» ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ជំរុញឱ្យតុលាការខេត្តកំពង់ស្ពឺពង្រឹងសមត្ថភាព ពន្លឿនការដោះស្រាយ ដើម្បីកាត់បន្ថយការកកស្ទះសំណុំរឿង » អយ្យការអមតុលាការខេត្តកំពង់ឆ្នាំងមិនបានចោទប្រកាន់ករណីយ៍ហឹង្សាកាប់គ្នាស្លាប់បន្ទាប់ពីផឹកស្រវឹងទេ! » ក្រុមចាប់ជំរិតដ៏សាហាវ ដាក់មនុស្សចូលវ៉ាលី ធ្វើទារុណកម្មយកលុយ៥ម៉ឺនដុល្លារ នៅក្រុងព្រះសីហនុ » សម្តេចធិបតីថាទោះមានសង្ឃឺមត្រឹម១ភាគរយក៏កម្ពុជាជ្រើសយកយន្តការសន្តិវិធីដោះស្រាយជាមួយថៃ ជាជាងធ្វើសង្គ្រាមច្បាំងគ្នា?! » លោកពូសុធីរៈអតីតរដ្ឋមន្ត្រីក្រសួងរ៉ែនិងឋាមពលកូតាគណបក្សហ្វុនស៊ិនប៉ិចធ្វើបាឋកថាសាធារណៈក្រោមប្រធានបទ៖ «តំបន់ទាមទារត្រួតគ្នាផ្នែកសមុទ្ររវាងកម្ពុជា និងថៃ (OCA) » ចាប់បានហើយស្រីជាឃា ត ករសម្លាបប់ស្រីដូចគ្នានៅខេត្តសីហនុព្រោះស្នេហារ៍! » ករណីចាប់ជំរិត និងសម្លាប់ក្មេងស្រីអាយុ៥ឆ្នាំនៅស្អាងតុលាការសម្រេចឃុំជនដៃដល់ និងប្រពន្ធដែលជាអ្នកសមគំនិត » លោក ស៊ី ជីនពីង និងលោក ត្រាំជជែកគ្នាពីការរកស៊ីបើទោះបីមានការលើកពី បញ្ហាតៃវ៉ាន់ក៏ដោយ! » សម្តេចតេជោ ហ៊ុន សែនសួររក មន្ត្រីកាងជនខិលខូចនាំទុរេនចូលពីថៃ បន្ទាប់ពីក.ប.បដកយកមកបញ្ឈរជើង!? » ប្រធានបេសកកម្មថ្មីក្រុមអ្នកសង្កេតការណ៍អាស៊ាន ​ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ នៅប្រាសាទព្រះវិហារ » ប្រធានាធិបតីហ្វីលីពីន កោះប្រជុំបន្ទាន់ ក្រោយមានភាពវឹកវរនៅព្រឹទ្ធសភា ដោយសារសម្ព័ន្ធមិត្តលោក Duterte កំពុងជ្រកកោនដើម្បីគេចវេះពីដីកាចាប់ខ្លួនរបស់ ICC » រកឃើញសិប្បកម្មច្នៃដោយបន្លំស្ករសថៃមកធ្វើជាស្ករសវៀតណាម! » ធុរៈកិច្ចជនថៃព្រួយបារម្ភពីប្រទេសផ្សេងដណ្តើយកទីផ្សារកម្ពុជាជាមួយនិងសម្លេងបែកធ្លាយរបស់អានុទីនពីផែនការបើកច្រកព្រុំដែនក្នុងខែមិថុនា! » ឃាត់ខ្លួនជនជាតិចិន ៣នាក់ ពាក់ពន្ធ័បទល្មើសអំពើលួច រថយន្តនិងផ្លាកលេខរថយន្ត ចំនួន ៦ករណី! » អ្នកផលិតមតិកានៅលើបណ្ដាញសង្គម លោក Kevin Smith ត្រូវទាហានថៃបាញ់គំរាមនៅអូរស្មាច់

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6811 នាក់

ម្សិលមិញ 4883 នាក់

សរុប 19257361 នាក់

លោក Joe Biden ក្លាយ​ប្រធានាធិបតី​ទី​៤៦ ភ្លាម​ចិន​ដាក់ទណ្ឌកម្ម​មន្ត្រី​អ​តី​តា​រដ្ឋការ​លោក​Trump ២៨​នាក់​ភ្លាម​ដែរ​!



​អាមេរិក​៖​លោក Joe Biden និង​លោកស្រី Kamala Harris ដែលជា​អនុ​ប្រធានាធិបតី បាន​ស្បថ​ចូលកាន់​តំណែង​ជា​ប្រធានាធិបតី​និង​អនុ​ប្រ​ធា​ធិបតី​ទី​៤៦​មេ​រិ​ក​ជា​ផ្លូវការ នៅវេលា​ម៉ោង​ជិត​១២​ថ្ងៃត្រង់ ថ្ងៃទី​២០​ខែមករា ឆ្នាំ ២០២១ (​ម៉ោង​នៅ​សហរដ្ឋអាមេរិក​)​ក ដែល​មិនសូវ​មានការ​ការចូល​រួម​ពី​សំណាក់​សាធារណជន​ពុំ​ច្រើន​កុះករ​នោះទេ ព្រោះ​ចំពេល​មានការ​ព្រួយបារម្ភ​អំពី​សន្តិសុខ និង​ជំងឺ​រាតត្បាត​កូ​វី​ដេ​១៩ ខណៈ​លោក ដូ​ណា​ល់ ត្រាំ ដែលជា​អតីត​ប្រធានាធិបតី​បែប​ស៊ីវីល័យ​ដំបូង​គេ ពុំបាន​បង្ហាញខ្លួន​ចូលរួម​នៅក្នុង​ព្រឹត្តិការណ៍​នេះ​។​a byden 

 លោក Biden នឹង​ចូលមកក្នុង​ការិយាល័យ ដែល​ប្រឈម​នឹង​វិបត្តិ​សុខភាព​សាធារណៈ សេដ្ឋកិច្ច ដែល​កំពុង​ធ្លាក់ចុះ និង​ការបែកបាក់​នយោបាយ​កាន់តែ​ស៊ីជម្រៅ និង​ការព្រួយបារម្ភ​ជាស​កល​ដូចជា​ការប្រែប្រួល​អាកាសធាតុ​។ តែ​យ៉ាងណាក៏ដោយ លោក Biden នៅតែមាន​សុទិដ្ឋិនិយម​ដោយ​ប្តេជ្ញា​ថា​នឹង​ជួយ​ស្តារ​ស្ថានការណ៍​ប្រទេសជាតិ​ឲ្យ​ប្រសើរ​ឡើងវិញ​។​ចូលក្នុង​ការិយាល័យ លោក ចូ បៃ​ឌិន (Joe Biden) បាន​ចុះ​ហត្ថ​ចុះហត្ថលេខា​លើ​សកម្មភាព​ប្រតិបត្តិ​ចំនួន ១៥ ភ្លាមៗ ក្នុងនោះ​មានការ​លុបចោល​គោលនយោបាយ​ចម្រូងចម្រាស​ជាច្រើន​របស់​បន្សល់ទុក​ដោយ​អតីត​ប្រធានាធិបតី​លោក ដូ​ណា​ល់ ត្រាំ ក៏ដូចជា​ការឆ្លើយតប​នៃ​ជំងឺ​រាតត្បាត​កូ​វីដ​-១៩ និង​រឿង​អន្តោប្រវេសន៍​។​

​លោក ចូ បៃ​ឌិន ក៏បាន​សន្យាថា នឹង​ផ្តល់​សញ្ជាតិ​ដល់​ប្រជាជន (​អ្នកមាន​ក្តី​សុ​បិ​ន្ត​) ដែល​បានរស់នៅ​សហរដ្ឋអាមេរិក ដោយ​គ្មាន​ការអនុញ្ញាត​ជា​ផ្លូវការ បន្ទាប់ពី​ចូល​ប្រទេស​នេះ​ក្នុង​វ័យ​កុមារភាព​ជាមួយ​ឪពុកម្តាយ​ដែល​បាន​ចូល​អាមេរិក​ដោយ​ខុសច្បាប់​នោះ ។ ប្រធានាធិបតី​អាមេរិក​ថ្មី​មកពី​គណបក្ស​ប្រ​ជាធិបតេយ្យ រូបនេះ​ក៏បាន​ចុះហត្ថលេខា​លើ​សកម្មភាព​ប្រតិបត្តិ​សំខាន់​មួយ សម្រេច​លុបចោល​បំរាម​ការធ្វើដំណើរ​ពី​ប្រទេស​ដែលមាន​ជនជាតិ​មូស្លីម​មួយចំនួន​។​នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន NHK ចុះ​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០២១​។​

​លោក​ប្រធានាធិបតី​អាមេរិក​ទី​៤៦ បាន​និយាយថា «​សកម្មភាព​ប្រតិបត្តិ​មួយចំនួន​ដែល​ខ្ញុំ​ចុះហត្ថលេខា​នៅថ្ងៃនេះ​នឹង​ជួយ​ផ្លាស់ប្តូរ​ដំណើរ​នៃ​វិបត្តិ​កូ​វីដ​-១៩ ហើយ​យើង​នឹង​ប្រយុទ្ធ​ប្រឆាំងនឹង​ការប្រែប្រួល​អាកាសធាតុ​តាមរបៀប​ដែល​យើង​មិនទាន់​បានធ្វើ និង​ជម្រុញ​សមភាព​ជាតិ និង​គាំទ្រ​ដល់​សហគមន៍​ដែល​មិនមាន​សិទ្ធិ​ទទួលបាន​ដទៃទៀត ។ ទាំងនេះ​គ្រាន់តែ​ជា​ចំណុច​ចាប់ផ្តើម​ប៉ុណ្ណោះ​។​​គួររម្លឹកថា កំឡុងពេល​លោក ដូ​ណា​ល់ ត្រាំ កាន់តំណែង​ជា​ប្រធានាធិបតី​លោក​បាន​រឹតត្បិត​ការធ្វើដំណើរ​ចូល​ពី​បណ្តា​ប្រទេស​មូស្លីម​ភាគច្រើន ដោយ​លើកឡើង​ពី​វិធានការណ៍​ប្រឆាំង​ភេរវកម្ម​របស់លោក ។​

​លោក ចូ បៃ​ឌិន បាន​សន្យា​បញ្ឈប់​ការសាងសង់​ជញ្ជាំង​ដ៏​រឹងមាំ​នៅតាម​ព្រំដែន​ជាមួយ​ប្រទេស​ម៉ិ​ក​ស៊ិ​ក​ដែល​លោក​ត្រាំ បាន​បញ្ជា​ឲ្យ​សាងសង់​អស់​លុយ​ជាច្រើន​ដើម្បី​មិនអោយ​ជនអន្តោប្រវេសន៍​ខុសច្បាប់​ចេញចូល​ទឹកដី​សហរដ្ឋអាមេរិក​នោះ​។​ជា​ផ្នែក​មួយ​នៃ​ការសន្យា​របស់គាត់​ចំពោះ​ប្រជាជន​អាមេរិក លោក Biden បាន​ព្យាយាម​ធ្វើឱ្យ​គណៈរដ្ឋមន្ត្រី​របស់គាត់​មាន​ភាព​ចម្រុះ​បំផុត​នៅក្នុង​ប្រវត្តិសាស្ត្រ​អាមេរិក ហើយ​ជា​ផ្នែក​ឆ្លុះបញ្ចាំង គឺ​លោកស្រី Harris ដែល​នឹង​ក្លាយជា​ស្ត្រី​ដំបូង​, ជនជាតិ​អាហ្វ្រិក​អាមេរិក​ដំបូង និង​អាមេរិក​ឥណ្ឌា​ដំបូង ដែល​កាន់តំណែង​នេះ​ជា​អនុប្រធាន​។​

​ប្រធានាធិបតី​ទី​៤៦​របស់​អាមេរិក លោក ចូ បៃ​ដិ​ន បាន​ថ្លែង​សុន្ទរកថា​ដំបូង​របស់ខ្លួន ដោយ​សង្កត់ធ្ងន់​អំពី​លទ្ធិប្រជាធិបតេយ្យ​។ លោក​ថា លទ្ធិប្រជាធិបតេយ្យ​មានតម្លៃ ប៉ុន្តែ​លទ្ធិប្រជាធិបតេយ្យ​ក៏មាន​ភាពផុយស្រួយ​ផងដែរ​។ យ៉ាងណាក៏ដោយ នៅវេលា​នេះ លទ្ធិប្រជាធិបតេយ្យ​ទទួលបាន​ជ័យជំនះ​ហើយ​។ លោក ចូ បៃ​ដិ​ន ចាត់ទុក​ថ្ងៃ​ឡើងកាន់តំណែង​ជា​ប្រធានាធិបតី ថ្ងៃទី​២០​មករា ថា​ជា​ថ្ងៃ​នៃ​លទ្ធិប្រជាធិបតេយ្យ ជា​ថ្ងៃ​ប្រវត្តិសាស្ត្រ​និង​ក្ដីសង្ឃឹម​។ លោក​បាន​ប្ដេជ្ញា​បង្រួបបង្រួម​ប្រជាជន​និង​ប្រជាជាតិ​អាមេរិក​ដែល​ប្រេះឆា​ឡើងវិញ ព្រោះ​សម្រាប់​លោក ចូ បៃ​ដិ​ន ឯកភាព​ជាតិ​គឺជា​មាគ៌ា​ឆ្ពោះទៅមុខ ដើម្បី​ជំនះ​នូវ​បញ្ហា​ប្រឈម​និង​វិបត្តិ​ទាំងឡាយ​ដែល​នៅ​ចំពោះមុខ​សហរដ្ឋអាមេរិក​។​

​ជាការ​កត់សម្គាល់ ពិធី​ស្បថ​ចូលកាន់​តំណែង​របស់លោក ចូ បៃ​ដិ​ន នា​ថ្ងៃទី​២០​មករា ដ្បិតតែ​មិនមាន​ការចូលរួម​ពី​លោក​ប្រធានាធិបតី​ផុត​អាណត្តិ ដូ​ណា​ល់ ត្រាំ ក៏ពិតមែន ប៉ុន្តែ​គេ​សង្កេតឃើញ​មាន​វត្តមាន​អតីត​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ចំនួន​៣​រូប​ចូលរួម គឺ​លោក Barack Obama លោក George W. Bush និង​លោក Bill Clinton​។ យ៉ាងណាក៏ដោយ លោក បៃ​ដិ​ន បាន​បង្ហើប​ឲ្យ​ដឹងថា លោក ដូ​ណា​ល់ ត្រាំ បាន​បន្សល់ទុក​នូ​វលិ​ខិត​មួយច្បាប់​ជូន​រូបលោក​នៅឯ​សេត​វិមាន​៕


​សម្រាប់​ប្រទេស​ចិន​ជាមួយនិង​ប្រកាស​សាទរ​លោក​ចូ​បៃ​ដឹ​ន​មន្ត្រី​នាំពាក្យ​ឲ្យ​ក្រសួងការបរទេស​ចិន​បានប្រកាស​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ប្រទេស​ចិន​បានសម្រេច​ដាក់ទណ្ឌកម្ម​អតីតរដ្ឋមន្ត្រី​ការបរទេស​អាមេរិក លោក ម៉ៃ ផ​ម​ភី​អូ (Mike Pompeo) និង មន្ត្រី​ក្រោម​រដ្ឋបាល លោក ដូ​ណា​ល់ ត្រាំ (Donald Trump) ចំនួន ២៧​នាក់​ផ្សេងទៀត ដោយសារ​ពួកគេ​បាន «​ចាត់វិធានការ​បែប​ឆ្កួត​ឡប់​» ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ទំនាក់ទំនង​ចិន​-​អាមេរិក​។
​លោក ផ​ម​ភី​អូ ជា​មន្ត្រី​អាមេរិក​ដែល​តែង​រិះគន់​ចិន​រាប់​ចាប់តាំងពី​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​, បញ្ហា​តំបន់​ស៊ីន​ជាំ​ង និង​ទី​បេ​, បញ្ហា​សិទ្ធិមនុស្ស និង​ពាណិជ្ជកម្ម​ជាដើម​។ លោក​ថែមទាំង​ចោទ​ចិន​ថា បាន​ប្រព្រឹត្ត​អំពើ​ប្រល័យពូជសាសន៍​នៅ​តំបន់​ស៊ីន​ជាំ​ង​ទៀតផង​។

​ក្រៅពី​អតីតរដ្ឋមន្ត្រី​ការបរទេស​អាមេរិក​ដែល​ទទួលរង​ការដាក់ទណ្ឌកម្ម ក៏មាន​អតីត​ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក​, អតីត​ទីប្រឹក្សា​ពាណិជ្ជកម្ម​សេត​វិមាន​, ទីប្រឹក្សា​សន្តិសុខ​ជាតិ​រង និង​អតីតមន្ត្រី​ផ្សេងទៀត​។​​រដ្ឋមន្ត្រី​សុខាភិបាល​អាមេរិក​, អនុរដ្ឋលេខាធិការ​ក្រសួងការបរទេស​ដែល​ទៅ​តៃវ៉ាន់ និង ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​នៅ​អង្គការសហប្រជាជាតិ​ដែល​បានគ្រោង​ទៅ​កោះ​តៃវ៉ាន់​ក៏​ជាប់​ឈ្មោះ​ដែរ​។​​ក្រោម​ទណ្ឌ​កម្មនេះ អ្នក​ទាំង ២៨​រូបនោះ រួម​និង​សមាជិកគ្រួសារ​របស់​ពួកគេ​នឹង​ត្រូវបាន​ហាមឃាត់​មិន​ឲ្យ​ចូល​ទឹកដី​ចិន ហុងកុង ឬ​ម៉ា​កាវ ហើយ​ក្រុមហ៊ុន​ដែលមាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​ពួកគេ​នឹង​ត្រូវបាន​ហាមឃាត់​មិន​ឲ្យ​រកស៊ី​ជាមួយ​ចិន​ទៀតផង​៕a byden2 a byden3 a byden4