» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6153 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696324 នាក់

បន្ទាប់ពី​មិនអាច​ចូល​ស្រុក​បាន​លោក​សមរង្ស៊ី​បានលើកឡើង​ពី​រឿង​ចិន​នៅ​ស្រុក​ខ្មែរវិញ​

 

​ម៉ាឡេស៊ី​៖​លោក សម រង្ស៊ី ប្រធានស្ដីទី​អតីត​គណបក្សប្រឆាំង​ដែល​បរាជ័យ​មិនអាច​ចូល​ស្រុក​វិញ​ចាប់​នាយករដ្ឋមន្ត្រី​ហ៊ុនសែន​តាម​ការឃោសនារ​បស់​ខ្លួន បានលើកឡើង​នូ​វ្រ​ប្រធានបទ​ថ្មី​មួយ​កាលពី​ថ្ងៃ ទី​១២​វិច្ឆិកា​ក្នុង​សន្និសីទកាសែត​មួយ នៅ​ទីក្រុង​គូ​ឡា​ឡាំ​ពួរ ប្រទេស​ម៉ាឡេស៊ី​ដែលជា​ប្រទេស​សមាជិក​អាស៊ាន ថា រាជរដ្ឋាភិបាល​កម្ពុជា​កំពុងតែ​ប្រឡែង​ជាមួយ​ភ្លើង តាមរយៈ​ទំនាក់ទំនង​ដ៏​ស្អិតល្មួត​ជាមួយ​ប្រទេស​ចិន​។a cnrp china 

តែ​លោក សម រង្ស៊ី បាន​បញ្ជាក់ថា គេ​មិនអាច​បន្ទោស​ចិន​បានឡើយ អ្នក​ដែល​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​រឿងនេះ គឺ​អ្នកដឹកនាំ​ប្រទេស ដែល​បណ្ដោយ​ឲ្យ​ឥទ្ធិពល​របស់​ចិន​គ្របដណ្ដប់​លើ​កម្ពុជា​ដូច​សព្វថ្ងៃ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​កាសែត​ម៉ាឡេស៊ី Malaysiakini​។​

​លោក សម រង្ស៊ី ថា​វត្តមាន​ជនជាតិ​ចិន​និង​ហេដ្ឋារចនាសម្ព័ន្ធ​របស់​ចិន​លើ​ទឹកដី​កម្ពុជា ត្រូវបាន​លោក សម រង្ស៊ី ពន្យល់ថា មិនមែន​ជាប់​ពាក់ព័ន្ធ​តែ​ក្នុង​បញ្ហា​សេដ្ឋកិច្ច​មួយ​មុខ​ទេ​។ គឺ​វា​មាន​ជាប់​ពាក់ព័ន្ធ​ទៅនឹង​អ​ព្យា​ក្រឹត្យ​ភាព​និង​ឯករាជ្យភាព​របស់​កម្ពុ​ជា នៅ​ចំពោះមុខ​មហា​យក្ស​ចិន​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ វា​ថែមទាំង​អាច​គំរាមកំហែង​ដល់​សន្តិភាព​និង​ស្ថិរភាព​នៅក្នុង​តំបន់​ទៀតផង​។  សម្រាប់​លោក សម រង្ស៊ី អ្នក​ដែល​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​រឿងនេះ គឺ​អ្នកដឹកនាំ​ប្រទេស ដែល​បណ្ដោយ​ឲ្យ​ឥទ្ធិពល​របស់​ចិន​គ្របដណ្ដប់​លើ​កម្ពុជា​ដូច​សព្វថ្ងៃ​។​

​លោក សម រង្ស៊ី​នៅតែ​បន្ត​អះអាង​ពី​ការប្ដេជ្ញាចិត្ត​ត្រឡប់មក​ស្ដារ​លទ្ធិប្រជាធិបតេយ្យនៅ​កម្ពុជា​ឲ្យ​រស់​ឡើងវិញ​។ លោក សម រង្ស៊ី ថា នៅពេលដែល​ការស្ដារ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ទទួលបាន​ជោគជ័យ នោះ​លោក​នឹងមិន​អនុញ្ញាត​ឲ្យ​ចិន​សាងសង់​មូលដ្ឋានទ័ព​នៅលើ​ទឹកដី​កម្ពុជា​ឡើយ​។​
​លោក​សមរង្ស៊ី​ដែល​ប្រកាសថា​ជា​ប្រធានស្ដីទី​អតីត​គណបក្សប្រឆាំង បានផ្ដល់​បទ​សម្ភាស​ដ​ល់​ទូរទស្សន៍ Al Jazeera កាលពី​ថ្ងៃទី​១១​វិច្ឆិកា​ថា កម្ពុជា​កំពុង​ធ្លាក់​ទៅក្នុង​នឹម​អាណានិគម​របស់​ប្រទេស​ចិន ដោយ​ចិន​បាន​បញ្ជូន​ពលរដ្ឋ​រប​ស់​គេ​ជាច្រើន​ពាន់​នាក់ មកកាន់​ប្រទេស​កម្ពុជា​។ បើតាម​លោក សម រង្ស៊ី ជនជាតិ​ចិន​ទាំង​នោះបាន​ចូលមក​រស់នៅ​កម្ពុជា ធ្វើខ្លួន​ដូចជា​ម្ចាស់​ទឹក​ម្ចាស់​ដី ហើយ​ការណ៍​នេះ​បាន​បង្ក​ជា​ក្ដីបារម្ភ​យ៉ាងខ្លាំង​។​

​ការលើកឡើង​របស់លោក សម រង្ស៊ី​ធ្វើឡើង ក្នុងពេលដែល​លោក​មាន​វត្តមាន​នៅក្នុង​តំបន់​អាស៊ាន ដែល​ក្នុងនោះ​ប្រទេស​ជា​សមាជិក​អាស៊ាន​មួយចំនួន កំពុង​មានទំនាស់​ស្រួចស្រាល់​ជាមួយ​ប្រទេស​ចិន ក្នុង​សំណុំរឿង​សមុទ្រ​ចិន​ខាងត្បូង​ទំនងចង់បានសមានចិត្តពីប្រទេសទាំងនោះ។​

​សម្រាប់​វត្តមាន​លោក​សមរង្ស៊ី​នៅក្នុង​ប្រទេស​ម៉ាឡេស៊ី​នេះ​វិញ​លោក​កុយ គួ​ង អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា​បាន​ថ្លែង ប្រាប់​កាសែត ថា កម្ពុជា​មិនបាន​យកចិត្តទុកដាក់​ធំដុំ​ទេ​ចំពោះ​សកម្មភាព​របស់លោក​ស​ម រង្ស៊ី នៅក្នុង​ប្រទេស​ម៉ាឡេស៊ី​នេះ​។ លោក​បាន​គូសបញ្ជាក់ថា សកម្មភាព​របស់លោក​សម រង្ស៊ី មិនអាច​ធ្វើឱ្យ​ស្ថានភាព​នៅ​កម្ពុជា​ប្រែប្រួល​នោះឡើយ​។​a army bb3 

​