» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6576 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696747 នាក់

ទីភ្នាក់ងារ FSB រុស្ស៊ី ចាប់ខ្លួនយុវជនរុស្ស៊ីជិត ៥០នាក់ ដោយចោទពីបទសមគំនិតផ្ដល់ព័ត៌មានសម្ងាត់ឱ្យក្រុមចារកម្មអ៊ុយក្រែនតាមកម្មវិធី Telegram

 

រុស្ស៊ី៖ ទីភ្នាក់ងារសន្តិសុខផ្ទៃក្នុងរបស់រុស្ស៊ី ឬហៅថា FSB កាលពីថ្ងៃពុធ បានប្រកាសចាប់ខ្លួនយុវជនរុស្ស៊ីចំនួន ៤៦នាក់ ដែលមានអាយុចន្លោះពី ១២ ដល់ ២២ឆ្នាំ ក្រោមការសង្ស័យថាបានសមគំនិតផ្ដល់ព័ត៌មានសម្ងាត់ទៅឱ្យក្រុមចារកម្មអ៊ុយក្រែន ។a telegram directer 

ការចាប់ខ្លួននេះ ធ្វើឡើងបន្ទាប់ពីមានការស៊ើបអង្កេតឃើញថា ក្រុមចារកម្មអ៊ុយក្រែន បានប្រើប្រាស់ប្រព័ន្ធឆាតស្វែងរកគូស្រករ «ដេវីនឈីក» (Dayvinchik) នៅក្នុងកម្មវិធីតេឡេក្រាម ដើម្បីបន្លំខ្លួនជាស្រីក្មេងៗ ល្បួងយកទីតាំង និងគំរាមកំហែងផ្លូវចិត្ត រហូតបង្ខំឱ្យយុវជនទាំងនោះទៅធ្វើសកម្មភាពដុតទូរបូមសាំងនៅទីក្រុង ស៊ែន ភីធ័រស្ប៊ើគ (St Petersburg) និងបំផ្លាញបង្គោលភ្លើងនៅតំបន់ យ៉ារ៉ូស្លាវ (Yaroslavl)។

កាលពីថ្ងៃអង្គារ ទី២៨ ខែកក្កដា ឆ្នាំ២០២៦ ទីភ្នាក់ងារសន្តិសុខផ្ទៃក្នុងរុស្ស៊ី (FSB) បានដាក់ឈ្មោះ ស្ថា​បនិក Telegram  លោក Pavel Durov ចូលក្នុងបញ្ជីតាមចាប់ខ្លួន ជុំវិញការចោទប្រកាន់ថា បុរសម្នាក់នេះ បានគាំទ្រសកម្មភាពភេរវកម្មអ៊ុយក្រែន ​និងមានចំណែកបង្កភាពអសន្តិសុខ ដល់ប្រទេសរុស្ស៊ី។ 

FSB ចោទថា Telegram បានបើកដៃឲ្យទីភ្នាក់ងារសម្ងាត់អ៊ុយក្រែន ក្រុមភេរវកម្ម និងអង្គការជ្រុលនិយមជាច្រើន ប្រើប្រាស់​ Channels, Group Chats និងប្រព័ន្ធស្វ័យប្រវត្តិ (bots) យ៉ាងសកម្ម ដើម្បីរៀបចំ និងសម្របសម្រួលសកម្មភាពវាយឆ្មក់ អំពើភេរវកម្ម ការសម្លាប់រង្គាល និងការបោកប្រាស់តាមប្រព័ន្ធបច្ចេកវិទ្យា នៅក្នុងប្រទេសរុស្ស៊ី ដែលបណ្តាលឲ្យមនុស្សស្លាប់ ជាបន្តបន្ទាប់។បើសិនជាចាប់បាន និងចោទប្រកាន់មែន លោក Durov ត្រូវប្រឈមមុខ នឹងការជាប់ពន្ធនាគារ អស់មួយជីវិត។

យ៉ាងណា មានសំណួរថា តើអ្នកប្រើប្រាស់ Telegram ត្រូវខ្វល់ចិត្តទេ ចំពោះដីកាចាប់ខ្លួននេះ ឬថាតើ វាអាចនឹងមានផលប៉ះពាល់អ្វីអត់ ដល់អ្នកប្រើប្រាស់ Telegram លើពិភពលោក។តែ បើតាមការផ្សាយរបស់ គេហទំព័រ KRQE កាលពីថ្ងៃពុធ ទី២៩ ខែកក្កដា ឆ្នាំ២០២៦ ទោះមេ Telegram ជាប់ឈ្មោះក្នុងដីកាចាប់ខ្លួនមែន ប៉ុន្តែមិនមានផលប៉ះពាល់ ឬភាពរអាក់រអួលអ្វីឡើយ។

ទីស្នាក់ការកណ្តាលរបស់ Telegram បច្ចុប្បន្នស្ថិតនៅទីក្រុងឌូបៃ នៃប្រទេសអេមីរ៉ាត់អារ៉ាប់រួម ដូច្នេះហើយ ដីកាចាប់ខ្លួនរបស់រុស្ស៊ី មិនអាចបង្ខំឲ្យបិទប្រព័ន្ធ Sever ឬទិន្នន័យរបស់ Telegram នៅទូទាំងពិភពលោកបានឡើយ។

ម្យ៉ាង លោក Durov ក៏បានចាកចេញពីប្រទេសរុស្ស៊ី តាំងពីឆ្នាំ២០១៤ ហើយលោកមិនដែលផ្តល់ Encryption Keys ឬទិន្នន័យអ្នកប្រើប្រាស់ ទៅឲ្យរដ្ឋាភិបាលក្រុងមូស្គូ ទេ។ អ៊ីចឹង ការដាក់គំនាបនេះ រឹតតែធ្វើឲ្យ Telegram បង្កើនការការពារឯកជនភាព។

ទោះបែបនេះ រដ្ឋាភិបាលរុស្ស៊ី កំពុងព្យាយាមកាត់បន្ថយការប្រើប្រាស់ Telegram ក្នុងស្រុក និងជំរុញឲ្យប្រជាជន ងាកទៅប្រើកម្មវិធីជាតិឈ្មោះ «MAX» ជំនួសវិញ។ ដូច្នេះសម្រាប់អ្នកប្រើប្រាស់ Telegram នៅរុស្ស៊ី ឬអ្នកដែលមានទំនាក់ទំនងអាជីវកម្ម/ព័ត៌មានជាមួយរុស្ស៊ី អាចជួបការលំបាកក្នុងការតភ្ជាប់ បើអត់ប្រើ VPN។

សូមជម្រាបថា Telegram ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៣ ដោយមហាសេដ្ឋីសញ្ជាតិរុស្ស៊ីលោក Pavel Durov និងបងប្រុសរបស់លោក។ មកដល់ឆ្នាំ២០២៦នេះ Telegram មានអ្នកប្រើប្រាស់ ជាង ១ពាន់លាននាក់ហើយ ទូទាំងពិភពលោក។

នៅក្នុងសេចក្តីថ្លែងការណ៍មួយចុះផ្សាយដោយ AP ទីភ្នាក់ងារ FSB បានចោទប្រកាន់រដ្ឋបាលគ្រប់គ្រងរបស់ Telegram ថា បានបរាជ័យក្នុងការលុបចោល ប៉ុស្តិ៍ (channels) ក្រុមជជែក (chats) និងប្រព័ន្ធស្វ័យប្រវត្ត (bots) ជាច្រើន ដែលបានប្រើប្រាស់យ៉ាងសកម្មដោយទីភ្នាក់ងារសម្ងាត់អ៊ុយក្រែន អង្គការភេរវករ និងអង្គការជ្រុលនិយម ដើម្បីរៀបចំ និងសម្របសម្រួលសកម្មភាពវាយឆ្មក់ អំពើភេរវកម្ម ការសម្លាប់រង្គាល និងការបោកប្រាស់តាមប្រព័ន្ធបច្ចេកវិទ្យា នៅក្នុងប្រទេសរុស្ស៊ី ដែលបណ្តាលឲ្យមនុស្សជាច្រើនបាត់បង់ជីវិត។

ទីភ្នាក់ងារដដែលនេះ ក៏បានចោទប្រកាន់សេវាសន្តិសុខអ៊ុយក្រែនថា បានប្រើប្រាស់កម្មវិធីសន្ទនាស្វែងរកគូស្រករដ៏ពេញនិយមមួយនៅលើ Telegram ដើម្បីអូសទាញ និងជ្រើសរើសពលរដ្ឋរុស្ស៊ីឲ្យធ្វើ «សកម្មភាពវាយឆ្មក់ និងភេរវកម្ម»។ ស្ថាប័ននេះបានគូសបញ្ជាក់ថា អ្នកប្រើប្រាស់កម្មវិធី chatbot ចំនួន ៤៦នាក់ ដែលមានអាយុចន្លោះពី ១២ ដល់ ២២ឆ្នាំ ត្រូវបានឃាត់ខ្លួននៅទូទាំងប្រទេសរុស្ស៊ីចាប់តាំងពីខែកក្កដា ឆ្នាំ២០២៥ មក ពីបទវាយប្រហារលើមន្ត្រីអនុវត្តច្បាប់ ការដុតបំផ្លាញ និងទង្វើល្មើសច្បាប់ផ្សេងៗទៀត។

ទោះជាយ៉ាងណាក៏ដោយ ក្រោមការដឹកនាំរបស់ប្រធានាធិបតី វ្លាឌីមៀ ពូទីន អាជ្ញាធររុស្ស៊ីបានខិតខំប្រឹងប្រែងគ្រប់បែបយ៉ាងដើម្បីរឹតបន្តឹងប្រព័ន្ធអ៊ីនធឺណិត។ ពួកគេបានអនុម័តច្បាប់រឹតត្បិត និងបានហាមឃាត់គេហទំព័រ ក៏ដូចជាបណ្តាញទំនាក់ទំនងនានាដែលមិនអនុវត្តតាមបទបញ្ជា ព្រមទាំងបានផ្តោតលើការកែលម្អបច្ចេកវិទ្យាដើម្បីតាមដាន និងគ្រប់គ្រងចរាចរណ៍ប្រព័ន្ធអនឡាញ។ បណ្តាញសង្គមល្បីៗជាច្រើន ដូចជា Facebook, Instagram និង X ត្រូវបានហាមឃាត់នៅរុស្ស៊ី ខណៈកម្មវិធី YouTube ត្រូវបានកាត់បន្ថយល្បឿន ចំណែកកម្មវិធីផ្ញើសារដូចជា Signal និង Viber ក៏ត្រូវបិទខ្ទប់ ហើយកម្មវិធីពេញនិយមបំផុតគឺ WhatsApp និង Telegram កំពុងត្រូវបានរឹតត្បិតដូចគ្នាដែរ។a tegram russy