» លោកដូណាល់ត្រាំរិះគន់ប្រធានាធិបតីអ៊ុយក្រែនបន្ទាប់ពីមានកិច្ចព្រមព្រៀងទិញប្រេងពីរុស្ស៊ី » បន្ទាប់ពីឃាត់ខ្លួនយុវជនម្នាក់ព្រោះមានទូរសព្ទ័ល្អមិនចេះប្រើនគរបាលស្រុកពញាឮ អំពាវនាវដល់សាធារណៈជន និងអ្នកប្រើប្រាស់បណ្ដាញសង្គម បញ្ឈប់ការចែកចាយវីដេអូ ដែលនាំឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ស្រ្តី » កម្ពុជាវៀតណាមតាមរយៈនាយករដ្ឋមន្ត្រីបង្ហាញពីការពង្រឹងកិច្ចសហការអភិវឌ្ឈន៍សេដ្ឋកិច្ចនិងសន្តិសុខរវាងប្រទេសទាំងពីរ » ត្រាំប្រកាសទិញប្រេងពីរុស្ស៊ីក្រោមលេសបញ្ចុះតម្លៃបង្កការមិនសប្បាយចិត្តដល់ក្រុងគៀវ! » សម្តេចធិបតីហៅលោកអ៊ុំ សំអាន អ្នកនយោបាយប្រឆាំងឲ្យមកអះអាងការចោទថាវាស់ដីជាមួយថៃចូលដីខ្មែរអ៊ុំសំអានថាទាល់តែលើកទោសបានមក? » លោកស្រី ជា សេរី ថា សេដ្ឋកិច្ចកម្ពុជាបន្តរក្សាភាពធន់ដោយសារកម្ពុជាមានទុនបម្រុងអន្តរជាតិខ្ពស់គ្រប់គ្រាន់ » នគរបាល ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគាស់ទ្វាតូបលក់គ្រឿងអលង្ការនៅផ្សារចាស់ ដែលមានតម្លៃជិត ៤០ម៉ឺនដុល្លារ » ប្តីអ្នកស្រីតំណាងរាស្ត្រគណបក្សភុំចៃថៃរងការចោទពីបទពាក់ពន្ធ័ល្បែងឆបោកតាមអនឡាញ » ក្រសួងការងារសម្របសម្រួលករណីបិទសហគ្រាស គ្រីអេត ប្រ៊ីដ បញ្ចប់ដោយធានាការទូទាត់ប្រាក់ឈ្នួលនិងអត្ថប្រយោជន៍ស្របច្បាប់ជូនកម្មករ » ប្រទេសតួគីនិងស៊ីរ៊ីប្រកាសពីផែនការជួយអារ៉ាប៊ីសាអ៊ូឌីតក្នុងពេលដែលរដ្ឋាភិបាលយ៉េម៉ែនប្រកាសពីការសម្លាប់ពួកហ៊ូធី » ច្រកព្រុំដែនប៉ោយប៉ែតទទួលពលករខ្មែរ៨៦នាក់បញ្ជូនពលករថៃចេញ១៩៣នាក់ » សម្តេចធិបតីប្រកាសថាជួយមនុស្សសំខាន់ជាងទ្រព្យសម្បត្តិនិងណែនាំថាបើធ្វើផ្លូវត្រូវដាក់លូ » ភាគី​ក្រុមហ៊ុន ឌីអ អារ៉ូម៉ា ប្ដឹង​ យក់ ឋិតរដ្ឋា ទាមទារ​សំណង​​ ២០ម៉ឺនអាមេរិកបន្ទាប់ពីប្រកាសឈប់ធ្វើភ្នាក់ងារឃោសនា! » នគរបាលម្នាក់មានអបីយ៍ជំនើឿលេបកាំបិត៤០ដើម ទីបំផុតរត់មកគ្រូពេទ្យវះកាត់ទាញយកកាំបិត ចេញពីក្រពះ » កម្ពុជា ឈប់ចេញ «ទិដ្ឋាការស្អិត» គ្រប់ប្រភេទលើលិខិតឆ្លងដែន រួមទាំងទិដ្ឋាការប្រភេទ K ដោយជំនួសមកវិញនូវ «ទិដ្ឋាការឌីជីថល (Digital Visa)»

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5690 នាក់

ម្សិលមិញ 7923 នាក់

សរុប 20618930 នាក់

អនុប្រធានាធិបតីអាម៉េរិក លោក JD Vance៖ ការចរចាជាមួយអ៊ីរ៉ង់បានបញ្ចប់ទៅវិញ ដោយគ្មានកិច្ចព្រមព្រៀងក្នុងពេលចារកម្មអាមេរិករកឃើញថាចិនកំពុងបញ្ជូនអាវុធឲ្យអ៊ីរ៉ង

 

ប៉ាគីស្ថាន៖ អនុប្រធានាធិបតីអាម៉េរិក លោកចេឌីវ៉ាន( JD Vance) នៅថ្ងៃអាទិត្យនេះ បានថ្លែងថា ការចរចារវាងអាម៉េរិក និងអ៊ីរ៉ង់ បានបញ្ចប់ទៅវិញដោយគ្មានលទ្ធផលផ្លែផ្កា ឬកិច្ចព្រមព្រៀងអ្វីទាំងអស់។ មូលហេតុដោយសារតែភាគីអ៊ីរ៉ង់ បានបដិសេធមិនព្រមទទួលយកលក្ខខណ្ឌរបស់អាម៉េរិក ដែលតម្រូវឱ្យពួកគេបញ្ឈប់ការផលិតអាវុធនុយក្លេអ៊ែរ ។a jdvan zero1 


លោក Vance បញ្ជាក់ថា ការចរចាដ៏តានតឹងនេះ បានអូសបន្លាយពេលរហូតដល់ ២១ ម៉ោង។ ក្នុងអំឡុងនោះ លោកបានទាក់ទងជាប់ជានិច្ចជាមួយលោកប្រធានាធិបតី ដូណាល់ ត្រាំ និងមន្ត្រីជាន់ខ្ពស់ផ្សេងទៀតនៅក្នុងរដ្ឋបាលរបស់លោក ដើម្បីពិភាក្សាលើការសម្រេចចិត្តផ្សេងៗ ។

ក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងអ៊ីស្លាម៉ាបាដ លោក Vance បានបញ្ជាក់សារជាថ្មីនូវជំហររបស់សហរដ្ឋអាមេរិកថា៖ «យើងចាំបាច់ត្រូវតែឃើញនូវការប្តេជ្ញាចិត្តដោយបញ្ជាក់ច្បាស់លាស់ថា ពួកគេនឹងមិនស្វែងរកអាវុធនុយក្លេអ៊ែរ ហើយពួកគេនឹងមិនស្វែងរកឧបករណ៍ទាំងឡាយណា ដែលអាចឲ្យពួកគេសម្រេចបាននូវអាវុធនុយក្លេអ៊ែរយ៉ាងឆាប់រហ័សនោះឡើយ»។ លោកបានហៅចំណុចនោះថាជា «គោលដៅស្នូល» របស់ប្រធានាធិបតី ដូណាល់ ត្រាំ នៅក្នុងការចរចានេះ។

សូមបញ្ជាក់ថាបើតាមការផ្សាយរបស់ CBS News, គេដឹងថា ភាគីទាំងពីរចរចាគ្នាលើលក្ខខណ្ឌចំនួន១០ចំណុច ប៉ុន្តែបន្ទាប់ពីកិច្ចប្រជុំនៅទីក្រុងអ៊ីស្លាម៉ាបាដ ក្រសួងការបរទេសអ៊ីរ៉ង់បានចេញសេចក្តីថ្លែងការណ៍ ដោយបញ្ជាក់យ៉ាងច្បាស់ថា លក្ខខណ្ឌចំនួន៣ជាមូលហេតុនាំឲ្យការចរចាបរាជ័យ ព្រោះតែភាគីទាំងសងខាងខ្វែងគំនិតគ្នា។

ក្រសួងបានបញ្ជាក់នៅថ្ងៃអាទិត្យទី១២ខែមេសាឆ្នាំ២០២៦ថា ភាគីទាំងពីរបានពិនិត្យឡើងវិញនូវសំណើ ១០ ចំណុចរបស់អ៊ីរ៉ង់ រួមជាមួយជំហររបស់សហរដ្ឋអាមេរិក ហើយបានឈានដល់ការយល់ឃើញរួមគ្នាលើចំណុចមួយចំនួន ប៉ុន្តែការខ្វែងគំនិតគ្នានៅតែបន្តកើតមានលើបញ្ហាធំៗចំនួន ៣ ដែលជាឧបសគ្គរារាំងមិនឲ្យមានកិច្ចព្រមព្រៀងចុងក្រោយបាន។

 

នៅចំពោះមុខបទឈប់បាញ់ដ៏ផុយស្រួយ ចារកម្មអាមេរិកបានបង្ហាញថា ប្រទេសចិនកំពុងរៀបចំបញ្ជូនប្រព័ន្ធការពារដែនអាកាសថ្មី ទៅឱ្យអ៊ីរ៉ង់ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខ។ នេះបើយោងតាមមនុស្សបីនាក់ ដែលដឹងពីការវាយតម្លៃចារកម្មអាមេរិកថ្មីៗនេះ។ ចារកម្មក៏គូសបញ្ជាក់ពីរបៀបដែលអ៊ីរ៉ង់ អាចប្រើប្រាស់បទឈប់បាញ់រយៈពេល២សប្តាហ៍ ជាឱកាសដើម្បីបំពេញបន្ថែមប្រព័ន្ធអាវុធមួយចំនួន ដោយមានជំនួយពីដៃគូបរទេសសំខាន់ៗ។ ប្រភពពីរបានប្រាប់CNNថា មានការចង្អុលបង្ហាញថាទីក្រុងប៉េកាំងកំពុងធ្វើការងារ ដើម្បីដឹកជញ្ជូនឆ្លងកាត់ប្រទេសទីបី ដើម្បីបិទបាំងប្រភពដើមរបស់អាវុធ។ ប្រភពទាំងនោះបាននិយាយថា ប្រព័ន្ធដែលទីក្រុងប៉េកាំងកំពុងរៀបចំផ្ទេរ គឺប្រព័ន្ធមីស៊ីលប្រឆាំងយន្តហោះបាញ់លើស្មា ដែលគេស្គាល់ថាMANPADs។

លោកដូណាល់ ត្រាំប្រធានាធិបតីអាមេរិក ដែលគ្រោងបំពេញទស្សនកិច្ចទៅកាន់ប្រទេសចិន នៅខែក្រោយនេះបាននិយាយថា ទីក្រុងប៉េកាំងនឹងប្រឈមមុខនឹងផលវិបាក ប្រសិនបើបញ្ជូនអាវុធទៅកាន់ប្រទេសអ៊ីរ៉ង់។យ៉ាងណាមិញ អ្នកនាំពាក្យរបស់ស្ថានទូតចិនប្រចាំទីក្រុងវ៉ាស៊ីនតោន បានប្រកែកថាមិនមែនជាការពិតទេ ដោយបដិសេធថា ប្រទេសចិនមិនដែលផ្តល់អាវុធដល់ភាគីណាមួយនៃជម្លោះនោះឡើយ។ ចិនបានអះអាងដូច្នេះថា ក្នុងនាមជាប្រទេសធំមួយដែលមានទំនួលខុសត្រូវ ប្រទេសចិនតែងតែបំពេញកាតព្វកិច្ចអន្តរជាតិរបស់ខ្លួនជានិច្ច។a jdvan zero