» រាជរដ្ឋាភិបាលនឹងផ្តល់ប្រាក់ឧបត្ថម្ភលើកទី២ ជូនគ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ នៅថ្ងៃទី១៦ ខែតុលា នេះ » ក្រសួងការពារជាតិវៀតណាមបោះមេបើកពិពណ៍ពាណិជ្ចកម្មបង្ហាញផលិតផលនៅរាជធានីភ្នំពេញបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិចុះហត្ថលេខាសហការយោធា » នារីម្នាក់ដែលជេរប្រមាថ​លើវីរកង ទ័ពតាមបណ្ដាញសង្គម​ Bigo Live​ ត្រូវសមត្ថកិច្ចខេត្តកំពង់ ស្ពឺ ឃាត់ខ្លួនបានហេីយ » ក្រុមមន្ត្រីឧទ្យានុរក្ស និងអាជ្ញាធរមូលដ្ឋានបន្តតាមដានហ្វូងដំរីព្រៃក្រោយព្រិជមនុស្សស្លាប់នៅស្រុកជាំក្សាន្ត » អគ្គនាយករងនៃក្រសួងរ៉ែ និងថាមពល ម្នាក់ ត្រូវបានឃាត់ខ្លួនបន្ទាប់ពីជិះរថយន្ត Ford ពាក់ស្លាកលេខរដ្ឋ ដេញបាញ់រថយន្តមួយគ្រឿងទៀតបណ្ដាលឱ្យកូនប្រុសបង្កើតរងរបួស » កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់ » គ្រោះថ្នាក់ចរាចរណ៍លើផ្លូវឈ្នះឈ្នះបណ្ដាលឲ្យនារីម្នាក់មកពីភ្ជុំវិញស្លាប់ និងម្នាក់ទៀតរងរបួសស្រាល » ហេតុអ្វីអារ៉ាប៊ីសាអូឌីតចាយលុយរាប់ពាន់លានដុល្លារលើវិស័យការពារជាតិតែមិនអាចការពារការវាយប្រហារពីក្រុមHouthi » កម្ពុជា-វៀតណាម បង្កើនកិច្ចសហប្រតិបត្តិការយោធាក្រោមរូបភាពត្រៀមប្រារព្ធខួប ៦០ ឆ្នាំនៃទំនាក់ទំនងការទូតប្រទេសទាំងពីរ » សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ៤ថ្ងៃហើយមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ក្នុងពេលអ៊ុំសំអានរុញឲ្យ២៣តុលាវិញ » ករណីលង់ទឹកសមុទ្រ នៅចំណុចព្រែកកំពង់បាយសមត្តកិច្ចសង្គ្រោះកុមារបាន ៤នាក់ តែម្នាក់ទៀតបាត់បង់ជីវិត »  អាជ្ញាធរកម្ពុជាកំពុងស៊ើបអង្កេតលើលោក Deng Pibing ដែលល្បីតាមកាសែតអាល់ហ្សាហ្ស៊ីរ៉ារឿងរកលុយពីការឆបោកតាអនឡាញ » អ្នកកាសែតអនឡាញ CBN.TV និងបក្ខពួក ៥នាក់ត្រូវឃាត់ខ្លួន ករណីគាស់ផ្ទះលួចម៉ូតូ ព្រមទាំងដកហូតអាវុធខ្លី និងគ្រឿងញៀន! » កម្ពុជាជាទិផ្សារទំនិញរបស់ចិនទំហំពាណិជ្ចកម្ម ​កើនឡើង​ជាង​ ១៧,៥ ​ពាន់លានដុល្លារ ​ត្រឹម​រយៈ​ពេល​ ៩ ខែ ឆ្នាំនេះ » លោកដូណាល់ត្រាំរិះគន់ប្រធានាធិបតីអ៊ុយក្រែនបន្ទាប់ពីមានកិច្ចព្រមព្រៀងទិញប្រេងពីរុស្ស៊ី

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6924 នាក់

ម្សិលមិញ 9682 នាក់

សរុប 20666834 នាក់

ព្រឹទ្ធសភាថៃចេញមុខស្នើលុប MOU ឆ្នាំ២០០០ ជាមួយកម្ពុជា ដើម្បីបើកផ្លូវគ្រប់គ្រងដីនិងសមុទ្ទខ្មែរ?នៅកម្ពុជាមានអ្នកញ៉ោះថៃ!

 

ប្រទេសថៃ៖គណៈកម្មាធិការពិសេសមួយរបស់ព្រឹទ្ធសភាថៃ បានស្នើឱ្យលុបចោលអនុស្សរណៈនៃការយោគយល់គ្នា ឆ្នាំ២០០០ (MOU 2543) ដែលបានចុះហត្ថលេខាជាមួយកម្ពុជា ដោយលើកឡើងពីបញ្ហាជាច្រើន រួមមានការអះអាងអំពីការរំលោភកិច្ចព្រមព្រៀងជាបន្តបន្ទាប់ បញ្ហាផ្នែករដ្ឋធម្មនុញ្ញ និងភាពជាប់គាំងនៃការចរចាព្រំដែនអស់រយៈពេលជាង២ទសវត្សរ៍។a sinate thai1 

អនុស្សរណៈនេះ ត្រូវបានបង្កើតឡើងក្នុងគោលបំណងគ្រប់គ្រងបញ្ហាព្រំដែនរវាងប្រទេសទាំងពីរដោយសន្តិវិធី តាមរយៈការបង្កើតគណៈកម្មាធិការព្រំដែនរួម (JBC) ដើម្បីត្រួតពិនិត្យតំបន់ជម្លោះ កំណត់បន្ទាត់ព្រំដែន និងសម្របសម្រួលការល្បាតរួម។

ទោះជាយ៉ាងណា ភាគីថៃបានបញ្ជាក់ថា MOU ឆ្នាំ២០០០ មិនដែលទទួលបានសច្ចាប័នជាផ្លូវការពីសភាថៃឡើយ ខណៈការប្រើប្រាស់ផែនទីខុសគ្នារវាងភាគីទាំងពីរ—ផែនទីមាត្រដ្ឋាន ១:២០០,០០០ របស់កម្ពុជា និង ១:៥០,០០០ របស់ថៃ—បានក្លាយជាមូលហេតុសំខាន់មួយនៃជម្លោះបន្តបន្ទាប់។

កាសែតThe Nationថៃឲ្យដឹងថា លោក Noppadon Inna សមាជិកព្រឹទ្ធសភា និងជាប្រធានគណៈកម្មាធិការវិសាមញ្ញរបស់ព្រឹទ្ធសភា ដែលសិក្សាអំពីគុណសម្បត្តិ និងគុណវិបត្តិនៃការលុបចោលអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០០ និង២០០១ បានប្រកាសពីលទ្ធផលនៃការរកឃើញរបស់គណៈកម្មាធិការ ដោយបញ្ជាក់ថា អង្គប្រជុំបានយល់ព្រមជាឯកច្ឆន្ទថា អនុស្សរណៈឆ្នាំ២០០០ (MOU 43) គួរតែត្រូវបានលុបចោល បន្ទាប់ពីបានផ្តល់អនុសាសន៍ឱ្យលុបចោលអនុស្សរណៈឆ្នាំ២០០១ ស្ដីពីតំបន់ត្រួតស៊ីគ្នារវាងកម្ពុជាថៃ (MOU​ 44 ឬ MOU ឆ្នាំ២០០១) កាលពីខែធ្នូ ឆ្នាំ២០២៥ កន្លងទៅ។

 

មិនទាន់ឃើញមានប្រតិកម្មពីខាងរាជរដ្ឋាភិបាលចំពោះសំណើរបស់ព្រឹទ្ធសភាថៃនៅឡើយទេតែបើតាមហ្វេសប៊ុកមួយឈ្មោះហុកនណេវ(Hok Nave)ដែលបង្ហាញខ្លួនជាអ្នកវិភាគយុទ្ធសាស្ត្របែបមនោសគមវិជ្ជាបានសសេរថា៖នៅពេលដែលថៃចង់បង្កើតសង្គ្រាមជុំទី 3 និងចង់លុប MOU 2000 និង MOU 2001 មានន័យថាផែនការរបស់គេ ចង់ឱ្យខ្មែរត្រូវតែជ្រើសរើសចំនួន 2។ ទី1. វ៉ៃយកដីវិញ និង ទី2. បន្តតវ៉ានីតិវិធី។ តើខ្មែរត្រូវតែជ្រើសរើសយកមួយណា? និងរៀបចំការត្រៀមខ្លួនអ្វីខ្លះ? ឬគ្រាន់តែជាយុទ្ធសាស្ត្រ សៀមសាកចិត្តខ្មែរ ចាំមើលខ្មែរប្រតិកម្ម?

មែនទែនទៅ នៅក្នុងចិត្តរបស់យើងសុទ្ធតែដឹងថាសៀមវាគ្មានគំនិតចង់ដោះស្រាយតាមនីតិវិធីនោះទេ ព្រោះគេចំណាយទ័ពស្លាប់និងរបួសរាប់រយនាក់ ខូចខាតអស់អាវុធ រាបលានដុល្លារ ដើម្បីធ្វើការឈ្លានពាន។ បើគង់តែឈ្លានពានហើយ រួចឱ្យខ្មែរវិញដដែល តើឈ្លានពានដើម្បីអ្វី? ចុះបើខ្ញុំនិយាយវិញថា ការបង្ហាញការគោរពនីតិវិធី ដើម្បីបញ្ជាក់ថា ខ្មែរច្បាស់លាស់ និងយន្តហោះចម្បាំងរបស់ថៃ គ្មានថ្ងៃហោះរញ៉េរញ៉ៃដូចកាលមុន ដោយសារខ្មែរ មានពេលវេលាត្រៀមខ្លួន។ តើយល់យ៉ាងណាដែរ?

ខ្មែរយើងកំពុងតែរកភាពស្របច្បាប់ សម្រាប់ដោះស្រាយតាមនីតិវិធី និងសង្គ្រាម ឯសៀមបើព្រមតាមនីតិវិធីគឺចាញ់ខ្មែរប៉ុន្តែបើទៅរកសង្គ្រាមវិញ រឹតតែពិបាកព្រោះខ្មែរស្របច្បាប់សម្រាប់វាយបក។ ច្រកចេញរបស់សៀមគឺសង្គ្រាម មិនចំសង្គ្រាម និងនីតិវិធី មិនចំជានិតិវិធី ជាពិធីមួយដើម្បីស៊ើបខ្មែរ តើខ្មែរត្រូវតែជ្រើសរើសយកមួយណា? បើសិនតាមការយល់ឃើញរបស់ខ្ញុំ យល់ថា រង់ចាំមើលការប្រតិកម្មរបស់សៀម ទាំងសង្គ្រាម និងនីតិវិធី។ ដូចគេចង់លុប MOU 2000 & 2001 តើព្រឹទ្ធសភាគេហ៊ានអនុម័ត? បើគេហ៊ានអនុម័តយើងប្ដឹងទៅ UN ពីព្រោះឯកសារទាំងអស់ហ្នឹង មានតម្កល់នៅ UN។ ទុកឱ្យថៃប្រឈមជាមួយអន្តរជាតិ គឺជាសម្ពាធ ទាំងនយោបាយ និងសេដ្ឋកិច្ច។

រួចឯកសារសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ1904-1907 ដែលថៃចុះហត្ថលេខា ឯកភាពទទួលស្គាល់ដោយផ្ទាល់ ក៏មានតម្កល់នៅបារាំង និងតុលាអន្តរជាតិ IJC ក្នុងពេលចាញ់ក្ដីខ្មែរ នៅឆ្នាំ 1962 ជានីតិវិធីបន្ត។ រួចក៏មាននៃសេចក្ដីថ្លែងការណ៍រួមនៅឯប្រទេសម៉ាឡេស៊ី ត្រូវអនុវត្តលើ GBC & JBC ចុះហត្ថលេខា ដោយលោកប្រធានាធិបតីអាមេរិកដូណាល់ត្រាំ លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងនាយករដ្ឋមន្ត្រី កម្ពុជា -ថៃ ។ ដូច្នេះបើថៃហ៊ានអនុម័តលុបចោលដោយឯកតោភាគី មានន័យថាភាគីថៃ មិនមែនវ៉ៃប្រហារ ឬមិនគោរពសន្យា ឯកសារ ឯកភាពជាមួយខ្មែរនោះទេ ថែមទាំងវ៉ៃប្រធានអាស៊ាន ប្រធាន UN និងលោកប្រធានាធិបតីអាមេរិក រួមទាំងបារាំងនិងតុលាការអន្តរជាតិផងដែរ។

ដូច្នេះយើងចាំមើល តើសៀមហ៊ានឬមិនហ៊ាន? ឬមួយត្រឹមតែហ៊ានស៊ើបចិត្តខ្មែរ? សម្រាប់ខ្មែរយើងជ្រើសរើសផ្លូវហ្នឹង គឺត្រូវ ព្រោះនៅក្នុងពេលនេះ គឺយើងមានភាពស្របច្បាប់ទាំងនីតិវិធីនិងសង្គ្រាម រួចយើងក៏មានពេលត្រៀមខ្លួនរៀបចំអ្វីដែលយើងគួរតែរៀបចំ សន្សំកម្លាំង ចាំសត្រូវ បើចង់បង្ក ជុំទី 3 នៅលើដីយើង ខ្ញុំចង់ធ្វើយ៉ាងម៉េចក៏បាន។ ប៉ុន្តែយើងមិនបានបំពានបទឈប់បាញ់ទេ បើសិនគេបំពានយើងមានសិទ្ធិដើម្បីការពារខ្លួន ។ ដូច្នេះហើយបានមានសំណួរសួរថា តើសៀមជាប់អន្ទាក់ខ្មែរ ឬខ្មែរជាប់អន្ទាក់សៀម? ពីព្រោះឥឡូវទាំងសង្គ្រាម និងនីតិវិធីគឺសៀមទោះរត់ច្រកទៅមួយណា ក៏ហាក់ចាញ់ប្រៀបខ្មែរដែរ។ស្តាប់និងមើលទៅពិរោះដែរតែគាត់មិនហ៊ានទទួលស្គាល់ថាការបរាជ័យធ្វើឲ្យសៀមយកដីខ្មែរជាង៤០ចំណុចមកពីកំហុសផស់យើងដែលមិនបានគិតគូដល់បើទោះបីជាថៃធ្លាប់វ៉ៃខ្មែរច្រើនដងនោះទេ។

បើនិយាយពីសង្គ្រាមជុំទីបីខាងមេសិទ្ធមនុស្សរដ្ឋាភិបាលលោកកែវរ៉េមីអះអះអាង១០០ភាគរយថាថៃមិនហ៊ានវ៉ៃជុំទី៣ទេ។លោកកែវ រ៉េមី បញ្ជាក់ថា «អ្វីដែលមេទាហានថៃ ប្រតិកម្មតាមសារព័ត៌មានថៃ នៅថ្ងៃនេះគឺគ្រាន់តែជាការស្ទាបស្ទង់ ចង់ដឹងប្រតិកម្មពីកម្ពុជា តែប៉ុណ្ណោះ ។ នេះជាសង្រ្គាមចិត្តសាស្ត្រមួយ ដោយគ្រាន់តែបោះដុំថ្មមួយដុំ ទៅក្នុងទឹកបឹង ចង់ឃើញរលកតែប៉ុណ្ណោះ » ។ការអះអាងនេះធ្វើឡើងក្នុងពេលដែលអ្នកនាំពាក្យយោធាលោកស្រីម៉ាលីសុជាតាប្រកាសប្រកែកសម្តីមេចារកម្មថៃដែលនិយាយថាខ្មែរទិញអាវុធត្រៀមធ្វើសង្គ្រាមដោយលោកស្រីសន្យាថាគោពបទឈប់បាញ់១០០ភាគរយ។

បើតាមលោកកែវរ៉េមីនិងហ្វេសប៊ុកឈ្មោះហុកណេវបង្ហាញថាថៃវាខ្លាចខ្មែរយើង(sic)ដែលបើគិតជ្រៅតិចវាជាសម្តីញុះញង់បង្កការក្តៅក្រហាយដល់ថៃ។ជាក់ស្តែងបើមិនច្រឡំទេមុននិងកើតមានព្រឹត្តិការណ៍ថៃវ៉ៃខ្មែរកាលពីថ្ងៃទី២៤កក្កដានិងលើកទីថ្ងៃទី៧ធ្នូ២០២៥កម្ពុជាក៏មានព្រឹត្តិការណ៍ញ៉ោះថៃចឹងដែរទើបថាក់ស៊ីនដែលមានកូនស្រីនៅធ្វើជានាយករដ្ឋមន្ត្រីនៅឡើយពេលចុះសួសុខទុក្ខប្រជាជនថៃនៅខេត្តអ៊ូប៊ុនបានសសេរបង្ហោះតាមហ្វេសប៊ុកថាគាំទ្រការស្នើចរចរាគ្នាដោះស្រាយបញ្ហាតែខ្ញុំសុំទុកពេលឲ្យទាហ៊ានថៃប្រដៅ(ហស)តិចសិន!។ដូច្នោះសម្រាប់កម្ពុជាការទាមទាទឹកដីដោយធ្វើការតស៊ូខាងការទូតច្បាប់និងពត៍មានជាជម្រើសល្អហើយពេលដែលយើងខ្សោយជាងគេ។ព្រោះវិធីនេះវាអាចជួយរក្សាបានជីវិតមនុស្សទ្រព្យសម្បត្តិនិងអំណាចផងដែរ។a sinate thai2