» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7367 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697538 នាក់

អត់​ពី​សម្តេចព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី​ទេព​វង្ស​សម្ដេចព្រះ​មហាសុមេធាធិបតី​កិត្តិ​ឧទ្ទេស​បណ្ឌិត ន​ន្ទ ង៉ែត​នឹង​ឡើង​ជំនួស​

​ភ្នំពេញ​៖​សម្ដេចព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី​កិត្តិ​ឧទ្ទេស​បណ្ឌិត ទេព វង្ស នៅវេលា​ម៉ោង ៥ និង ៤០ នាទី​ល្ងាច ថ្ងៃ​ច័ន្ទ ទី​២៦ ខែកុម្ភៈ ឆ្នាំ​២០២៤ ក្នុង​ព្រះ​ជន្មាយុ ៩៣​ព្រះវស្សា ។​ថ្ងៃទី​២៧​ខែកុម្ភៈ​ឆ្នាំ​២០២៤​ត្រូវបាន​រាជា​រដ្ឋាភិបាល​កំណត់​ជា​ថ្ងៃ​កាន់ទុក្ខ​ជា​ផ្លូវការ​សម្ដេចព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី​កិត្តិ​ឧទ្ទេស​បណ្ឌិត ទេព វង្ស សម្ដេចព្រះ​មហាសង្ឃរាជ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ក្នុង​មួយ​ព្រះជន្ម​របស់​សម្តេច សម្ដេច​មានគុណ​បំណាច់​យ៉ាង​ធំធេង​ចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ ជាពិសេស​សម្ដេច​បានធ្វើ​ពលិកម្ម​ដ៏​ខ្ពង់ខ្ពស់​ទ្រទ្រង់​ពុទ្ធ​ប្បញ្ញត្តិ និង​លើកកម្ពស់​ព្រះពុទ្ធសាសនា​នៅ​កម្ពុជា ។a manet tepvong2

​សរាចរ​បាន​ណែនាំ​ឲ្យ​គ្រប់​ក្រសួង ស្ថាប័ន សាលារៀន មន្ទីរពេទ្យ​របស់​រដ្ឋ ឯកជន​ទាំងអស់ និង​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ គ្រប់​ទីវ​ត្ត​អារាម ព្រមទាំង​ប្រជាជន​ទូទាំងប្រទេស ត្រូវ បង្ហូតទង់ជាតិ​ត្រឹម​ពាក់កណ្តាល​នៃ​ដងទង់​ជាតិ នៅ​ថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ​២០២៤​។ គ្រប់​ស្ថានីយ​វិទ្យុ និង​ទូរទស្សន៍​ជាតិ និង​ឯកជន​ទាំងអស់ ត្រូវ​ផ្អាក​ការសម្តែង និង​ចាក់ ផ្សាយ​នូវ​ទស្សនីយភាព​ផ្សេងៗ ដែលមាន​លក្ខណៈ​សប្បាយ​គគ្រឹកគគ្រេង នៅ​ថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ​២០២៤​។​

​បើតាម​សេចក្តីសម្រេច​របស់​រាជ​រដ្ឋាភិបាល​បាន​បង្កើត​គណៈកម្មការ​រៀបចំ​ពិធីបុណ្យ​ថ្វាយ​ព្រះ​សព សម្តេចព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី​កិត្តិ​ឧទ្ទេស​បណ្ឌិត ទេព វង្ស សម្តេចព្រះ​មហាសង្ឃរាជ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែលមាន​សមាសភាព ដូចខាងក្រោម​៖១- សម្ដេចព្រះ​មហាសុមេធាធិបតី​កិត្តិ​ឧទ្ទេស​បណ្ឌិត ន​ន្ទ ង៉ែត ព្រះប្រធាន​កិត្តិយស​២- សម្ដេចព្រះ​ពោធិ​វង្ស​កិត្តិ​បណ្ឌិត អំ លឹម​ហេង ព្រះ​អនុប្រធាន ។​ធម្មតា​បើតាម​សេចក្តីសម្រេច​ចឹ​ង​សម្ដេចព្រះ​មហាសុមេធាធិបតី​កិត្តិ​ឧទ្ទេស​បណ្ឌិត ន​ន្ទ ង៉ែត​នឹងត្រូវ​ឡើង​ព្រះរាជតួនាទី​ជា​សម្តេចព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី​។​

 


​យោងតាម​ផេ​ក ខ្ញុំ​ស្រឡាញ់​«​ព្តះ​មហាក្សត្រ នរោត្តម សីហមុនី​» បាន​បញ្ជាក់ថា ៖ ព្រះរាជ​ជីវប្រវត្តិ​រូប​សង្ខេបរ​បស់​សម្ដេចព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី​កិត្តិ​ឧទ្ទេស​បណ្ឌិត ទេព វង្ស​បិតា​នាម​៖ ទេព ឈិ​ត​
​មាតា​នាម​៖ ប៉ិច អាត់​.​ប្រសូត្រ​នៅ​ថ្ងៃទី​១២ ខែមករា ឆ្នាំវក គ​.​ស​.១៩៣២ នៅ​ឃុំ​ជ្រាវ ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​។​-​ព្រះ​ផ្នួស​លើក​ទី​១​នៅ​ឆ្នាំរោង គ​.​ស​.១៩៥២ ក្នុង​សំណាក់​ព្រះ​ឧបជ្ឈាយ៍​ព្រះនាម ហ៊ីង ម៉ៅ “​ពុទ្ធ​សរ​” ព្រះ​សមុហ៍ ព្រះចៅអធិការ វត្ត​រាជ​បូ​ណ៌ ខេត្តសៀមរាប​។​

-​ព្រះ​ផ្នួស​លើក​ទី​២​នៅ​ថ្ងៃ​១៩ កញ្ញា ឆ្នាំ​១៩៧៩ នៅ​វត្ត​ឧណ្ណាលោម ក្រុងភ្នំពេញ ក្នុង​សំណាក់​ព្រះ​ឧបជ្ឈាយ៍ ឋិត​សី​លោ និមន្ត​មកពី​កម្ពុជា​ក្រោម​។ នៅ​ឆ្នាំ​១៩៧៩ ដដែល​បាន​ឡើង​នាទី​ជា​ព្រះ​វិន័យធរ ប្រធាន​សង្ឃ និង​ជា​ព្រះ​ឧបជ្ឈា​ហ៍​ទូទាំងប្រទេស បន្ត​ពី​ព្រះគ្រូ​មហាថេរ ព្រះនាម កើត វ៉ា​យ​។​​ព្រះ​វិន័យធរ ទេព វង្ស ទ្រង់​ជា​ព្រះ​ឧបជ្ឈាយ៍​ធំជាងគេ​ដែល​បាន​បំបួស​រាល់​ព្រះ​ថេរ​ចាស់ៗ​ដែលជា​អតីត​ព្រះ​ថេរ​សម័យមុន ដែល​បាន​ផ្សឹក​ក្នុងសម័យ​ខ្មែរក្រហម ហើយ​

​រស់រាន​ជីវិត​ក្រោយ​របប​ខ្មែរក្រហម និង​បាន​ចូលមក​បួស​បំពេញ​ឧបសម្បទា​ជា​ផ្លូវការ​ឡើងវិញ​ក្នុង​សំណាក់​ព្រះ​វិន័យធរ ទេព វង្ស នៅ​វត្ត​ឧណ្ណាលោម នា​ឆ្នាំ​១៩៧៩, ៨០, ៨១…​។​
-​ព្រះ​គោរមងារ៖​_​ព្រះ​វិន័យធរ​ជា​ព្រះ​ឧបជ្ឈាយ៍​នៃ​កម្ពុជា (១៩៧៩)_​ព្រះមហា​សុមេធាធិបតី សង្ឃនាយក (១៩៩១)_ សម្ដេចព្រះ​មហាសុមេធាធិបតី ព្រះសង្ឃរាជ គណៈមហានិកាយ (១៥.​វិច្ចិកា​.១៩៩១)
_​សម្ដេចព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី កិត្តិ​ឧទេស​បណ្ឌិត​-​សម្ដេចព្រះ​មហាសង្ឃរាជ (២៩.​មេសា​.២០០៦-​បច្ចុប្បន្ន​)៕a manet tepvong a manet tepvong1 


​