» ស្ត្រី​ម្នាក់​ត្រូវ​បុរស​ម្នាក់ យក​កាំបិត​ចុង​ស្រួច​ចូលទៅ​ចាក់​សម្លាប់​ ​ដល់​ក្នុងផ្ទះ រួច​អារ​.​ក សម្លាប់​ខ្លួនឯង តែ​មិន​ស្លាប់​ » នាយករដ្ឋមន្ត្រី ណា​រិ​ន្ទ្រ មូ​ឌី និង​មេដឹកនាំ​បក្សប្រឆាំង​បញ្ចប់​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ » ទាហាន​ឈុតខ្មៅ​ថៃ​ដើរល្បាត​តាម​ព្រំដែន​ក្នុង​ដី​ខ្មែរ​យ៉ាង​គឃ្លើន តែ​ទាហាន​ខ្មែរ​បែរជា​ហាម​ពលរដ្ឋ​ខ្មែរ​កុំ​បង្ហោះ​ព័ត៌មាន​ឬ Videos ស្តីពី​សកម្មភាព​របស់​ទាហាន​ថៃ​ទៅវិញ !? » ពលរដ្ឋ​ខ្មែរ​ម្នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ជាមួយ​ទឹកប្រាក់​៦១៨,០០០ បាត​ » យុវជន​ពីរ​នាក់​បាន​ស្លា​.​ប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​ដោយសារ​ជិះ​ម៉ូតូឌុប​គ្នា​ទៅបុក​រថយន្ដ​មួយគ្រឿង បើក​ដោយ​នារី​ម្នាក់​ » សំណុំរឿង​ក្រុមហ៊ុន​ប្រ៊ី​លាន​អតីត​ឧកញ៉ា​ឡេង ចាន់ណា តុលាកា​សម្រេច​បង្កក​គ​ណ​នី​ធនាគារ​ចំនួន​១៨៣ និង​ទ្រព្យសម្បត្តិ​មួយចំនួន​, » អធិការបតី​អាល្លឺម៉ង់​ទៅ​ចិន​លើក​ទី​២​បង្ក​ឲ្យ​មានការ​ចាប់អារម្មណ៍​និង​តាមដាន​ » សប្បាយ​និង​ទុក្ខ​កើតឡើង​ពេល​ចូលឆ្នាំ​ប្រពៃណី​យ៍​ជាតិខ្មែរ​ឆ្នាំរោង​ » អ៊ីរ៉ង់ ព្រមាន​អ៊ីស្រាអែល​ថា​នឹង «​រង​ការវាយប្រហារ​ខ្លាំង​ជាង​នេះ​» ប្រសិនបើ​ចាត់វិធានការ​ឆ្លើយតប​មកលើ​ខ្លួន​វិញ​ដែល​ជាការ​បង្ហាញថា​អ៊ីរ៉ង​ចង់​ចប់​ត្រឹមហ្នឹង​?! » នៅ​ខេត្ត​ព្រះសីហនុ​អ្នក​រៀប​កម្មវិធី Miss Grand Cambodia 2024​ធ្វើ​សន្និសីទកាសែត​ប្រាប់​ពី​កម្មវិធី​បន្ត​ » អភិបាលខេត្ត​កំពង់ស្ពឺ​ប្រគល់​ម៉ូតូ​៤​គ្រឿង​ជូន​ក្រុមការងារ​បរិស្ថាន​ដែល​រង​ការដុត​បំផ្លាញ​ » មហា​សេដ្ឋីនី​វៀតណាម​ត្រូវ​តុលាការ​កាត់ទោស​ប្រហារជីវិត​ក្នុង​សំណុំរឿង​ក្លែងបន្លំ​ហិរញ្ញវត្ថុ​តម្លៃ ១២,៥ ពាន់​លាន​ដុល្លារ​អាម៉េរិក​ » ហ៊ានណាសចូលចាប់ជំរិត និង​បាញ់សម្លាប់​ប្ដី​ម្ចាស់​ប្រេន Lakamo រួច​ដឹងថា​សម​ត្ត​កិ​ច្ចព​ទ្ធ័​ជន​ដៃ​បាញ់សម្លាប់​ខ្លួន​តាម​ក្រោយ​ » រដ្ឋាករទឹក​ទទួលបាន​គម្រោង​រោងចក្រ​ទឹកស្អាត​បាក់​ខែង​ជំហាន​ទី​៣ ដែលមាន​តម្លៃ​ជិត​២៥០​លាន​ដុល្លារ » សាលាឧទ្ធរណ៍​សម្រេច​ប្ដឹង​ឲ្យ​ពិនិត្យឡើងវិញ ចំពោះ​ការសម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ករណី​ដោះលែង​ចិនតៃវ៉ាន់ ៥​នាក់​ ​ក្នុង​សំណុំ​គ្រឿងញៀន ៨០០​គីឡូក្រាម

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4542 នាក់

ម្សិលមិញ 5378 នាក់

សរុប 14083835 នាក់

ឈ្វេងយល់​ពី​អង្គការ​ប្រទេស​នាំចេញ​ប្រេង OPEC គឺជា​អ្វី​?

​អង្ក​ការ​អូ​ប៉ិក​៖​ចាប់តាំងពី​សង្គ្រាម​រវាង​រុស្ស៊ី​-​អ៊ុយ​ក្រែ​ន​មក បញ្ហា​វិបត្តិ​ប្រេង​ឡើងថ្លៃ​ចាប់ផ្ដើម​កើតមានឡើង ពិសេស រាប់​ចាប់តាំងពី​ខែមេសា​រហូតមក​។ ទន្ទឹម​និង​ការកាត់បន្ថយ​ឈប់​ទិញ​ប្រេង​ពី​រុស្ស៊ី អាមេរិក​បាន​អំពាវនាវ​ដល់​ក្រុមហ៊ុន​ផលិត​ប្រេង និង​ឧស្ម័ន រួមទាំង អង្គការ​ប្រទេស​នាំចេញ​ប្រេង​ដ៏​ធំ​សម្បើម​គឺ OPEC ឲ្យ​បង្កើន​ទិន្នផល​ផលិត​របស់ខ្លួន​ដើម្បី​ទប់ទល់​នឹង​បញ្ហា​នេះ​។ តើ​អង្គការ​ប្រទេស​នាំចេញ​ប្រេង OPEC គឺជា​អ្វី ?OPEC មាន​ពាក្យ​ពេញ​ជា​ភាសា​អង់គ្លេស​ថា The Organization of the Petroleum Exporting Countries គឺជា​អង្គការ​អន្តររដ្ឋាភិបាល​អចិន្ត្រៃយ៍​នៃ​ប្រទេស​នាំចេញ​ប្រេងកាត​ដ៏​ធំ​បំផុត​នៅក្នុង​បណ្តា​ចំណោម​អង្គការ​ពាណិជ្ជកម្ម​អន្តរជាតិ​ទូទាំង​ពិភពលោក ។ អង្គការ​នេះ ត្រូវបាន​បង្កើតឡើង​ក្នុង​សន្និសីទ​ទីក្រុង​បា​ដា​ដ ប្រទេស​អ៊ីរ៉ាក់ នៅ​ថ្ងៃទី​១០ ដល់​១៤ ខែកញ្ញា ឆ្នាំ​១៩៦០ ដោយ​ប្រទេស​ស្ថាបនិក​ចំនួន ៥ កាន់សាសនា​ឥស្លាម មានដូចជា ប្រទេស​អ៊ីរ៉ង់ អ៊ីរ៉ាក់ កូ​វ៉ែត អារ៉ាប់​ប៊ី សា​អូឌីត និង​ប្រទេស​វេ​ណេ​ស៊ុយ​អេ​ឡា​។​a gaz3 

OPEC ត្រូវបាន​បង្កើតឡើង​ក្នុងសម័យ​អន្តរកាល​នៃ​ទិដ្ឋភាព​សេដ្ឋកិច្ច និង​នយោបាយ​អន្តរជាតិ ពោល គឺ​ក្នុងអំឡុងពេល​ដែលមាន​ប្រទេស​ជាច្រើន​ទើបតែ​ទទួលបាន​ឯករាជ្យ និង​ក្លាយជា​ប្រទេស​កំពុងអភិវឌ្ឍន៍​។ ដោយ​មើលឃើញថា ទីផ្សារ​ប្រេង​ឆៅ​អន្តរជាតិ ត្រូវបាន​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​ពហុ​ជាតិ​សាសន៍​ទាំង​៧​ដែលជា​ប្រទេស​ធំៗ​បាន​ដាច់ចេញពី​សហភាពសូវៀត ព្រមទាំង ប្រទេស​ដែល​អនុវត្ត​សេដ្ឋកិច្ច​ផែនការ​ដទៃទៀត អង្គការ OPEC បាន​អភិវឌ្ឍ​ទស្សនវិស័យ​រួម​របស់ខ្លួន​ដោយមាន​គោលដៅ​ច្បាស់លាស់ ព្រមទាំង​បាន​បង្កើត​លេខាធិការដ្ឋាន​ដំបូង​នៅ​ទីក្រុង​ហ្សឺ​ណែវ ហើយ​បាន​ផ្លាស់​មក​នៅ​ទីក្រុង​វី​យែ​ន​វិញ​ក្នុង​ឆ្នាំ​១៩៦៥​។ OPEC បានអនុម័ត​សេចក្តីថ្លែងការណ៍​ស្តីពី​គោលនយោបាយ​ប្រេង​ឆៅ​នៅក្នុង​បណ្ដា​ប្រទេស​សមាជិក​ក្នុង​ឆ្នាំ​១៩៦៨ ដោយ​សង្កត់​ទៅលើ​សិទ្ធិផ្ដាច់មុខ​នៃ​ប្រទេស​ទាំងអស់​ក្នុងការ​អនុវត្ត​សិទ្ធិ​អធិបតេយ្យ​ទៅលើ​ធនធានធម្មជាតិ​របស់​ពួកគេ ដើម្បី​ជា​ផលប្រយោជន៍​ក្នុងការ​អភិវឌ្ឍន៍​ប្រទេស​របស់ខ្លួន​។​

​បច្ចុប្បន្ន អង្គការ​នាំចេញ​ប្រេង OPEC មាន​សមាជិក​ចំនួន​១៣ រួមមាន សមាជិក​៥​ប្រទេស​ដែលជា​ស្ថាបនិក​ដំបូង​នៅ​ឆ្នាំ​១៩៦០ ប្រទេស​លី​ប៊ី​បាន​ចូល​ជា​សមាជិក​នៅ​ឆ្នាំ​១៩៦២ ប្រទេស​អារ៉ាប់​រួម បាន​ចូល​ជា​សមាជិក​នៅ​ឆ្នាំ​១៩៦៧​។ ប្រទេស​អាល់​ហ្សេ​រី បាន​ចូល​ជា​សមាជិក​នៅ​ឆ្នាំ​១៩៦៩ ប្រទេស​នី​ហ្សេ​រី​យ៉ា បាន​ចូល​ជា​សមាជិក​នៅ​ឆ្នាំ​១៩៧១ ប្រទេស​ហ្កា​បុ​ង​បាន​ចូល​ជា​សមាជិក​លើក​ទី​១​នៅ​ឆ្នាំ​១៩៧៥ ប៉ុន្តែ​ក៏បាន​ចាកចេញ​វិញ​នៅ​ឆ្នាំ​១៩៩៥ និង​បាន​ចូល​ជា​សមាជិក​ជា​លើក​ទី​២​នៅ​ឆ្នាំ​២០១៦ បន្ត​រហូតមកដល់​ប​ច្ចុ​ប្បន្ន​។ ប្រទេស​អង់​ហ្គោ​ឡា បាន​ចូល​ជា​សមាជិក​នៅ​ឆ្នាំ​២០០៧ ប្រទេស​ហ្គី​ណេ​បាន​ចូល​ជា​សមាជិក​នៅ​ឆ្នាំ​២០១៧ រីឯ​សាធារណរដ្ឋ​កុង​ហ្គោ បាន​ចូល​ជា​សមាជិក​នៅ​ឆ្នាំ​២០១៨​។

​ក្រៅពីនេះ នៅមាន​សមាជិក​ដែល​ធ្លាប់​ចាកចេញ​ចំនួន​៣​ប្រទេស​ទៀត រួមមាន ប្រទេស​អេក្វាទ័រ ធ្លាប់បាន​ចូល​ជា​សមាជិក​លើក​ទី​១​នៅ​ឆ្នាំ​១៩៧៣-១៩៩២ និង​បាន​ចូល​ជា​សមាជិក​លើក​ទី​២​នៅ​ឆ្នាំ​២០០៧ តែ​ដល់​ឆ្នាំ​២០២០ ប្រទេស​នេះ​ក៏បាន​ចាក​ចេញពី​សមាជិកភាព​អង្គការ OPEC ម្ដងទៀត​។ ប្រទេស​ឥណ្ឌូណេស៊ី ធ្លាប់បាន​ចូល​សមាជិក​លើក​ទី​១​នៅ​ឆ្នាំ​១៩៦២-២០០៨ និង​បាន​ចូល​សមាជិក​ជា​លើក​ទី​២​នៅ​ខែមករា ឆ្នាំ​២០១៦ តែ​ក៏បាន​ចាកចេញ​ទៅវិញ​នៅ​ខែវិច្ឆិកា ឆ្នាំ​២០១៦ ដដែល​។ ប្រទេស​កាតា ធ្លាប់បាន​ចូល​ជា​សមាជិក​នៅ​ឆ្នាំ​១៩៦១ ប៉ុន្តែ​ក៏បាន​ចាកចេញ​ទៅវិញ​នៅ​ឆ្នាំ​២០១៩​។​
​គោលបំណង​នៃ​ការបង្កើត​អង្គការ OPEC៖​យោងតាម​មាត្រា​២ នៃ​លក្ខន្តិកៈ​របស់​OPEC គឺ​អង្គការ​នេះ ត្រូវបាន​បង្កើតឡើង​ក្នុង​គោលបំណង​ចម្បង​៣​គឺ​៖១. ធានា​ឱ្យ​តម្លៃ​ប្រេង​នៅលើ​ទីផ្សារ​ពិភពលោក​មាន​ស្ថិរភាព រួម​ជាមួយនឹង​ទស្សនវិស័យ​ក្នុងការ​កាត់បន្ថយ ការប្រែប្រួល​ដែល​ធ្វើឱ្យមាន​ផលប៉ះពាល់ និង​ភាពមិន​ចាំបាច់​នៃ​ការប្រែប្រួល​តម្លៃ​២. ធានាឱ្យមាន​ស្ថិរភាព​ប្រាក់ចំណូល​ដល់​ប្រទេស​ផលិត​ប្រេង ដោយ​រក្សាបាន​នូវ​ប្រសិទ្ធភាព​ផ្នែក​សេដ្ឋកិច្ច និង​និរន្តរភាព​នៃ​ការផ្គត់ផ្គង់​ដល់​ប្រទេស​អ្នកប្រើប្រាស់​៣. ធានា​ឱ្យបាន​នូវ​សមធម៌​នៃ​ចំណូល​មូលធន​ដល់​ប្រទេស​ដែល​បាន​វិនិយោគ​ទៅលើ​ឧស្សាហកម្ម​ប្រេងកាត​។​

​រចនាសម្ព័ន្ធ​ដឹកនាំ​៖​យោង​លើ​លក្ខន្តិកៈ​របស់ OPEC គឺ​សមាជិក​ទាំងអស់​ត្រូវ​បែងចែក​ជាប​៣​ប្រភេទ គឺ​ទី​១. សមាជិក ស្ថាបនិក សំដៅ​ដល់​គ្រប់​ប្រទេស​ទាំងអស់​ដែលមាន​វត្តមាន​នៅក្នុង​សន្និសីទ​លើកទីមួយ​នៅ​ទីក្រុង​បា​ដា​ដ ហើយ​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ដើម​នៃ​ការបង្កើត​អង្គការ​នេះ​ឡើង​។ ទី​២. សមាជិក​ពេញសិទ្ធិ សំដៅ​ដល់​ប្រទេស​ស្ថាបនិក និង​ប្រទេស​ដែលមាន​សមាជិកភាព​ត្រូវ​បានអនុម័ត​ទទួលស្គាល់​ដោយ​សន្និសីទ​។ រីឯ ទី​៣. គឺ​សមាជិក​មិន​ពេញសិទ្ធិ ជា​ប្រទេស​ដែល​មិនមាន​អត្ថប្រយោជន៍​ចម្បង និង​គោលដៅ​ស្រដៀង​គ្នា​នឹង​ប្រទេស​ដែលជា​សមាជិក​នៃ​អង្គការ​។​

​រចនាសម្ព័ន្ធ​របស់ OPEC មាន​អង្គការ​ចាត់តាំង​៣​សំខាន់​គឺ ៖១/ សន្និសីទ​OPEC គឺជា​អាជ្ញាធរ​កំពូល​របស់​អង្គការ ដែលមាន​ការចូលរួម​ពី​ប្រតិភូ​តំណាង​ប្រទេស​ជា សមាជិក​នីមួយៗ​។ ប្រទេស​នីមួយៗ អាច​ចាត់តាំង​ប្រតិភូ​តំណាង​របស់ខ្លួន​ចាប់ពី​មួយរូប​ឡើងទៅ ប៉ុន្តែ​ត្រូវមាន​ការចាត់តាំង​វរជន​ម្នាក់​ជា​ប្រធាន​គណៈប្រតិភូ​នោះ​។ ប្រតិភូ​ភាគច្រើន​មាន​សមាសភាព ជា​រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម​រ៉ែ និង​ថាមពល​ប្រចាំ​ប្រទេស​នីមួយៗ​។ ប្រទេស​ជា​សមាជិក​ទាំងអស់​ត្រូវ​តែមាន​វត្ត​មាននៅ​រាល់​សន្និសីទ​របស់​អង្គការ ដោយ​ត្រូវមាន​កូរ៉ុម បី​ភាគ​បួន នៃ​ចំនួន​ប្រទេស​ជា​សមាជិក​។

ប្រទេស​ជា​សមាជិក​នីមួយៗ​មាន​សំឡេងឆ្នោត​មួយ​សំឡេង​ស្មើគ្នា ដែល​រាល់​សេចក្ដីសម្រេច​នៃ​សន្និសីទ​ត្រូវតែមាន​ការសម្រេច​ជា​ឯកច្ឆន្ទ លើកលែងតែ​មានការ​សម្រេច​ពី​នីតិវិធី​។ សេចក្ដីសម្រេច​របស់​ស​ន្និ​សីទ​មាន​អនុភាព​អនុវត្ត​៣០​ថ្ងៃ បន្ទាប់ពី​ការប្រជុំ​បូកសរុប ឬ​បន្ទាប់ពី​មានការ​កំណត់​ជាក់លាក់​នូវ​កាលបរិច្ឆេទ​ពី​សន្និសីទ​។ ប្រទេស​ដែល​មិនមែនជា​សមាជិក ក៏​អាច​ត្រូវបាន​អញ្ជើញ​ឱ្យ​ចូលរួម​ក្នុង​សន្និសីទ​ក្នុងឋានៈ​ជា​អ្នកសង្កេតការណ៍​ផងដែរ​។​a gaz 

​សន្និសីទ​ត្រូវ​ប្រព្រឹត្តទៅ​ចំនួន​២​ដង​ក្នុង​មួយឆ្នាំ ក្នុង​ខែមីនា និង​ខែកញ្ញា ចំណែក កិច្ចប្រជុំ​វិសាមញ្ញ​ត្រូវធ្វើឡើង​តាម​ការស្នើសុំ​ពី​ប្រទេស​ជា​សមាជិក​ណាមួយ​តាមរយៈ​អគ្គលេខាធិការ បន្ទាប់ពី​មានការ​ពិភាក្សា​ពិគ្រោះ​ជាមួយ​ប្រធាន និង​មានការ​យល់ព្រម​ពី​មតិ​ភាគច្រើន​ពី​ប្រទេស​ជា​សមាជិក​។ នៅក្នុង​សន្និសីទ​ត្រូវមាន​ការជ្រើសរើស​ប្រធាន និង​អនុប្រធាន​នៅក្នុង​សម័យប្រជុំ​លើកដំបូង​។ អនុប្រធាន​ត្រូវបំពេញ​ភារកិច្ច​ជំនួស​ប្រធាន​ពេល​ប្រធាន​អវត្តមាន ឬ​នៅពេលដែល​មិនអាច​បំពេញ ភារកិច្ច​បាន​។​

២/ គណៈ​អភិបាល ត្រូវបាន​ជ្រើស​តាំងពី​ប្រទេស​ជា​សមាជិក និង​មានការ​យល់ព្រម​ពី​សន្និសីទ​។ អភិបាល​មួយរូបៗ​មាន​អាណត្តិ​ពីរ​ឆ្នាំ និង​មាន​សំឡេងឆ្នោត​មួយ​សំឡេង​ស្មើគ្នា​។ សេចក្តីសម្រេច​តាម​មតិ​ភាគច្រើន ត្រូវបាន​យកមកអនុវត្ត​សម្រាប់​ការធ្វើ​សេចក្ដីសម្រេច​របស់​គណៈ​អភិបាល​។ គណៈ​អភិបាល​ត្រូវ ជួបប្រជុំ​យ៉ាងតិច​ពីរដង ក្នុង​មួយឆ្នាំ​។ កិច្ចប្រជុំ​វិសាមញ្ញ​នៃ​គណៈ​អភិបាល​ត្រូវធ្វើឡើង​តាម​សេចក្ដីស្នើសុំ​ពី​ប្រធាន​នៃ​គណៈ​អភិបាល អគ្គលេខាធិការ ឬ​សមាជិក​អភិបាល​ចំនួន​ពីរភាគបី នៃ​សមាជិក​អភិបាល​ទាំងអស់​។​

៣/ លេខាធិការដ្ឋាន ដឹកនាំ​ការងារ​ប្រតិបត្តិ​តាម​បទ​ប្បញ្ញត្តិ​ដែល​មានចែង​ក្នុង​ធម្មនុញ្ញ​ក្រោម​ការដឹកនាំ​ដោយ​គណៈ​អភិបាល​។ លេខាធិការដ្ឋាន រួមមាន អគ្គលេខាធិការ និង​ក្រុមមន្ត្រី​មួយចំនួន​តាម​ការចាំបាច់​ដែល​បំពេញការងារ​នៅ​ទីស្នាក់ការ​កណ្ដាល​នៃ​អង្គការ​។ លេខាធិការដ្ឋាន​ជា​តំណាង​ស្របច្បាប់​របស់​អង្គការ និង​ជាម​ន្ត្រី​ដឹកនាំ​លេខាធិការដ្ឋាន​ដែលមាន​អំណាច ដឹកនាំ​កិច្ចការ​ទូទៅ​របស់​អង្គការ​ស្របតាម​ការដឹកនាំ​រប​ស់​គណៈ​អភិបាល​។ អគ្គលេខាធិការ​មាន​អាណត្តិ​បី​ឆ្នាំ អាណត្តិ​នេះ​អាច​បន្ត​សារជាថ្មី​ឡើងវិញ​ម្ដងទៀត​។​

​លក្ខខណ្ឌ​របស់​សមាជិក និង​ការចូល​ជា​សមាជិក​៖•​ ​• សមាជិក​ស្ថាបនិក​នៃ​អង្គការ OPEC គឺជា​ប្រទេស​ដែល​បាន​ចូលរួម​ក្នុង​សន្និសីទ​លើកទីមួយ នៅ​ទីក្រុង បា​ដា​ដ និង​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ដើម​នៃ​ការបង្កើត​អង្គការ​។​•​ ​ប្រទេស​ដទៃ​ផ្សេងទៀត​ដែលជា​ប្រទេស​អ្នក​នាំចេញ​ប្រេង ហើយ​ដែលមាន​ចំណាប់អារម្មណ៍​ប្រហាក់ប្រហែល​នឹង​សមាជិក​របស់​អង្គការ អាច​ក្លាយជា​សមាជិក​ពេញសិទ្ធិ​របស់​អង្គការ ប្រសិន​ជាមាន​ការយល់​ព្រម​សំឡេង​ភាគច្រើន ពីរភាគបី នៃ​ចំនួន​សមាជិក​ទាំង​អស់​។​•​ ​ប្រទេស​នាំចេញ​ប្រេង​ណា​ដែល​មិនមាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់​តាម​លក្ខខណ្ឌ​ខាងលើ អាច​ត្រូវ​ចាត់ទុកជា សមាជិក​មិន​ពេញសិទ្ធិ​តាម​ការសម្រេច​ក្នុង​លក្ខខណ្ឌ​ពិសេស​នៃ​សន្និសីទ​និង​មានការ​យល់ព្រម​សំឡេង​ភាគច្រើន​ពីរភាគបី​។​

​ ​សមាជិក​ពាក់ព័ន្ធ​អាច​ត្រូវបាន​អញ្ជើញ​ឱ្យ​ចូលរួម​ក្នុង​សន្និសីទ​កិច្ចប្រជុំ​គណៈ​អភិបាល ឬ​កិច្ចប្រជុំ​ពិភាក្សា​ដោយ​មិន មាន​សិទ្ធិ​ក្នុងការ​បោះឆ្នោត​នោះឡើយ​។ ប៉ុន្តែ​ពួកគេ​មាន​សិទ្ធិ​គ្រប់គ្រាន់​ក្នុងការ​ទទួលបាន​ប្រយោជន៍​ចេញពី​លេខាធិការដ្ឋាន​ផងដែរ​។​•​ ​ប្រទេស​ជា​សមាជិក​មិនត្រូវ​បាន​ដក​សមាជិកភាព​របស់​ខ្លួន​ឡើយ ប្រសិនបើ​មិនមាន​ផ្តល់​ការជូនដំណឹង​ទៅ​កិច្ចប្រជុំ កំពូល​នោះទេ​។ ការជូនដំណឹង​នេះ​នឹងមាន​សុពលភាព​នៅ​ដើមឆ្នាំ​ក្រោយ បន្ទាប់​ពីថ្ងៃ​ដែល​សន្និសីទ​បានទទួល​ការ ជូនដំណឹង​ត្រឡប់​ទៅវិញ ហើយ​ប្រទេស​ជា​សមាជិក​នោះបាន​បំពេញ​នូវ​កាតព្វកិច្ច​ហិរញ្ញប្បទាន​រួចជាស្រេច​។​•​ ​ក្នុងករណី​ដែល​ប្រទេស​បាន​ព្យួរ​សមាជិកភាព​របស់​ខ្លួន តែមាន​បំណង​ចង់​សុំចូល​ជា​សមាជិក​ឡើងវិញ​គឺ​អនុវត្ត​ដូច សមាជិក​ថ្មី​ដែរ​។​

​ប្រភព​ចំណូល​ថវិកា​៖​ថវិកា​របស់​អង្គការ​ត្រូវ​រៀបចំ​ជា​រៀងរាល់ឆ្នាំ នៅក្នុង​សន្និសីទ​។ នៅក្នុង​សន្និសីទ សម្រាប់​ការទទួលយក សមាជិក ត្រូវតែ​មានការ​ស្នើឱ្យ​ប្រទេស​ជា​សមាជិក​នោះ​ធ្វើ​ការបង់​វិភាគទាន​ប្រចាំឆ្នាំ​ដែល​ចាត់ទុកជា​វិភាគទាន​សម្រាប់​ដំណើរការ​អង្គការ​។ ការបែងចែក​ចំណែក​នៃ​ថវិកា​ត្រូវ​បែងចែក​ស្មើគ្នា​រវាង​ប្រទេស​ជា​សមាជិក​ទាំងអស់ បន្ទាប់ពី​មានការ​គិតគូរ​រួចរាល់​ពី​ការចូលរួម​បង់​របស់​សមាជិក​មិន​ពេញសិទ្ធិ​។ ប្រទេស​ជា​សមាជិក​ត្រូវ​ទទួល​រ៉ាប់រង​នូវ​រាល់​ការចំណាយ​សម្រាប់​ប្រតិភូ​តំណាង​របស់ខ្លួន និង​ក្រុមការងារ​ទៅ​ចូលរួម​ក្នុង​សន្និសីទ និង​កិច្ចប្រជុំ​ពិភាក្សា​។ អង្គការ ត្រូវ​ធានារ៉ាប់រង​នូវ​រាល់​ការចំណាយ​ថ្លៃ​ធ្វើដំណើរ និង​ប្រាក់ឧបត្ថម្ភ​ដល់​អភិបាល​ដែល​ចូលរួម​ក្នុង​កិច្ចប្រជុំ​គណៈ​អភិបាល​។​

​ចំពោះ​ការកំណត់​ទៅលើ​រូបិយវត្ថុ​ក្នុង​ការទិញ​ប្រេង​វិញ គឺ​អង្គការ​មួយ​នេះ​បានកំណត់​អាស្រ័យ​នឹង​ការប្រែប្រួល​នៃ​ជញ្ជីងពាណិជ្ជកម្ម និង​ការជួញដូរ​រវាង​ប្រទេស​ជា​សមាជិក​របស់ OPEC ទៅនឹង​ពិភពលោក​ទាំងមូល​។ ដំបូង​ឡើយ​ប្រើ​មាស បន្ទាប់មក​ប្រើ​ដុល្លារ​អាមេរិក និង​ចុងក្រោយ​អាច​ប្តូរ​ទៅជា​ប្រាក់​អឺរ៉ូ​។ ជាក់ស្ដែង​មុន​ឆ្នាំ​១៩៧១ រូបិយវត្ថុ​ដើម្បី​ប្ដូរ​យក​ប្រេង គឺ​មាស​។ បន្ទាប់មក​ចាប់ពី​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​១៩៧១​មក គឺ​ដុល្លារ​អាមេរិក រហូតដល់​ខែវិច្ឆិកា ឆ្នាំ​២០០០ ប្រទេស​អ៊ីរ៉ាក់​ជា​ប្រទេស​សមាជិក​ដំបូងបង្អស់​ដែល​បាន​ផ្លាស់ប្ដូរ​ការលក់​ប្រេង​ពី​ប្រាក់​ដុល្លារ​អាមេរិក​មកជា​ប្រាក់​អឺរ៉ូ​វិញ​។ ការផ្លាស់ប្ដូរ​នេះ ដោយសារ​មូលហេតុ​នៃ​បរិមាណ​នាំចូល​ប្រេង​ទៅកាន់​សហរដ្ឋអាមេរិក​តិចជាង​នាំចូល​ទៅ​អឺរ៉ុប​។​

​លក្ខ​ខណៈ​ពិសេស​ដែល​ប្រទេស​នានា និង​ពិភពលោក​មិនអាច​មើលរំលង​OPEC​បាន​៖​លក្ខ​ខណៈ​ពិសេស​របស់​OPEC ត្រូវបាន​ស្ដែងចេញ​ទៅកាន់​មជ្ឈដ្ឋាន​ពីរ​សំខាន់ៗ គឺ​មួយ​ចំពោះ​ប្រទេស​ជា​សមាជិក និង​មួយទៀត​ចំពោះ​ពិភពលោក​។ ទីមួយ ចំពោះ​ប្រទេស​ជា​សមាជិក​មានដូចជា​៖•​ ​សមាជិក​របស់ OPEC អាច​ទទួលបាន​អត្ថប្រយោជន៍​ក្នុង​រូបភាព​ពីរ​យ៉ាង គឺ​មួយ​ជា​លក្ខណៈ​សេដ្ឋកិច្ច​និង​មួយទៀត​ជា​លក្ខណៈ​នយោបាយ​។​•​ ​នៅក្នុង​បណ្ដា​ចំណោម​អង្គការ​ពាណិជ្ជកម្ម​អន្តរជាតិ​ទូទាំង​ពិភពលោក OPEC បាន​ក្លាយជា​អង្គការ​សំខាន់​មួយ​ដ៏​មាន​ឥទ្ធិពល និង​សក្ដានុពល​ដែល​មិន​ស្ថិតក្រោម​ការគ្រប់គ្រង​ដោយផ្ទាល់​របស់ ប្រទេស​មហាអំណាច​ភាគ​ខាងលិច និង​ក៏​ជា​ឧទាហរណ៍គំរូ​មួយ​ដែល​អាច​បង្ហាញ​ពី​ភាព​សហការគ្នា​បាន​យ៉ាង​ល្អ​រវាង​សមាជិក​ផងដែរ​។​•​ ​គោលបំណង​ជា​ចម្បង​របស់ OPEC គឺ​ធ្វើ​ការរក្សា​ស្ថានភាព​តម្លៃ​ប្រេង​ឲ្យ​នៅ​ថេរ​សម្រាប់​ប្រទេស​ដែលជា​សមាជិក​នីមួយៗ​តាមរយៈ​មធ្យោបាយ​នៃ​ការកំណត់​ចំនួន​កូតា​។​a gaz1 


​ទី​ពីរ ចំពោះ​ពិភពលោក​ទាំងមូល​វិញ​យើង​ឃើញថា​៖•​ ​OPEC បាន​ដើរតួ​យ៉ាងសំខាន់​ក្នុងការ​រក្សាបាន​នូវ​ទីផ្សារ​ប្រេង​ដែលមាន​ស្ថិរភាព សុវត្ថិភាព និង​ការប្រកួតប្រជែង​ដោយ​ស្មើភាព​។​
•​ ​OPEC បាន​ដើរតួ​យ៉ាងសំខាន់​ក្នុងការ​បញ្ចៀស​នូវ​វិបត្តិ​នានា ដែល​ជាប់​ពាក់ព័ន្ធ​នឹង​វិស័យ​ប្រេង​ដូចជា​ករណី​ដែល​បរិមាណ​ប្រេង​សម្រាប់​ផ្គត់ផ្គង់​មាន​មិន​គ្រប់គ្រាន់ ការធ្លាក់ចុះ ឬក៏​ឡើងថ្លៃ​ហួសហេតុ​នៃ​តម្លៃ​ប្រេង​ពិភពលោក និង​ផលប៉ះពាល់​លើ​បរិស្ថាន​ដែល​បណ្ដាលមកពី​ការប្រើប្រាស់​ប្រេងឥន្ធនៈ​។​•​ ​នៅពេល​មាន​វិបត្តិ​ប្រេង​ឡើងថ្លៃ OPEC អាច​ស្នើសុំ​ការកាត់បន្ថយ​អត្រាពន្ធ​លើ​ផលិតផល​ប្រើប្រាស់ ប្រចាំថ្ងៃ​រួមមាន​ប្រេងសាំង​ជាដើម ដើម្បី​ឲ្យ​ប្រជាជន​អាចមាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការទិញ​យកមកប្រើ​ប្រាស់​៕​អត្ថបទ​៖ លោក​សេម វាសនា​a gaz2