» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11939 នាក់

ម្សិលមិញ 9639 នាក់

សរុប 20702110 នាក់

សហគមន៍​អឺរ៉ុប ឯកភាពគ្នា​លើ​សេចក្តីព្រាង​នៃ​កិច្ចព្រមព្រៀង​សន្តិសុខសម្រាប់​អ៊ុយ​ក្រែ​ន​

 


​អឺរ៉ុប​៖ កាសែត​អាឡឺម៉ង់ Die Welt បាន​រាយការណ៍​កាលពី​ថ្ងៃ​សៅរ៍​ថា រដ្ឋ​ជា​សមាជិក​សហភាព​អឺរ៉ុប​ចំនួន ២៧ ប្រទេស​បាន​ឯកភាពគ្នា​លើ​សេចក្តីព្រាង​នៃ​កិច្ចព្រមព្រៀង​មួយ ដើម្បី​ផ្តល់​ការធានា​សន្តិសុខសម្រាប់​ប្រទេស​អ៊ុយ​ក្រែ​ន ។a eu uy 

​ជុំវិញ​ខ្លឹមសារ​នៅក្នុង​សេចក្តីព្រាង​នៃ​កិច្ចព្រមព្រៀង​សន្តិសុខ​ដែល​គេ​រំពឹងថា​នឹង​អាច​បញ្ចប់​ការពិភាក្សាគ្នា​ដាច់ស្រេច​នៅ​ខែកក្កដា​ខាងមុខនេះ នឹងមិន​រាប់បញ្ចូល​ទាំង​ការបញ្ជូន​ទ័ព​ដើម្បី​ទៅ​ជួយ​អ៊ុយ​ក្រែ​ន​ដោយផ្ទាល់​នោះទេ ប៉ុន្តែ​គេ​នឹង​បង្កើន​ការគាំទ្រ​សម្រាប់​អ៊ុយ​ក្រែ​ន នៅក្នុង​សង្គ្រាម​ប្រឆាំងនឹង​ការឈ្លានពាន​របស់​រុស្ស៊ី នៅពេល​កិច្ចព្រមព្រៀង​នេះ ចូល​ជាធរ​មាននៅ​ខែកក្កដា ។

​គួរ​បញ្ជាក់ថា អ៊ុយ​ក្រែ​ន​និង​សហភាព​អឺរ៉ុប បាន​ចំណាយពេល​ជជែក​ពិភាក្សាគ្នា​អស់​រយៈពេល​ជា​យូរណាស់​មកហើយ​លើ​សេចក្តីព្រាង​នៃ​កិច្ចព្រមព្រៀង​សន្តិសុខ ដែលមាន​ខ្លឹមសារ​នៃ​សេចក្តី​រៀបរាប់​អំពី​ការប្តេជ្ញាចិត្ត​របស់​ក្រុម​ប្រទេស​សហភាព​អឺរ៉ុប ក្នុងការ​បន្ត​ជួយ​ទៅដល់​អ៊ុយ​ក្រែ​ន ទាំង​នៅលើ​ផ្នែក​យោធា នយោបាយ និង​សេដ្ឋកិច្ច រហូត​ទាល់តែ​អ៊ុយ​ក្រែ​ន​បាន​ក្លាយជា​សមាជិក​រប​ស់​អង្គការ​ណា​តូ ។
កិច្ចព្រមព្រៀង​សន្តិសុខ​ខាងលើ ក៏បាន​ចែងបញ្ជាក់​អំពី​កាតព្វកិច្ច​របស់​សហភាព​អឺរ៉ុប ក្នុងការ​កោះប្រជុំ​គ្នា​ជាបន្ទាន់​ជាមួយនឹង​អ៊ុយ​ក្រែ​ន ក្នុងករណី​ដែល​រុស្ស៊ី​បន្ត​បើក​ការប្រយុទ្ធ​ថ្មី​ណាមួយ ចូលទៅក្នុង​ទឹកដី​របស់​អ៊ុយ​ក្រែ​ន ដើម្បី​រិះរក​វិធានការ​ឆ្លើយតប​ឱ្យបាន​សមស្រប លើកលែងតែ​ការបញ្ជូន​ទ័ព​ឱ្យទៅជួយ​ប្រយុទ្ធ​ដោយផ្ទាល់​ជាមួយនឹង​អ៊ុយ​ក្រែ​ន ។

កាលពី​ខែមេសា ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក​វ៉ូ​ឡូ​ឌី​មៀ​ហ្ស​ឡិន​ស្គី​(Volodymyr Zelensky) ធ្លាប់បាន​បញ្ជាក់ថា ប្រទេស​របស់លោក​និង​សហរដ្ឋ​អាម៉េរិក បាននិងកំពុង​ជជែក​គ្នា​លើ​លទ្ធភាព​ក្នុងការ​បង្កើត​កិច្ចព្រមព្រៀង​សន្តិសុខ​ទ្វេភាគី​ស្រដៀង​គ្នា​នេះ​ឡើង និង​បានសម្រេច​លទ្ធផល​ជា​វិជ្ជមាន​ទៅលើ​សេចក្តីព្រាង​នៃ​ខសន្យា​មួយចំនួន​ដែលមាន​ខ្លឹមសារ​ផ្តោត​សំខាន់​អំពី​ការ​បេ្ត​ជ្ញា​ចិត្ត​របស់​សហរដ្ឋ​អាម៉េរិក ក្នុង​ការបន្ត​គាំទ្រ​ដល់​អ៊ុយ​ក្រែ​ន​សម្រាប់​វិស័យ​សំខាន់ៗ​ផ្សេងៗ ដូចជា​នយោបាយ ហិរញ្ញវត្ថុ និង​យោធា រួមទាំង​សហការគ្នា​លើ​ដំណើរ​ការផលិត​គ្រឿង​សព្វាវុធ​រយៈពេល ១០​ឆ្នាំ ដើម្បី​ពង្រឹង​ការ​ផ្ត​ត់​ផ្គង់​អាវុធយុទ្ធភណ្ឌ​សម្រាប់​អ៊ុយ​ក្រែ​ន​ផងដែរ ៕​ប្រភព​និង​រូបភាព​៖ Reuters Connect AFP/ Ukrainska Pravdaa eu uy1 

​