» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6427 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696598 នាក់

នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ប៊ូ​អ៊ីង​សុំទោស​និង​សន្យា​កែលំអ​យន្តហោះ​

​អាមេរិក​៖ លោក ឌែ​ន​នី​ស មុយ​ឡេ​ន​ប៊ឺ​ក (Dennis Muilenburg) នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​យន្តហោះ​ប៊ូ​អ៊ីង​( Boeing)​កាលពី​ថ្ងៃ ​ថ្ងៃ​ព្រហស្បតិ៍​ទី​៤​មេសា បាន​សម្តែង​ការ​សូមទោស​ក៏ដូចជា សោកស្តាយ​ជាខ្លាំង ចំពោះ​ការបាត់​បង់ជីវិត​មនុស្ស​រាប់រយ​នាក់ នៅក្នុង​ករណី​ធ្លាក់​ចំនួន​ពីរ នៃ​យន្តហោះ​ស៊េរី​ថ្មី​របស់ខ្លួន 737 MAX 8 និង​បានទទួល​ស្គាល់​ជា​លើកដំបូង​ផងដែរ​ថា បញ្ហា​កំហុសឆ្គង​នៃ​ការវិភាគ​ទិន្នន័យ​ដោយ​ស្វ័យប្រវត្តិ មាន​ជាប់​ពាក់ព័ន្ធ​នៅក្នុង​គ្រោះថ្នាក់​ធ្លាក់​យន្តហោះ​ទាំងនេះ​។a boing direct

ទីភ្នាក់ងារ​ព័ត៌មាន​ចិន ស៊ីន​ហួរ នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​០៥ ខែមេសា ឆ្នាំ​២០១៩​បាន​ផ្សាយ​ដកស្រង​សម្តី​លោក ឌែ​ន​នី​ស មុយ​ឡេ​ន​ប៊ឺ​ក (Dennis Muilenburg) ថា​៖«​យើងទាំងអស់គ្នា​នៅ​ក្រុមហ៊ុន Boeing សូម​សម្តែង​ការ​ទោស និង​មានការ​សោកស្តាយ​ជាខ្លាំង ចំពោះ​ការបាត់​បង់ជីវិត​មនុស្ស នៅក្នុង​ករណី​ធ្លាក់​យន្តហោះ 737 MAX 8 កន្លងទៅនេះ ហើយ​ពួកយើង​កំពុង​ខិតខំ​ផ្តោត​ការយកចិត្តទុកដាក់​ជាខ្លាំង ទៅលើ​ការធានា​សុវត្ថិភាព ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​មាន​សោកនាដកម្ម​បែបនេះ កើតឡើង​បានជា​ថ្មី​ម្តងទៀត​»​។ លោក Muilenburg បាន​និយាយ​បែបនេះ បន្ទាប់ពី​អាជ្ញាធរ​ប្រទេស​អេ​ត្យូ​ពី បាន​បញ្ចេញ​របាយការណ៍​បឋម នៃ​ការស៊ើបអង្កេត​ជុំវិញ​ករណី​ធ្លាក់​យន្ត​ជើងហោះហើរ ET 302 របស់​ក្រុមហ៊ុន​អាកាសចរណ៍​អេ​ត្យូ​ពី Ethiopian Airlines​។​

​យន្តហោះ Boeing 737 MAX 8 របស់​អាកាសចរណ៍ Ethiopian Airlines បាន​ធ្លាក់​នៅក្បែរ​រដ្ឋធានី​ប្រទេស​អេ​ត្យូ​ពី ហើយ​បាន​ផ្តាច់ ជីវិត​មនុស្ស​ទាំងអស់ ១៥៧​នាក់ ដែល​ជិះ​នៅលើ​នោះ​កាលពី​ថ្ងៃទី​១០ ខែមីនា ហើយ​វា​គឺជា​ស៊េរី​យន្តហោះ​ដូចគ្នា​ទៅនឹង យន្តហោះ​ជើងហោះហើរ Flight 610 របស់​អាកាសចរណ៍​ឥណ្ឌូណេស៊ី Lion Air ដែល​បាន​ធ្លាក់​ចូលក្នុង​សមុទ្រ​ជ្វា កាលពី​ខែតុលា ឆ្នាំ​២០១៨​។

សោកនាដកម្ម​ទាំងពីរ​លើក​នេះ បានសម្លាប់​ជីវិត​មនុស្ស​សរុប​ទាំងអស់​ដល់​ទៅ ៣៤៦​នាក់​។​របាយការណ៍​បឋម នៃ​ការស៊ើបអង្កេត​ករណី​ធ្លាក់​យន្តហោះ​នៅ​អេ​ត្យូ​ពីរបាន​ឲ្យ​ដឹងថា នៅក្នុង​អំឡុង​ជើងហោះហើរ​នៃ​យន្តហោះ​ទាំងពីរ ប្រព័ន្ធ anti-stall system (​ប្រព័ន្ធ​ចល័ត​ប្តូរ​ទិស​ស្វ័យប្រវត្តិ​) ដែល​គេ​ហៅថា MCAS បាន​ដំណើរការ ដោយសារតែ​ការអាន​ទិន្នន័យ​ខុស ពី​ប្រព័ន្ធ​ស្ទាបស្ទង់​មុំ​នៃ​ទិស​ខ្យល់​បក់ angle-of-attack ដែល​អាច​ត្រូវបាន​ខូច​ដោយសារ​កត្តា​ខាងក្រៅ (​វត្ថុ​ផ្សេង​បុក ឬ​សត្វ​បក្សី​បុក​)​។​
​

របាយការណ៍​ខាងលើ​បាន​បង្ហាញថា ពី​ឡុ​តរបស់​យន្តហោះ​បាន​អនុវត្តន៍​ត្រឹមត្រូវ តាម​វី​ធី​សាស្ត្រ​នានា​ដែល​ផ្តល់​ឲ្យ​ដោយ Boeing ប៉ុន្តែ​នៅតែ​មិនអាច​គ្រប់គ្រង​ការហោះហើរ​បាន​ដដែល ហើយ​រដ្ឋមន្ត្រី​ដឹកជញ្ជូន​អេ​ត្យូ​ពី​បាន​លើកឡើងថា បញ្ហា​គឺ​មកពី​ប្រព័ន្ធ​គ្រប់ គ្រង​ការហោះហើរ​នេះ​របស់​យន្តហោះ​តែម្តង​។ នៅពេល​ដំណើរការ​ប្រព័ន្ធ​ស្វ័យប្រវត្តិ MCAS ជួយ​ជំរុញ​យន្តហោះ​បន្ទាប​ក្បាល​ចុះក្រោម ដើម្បី​ឲ្យ​ត្រឹមត្រូវ​តាម​ទិស​កម្លាំង​ខ្យល់​បក់ និង​កុំ​ឲ្យ​យន្តហោះ​គាំងដំណើរ​នា​គ្រានោះ​។​

​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​យន្តហោះ​ប៊ូ​អ៊ីង​( Boeing)​បាន​បញ្ជាក់ថា Boeing នឹង​ចាត់វិធានការ​ផ្សេងៗ​ដែល​ចាំបាច់ ដើម្បី​ទប់ស្កាត់​ហានិភ័យ​នានា ដែល​អាច​ប៉ះពាល់​ដល់​សុវត្ថិភាព​នៃ​ការហោះហើរ រួមទាំង​ការ​ដំណើរ​ការខុស​នៃ​ប្រព័ន្ធ MCAS​។ Boeing បាន​ឲ្យ​ដឹង​ទៀតថា ខ្លួន​គ្រោង​នឹងដាក់ ចេញ​ការ​អាប់​ដេ​ត software សម្រាប់​ប្រព័ន្ធ MCAS រួមជាមួយ​វគ្គ​បំពាក់បំប៉ន​គ្រប់​ជ្រុងជ្រោយ ក៏ដូចជា​កម្មវិធី​បណ្តុះ​បណ្តាល​បន្ថែម សម្រាប់​ពី​ឡុ​ត​យន្តហោះ 737 MAX 8 នៅ​ទូទាំង​ពិភពលោក​។

គួរ​ជម្រាប​ថា ក្រុមហ៊ុន​ផលិត​យន្តហោះ​ដ៏​ល្បី​របស់​អាមេរិក Boeing បាន​ស្ថិតក្រោម​សម្ពាធ​ជាខ្លាំង ដោយសារតែ​ការព្រួយបារម្ភ អំពី​សុវត្ថិភាព​ហោះហើរ​នៃ​យន្តហោះ 737 MAX 8 របស់ខ្លួន ក្រោយ​ការធ្លាក់​យន្តហោះ​នេះ​នៅ​ឥណ្ឌូណេស៊ី និង​នៅ​អេ​ត្យូ​ពី​។a boing kill a boing3 a boing4 a boing1 a boing2 

​