» ក្រសួងមហាផ្ទៃ រកឃើញភាពមិនប្រក្រតីនៃចំណាយថវិការឃុំសង្កាត់ក្នុងខេត្តកំពង់ឆ្នាំងចំនួន៥និងណែនាំឱ្យចាត់វិធានការជាបន្ទាន់ លើមន្ត្រីទាំងឡាយណា ដែលគប់គិតគ្នា » មហាជន និងកងទ័ពចេញប្រតិកម្មចំពោះម្ចាស់ហាងទូរស័ព្ទជេរករណីយ៍ប្រមាថយោធិនជួរមុខទោះបីប្រកាសផ្តល់សំណងនិងទៅសុំទោសក៏ដោយ! » សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីគោលបំណងនៃ​ការបង្កើត កិច្ចសហប្រតិបត្តិ​ការអភិវឌ្ឍន៍ត្រីកោណ​ CLV-DTA​ និងប្តេជ្ញាកសាងផ្លូវទៅកន្ទុយនាគ » ទំនាក់ទំនងផ្នែកអាកាសចរណ៍ រវាងសហរដ្ឋអាមេរិក និងកម្ពុជា បន្តដំណើរទៅមុខយ៉ាងប្រសើរក្នុងពេលការនាំចេញរបស់កម្ពុជាកើនឡើង! » រឿងបង្គោលភ្លើងសូឡា ១ដើមតម្លៃ ៨លានរៀលនៅឃុំទឹកហូត អភិបាលខេត្តកំពង់ឆ្នាំង បញ្ជាឱ្យមន្ត្រីចុះពិនិត្យភ្លាមៗតែមហាជនមិនសូវមានជំនឿ » ព្រះមហាក្សត្រ​បង្ហាញព្រះវត្តមានជាសាធារណៈក្នុង​ព្រះរាជ​ពិធីសម្ពោធសមិទ្ធិផល បន្ទាប់ពី​យាង​ត្រឡប់​ពី​ប្រទេស​ចិន » ម៉ាឡេស៊ីនឹង បន្តផ្តល់វគ្គបណ្តុះបណ្តាលដល់កម្ពុជា និងពិនិត្យកិច្ចសហប្រតិបត្តិការ ដែលពាក់ព័ន្ធ នឹងប្រតិបត្តិការរក្សាសន្តិភាពបន្ថែមលើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច » ព្រឹកថ្ងៃទី១មានបេក្ខជនប្រឡងបាក់ឌុបអវត្តមាន ចំនួន១ ២៩៤នាក់ និងមានបេក្ខជនមានជំងឺគ្រុនឈាម ២៧នាក់ » មីយ៉ាន់ម៉ា ថាតួនាទីប្រេសិតពិសេសអាស៊ាននៃផែនការ៥ចំណុចគឺលែងចាំបាច់ទៀតហើយការដោះលែងលោកស្រីអយអសានស៊ូជីគឺអាស្រ័យលើច្បាប់មីយ៉ានម៉ា » ទ្រីសក្កដាអ្នកសិល្បៈម្នាក់ព្រោះតែថយឡានបុកគេស្លាប់ត្រូវចោទពីបទប្រើគ្រឿងញៀននិងបង្កគ្រោះថ្នាក់ចរាចរសម្លាប់មនុស្ស! » សម្ដេចធិបតី៖ សាលារៀនត្រូវធ្វើជាមជ្ឈមណ្ឌលកំណត់វិធីសាស្ត្របង្រៀន និងលក្ខខណ្ឌប្រកបដោយស្តង់ដាដើម្បីធានាថាសិស្សទទួលបានចំណេះដឹង និងបំណិនច្បាស់លាស់ » អង្គការសង្គមស៊ីវិលជាច្រើន បានចេញថ្កោលទោសរដ្ឋាភិបាលអានុទីន ជុំវិញដំណើរទស្សនកិច្ចរបស់មេដឹកនាំមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង! » កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង អញ្ជើញចូលរួមកិច្ចប្រជុំណែនាំបច្ចេកទេសការប្រឡងបាក់ឌុបឆ្នាំ២០២៦ » ក្រុមសង្កេតការណ៍អាស៊ានចុះមើលផ្ទះប្រជាណលរដ្ឋដែលរងគ្រាប់កាំភ្លើងថៃម្តង! » មេគុកព្រៃស រងការចោទពីម្ចាស់គណនី«កញ្ចក់សង្គម»ថាបានគប់គិតឱ្យទណ្ឌិត ស្រី ស៊ីណាចេញទៅ សម្រាកនៅពេទ្យរុស្ស៊ីសាម៉ីខ្លួនបដិសេធចាត់ទុកថាជាឯកសារក្លែងក្លាយ!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4461 នាក់

ម្សិលមិញ 6418 នាក់

សរុប 20016628 នាក់

សម្តេច​ធិបតី នាយករដ្ឋមន្ត្រី នៃ​កម្ពុជា និង​លោកជំទាវ បើក​ពិធីបុណ្យ សមុទ្រ​លើក​ទី​១១ ជុំ​ទី​៣ នៅ​ខេត្តកំពត

 

​កំពត​៖ រាជរដ្ឋាភិបាល​កម្ពុជា​បានអនុញ្ញាត​ជាគោលការណ៍​ឱ្យ​​ក្រសួងទេសចរណ៍​សហ​ការ​ជាមួយ​រដ្ឋបាល​ខេត្តកំពត​ដែលជា​ម្ចាស់ផ្ទះ ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ និង​វិស័យ​ឯកជន​បាន រៀបចំ​ពិធីបុណ្យ សមុទ្រ​លើក​ទី​១១ ជុំ​ទី​៣ ចាប់ពី​ថ្ងៃទី​១៣ ដល់​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០២៤​។​a sea fastival2 

​ក្នុងឱកាស​អញ្ជើញ​ជា​អធិបតី​បើក​ពិធីបុណ្យ សមុទ្រ​លើក​ទី​១១ ជុំ​ទី​៣ នៅ​ខេត្តកំពត នា​ល្ងាច​ថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ​២០២៤​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​កម្ពុជា បាន​សាទរ​ចំពោះ​ខេត្តកំពត​ដែល​សម្រេចបាន នូវ​សមិទ្ធផល​ជាច្រើន ជាពិសេស​នៅក្នុង​ឆ្នាំ​២០២៤ នេះ ខេត្តកំពត​បាន​សម្ពោធ នូវ​កំពង់ផែ​ទឹក​ជ្រៅ​ពហុ​បំណង និង​សម្ពោធ​ឱ្យប្រើ​ប្រាស់​ជា​បណ្ដោះអាសន្ន នូវ​កំពង់ផែ​ទេសចរណ៍​អន្តរជាតិ​បន្ថែមទៀត​។​​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​បញ្ជាក់ថា ទេសចរណ៍​ជា​ការតភ្ជាប់​រវាង​ប្រជាជន និង​ប្រជាជន ។ សម្តេច​ធិបតី បាន​ថ្លែងអំណរគុណ​ដល់​ស្ថាប័ន​ដែល​ពាក់ព័ន្ធ ប្រជាពលរដ្ឋ​នៅ​ខេត្តកំពត​ដែល​បានរួម​គ្នា​រៀបចំ​ព្រឹត្តិការណ៍​បុណ្យ​សមុទ្រ​បាន ល្អជា​ការជំរុញ​ទេសចរណ៍ ។​

​សម្តេច​ធិបតី ក៏បាន​ថ្លែង​អំពី​តម្លៃ​សុខសន្តិភាព​ក្នុងប្រទេស​ដែល​បាន​បង្ករ​លក្ខ​ណះ​ដល់​ងាយស្រួល ផ្លែផ្កា​ឲ្យ​កម្ពុជា​អាច​រៀបចំ​ព្រឹត្តិការណ៍​នេះ​។​សម្តេច​ធិបតី បានបង្ហាញ​សង្ឃឹមថា ប្រជាពលរដ្ឋ ទេសចរណ៍​ធ្វើដំណើរ​មកលេង​បុណ្យ​សមុទ្រ​ច្រើន​នៅ​ខេត្តកំពត​។​​ប្រធានបទ​សម្រាប់​ពី​ធី​បុណ្យ​សមុទ្រ​លើក​ទី​១១ នេះ គឺ “​អបអរ​បេតិកភណ្ឌ និង​ចីរភាព​នៃ​តំបន់ឆ្នេរ​”​។​

​គោលបំណង​គឺ​រាជរដ្ឋាភិបាល​ចង់​រំលេច​ឱ្យឃើញថា កម្ពុ​ជាមាន​បេតិកភណ្ឌ​សម្បូរបែប​មិន​ត្រឹមតែ​នៅ​តំបន់​ប្រាសាទ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​នៅ​តំបន់ឆ្នេរ​សមុទ្រ​ក៏​យើង​មាន​បេតិកភណ្ឌ​ដែរ ។ តួយ៉ាង​ដូច​នៅ​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​យើង​ដែល គ្របដណ្តប់​បួន​ខេត្ត មាន​បេតិកភណ្ឌ​ច្រើនណាស់​ដូចជា ៖ មាន​សំពៅ​លិច ដែល​អ្នកជំនាញ​បាន​ស្រាវជ្រាវ​រកឃើញ​កុលាលភាជន៍ ពពួក​សេ​រ៉ា​មិ​ក (​កោះ​ស្តេច​) កន្លែង​តម្កល់​មឈូស​ឈើ ពាង​ក្រឡ​ធំៗ​ដាក់​សព​សម័យបុរាណ (​នៅ​ជី​ផាត​)​ទីទួល​ស្លាកស្នាម​មនុស្ស​រស់នៅ​ជាដើម​។

ដោយឡែក​នៅ​ខេត្តកំពត​នេះ ក៏មាន​បេតិកភណ្ឌ​ច្រើន​ដែរ រាប់​តាំងពី​សំណង់​ស្ថាបត្យកម្ម​សម័យ​អាណានិគម ប្រាសាទ​នៅក្នុង​រូងភ្នំ (​ភ្នំ​ឈ្ងោក​)​នៅ​គុហា​ហ្លួង​ភ្នំ​កំពង់ត្រាច ភ្នំ​ទទុង ភ្នំ​ខ្យង ព្រមទាំង​វិហារ​បុរាណ ទីទួល​បុរាណ​ផ្សេងៗ​ទៀត​។ និយាយ​ជារួម ប្រធានបទ​បុណ្យ​សមុទ្រ​ឆ្នាំនេះ ចង់​រំលេច​ឱ្យឃើញ​ពី​ការយ​ចិត្ត​ទុកដាក់​ក្នុងការ​អភិរក្ស​ថែរក្សា​ធនធានធម្មជាតិ​ជីវៈចម្រុះ​បេតិកភណ្ឌ​នៅ​តំបន់ឆ្នេរ និង​ការអភិវឌ្ឍ​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ ដើម្បី​ចីរភាព​នៃ​សក្តានុពល​ទស​ចរណ៍​តំបន់ឆ្នេរ ទុកជា​កេរដំណែល​ដល់​កូនចៅ​ជំនាន់​ក្រោយ​ទៀត​។​

​ការ​ប្រារព្ធ​ពិធីបុណ្យ​សមុទ្រ​មាន​គោលបំណង​សំខាន់ គឺ​រួមគ្នា​អភិរក្ស​ការពារ​ធនធានធម្មជាតិ​សមុទ្រ និង​ថែរក្សា​បរិស្ថាន​ឆ្នេរ​ឱ្យបាន​ស្អាត ដើម្បី​បម្រើ​ដល់​ការអភិវឌ្ឍ​ទេសចរណ៍​ប្រកបដោយ​ចីរភាព​និង​ការទទួលខុសត្រូវ ព្រមទាំង​លើកតម្កើង​ការផ្សព្វផ្សាយ​គោលដៅ​ទេសចរណ៍​តំបន់ឆ្នេរ​កម្ពុជា ឱ្យ​កាន់តែ​ទូលំទូលាយ​ទាក់ទាញ​ទេសចរ​ជាតិ​និង​អន្តរជាតិ មក​ទស្សនា​កាន់តែច្រើន​។

​ប្រទេស​កម្ពុជា​យើង​មាន​សក្តានុពល​ទេសចរណ៍​សម្បូរបែប ទាំង​វប្បធម៌ បេតិកភណ្ឌ ប្រវត្តិសាស្ត្រ និង​ធម្មជាតិ​។ នៅពេលដែល​យើង​និយាយ​អំពី​បេតិកភណ្ឌ ប្រាកដ​ណាស់​យើង​នឹង​នឹកឃើញ​ដល់​ប្រាសាទបុរាណ​ដែល​បុព្វបុរស​យើង​បាន​បន្សល់ទុក​នៅ ស្ទើរ​គ្រប់​គោលដៅ​ពាសពេញ​ផ្ទៃ​ប្រទេស ក្លាយជា​បេតិកភណ្ឌ​ជាតិ​និង​ជា​បេ​តិ​ភណ្ឌ​ពិភពលោក ដែលជា​មោទនភាព​ដ៏​សម្បើម​សម្រាប់​យើងទាំងអស់គ្នា​ជា​កូនចៅ​ជំនាន់​ក្រោយ​។ បុណ្យ​សមុទ្រ គឺជា​ព្រឹត្តិការណ៍​ដ៏​ទាក់ទាញ​មួយ ដែល​ប្រារព្ធ​ឡើង​ឆ្លាស់​វេន​គ្នា​នៅតាម​បណ្តា​ខេត្ត​ទាំង​បួន នៃ​តំបន់ឆ្នេរ​ដែល​ពោរពេញ​ដោយ​សក្តានុពល​៕a sea fastival1