» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6946 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697117 នាក់

អភិបាល​រាជធានី​ថា​៥​ឆ្នាំ​ទៀត​ភ្នំពេញ​លែង​ព្រួយ​រឿង​លិច​ទឹក​!


​ភ្នំពេញ​៖ នា​ថ្ងៃ​០៦ ឧសភា ឆ្នាំ​២០២៤​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​មន្ដ្រី​ជំនាញ បាន​ចុះ​ពិនិត្យ ស្ថា​នី​យ៏​បូមទឹក ធំៗ ចំនួន​ពី គឺ​សា្ថ​នី​យ៏​បឹងទំពន់ និង​បឹងត្របែក​​ដើម្បី​រិះរក​វិធានការ​រំដោះ​ទឹក​លិច​ដោយ​ជំនន់​ទឹកភ្លៀង​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ​ឱ្យ កាន់តែ​ប្រសើរឡើង​។​a sreng 

​លោក ឃួ​ង ស្រេង បាន​មានប្រសាសន៍​ឲ្យ​ដឹងថា ស្ថានីយ​បូមទឹក​បឹងទំពុន ជា​ស្ថា​នី​យ៏​​បូមទឹក​ដែល​ធំជាងគេ​នៅក្នុង​រាជធានី​ភ្នំពេញ ដោយ​បំពាក់​ម៉ូ​ទ័​រ​បន្ថែម​ជាច្រើន​គ្រឿង នឹង​អាច​រំដោះ​ទឹកបាន​ជាច្រើន ខណ្ឌ​ក្នុង​រាជធានី​ភ្នំពេញ ដូចជា​នៅ ខណ្ឌទួលគោក សែន សុខ ពោធិ​សែន​ជ័យ និង​ខណ្ឌ​កំបូល​។ ពាក់ព័ន្ធ​និង តាម​អនុសាសន៍​របស់​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា ណែ​ត នាយករដ្ឋមន្ត្រី រាជធានី​ភ្នំពេញ​មាន​គម្រោង​ចំនួន​៥០​គម្រោង​សម្រាប់​បញ្ចប់ បញ្ហា​ទឹក​ជន់​លិច​រាជធានី​ភ្នំពេញ ហើយ​ក្នុង​គម្រោង​ទាំងនោះ​ក៏​ប្រឡាយ​បឹងត្របែក​ក៏​ស្ថិតនៅក្នុង​គម្រោង​នេះដែរ​។​

​លោក​បញ្ជាក់ថា រាជរដ្ឋាភិបាល​នីតិកាល​ទី​៧ នៃ​រដ្ឋសភា បានដាក់​ចេញ​នូវ​គោលបំណង​ប្រកបដោយ​ការប្ដេជ្ញាចិត្ត​ខ្ពស់ សំដៅ​បញ្ចប់ បញ្ហា​ទឹក​ជន់​លិច​រាជធានី​ភ្នំពេញ​ក្នុង​រយៈពេល ៥​ឆ្នាំ ក្រោយ​បញ្ចប់​គម្រោង​នេះ​រាជធានី​ភ្នំពេញ​នឹង​លែង​លិចលង់ ។​​លោក​អភិបាល​រាជ​ធាំ​នី​បញ្ជាក់ថា គម្រោង​សាងសង់​ព្រែកជីក​ហ្វូណន​តេ​ជោ​ដែលជា​គម្រោង​ប្រវត្តិសាស្ត្រ​លើកដំបូង​នៅ​កម្ពុជា គម្រោង​នេះ​ក៏​ជា​ផ្នែក​ដ៏​សំខាន់​មួយ​ក្នុង​ការរំដោះ​ទឹកភ្លៀង​ចេញពី​រាជធានី​ភ្នំពេញ​ផងដែរ​។​

លោក ឃួ​ង ស្រេង ក៏បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ​ទាំងអស់ សូមមេត្តា​ទុកដាក់​សំរាម​អោយបាន​ត្រឹមត្រូវ ជៀសវាង​អោយបាន ការបោះ​សំរាម​ចូលក្នុង​អណ្តូង​លូ ប្រឡាយ ដែល​ធ្វើអោយ​ទឹក​មិនអាច​ហូរ​បាន​។​​លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ បានអោយដឹង​ផងដែរ​ថា ស្ថានីយ​បូមទឹក​បឹងទំពុន​បាន​បំពាក់​ម៉ូ​ទ័​រ​បូមទឹក​ចំនួន​១០​គ្រឿង ដែលមាន​សមត្ថភាព​បូ​ម​ទឹកបាន​៣៣​ម៉ែត្រគុប​ក្នុង​១​វិនាទី យើង​ក៏​នឹងមាន​គម្រោង​បំពាក់​ម៉ូ​ទ័​រ​បូមទឹក​ចំនួន​០២​គ្រឿង​បន្ថែមទៀត​ផងដែរ​។

ក្រោយ​បំពាក់​ម៉ូ​ទ័​រ​បូមទឹក​បន្ថែម ២​គ្រឿង​នេះ​រួច ស្ថានីយ​បូមទឹក​បឹងទំពុន​នឹងមាន​សមត្ថភាព​បូមទឹក​បាន​៤៥​ម៉ែត្រគុប​ក្នុង​១​វិនាទី​។ ចំណែក​នៅ​ស្ថានីយ​បូមទឹក បឹងត្របែក​វិញ យើង​មាន​ម៉ាស៊ីន​ចាប់​សំរាម​ស្វ័យប្រវត្ត ហើយ​យើង​ក៏មាន​គម្រោង​ពង្រីក និង​ដាក់លូ​ប្រអប់​លើផ្លូវ​១០៥​ទំហំ​៤ ទៅ​៦​ម៉ែត្រ​ផងដែរ​។​​សូមបញ្ជាក់ថា នៅ​ភ្នំពេញ​យើង មាន​ស្ថានីយ​បូមទឹក​ទាំង​១៤​កន្លែង​ហើយ​នៅពេល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ម្តងៗ ស្ថានីយ​បូមទឹក​ទាំង​១៤​កន្លែង​នេះ បាន​បើក​ប្រតិបត្តិ​ការព្រមៗ​គ្នា​តែម្តង ដែល​ធ្វើឱ្យ​រាជធានី ភ្នំពេញ​លែងលិច​ទឹកយូរ​ទៀត​៕a sreng1 a sreng2 a sreng3 a sreng4 

​