» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7741 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697912 នាក់

ប្រឡង​បាក់​ដូ​ប​ឆ្នាំនេះ​អ្នកចេះ​ជាប់​ដដែល​និង​មាន​បេក្ខចន​ខ្យល់ចាប់​វឹលមុខ​ទៀត​ដដែល​!

 

​ភ្នំពេញ​៖ យោងតាម​ផេ​ក​សង្គម​ហ្វេ​ស​ប៊ុ​ក​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ឲ្យ​ដឹងថា​សម្រាប់​ម៉ោង​ទី​១ នៃ​ការប្រឡង​សញ្ញាបត្រ​ធ​ម្យ​ម​សិក្សារ​ទុកតិ​យ​ភូមិ សម័យ​ប្រឡង​៖ ២០ សីហា ២០១៨ មាន​បេក្ខជន​មួយចំនួន មាន​អាកា​រៈ​វិលមុខ ខ្យល់គរ ក្អួត ជាដើម ក្នុងនោះ បេក្ខជន​ខ្លះ បាន​បន្ត​ការប្រឡង​ឡើងវិញ បន្ទាប់ពី​មាន​អា​ការៈធូរស្រាល​ក្រោយ​ទទួលបាន​ជំនួយ​សង្គ្រោះ​បឋម ពី​ក្រុមគ្រូពេទ្យ​ប្រចាំការ​នៅតាម​មណ្ឌល​នោះ ។​a baka 

​សូម​រំលឹកថា ប្រឡង​បាក់​ឌុប​ឆ្នាំ​២០១៨​នេះ មាន​បេក្ខជន​បានដាក់​ពាក្យ ចំនួន​១១៧,០៦១​នាក់ ចែកចេញជា​ពីរ​ក្រុម គឺ​ថ្នាក់​វិទ្យាសាស្ត្រ ចំនួន​៥១,៧​ភាគរយ និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម ចំនួន ៤៨,៣​ភាគរយ​។ មាន​មណ្ឌល​ប្រឡង ចំនួន​១៩៥​មណ្ឌល ក្នុងនោះ​មណ្ឌល​ប្រឡង ថ្នាក់​វិទ្យាសាស្ត្រ មាន​ចំនួន​៩៩​មណ្ឌល និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម មាន​ចំនួន​៩៦​មណ្ឌល ព្រមទាំង​៤,៧១៦​បន្ទប់ ។​

មានគណៈមេប្រយោគ ចំនួន​៣១,១០៨​នាក់ ចែកចេញ​ពីរ​ផ្នែក គឺ​ដំណាក់​សំណេរ ចំនួន​១៥៨០០​នាក់ និង​ដំណាក់កាល​អត្រាកំណែ​១៤៤០០​នាក់ ។ ឆ្នាំ​នេះដែរ ក៏មាន​ការចូលរួម​ពី អ្នកសង្កេតការណ៍​មកពី​អង្គភាព​ប្រឆាំង​អំពើពុករលួយ ជាង​៦​ពាន់​នាក់ដែរ។

​ថ្លែងប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ក្នុង​ពិធី​កាត់​វិញ្ញាសារ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ចំណេះ​ទូទៅ និង​បំពេញវិជ្ជា ឬ​ហៅថា បាក់​ឌុប​ឆ្នាំ​២០១៨ នៅ​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០១៨ លោក ហង់ ជួនណា​រ៉ុ​ន​រដ្ឋមន្ត្រីក្រសួង​អប់រុំ បាន​ឲ្យ​ដឹងថា ការធ្វើកំណែទម្រង់​ក្នុង​វិស័យ​អប់រំ ដាក់ចេញ​ដោយ​សម្ដេច​តេ​ជោ ដូច្នេះ​ក្រសួង​អប់រំ ក៏​ដាក់​បានចេញ​នូវ​វិធានការ ដើម្បី​ឲ្យ​ការប្រឡង​ទទួលបាន​ជោគជ័យ “​អ្នកចេះ គឺជា​ប់​-​មិនចេះ គឺ​ធ្លាក់​” ។​

​លោក​បញ្ជាក់ថា បញ្ហា​កំណែទម្រង់​ជា​លទ្ធផល​ពីមួយ​ឆ្នាំ​ទៅមួយ​ឆ្នាំ សម្រេចបាន​លើសពី​អ្វីដែល​ក្រសួង​បាន​រំពឹងទុក​។ “​ខ្ញុំ​នៅ​រង់ចាំ​ការបង្កើត​រាជរដ្ឋាភិបាល​ថ្មី ដែល​សម្ដេច​តេ​ជោ លោក​នឹង​ប្រកាស​នៅ​ថ្ងៃទី​៦ ខែកញ្ញា ខាងមុខនេះ ហើយនឹង​ការប្រជុំ​គណៈរដ្ឋមន្ដ្រី សម្រាប់​នីតិកាល​ទី​៦ ដែល​សម្ដេច​តេ​ជោ លោក​នឹង​ដាក់ចេញ​នូវ​វិធានការ​បន្ថែមទៀត ក្នុងការ​ធ្វើកំណែទម្រង់ ហើយ​បន្ទាប់មក​ក្រសួង​អប់រំ យុវជន និង​កីឡា នឹង​ពិចារណា​នៅលើ​វិធានការ​បន្ដទៀត តើ​ក្រោយ​នីតិកាល​ទី​៥​ទៅ នៅមាន​ស្អី​ទៀត ដូច្នេះ យើង​មិនទាន់​បើក​វាំងនន​នៅឡើយ​ទេ​” ។​

 រដ្ឋមន្ត្រីក្រសួង​អប់រំ ក៏បាន​ធានាថា ការប្រឡង​បាក់​ឌុប​ឆ្នាំនេះ នឹង​ប្រព្រឹត្តិ​ទៅ​ឈរលើ​គោលការណ៍​ចំនួន​៤ រួមមាន​៖ ទី​១-​គោលការណ៍​ច្បាប់​, ទី​២-​គោលការណ៍​តម្លាភាព​, ទី​៣-​ទទួលបាន​ភាពយុត្តិធម៌ អ្នកចេះ​គឺជា​ប់ និង​ទី​៤-​លទ្ធផល​អាច​ទទួលយក​បាន​។ ដូច្នេះ ពីមួយ​ឆ្នាំទៅ​ឆ្នាំ​មួយ ការប្រឡង​កាន់តែ​ល្អប្រសើរ​ឡើង ដោយសារតែ​ភាគី​ពាក់ព័ន្ធ​ប្រជុំគ្នា ដើម្បី​ចែករំលែក​បទពិសោធន៍​គ្នា​ទៅវិញទៅមក ។​លោក ហង់ ជួនណា​រ៉ុ​ន បាន​អះអាងថា តាម​ផែនការ​លទ្ធផល​នឹង​ចេញ​នៅ​ថ្ងៃទី​១១-១២ កញ្ញា ។​a baka1 


​