វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 2017 នាក់
ម្សិលមិញ 4250 នាក់
សរុប 16288892 នាក់
ភ្នំពេញ៖គិតត្រឹមថ្ងៃទី ០៦ មីនានេះ គឺមានរយៈពេល១៨ខែនិង៣ថ្ងៃគត់ ដែលលោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិបាត់បងសេរីភាពក្នុងនាមជាប្រជាជននិងជាអ្នកនយោបាយក្រោយពីត្រូវបានអាជ្ញាធរចូលចាប់ខ្លួនពីក្នុងគេហដ្ឋានរបស់លោក កាលពីពាក់កណ្តាលអាធ្រាត្រ ឈានចូលថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ២០១៧។
លោកកឹមសុខាត្រូវអយ្យការតុលារការចោទ បទ «សន្ទិដ្ឋិភាពជាមួយបរទេស» ដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជា ដែលជាទោសក្បត់ជាតិ។តាមរយៈនេះនៅថ្ងៃទី១៦វិច្ឆិកាឆ្នៗ០១៧គណបក្សសង្គ្រោះជាតិត្រូវបានតុលាការកំពូលរំលាយចោលនិងដាក់មន្ត្រីជានខ្ពស់១១៨នាក់មិនឲ្យធ្វើនយោបាយ៥ឆ្នាំ(អាឡូវនៅសល់១១៤នាក់)។
លោកកឹមសុខាត្រូវបានបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ននៅក្នុងពន្ធនាគារត្រពាំងផ្លុងក្នុងខេត្តត្បូងឃ្មុំ អស់រយៈពេល ១២ខែនិង៦ថ្ងៃ មុនពេលផ្ទេរមកឃុំខ្លួននៅក្នុងផ្ទះ កាលពីថ្ងៃទី ០៩ ខែ កញ្ញា ឆ្នាំ ២០១៨ មកទល់នឹងសព្វថ្ងៃនេះក្រោមលេសដោះលែងឲ្យនៅក្រៅឃុំក្រោមការត្រួតពិនិត្យរបស់តុលាការដែលមានន័យថាបាននៅក្នុងផ្ទះតែវាស់ដីឲ្យដើរមិនអាចជួបអ្នកណាក្រៅពីមេធាវីនិងប្រពន្ធបានទេ។
បន្ទាប់ពីបានប្រជុំជាមួយលោកកឹមសុខាដើម្បីសិក្សាពីការបរិច្ឆេទនៃការឃខ្លួននេះលោកផែង ហេងមេធាវីការពារក្តីលោក កឹម សុខា បានលើកជាចំងល់ជាមួយកាសែតថា ធ្វើឡើងដោយមិនផ្អែកលើនីតិវិធីច្បាប់នៃក្រមព្រហ្មទណ្ឌកម្ពុជានោះឡើយ។ បើតាមក្រមព្រហ្មទណ្ឌកម្ពុជា នីតិវិធីនៃការឃុំខ្លួនជនសង្ស័យ អាចធ្វើឡើងបាន៦ខែ៣ដងប៉ុណ្ណោះ។
បើតុលាការមិនបញ្ជូនខ្លួនជនសង្ស័យទៅជំនុំជម្រះទេ នោះជនសង្ស័យ គួត្រូវបានដោះលែងជាស្វ័យប្រវត្តិ។ ឆ្លើយតបនឹងការលើកឡើងនេះ លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌បានអះអាងថា៖ ករណីរបស់លោក កឹម សុខា មិនស្ថិតនៅក្រោមនីតិវិធីនៃការឃុំខ្លួនបណ្តោះអាសន្ន ៦ខែ៣ដងទៀតនោះទេ។ មានន័យថា លោក កឹម សុខា ត្រូវបានដោះលែងឲ្យនៅក្រៅឃុំជាបណ្តោះអាសន្ន ប៉ុន្តែត្រូវស្ថិតនៅក្រោមការត្រួតពិនិត្យរបស់តុលាការ តាំងពីថ្ងៃទី ០៩ ខែ កញ្ញា ឆ្នាំ ២០១៨ មកម្លេះ។ ផ្អែកតាមនីតិវិធីនេះ ចៅក្រមស៊ើបអង្កេតអាចបន្តនីតិវិធីនៃការស្រាវជ្រាវបទល្មើសរបស់លោក កឹម សុខា ដោយមិនគិតពីរយៈពេលកំណត់នោះទេ។សម្រាប់លោក ផែង ហេង មេធាវីការពារក្តីលោក កឹម សុខា បានចាត់ទុកករណីរបស់លោក កឹម សុខា នេះថា គឺជារឿងនយោបាយ។ រឿងនយោបាយ ដែលអ្នកនយោបាយគួរតែជួបចរចារគ្នា ដើម្បីឈានទៅបិទបញ្ចប់សំណុំរឿងមួយនេះ។
ដោយសាររឿងចាប់លោកកឹមសុខារំលាយគណបក្សសង្គ្រោះជាតិដកសិទ្ធិធ្វើនយោបាយមន្ត្រីជាន់ខ្ពស់១១៨រូបនិងសមាជិកឃុំសង្កាត់ជាង៥០០០នាក់បានធ្វើឲ្យមានប្រតិកម្មពីអន្តរជាតិលោកខាងលិចនិងអាមេរិក។សម្រាប់សហគមន៍អឺរ៉ុបកាលពីថ្ងៃទី១១កុម្ភៈបានប្រកាសចាប់ផ្តើមអនុវត្តន៍នីតិវិធិបញ្ឈប់EBA(ដែលមានតម្លៃ៦០០លានដុល្លារអាមេរិកក្នុង១ឆ្នាំ)ដែលនីតិវិធិនេះត្រុវការពេល១៨ខែ។
អាមេរិកក្រៅពីរឹតបន្តឹងទិដ្ឋាការសម្រាប់មន្ត្រីជាន់ខ្ពស់កម្ពុជាតំណាងរាស្ត្រអាមេរិកមកពីគណបក្សសាធារណៈរដ្ឋនិងប្រជាធិបតេយ្យ២នាក់បានចេញមុខជម្រុញឲ្យឆ្លងសេចក្តីព្រាងច្បាប់ដកហូតប្រពន្ធ័អនុគ្រោះពន្ធពីកម្ពុជាដែលមានតម្លៃជាង៣០០លានដុល្លារអាមេរិកក្នុង១ឆ្នាំ។ជាថ្នូរសម្រាប់បញ្ហានេះពួកលោកខាងបានសុំឲ្យកម្ពុជាវិលទៅរកប្រពន្ធ័ប្រជាធិបតេយ្យនិងការគោរពសិទ្ធមនុស្សវិញ។រាជរដ្ឋាភិបាលកម្ពុជាដោយមានការគាំទ្រពីបរទេសចិនបានប្រតិកម្មបដិសេធវិញដោយសំអាងថាកម្ពុជាមិនលក់អធិបតេយ្យជាតិដើម្បីជំនួយឡើយ។