» អគ្គិភ័យឆេះអគារយីហោ” WEALTH MANSION” នៅជាន់ទី៤៣ ក្នុងខណ្ឌជ្រោយចង្វាដោយសារ ជាងកាត់ដែក » អ្នកនាំពាក្យសាលាដំបូងសៀមរាប ចេញមកបង្ហាញពីនីតិវិធីតាមផ្លូវតុលាការករណីគ្រោះថ្នាក់ចរាចរណ៍រវាងទាហានបើកគោយន្ត និងក្មេងបើកម៉ូតូមិនទាន់គ្រប់អាយុតែស្នងការប្រកែករឿងដាក់ខ្នោះ » សេចក្តីកែតម្រូវនិងសុំអភ័យទោសចំពោះការចុះផ្សាយអត្ថបទអតីតឧកញ៉ាឡេងចាន់ណា! » គ្រាន់តែអាមេរិកប្រកាសថាលក់យន្តហោះF35ឲ្យតួគីអ៊ីស្រាអែលលោតជើងបីជើងបួន » លោកជ្រិន ឆាយ អនុប្រធាននគរបាលអន្តោប្រវេសន៍ប្រចាំច្រកទ្វារព្រំដែនភ្នំឌិន និងឈ្មួញមួយចំនួនទៀត កំពង់តែគុបគិតគ្នាធ្វើសកម្មភាពរកស៊ីនិងស្តុកទំនិញគេចពន្ធ? » អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី ចុះពិនិត្យត្រួតដោយផ្ទាល់ នៅតំបន់ព្រំដែនច្រកបឹងត្រកួនមុនពេលម៉ាឡេថៃជួបគ្នា! » ប្រជាពលរដ្ឋនៅតែជំទាស់រឿងសាឡង់បូមខ្សាច់ ព្រោះខ្លាចបាក់ច្រាំងទៀត! » ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាប្រាប់ អ្នកតំណាងប្រចាំប្រទេស នៃ OHCHR ពីការរំលោភសិទ្ធមនុស្សបង្កឡើងដោយថៃ » ថ្ងៃទី៧ ខែកក្កដាសម្តេចធិបតី សម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវការកំណាត់ផ្លូវជាតិលេខ៧ពី ស្គន់-ក្រុងកំពង់ចាម » ឯកអគ្គរដ្ឋទូតទីម័រឡេស្តេផ្តល់បទពីសោធន៍ពីការប្រើវិធីសាស្ត្រដោះស្រាយជម្លោះដែនសមុទ្រ » ចំណុចខ្លាំង ដែលនាំឱ្យកម្ពុជាក្លាយជាប្រទេសលែងក្រ ក្រោយឆ្នាំ២០៣០ » ចិនអួតថាសាកល្បងបានជោគជ័យការបាញ់តេស្តមីស៊ីលយុទ្ធសាស្រ្ត នៅមហាសមុទ្រប៉ាស៊ីហ្វិកតែប្រទេសផ្សេងប្រតិកម្ម » ព្រះរាជសារព្ហរះមហាក្សត្រ រាជរដ្ឋាភិបាលរំលឹកខួបលើកទី១៨ នៃការដាក់ប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក » មហាជនចោទសួរពីចំណាត់ការក្នុងសំណុំរឿងអ្នកបើករថយន្តស្ទូច និងព្រូឡានដែលស៊ីស្នួលត្រូវតុលាការឃុំខ្លួន » អ្នកនាំពាក្យក្រសួងការពារជាតិនិយាយថា ការផ្ទុះគ្រាប់បែកចំនួនមួយគ្រាប់គឺកើតនៅពីក្រោយកងល្បាតរបស់យើង?!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 46 នាក់

ម្សិលមិញ 11076 នាក់

សរុប 19710522 នាក់

លោក ឃួ​ង ស្រេង ជំរុញ​មន្ដ្រី​ខណ្ឌ សង្កាត់​ឲ្យ​រៀបចំ​អនុវត្ត​យន្តការ​ច្រកចេញ​-​ចូល​តែមួយ​បាន​លឿន នៅ​ថ្នាក់​សង្កាត់


​ភ្នំពេញ​៖ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ថ្លែង​បែបនេះ នៅក្នុង​កិច្ចប្រជុំ​ស្ដីពី​ការរៀបចំ​អនុវត្តន៍​យន្តការ​ច្រកចេញ​-​ចូល​តែមួយ ចំពោះ​ការផ្ដល់សេវា​ផ្នែក​អត្តសញ្ញាណ​កម្ម​នៅ​ថ្នាក់​សង្កាត់ ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០២០ នៅ​សាលា​រាជធានី​ភ្នំពេញ ដោយមាន​ការចូលរួម​ពី នាយ​ឧ​ត្ត​ម​សេនីយ៍ កង សុខន អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម ។​a khoun way 

​លោក ឃួ​ង ស្រេង បញ្ជាក់ថា ៖ ដើម្បី​ជំរុញ​ការ អនុវត្ត​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល និង​ផែនការ​យុទ្ធសាស្ត្រ​របស់​ក្រសួងមហាផ្ទៃ លើ​កិច្ចការ​អត្តសញ្ញាណ​កម្ម​ឱ្យមាន​ប្រសិទ្ធភាព និង​បង្វិល​សេវា​កិច្ចការ​អត្តសញ្ញាណ​កម្ម ឱ្យ​កាន់តែ​កៀក​ជិត​បងប្អូន​ប្រជាពលរដ្ឋ ស្ថិតក្រោម​ដែន​សមត្ថកិច្ច​របស់រ​ដ្ឋ​បាល​សង្កាត់ ក្នុង​រាជធានី​ភ្នំពេញ ជាការ​ល្អប្រសើរ​បំផុត ស្របពេល​នយោបាយ​កំណែ ទម្រង់រដ្ឋបាល​សាធារណៈ និង​កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ ។

​លោក​ឃួ​ង ស្រេង បាន​បញ្ជាក់ថា​៖ ខ្ញុំ​យល់ឃើញថា វា​ជា​ចំណុច​វិជ្ជមាន ស្របពេល​នយោបាយ​កំណែ ទម្រង់រដ្ឋបាល​សាធារណៈ និង​កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ ព្រោះថា​យន្តការ​ច្រក ចេញ​-​ចូល​តែមួយ គឺជា​ការប្រមូលផ្ដុំ​សេវាសាធារណៈ នៅនឹងកន្លែង​តែមួយ និង​ត្រូវ​ផ្តល់ជូន​ប្រកបដោយ​ប្រសិទ្ធភាព តម្លាភាព ឆាប់រហ័ស និង​បង់ថ្លៃ​សេវា​ទៅតាម​ការ​កំណត់ដោយ​ក្រសួង -​ស្ថាប័ន​ថ្នាក់ជាតិ ។​

​លោក ឃួ​ង ស្រេង បញ្ជាក់ថា ៖ ជាការ​ពិតណាស់ កិច្ចការ​អត្តសញ្ញាណ​កម្ម គឺជា​កិច្ចការ​អាទិភាព និង សំខាន់​ចាំបាច់​បំផុត ក្នុង​ដំណើរការ​នៃ​ការគ្រប់គ្រង​ស្ថានភាព​ប្រជាសាស្ត្រ របស់​រាជរដ្ឋាភិបាល ដែល​ត្រូវ​ផ្សារភ្ជាប់​យ៉ាង​ជិតស្និទ្ធ​រវាង​អត្តសញ្ញាណ នៃ​រូបវន្តបុគ្គល​ម្នាក់ៗ ទៅនឹង​សញ្ជាតិ​មួយ​ជាក់លាក់ សម្រាប់​ជា​មូលដ្ឋាន ក្នុង​ការធ្វើ​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ ទាំង​ក្នុង​ក្របខ័ណ្ឌ​ផ្ទៃក្នុង​ប្រទេស សហគមន៍​អាស៊ាន កម្រិត​តំបន់ និង​សកលលោក​។​a khoun way1 a khoun way2