» ជប៉ុនផ្ដល់ជំនួយសាកល្បងលើផ្នែកផ្នែកសន្តិសុខប្រមាណ៣លានដុល្លារដល់កម្ពុជា » អតីតនាយករដ្ឋមន្ត្រីព្រមានអ្នកវិភាគកុំធ្វើឲ្យបែកបាក់ជាតិនិងប៉ះពាល់សន្តិសុខជាតិបញ្ហានេះចំណុចល្អគឺមិនទាន់មានការវៃខ្នោះចំពោះអ្នកគ្រាន់តែនិយាយទេ! » ប្អូនជីដូនមួយនាយករដ្ឋមន្ត្រីប្រកាសបើកឲ្យជនរងគ្រោះនៃរំលោភបំពានពីនគរបាលព្រហ្មទណ្ឌនិងគ្រឿងញៀនមករកគាត់បាន! » ប្រកួតបាល់ទះកម្ពុជា បំបាក់ក្រុមថៃ ៣-១សិត ឡើងវគ្គផ្ដាច់ព្រ័ត្រ SEA V.Cup 2026 » ប្រធានាធិបតីស៊ីជិងពីងបោះពាក្យថាចិនជាមេដឹកនាំពិភពលោកថ្មីខាងសណ្ដាប់​ធ្នាប់​ AI » មេភូមិសាមគ្គីស្បថថាមិនបានទទួលលុយមួយលានប្រាំសែនរៀលជាថ្នូរអោយផ្ទៈ១ខ្នងនៅតំបន់ភៀសសឹកទេ! » សម្តេចមហាបវរធិបតីទទួលជួបហ៊ុនរបស់ចិនដែលសហការ បង្កើតរោងចក្រដំឡើងឧបករណ៍ថេប្លេត (Tablet) នៅកម្ពុជា » តើអ្នកណា ជាអ្នកបើកដៃឲ្យសាឡង់ របស់ជនជាវៀតណាមចូល មកខុសច្បាប់លួចបូមខ្សាច់នៅក្នុងប្រទេសកម្ពុជា » សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញទៅបំពេញទស្សនកិច្ចការងារនៅចិន ៣ថ្ងៃសង្ឃឹមថាបានផ្លែផ្កាល្អ! » មេទព័ភូមិភាគកម្ពុជាស្នើថៃឲ្យបញ្ឈប់ឈូសឆាយរាយបន្លាលួសនិងធ្វើការវាស់វែងតែមិនមានចម្លើយពីមេទព័ថៃ! » ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី អេម៉ានូអែល ម៉ាក្រុង មកកម្ពុជា នឹងបើកទំព័រថ្មីនៃទំនាក់ទំនងទ្វេភាគី » ប្អូនស្រី​បង្កើត​របស់​​អតីតព្រឹទ្ធ​សមាជិក Lindsey Graham ​ដែលចូលមរណៈភាពត្រូវ​​តែងតាំង​​​​​ជាសមាជិកព្រឹទ្ធសភាជំនួស​បង​ប្រុស​ » ទូតកម្ពុជា ប្រចាំប្រទេសជប៉ុន ប្រតិកម្មអត្ថបទពាក់ព័ន្ធនឹងកម្ពុជា ចុះផ្សាយដោយ Nikkei Asia » អ្នកឧកញ៉ា គិត ម៉េង ចាត់ទុកវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ជាច្រករួមតែមួយ ដើម្បីដោះស្រាយបញ្ហាប្រឈមនានាបានឆាប់រហ័ស និងមានប្រសិទ្ធភាព » អាជ្ញាធរអប្សរា និងមន្ទីរវប្បធម៌ខេត្តរសៀមរាប ចុះពង្រឹងការជួលសម្លៀកបំពាក់បុរាណនៅក្នុងតំបន់អង្គរ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3748 នាក់

ម្សិលមិញ 6456 នាក់

សរុប 19773505 នាក់

សមាគម​ឧកញ៉ា​កម្ពុជា​គម្រាម​អ្នក​បង្ហោះ​រឿង​ឧកញ៉ា​ខឹ​ល​ខូច​!

​ភ្នំពេញ ៖ ក្រោយ​ផ្ទុះ​រឿង ឧកញ៉ា ៗ យក​ងារ ដើរទៅ​បោកប្រាស់​ប្រជាពលរដ្ឋ​ហើយ​ត្រូវបាន​ជនរងគ្រោះ​យក​រឿង​ទៅ​បង្ហោះ​ផ្សាយ​តាម​បណ្តាញ​សង្គម ពេលនេះ សមាគម​ឧកញ៉ា​កម្ពុជា ដែល​ទើបតែ​បង្កើតឡើង​ថ្មីៗ​នេះមានលោកអ្នកឧកញ៉ាលីយុងផាត់ជាប្រធាន បានប្រកាស​ពី​ការសិក្សា​ពី​លទ្ធភាព​ក្នុងការ​ចាត់វិធានការ​ផ្លូវច្បាប់​លើ​បុគ្គល​មួយចំនួន​ដែល​យក​ងារ​ជា ឧកញ៉ា ទៅ​ប្រព្រឹត្ត​ខុសច្បាប់​ធ្វើឱ្យប៉ះពាល់​ដល់​កិត្តិយស​និង​សេចក្តីថ្លៃថ្នូរ​របស់​គោរម​វន្ត​ឧកញ៉ា​ដទៃ​ហើយក៏​គម្រាម​ឲ្យ​អ្នក​បង្ហោះ​លុបចោល​?​និង​ឈប់​ស៊ែរ​ចែករំលែក​ផងដែរ​។a lyp 

នៅ ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០២៤ សមាគម​ឧកញ៉ា​កម្ពុជា បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​ស្តីពី ការផ្សព្វផ្សាយ​ថ្មីៗ​តាម​បណ្តាញ​សង្គម​មួយចំនួន​ពាក់ព័ន្ធ​នឹង ឧកញ៉ា នៅ​កម្ពុជា​របស់​បុគ្គល ឬ​អង្គភាព​ព័ត៌មាន​មួយចំនួន​ដែលនាំឱ្យ​មានការ​វាយប្រហា​រ ឬ​យល់ច្រឡំ និង​ធ្វើឱ្យប៉ះពាល់​ដល់​សេចក្តីថ្លៃថ្នូរ​ព្រមទាំង​កិត្តិយស​របស់​គោរម​វន្ត​ផ្សេងទៀត​ដែល​មិនបាន​ជាប់​ពាក់ព័ន្ធ​ឬ​បង្កបញ្ហា​ណាមួយ​នោះ​។​​សមាគម​ឧកញ៉ា​កម្ពុជា​បាន​សង្កេត​និង​តាមដាន​យ៉ាង​យកចិត្តទុកដាក់​ចំពោះ​ការផ្សព្វផ្សាយ​ព័ត៌មាន​របស់​បុគ្គល ឬ​អង្គភាព ព័ត៌មាន​មួយចំនួន​នៅតាម​បណ្តាញ​ទំនាក់ទំនង​សង្គម​ដូចជា ហ្វេ​ស​ប៊ុ​ក និង​តិក​គុក​ជាដើម ពាក់ព័ន្ធ​នឹង​រឿងរ៉ាវ​របស់​គោរម​វន្ត ដែលមាន​ងារ​ជា ឧកញ៉ា​។

ក្រោយពី​បាន​ពិនិត្យ​ទៅលើ​បរិបទ និង​ខ្លឹមសារ​ទាំងនោះ សមាគម​ឧកញ៉ា​កម្ពុជា បានកត់សម្គាល់ ឃើញថា​ការផ្សព្វផ្សាយ​ទាំងនោះ​ហាក់​មាន​ភាពទូលំទូលាយ​ពេក​ដោយ​មិន​ផ្ដោត​ចំពោះ​គោរម​វន្ត​រូប​ណាមួយ ដែលនាំឱ្យ​មានការ វាយប្រហារ ឬ​យល់ច្រឡំ​ខុស និង​ធ្វើឱ្យប៉ះពាល់​ដល់​សេចក្ដីថ្លៃថ្នូ ព្រមទាំង​កិត្តិយស​គោរម​វន្ត​ផ្សេងទៀត​ដែល​មិនបាន​ជាប់​ពាក់ព័ន្ធ នៅក្នុង​រឿងរ៉ាវ​ទាំងនោះ​ទាល់តែសោះ​។ ដូច្នេះ សមាគម​ឧកញ៉ា​កម្ពុជា សូម​ស្នើ​ដល់​បុគ្គល ឬ​អង្គភាព​ព័ត៌មាន​ធ្វើការ​ផ្សព្វផ្សាយ ដោយ​ចំពោះ​បុគ្គល​ដែល​ប្រព្រឹត្ត​ខុស និង​ពុំគួរ​ភ្ជាប់​សាច់រឿង​អាស្រូវ​ទាំងនោះ​ជាមួយនឹង​គោរមងារ ឧកញ៉ា ទូទៅ​ឡើយ ពីព្រោះ មាន​ឧកញ៉ា​ច្រើន​លើសលុប​គឺជា​អ្នក​ដែល​បាន​ខិតខំ​ថែរក្សា​ការពារ​សេចក្តីថ្លៃថ្នូ​រប​ស់​គោរម​វន្ត ចូលរួម​ជួយ​ដល់​កិច្ចការ​មនុស្សធម៌ និង​រួមចំណែក​លើកកម្ពស់​ពាណិជ្ជកម្ម វិនិយោគ ក៏ដូចជា​ការអភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​រួមជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​យ៉ាង​សស្រាក់ សស្រាំ តាំងតែ​ពី​ដើម​រៀងមក​។​

​សមាគម​ឧកញ៉ា​កម្ពុជា គឺជា​ស្ថាប័ន​តែមួយគត់​ដែល​តំណាងឱ្យ​គោរម​វន្ត​ទាំងអស់​នៅ​កម្ពុជា និង​ការពារ​ផលប្រយោជន៍ ស្របច្បាប់ និង​កិត្តិយស​របស់ ឧកញ៉ា ជា​សមាជិក និង​មាន​គោលបំណង ទស្សនវិស័យ និង​បេសកកម្ម​ច្បាស់លាស់​។ ទន្ទឹមនឹង នេ​ដែរ សមាគម​ឧកញ៉ា​កម្ពុជា កំពុង​សិក្សា​ពី​លទ្ធភាព​ក្នុងការ​ចាត់វិធានការ​ផ្លូវច្បាប់​លើ​បុគ្គល​មួយចំនួន​ដែល​យក​ងារ​ជា ឧកញ៉ា ទៅ​ប្រព្រឹត្ត​ខុសច្បាប់​ធ្វើឱ្យប៉ះពាល់​ដល់​កិត្តិយស​និង​សេចក្តីថ្លៃថ្នូរ​របស់​គោរម​វន្ត​ឧកញ៉ា​ដទៃ​។ ដូច្នេះ សមាគម​ឧកញ៉ា​កម្ពុជា សូម​ស្នើ ឱ្យ​ម្ចាស់​គណនី​ទាំងនោះ​ធ្វើការ​លុបចោល​ជាបន្ទាន់​នូវ​ការចុះផ្សាយ​ព័ត៌មាន​នោះ​និង​បញ្ឈប់​ការចែករំលែក​បន្ត​នូវ​ព័ត៌មាន​ទាំងនោះ​។​​សមាគម​ឧកញ៉ា​កម្ពុជា សូម​ស្វាគមន៍​និង​លើកទឹកចិត្ត​រាល់​ការចុះផ្សាយ​ព័ត៌មាន​ទាក់ទង​នឹង​គោរម​វន្ត ប៉ុន្តែ​សូម​ធ្វើ​ការចុះ ផ្សាយ​តែ​ព័ត៌មាន​ណា​ដែល​ពិតប្រាកដ ត្រឹមត្រូវ ដោយ​ចំពោះ និង​ប្រកបដោយ​សុចរិត​ភាព ជាពិសេស​ត្រូវគោរព និង​ប្រកាន់ខ្ជាប់​នូវ​ច្បាប់ និង​បទ​ប្បញ្ញត្តិ​ពាក់ព័ន្ធ​នឹង​សារព័ត៌មាន និង​ឯកជន​ភាព​បុគ្គល ដោយ​មិន​ត្រូវយក​រឿង​បុគ្គល​ម្នាក់​ទៅ​វាយតម្លៃ​ធ្វើឱ្យប៉ះពាល់ ដល់​ស្ថាប័ន​ទាំងមូល​ឡើយ​៕a hun oknha (1) a leng catch a oknha chan