ប្រជាពលរដ្ឋ​ទៅ​ស្រុក​នា​បុណ្យ​ភ្ជុំ​ចាប់ពី​ថ្ងៃទី​២៦​ដល់​២៩​កញ្ញា​ដោយ​មិន​គិតថ្លៃ​ផងដែរ​។​

​ក្នុង​កិច្ចប្រជុំ​នេះ​សម្តេច​ក៏បាន​សម្រេច​ឱ្យ​រដ្ឋាករ​ស្វយ័ត​ដឹកជញ្ជូន​សាធារណៈ​រថយន្តក្រុង រាជធានី​ភ្នំពេញ​បន្ត​ផ្តល់​សេវា​ដឹកជញ្ជូន​តាម​រថយន្តក្រុង និង​កាណូត​សាធារណៈ ដោយ​ឥតគិតថ្លៃ​រយៈពេល​២​ឆ្នាំ​បន្ថែមទៀត ចាប់ពី​ថ្ងៃទី​១ ខែកញ្ញា ឆ្នាំ​២០១៩ ដល់​ថ្ងៃទី​១ ខែកញ្ញា ឆ្នាំ​២០២១ ជូន​ដល់​ព្រះសង្ឃ ចាស់ជរា ជនពិការ កុមារ សិស្ស និស្សិត កីឡាករ និង​កម្មករ កម្មការិនី​ផងដែរ​។​

​សូមបញ្ជាក់ថា​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី នៅ​ព្រឹក​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០១៩​នេះ បានសម្រេច​អនុម័ត​ទាំងស្រុង​លើ​របៀបវារៈ​ទី​១​គឺ «​ការធានា​របស់ រាជរដ្ឋាភិបាល​សម្រាប់​គម្រោង​ទិញ ថាមពល​អគ្គិសនី​ផលិត ដោយ​ធ្យូងថ្ម ២៤០០ មេ​ហ្កា​វ៉ា​ត់ ពី​ប្រទេស​ឡាវ​»​។

​ប្រភព​អគ្គិសនី​ផ្ទាល់​ពី​រោងចក្រ​ផលិត​អគ្គិសនី​ដុត​ធ្យុ​ង​ថ្ម​ចំនួន​២ របស់​ឡាវ ដែលមាន​អានុភាព​សរុប ២៤០០ មេ​ហ្កា​វ៉ាត ស្ថិតនៅ​តំបន់​រ៉ែ​ធ្យុ​ង​ថ្ម​នៃ​ខេត្ត​សេកុង ប្រទេស​ឡាវ​នឹង​ផ្តល់​ថាមពល​លក់ឲ្យកម្ពុជានៅ​ឆ្នាំ​២០២៤​ខាងមុខ​។​a hun ocm3 a hun sal1 a hun sal2 a hun sal3 


​