» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7833 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698004 នាក់

OCHCR ស្នើឱ្យ​ដោះលែង​កញ្ញា ឈឹម ស៊ីថរ ក្រោយ​តុលាការ​កំពូល​រក្សា​ទោស​២​ឆ្នាំ​ដដែល​

 

ភ្នំពេញ​៖​នៅ​ថ្ងៃទី​០៣ ខែឧសភា ការិយាល័យ​ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស បាន​ចេញមក​ទាមទារ​ឱ្យ​តុលាការ​ដោះលែង​មេដឹកនាំ​សហជីព​នៅ​ក្រុមហ៊ុន​ណាហ្គា​វើ​លដ៍ កញ្ញា ឈឹម ស៊ីថរ ជាបន្ទាន់ និង​ដោយ​ឥត​លក្ខខណ្ឌ​។ ការទាមទារ​សារជាថ្មី​នេះ ធ្វើឡើង​ក្រោយ​តុលាការ​កំពូល​សម្រេច​ត​ម្ក​ល់​សាលដីកា របស់​សាលាឧទ្ធរណ៍​ទុកជាបានការ និង​តម្រូវឱ្យ​កញ្ញា ឈឹម ស៊ីថរ បន្ត​ជាប់ពន្ធនាគារ​រយៈពេល​២​ឆ្នាំ ក្រោម​បទ​ចោទ​«​ញុះញង់​»​។a naga catch1

​ក្នុង​សេចក្តីថ្លែងការណ៍​របស់​ខ្លួន អ្នកនាំពាក្យ​ការិយាល័យ​ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​ផ្នែក​សិទ្ធិ​មនុស្សលោក Jeremy Laurence បានលើកឡើង​ពី​ក្តីកង្វល់​កាន់តែខ្លាំង ហើយ​អំពាវនាវ​ដល់​តុលាការ​ទម្លាក់ចោល​រាល់​ការចោទប្រកាន់​ទាំងអស់​មកលើ កញ្ញា ឈឹម ស៊ីថរ រួម​នឹង​ថ្នាក់ដឹកនាំ​សហជីព​ផ្សេងទៀត​។​​អ្នកនាំពាក្យ OHCHR ក៏​ជំ​រុញឱ្យ​រដ្ឋាភិបាល​កម្ពុ​ជា​អនុវត្ត​ឱ្យបាន​ពេញលេញ​លើ​ការការពារ​សិទ្ធិមនុស្ស​ដែល​ទទួលស្គាល់​ដោយ​ច្បាប់​ជាតិ និង​អន្តរជាតិ និង​ត្រូវ​បើក​លំហរ​សិទ្ធិសេរីភាព​ឱ្យ​ពលរដ្ឋ​អាចអនុវត្ត​សិទ្ធិ​របស់​ពួកគេ​ដោយ​សេរី និង​គ្មាន​ការគំរាមកំហែង​ក្រោមរូបភាព​ណាមួយ​។​

​ការសម្រេច​តម្កល់​សាលដីកា​ផ្តន្ទាទោស កញ្ញា ឈឹម ស៊ីថរ ឱ្យ​ជាប់ពន្ធនាគារ​រយៈពេល​២​ឆ្នាំ​ដដែល​នេះ ត្រូវបាន​អ្នកនាំពាក្យ​ការិយាល័យ​ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​ផ្នែក​សិទ្ធិមនុស្ស​ចាត់ទុកថា ជា​រឿង​អយុត្តិធម៌​។ អយុត្តិធម៌​ត្រង់​ថា កញ្ញា ឈឹម ស៊ីថរ គឺជា​បុគ្គល​តែ​ម្នាក់​គត់​ដែល​កំពុង​ជាប់ពន្ធនាគារ ខណៈ​ថ្នាក់ដឹកនាំ​សហជីព​ផ្សេងទៀត​ត្រូវ​តុលាការ​អនុវត្ត​ទោស​ព្យូ​រ​ឱ្យនៅ​ក្រៅ​ឃុំ​។​​លោក ជិន ម៉ា​លីន អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​បាន​ថ្លែង​មក​វិទ្យុ​បារាំង​អន្តរជាតិ​RFI​ថា ការទាមទារ​របស់​តំណាង​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា​គឺជា​សិទ្ធិ​របស់​ពួកគេ​។ តែ​លោក​យល់ថា នេះ​ទំនងជា​របៀបវារៈ​នយោបាយ​។​​បើតាម លោក ជិន ម៉ា​លីន ការដោះលែង​ឬ​មិន​ដោះលែង អាស្រ័យទៅលើ​អង្គហេតុ និង​អង្គច្បាប់​ដែលមាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​កម្ពុជា​។​

​សូមជម្រាបថា កាលពីដើម ខែមករា ឆ្នាំ​២០២២ តុលាការ​បានចេញ​ដីកាចាប់ខ្លួន កញ្ញា ឈឹម ស៊ីថរ និង​សហជីព​៦​នាក់​ទៀត​ក្រោម​បទ​ចោទ «​ញុះញង់​បង្ក​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​» ជុំវិញ​សកម្មភាព​ធ្វើ​កូដកម្ម​នៅ​ពីមុខ​អគារ​កាស៊ីណូ​ណាហ្គា​វើ​លដ៍​កាលពី​អំឡុង​ឆ្នាំ​២០២១​។ បន្ទាប់មក កញ្ញា ឈឹម ស៊ីថរ ត្រូវ​តុលាការ​កាត់ទោស​ឱ្យ​ជាប់ពន្ធនាគារ​រយៈពេល​២​ឆ្នាំ ខណៈ​ថ្នាក់ដឹកនាំ​សហជីព​ផ្សេងទៀត តុលាការ​សម្រេច​ឱ្យ​ជាប់ពន្ធនាគារ​រយៈពេល​១​ឆ្នាំ ៦​ខែ តែ​អនុវត្ត​ព្យូ​រ​ទោស​៕(​វិទ្យុ​បារាំង​RFI)a naga catch a sitho 
​