» ចុះត្រួតពិនិត្យរដ្ឋបាលទីតាំងស្នាក់នៅ១៣៥ទីតាំង រកឃើញជនបរទេសជិត៦០០នាក់ តែមិនពាក់ព័ន្ធករណី Online Scam » ចាប់បានហើយក្រុមចោរដែលធ្វើសកម្មភាពធាក់ប្លង់យកម៉ូតូពីស្ត្រីអ្នកលក់បន្លែ! » នៅភូមិត្រពាំងជ្រៃ ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺកូនប្រសារអាយុ៦៤កាប់ឪក្មេកអាយុ៥៨រងរបួស » នាយប៉ុស្តិ៍ នគរបាលច្រកទ្វារត្រពាំងផ្លុងធ្វើការងារលើសផែនការដោយប្រើជនស៊ីវិលអង្គុយចាំ​រាប់​ក្បាល​រថយន្ត​យកលុយពូឈ្មួញដឹក ទំនិញ​ចេញចូល » អ្នកប្រយុទ្ធឃឺដនឹងវាយប្រហាររបបដឹកនាំរបស់អ៊ីរ៉ង់ពីខាងក្នុង! » គ្រឿងញៀន​ឆ្លង​ដែន​​ពីឡាវចូល​កម្ពុជា​ ជាង​ 4គីឡូក្រាម !! » ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ៤ និងក្រុមមន្រ្តី នៅ​ចំណុចភូមិពើក ស្រុក​អង្គស្នួល ខេត្ត​កណ្តាល មិនងាយផាកពិនយ័ក្រុមឈ្មួញដឹកជញ្ជូនដែក សុម៉ង់លើសទម្ងន់! » ជំនួបរវាងសម្តេចតេជោហ៊ុនសែននិងលោកហ្សេឡិនស្គីអាចនិយាយពីការជួយគ្នាទេ? » ទប់ទល់និងអ៊ីរ៉ង់យកប្រេងធ្វើជាចំណាប់ខ្មាំងអាមេរិកអនុញ្ញាតឱ្យបញ្ចេញប្រេងរុស្ស៊ីដែលបង្ខាំងទុក លក់ឲ្យឥណ្ឌា » កងរាជអាវុធហត្ថស្រុកគងពិសី ឃាត់ខ្លួនកូនអត់កំណើតម្នាក់ដែលគំរាមសម្លាប់ម្ដាយ និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះ » អ្នកកាសែត ទទូចចង់ចូលស្ដាប់ការជំនុំជម្រះក្នុងសវនាការនានាដោយមិនមាន​ការរារាំង » តុលាការភ្នំពេញសម្រេចឃុំខ្លួនមេខ្លោងឆបោកអនឡាញចិន៧នាក់ » កម្ពុជា និងអង្គការហេលែនខែលឺរនឹងរួមគ្នាលុបបំបាត់បញ្ហាអាហារូបត្ថម្ភគ្រប់ទម្រង់នៅកម្ពុជា » ភ្លៀងលិចជម្រុំជនភៀសសឹកនៅបន្ទាយមានជ័យបង្កឲ្យមានការជន្លៀសរកទីទួលបន្ត » ក្រសួងពាណិជ្ជកម្ម អំពាវនាវកុំឱ្យប្រជាពលរដ្ឋសម្រុកទិញប្រេងឥន្ធនៈស្តុកទុកលើសតម្រូវការចាំបាច់ ខណៈមន្ត្រីជំនាញ កំពុងត្រួតពិនិត្យស្ថានីយលក់ប្រេងឥន្ធនៈ ដើម្បីមើលអ្នកឆ្លៀតឱកាសលក់ដំឡើងថ្លៃ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1998 នាក់

ម្សិលមិញ 5988 នាក់

សរុប 18747333 នាក់

ពលរដ្ឋ ហ្គ្រី​ន​ឡែ​ន សម្រេចចិត្តថា​មិនទាន់​ចង់បាន​ឯករាជ្យ​ពី​ដា​ណឺ​ម៉ាក​បន្ទាប់ពី​លោក​ដូ​ណា​ល់​ត្រាំ​មានបំណង​ចង់​ទិញយក​

 

​ដា​ណឺ​ម៉ាក​៖ លទ្ធផល​នៃ​ការបោះឆ្នោត​នៅ​តំបន់​ហ្គ្រី​ន​ឡែ​ន​(Greenland) ជ័យជម្នះ​បាន​ទៅលើ​គណបក្ស​គាំទ្រ​អាជីវកម្ម និង​មិនទាន់​ចង់បាន​ឯករាជ្យ​ភ្លាមៗ​ទេ​។ គណបក្ស​ដេ​ម៉ូ​ក្រា​ត​( Demokraatit )​ដែលជា​បក្សប្រឆាំង​មួយ​របស់ Greenland មាន​និន្នាការ​គាំទ្រ​ការធ្វើ​អាជីវកម្ម មិនទាន់​ចង់បាន​ឯករាជ្យ​ភ្លាមៗ ពី​ប្រទេស​ដា​ណឺ​ម៉ាក បានឈ្នះ​ការបោះឆ្នោត​សកល កាលពី​ថ្ងៃ​អង្គារ​សប្តាហ៍​នេះ​។a grean land

ទីភ្នាក់ងារសារព័ត៌មាន Reuters នៅ​ថ្ងៃ​ពុធ ទី​១២ ខែមីនា ឆ្នាំ ២០២៥​បាន​ឲ្យ​ដឹងថា​៖​ក្រោយ​ការរាប់​សន្លឹកឆ្នោត​គណ​បក្ស​ប្រជាធិបតេយ្យ​( Demokraatit party) ទទួលបាន​សំឡេងគាំទ្រ ២៩.៩​ភាគរយ កើនឡើង​ពី​ចំនួន ៩.១​ភាគរយ ក្នុង​ឆ្នាំ ២០២១ និង​នាំមុខ​គណបក្សប្រឆាំង​មួយទៀត​គឺ Naleraq ដែល​គាំទ្រ​ចង់បាន​ឯករាជ្យ​ភ្លាមៗ និង​ទទួលបាន​សំលេងគាំទ្រ ២៤.៥​ភាគរយ​។​​លោក​ហ្ស​ង់​ហ្វ្រី​ដឺ​រិ​ក​ណែ​ល​សិន​( Jens-Frederik Nielsen) មេដឹកនាំ​បក្ស ប្រជាធិបតេយ្យ​(Demokraatit )​និង​ជា​អតីតរដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម និង​រ៉ែ និយាយថា «​មនុស្ស​ចង់បាន​ការផ្លាស់​ប្តូរ​។ យើង​ចង់បាន​អាជីវកម្ម​បន្ថែមទៀត ដើម្បី​ផ្តល់​ហិរញ្ញប្បទាន​ដល់​សុខុមាលភាព​របស់​យើង​»​។ លោក​បាន​ប្រាប់​អ្នកយកព័ត៌មាន នៅក្នុង​ទីក្រុង Nuuk ថា «​យើង​មិនទាន់​ចង់បាន​ឯករាជ្យ​នៅ​ថ្ងៃស្អែក​ទេ យើង​ចង់បាន​គ្រឹះ​ដ៏​រឹងមាំ​សិន​»​។​

​គណបក្សកាន់អំណាច Inuit Ataqatigiit និង​បក្ស​ដៃគូ Siumuta ដែល​មិនទាន់​ចង់បាន​ឯករាជ្យ​ពី​ដា​ណឺ​ម៉ាក​ភ្លាមៗ​ដែរនោះ ទទួលបាន​សំលេងគាំទ្រ​បូកសរុប​គ្នា​ត្រឹមតែ ៣៦​ភាគរយ​ប៉ុណ្ណោះ ដែលជា​ការថយចុះ​ពី​៦៦.​‌​ភាគរយ កាលពី​ឆ្នាំ​២០២១​។ នាយករដ្ឋមន្ត្រី Greenland លោក Mute Egede គូសបញ្ជាក់ថា «​យើង​គោរព​លទ្ធផល​បោះឆ្នោត​នេះ​»​។​​សូមបញ្ជាក់ថា​រដ្ឋាភិបាល​ស្វយ័ត​ហ្គ្រី​ន​ឡែ​ន ត្រូវ​ប្រមូល​ឲ្យ​បាន​ចំនួន​អាសនៈ ១៦​ក្នុងចំណោម​ទាំងអស់​៣១​នៅក្នុង​សភា​។ លទ្ធផល​ឆ្នោត​ថ្ងៃ​អង្គារ​បង្ហាញថា គណបក្ស Demokraatit ឈ្នះ​បាន​អាសនៈ​ត្រឹមតែ​១០​ទេ គឺ​ខ្វះ​៦​ទៀត​។ នៅ​ល្ងាច​ថ្ងៃ​ដឹង​លទ្ធផល​បឋម លោក Jens Frederik Nielsen មេដឹកនាំ​វ័យ​៣៣​ឆ្នាំ​នៃ​បក្ស Demokraatit បានប្រកាសថា​លោក​ហុចដៃ​ចាប់​ជាមួយ​គ្រប់គ្នា​។ លោក​អះអាងថា ការរួបរួម​សាមគ្គី​គ្នា​គឺជា​គោលការណ៍​បឋម​នៃ​ការចរចា​។ លោក ណែ​ល​សិន​(Nielsen) បាន​គូសបញ្ជាក់​ជាថ្មី​ម្តងទៀត ថា​គោលការណ៍​គ្រិះ​នៃ​កម្មវិធី​នយោបាយ​របស់​បក្ស​Demokraatit គឺ​ប្រកាន់​ជំហរ “​ស្ងាត់ស្ងៀម​មិន​ផ្អើល​ជ្រួលច្របល់​” ប្រឈម​នឹង​សហរដ្ឋអាមេរិក​ដែល​គំរាម​ចង់បាន​ហ្គ្រី​ន​ឡែ​ន ហើយ​ទន្ទឹមនេះ​ហ្ក្រី​ន​ឡែ​ន​ត្រូវតែ​រៀបចំ​សាង​គ្រិះ​ឲ្យ​រឹងមាំ​ជាមុនសិន ដើម្បី​ឈានទៅ​បង្កើត​រដ្ឋ​ឯករាជ្យ​។​

​ទាក់ទង​បញ្ហា​នេះ​លោក​ឌ្វេ​ន​មេ​និ​ស​( Dwayne Menezes) នាយក​កម្មវិធី​ស្រាវជ្រាវ Polar Research & Policy បាន​លើកឡើងថា ជាការ​ពិតណាស់ ហ្គ្រី​ន​លែ​ន​នឹង​ដើរ​ឆ្ពោះទៅរក​ឯករាជ្យ តែ​ផ្លូវ​ដើរ​មាន​លក្ខណៈ​បែបណា ឆ្ងាយ​ឬ​ជិត គឺ​វា​អាស្រ័យ​លើ​ការសម្រេចចិត្ត​របស់​គ​ណ​បក្ស Demokraatit នាពេលនេះ ថា​តើ​នឹង​រួម​បង្កើត​រដ្ឋាភិបាលចម្រុះ​ជាមួយ​អ្នកណា​។​​លោកស្រី​លី​រ៉ា​ស្តា​ប៊​ចូ​ស​( Lill Rastad BjØrst )​សាស្ត្រាចារ្យ​នៅ​សកល​វិទ្យាល័យ​កូ​ប៉េ​ន​ហាក បាន​លើកឡើងថា ប្រសិនបើ​បក្ស Demokraatit ជ្រើសរើស​បង្កើត​រដ្ឋាភិបាល​ចម្រុះ​ជាមួយ​បក្ស Naleraq នោះ​មានន័យថា ពួកគេ​ត្រូវតែ​ព​ន្លឿ​ន​កម្មវិធី​នយោបាយ​ដើម្បី​ឈានទៅ​មាន​ឯករាជ្យ និង​បង្កើត​រដ្ឋ​ហ្គ្រី​ន​លែ​ន​(​ដែល​និង​ងាយស្រួល​សម្រាប់​អាម​រិ​ក​ចូលកាន់​កាប់​)​។​

​មានការ​កត់សំគាល់ថា គណបក្ស​ជាតិនិយម​ឯករាជ្យ Naleraq ថ្វីបើ​ឈ្នះ​បាន​ចំនួន​អាស​ន្នៈ​លេខ​រៀង​ទី​២​មែន តែ​បក្ស​នេះ​បានទទួល​សន្ទុះ​គាំទ្រ​យ៉ាងខ្លាំង ពោលគឺ​ក្នុង​រវាង​៤​ឆ្នាំ​ចុង​ក្រោយនេះ​បាន​កើន​អាសនៈ​ទេ្វ​ដង​។ ដូច្នេះ​បក្ស​នេះ​នឹង​កាន់​តែមាន​ទឹកចិត្ត​ប្រឹងប្រែង អនុវត្ត​ផែនការ​នយោបាយ​ខ្លួន ដើម្បី​ឈានទៅ​ផ្តាច់ខ្លួន​ចេញ ពី​ដា​ណឺ​ម៉ាក ជា​ផ្លូវការ​និង​ឲ្យ​បាន​ឆាប់​បំផុត​។​​លោក ប៉ែទ​រ័​ប្រូ​បើក​(Pele Broberg) ប្រធាន​បក្ស Naleraq បានប្រកាស​ប្រាប់​ទី​ភ្នា​ក់​បារាំង​AFP​ថា ហ្គ្រី​ន​លែ​ន ត្រូវ​ផ្តាច់ខ្លួន​ចេញពី​ដា​ណឺ​ម៉ាក​ក្នុងពេល​ឆាប់រហ័ស​បំផុត ដោយ​យក​គំរូ​តាម​នីតិវិធី​ដូច​ករណី​ផ្តាច់ខ្លួន​ចេញពី​សហភាព​អឺរ៉ុប​នៅ​ឆ្នាំ​១៩៨៥ ដែល​ប្រើពេល​តែ​៣​ឆ្នាំ គឺ​រួច​ស្រេចបាច់​។​

​ទោះបី​យ៉ាំង​សម្រាប់​លោក Ulrik Pram Gad អ្នកស្រាវជ្រាវ​នៅ​វិទ្យាស្ថាន​ដា​ណឺ​ម៉ាក​សិក្សា​អន្តរជាតិ វិញ​យល់ឃើញ​លោក Jens Frederik Nielsen អនាគត​ប្រមុខ​រដ្ឋាភិបាល​ហ្គ្រី​ន​លែ​ន នឹង​ជ្រើស​យក​ផ្លូវ​ដើរ​កណ្តាល​។ ពោលគឺ​លោក​នឹង​ជំរុញ​ឲ្យ​ដា​ណឺ​ម៉ាក​ផ្តល់​សិទ្ធិ​ស្មើភាព​មក​ឲ្យ​ហ្គ្រី​ន​លែ​ម​ឲ្យ​បាន​កាន់តែច្រើន​។ តែ​ទន្ទឹមនឹងនេះ លោក​ត្រូវតែ​ផ្តោត​អាទិភាព បង្កើន​ការវិនិយោគ​របស់​ដា​ណឺ​ម៉ាក​មកលើ​កោះ​ហ្ក្រូ​អិន​ឡង់​ដ៍ ហើយ​ដា​ណឺ​ម៉ាក​ក៏ត្រូវ​ទទួលស្គាល់​ឲ្យ​បាន​ច្រើនជាង​នេះ នូវ​កំហុសឆ្គង​កាលពី​អតីតកាល ដែល​ដា​ណឺ​ម៉ាក​បានដាក់​អាណានិគម​មកលើ​កោះ​ហ្ក្រូ​អិន​ឡង់​ដ៍​។ ប្រឈម​នឹង​ម​ហិ​ច្ឆា​របស់លោក​ដូ​ណា​ល់ ត្រាំ គឺ​រដ្ឋាភិបាល​ថ្មី​របស់​ហ្ក្រូ​អិន​ឡង់​ដ៍ ត្រូវតែ​ផ្តោត​អាទិភាព​ផងដែរ ទៅលើ​ចំណង​សហប្រតិបត្តិការ​សេដ្ឋកិច្ច ជាពិសេស​ជាមួយ​សហភាព​អឺរ៉ុប​។​


​ពាក់ព័ន្ធ​នឹង​បញ្ហា​តំបន់ Greenland ដែល​ប្រធានាធិបតី​ទើប​ជាប់ឆ្នោត​ថ្មី​របស់​សហរដ្ឋ​អាម៉េរិក លោក​ដូ​ណា​ល់​ត្រាំ ចង់​ប្រើប្រាស់​ថវិកា​ដើម្បី​ទិញយក​តំបន់​នេះ​មក​គ្រប់គ្រង នៅពេល​ថ្មីៗ​នេះ​ក្រុម​ពលរដ្ឋ​ជា​ម្ចាស់​ស្រុក បាននាំគ្នា​សម្តែង​មតិ ដោយ​ធើ្វ​ការទាមទារ​សិទ្ធិ​ធើ្វ​សេចក្តីសម្រេចចិត្ត​ផ្ទាល់ខ្លួន ចំពោះ​អនាគត​ដែន​កោះ​ដ៏​ធំ​មួយ​នេះ ស្របពេល​លោក​ដូ​ណា​ល់​ត្រាំ ត្រៀម​នឹង​ចូលកាន់​តំណែង​ជា​ផ្លូវការ​កាលពី​ថ្ងៃ​ចន្ទ ទី ២០ ខែមករា​នេះ​។​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ លោក​ដូ​ណា​ល់​ត្រាំ បានលើកឡើង​ជារឿយៗ​អំពី​បំណង​របស់លោក ក្នុង​ការរក​មធ្យោបាយ​គ្រប់គ្រង​តំបន់​ស្វយ័ត Greenland ដែលជា​ដែនដី​ស្ថិតនៅក្រោម​អធិបតេយ្យភាព​របស់​ប្រទេស​ដា​ណឺ​ម៉ាក និង​ត្រូវគេ​ដឹងថា ជា​តំបន់​មួយ​ដែលមាន​ទេសភាព​ស្រស់ស្អាត និង​សម្បូរ​ដោយ​ធនធានធម្មជាតិ​។

​បំណង​របស់លោក​ត្រាំ ដែល​ចង់បាន​តំបន់ Greenland ធើ្វ​ជា​ទឹកដី​របស់​សហរដ្ឋ​អាម៉េរិក​នេះ គឺ​មិនមែនជា​រឿង​ថ្មី​ទេ ពោលគឺ​លោក​ធ្លាប់បាន​រំលេច​វា​ម្តង​រួចមកហើយ​កាលពី​អាណត្តិ​ដឹកនាំ​ដំបូង​របស់លោក​នៅក្នុង​ឆ្នាំ ២០១៩ ដោយពេល​នោះ លោក​ដូ​ណា​ល់​ត្រាំ បានបង្ហាញ​បំណង​ចង់​ទិញយក​តំបន់ Greenland ពី​ប្រទេស​ដា​ណឺ​ម៉ាក់ ប៉ុន្តែ​ត្រូវ​រដ្ឋាភិបាល​ប្រទេសមួយ​នេះ ក៏ដូចជា​អាជ្ញាធរ Greenland ខ្លួនឯង​ផ្ទាល់ ធើ្វ​ការបដិសេធ​។​ដោយឡែក ងាក​មក​ស្ថានការណ៍​បច្ចុប្បន្ន​វិញ ពលរដ្ឋ Greenland បាន​កំពុង​នាំគ្នា​ផ្ញើ​សារ​កាន់តែច្បាស់ ទៅកាន់​សហរដ្ឋ​អាម៉េរិក ក៏ដូចជា​ពិភពលោក​ទាំងមូល​ដែល​កំពុង​តាមដាន​លើ​រឿងនេះ​ថា មានតែ​ពលរដ្ឋ​ម្ចាស់​ស្រុក​របស់ Greenland ប៉ុណ្ណោះ ដែល​គប្បី​មាន​សិទ្ធិ​ចាត់ចែង​លើ​ជោគវាសនា​អនាគត​របស់​ដែន​កោះ​មួយ​នេះ​។

​បើតាម​ការស្ទង់មតិ​មួយ​នាពេល​ថ្មីៗ​នេះ បាន​បង្ហាញថា មាន​ពលរដ្ឋ Greenland យ៉ាងច្រើន​លើសលុប​ក្នុងចំណោម​ពលរដ្ឋ​សរុប​ជិត ៦​ម៉ឺន​នាក់ បាន​បដិសេធ​ផែនការ​របស់លោក​ដូ​ណា​ល់​ត្រាំ ក្នុងការ​ទិញយក​តំបន់ Greenland ពី​ព្រោះតែ​ពួកគេ​មើលឃើញថា សហរដ្ឋ​អាម៉េរិក​កំពុង​ចាត់ទុក​ពលរដ្ឋ Greenland ប្រៀប​បានជា​ទំនិញ​នៅលើ​ទីផ្សារ​។​គួររម្លឹកថា តំបន់ Greenland គឺជា​កោះ​ដ៏​ធំ​បំផុត​នៅលើ​ពិភពលោក និង​ជា​ដែនដី​នៃ​ចំណាប់អារម្មណ៍​របស់​មនុស្សម្នា​ជាច្រើន ដែល​ធ្លាប់តែ​លឺ​និង​ឃើញ​ទិដ្ឋភាព​ដ៏​ស្រស់ត្រកាល​របស់​វា​នៅលើ​កញ្ចក់​ទូរទស្សន៍ ដោយសារតែ​វា​មាន​ទីតាំង​ស្ថិតនៅ​ចន្លោះ​មហាសមុទ្រ​អាក់​ទិ​ក និង​មហាសមុទ្រ​អា​ត្ល​ង់​ទិ​ក ដែលជា​តំបន់​មាន​ផ្ទៃដី​ទឹកកក​យ៉ាង​ធំ​ល្វឹងល្វើយ និង​សម្បូរ​ដោយ​ធនធាន​រ៉ែ​៕a grean land a grean land1