» ចាប់​ស្ទាវ​បាញ់ប្រហារ​ក្នុង​ផ្សារ​ទំនើប Saim Paragon ថៃ ក្រុង​បាងកក បណ្តាល​ឲ្យ​មនុស្ស ស្លាប់ និង​រងរបួស » សម្ដេច​ធិបតី​ចាត់ទុក​ការ​តម្លើង​ប្រាក់​ឈ្នួល​កម្មករ​៤​ដុល្លារ​សម្រាប់​ឆ្នាំ​២០២៤​ជាការ​ចែកគ្នា​រស់​ » មន្ត្រី​កាកបាទក្រហម​ចូលរួម​រំលែក​ទុក្ខ ចំពោះ​គ្រួសារ​ស្ត្រី ដែល​ស្លាប់​ដោយសារ ឆ្លងទន្លេ កូនភ្លោះ ៣​នាក់​!? » ប៉ូលិស​យោធា​នៅ​ប្រទេស​ន័​រវេ​ស​ចាប់​អ្នកដំណើរ​ស្ត្រីជន​ជាតិចិន​ម្នាក់​ព្រោះ​ថតរូប និង​វីដេអូ​ចេញពី​បង្អួច​យន្តហោះ​ » ឈ្មោះ សី និង ឈ្មោះ វិ​ន បើក​សង្វៀន​បញ្ជល់មាន់​និង បៀ​អាប៉ោង​ខុសច្បាប់​ក្នុង​ឃុំ​ឯកភាព ស្រុក​អូរ​ជុំ ខេត្ត​រតនគីរី​ចិញ្ចឹម​សម​ត្ត​កិច្ច​? » បើ​គ្មាន​ពេ​ជ​សោភា​ទេ​បេ​ក្ខ​នារី លឹម សេរី​ហាន់​នី​កា​ជ័​គ្មាន​វាសនា​ទទួលបាន​យ​លា​ភី កម្មវិធី The Voice Cambodian រដូវ​កាល​ទី​៣​ទេ​! » អ៊ុយ​ក្រែ​ន​នៅតែមាន​ទឹកមាត់​លេប​ក្នុង​ជំនួយ​ពី​អាមេរិក​សម្រាប់​វាយបក​រុស្ស៊ី​ » បែក​រឿង​មេ​និង​អនុ​សាខាគយ​កំពង់ស្ពឺ​ក្បៀស​លុយ​អប្បហា​បង្ក្រាប​បទល្មើស​គេចពន្ធ​ » ទូត​ខ្មែរ​នៅ​ឡាវ​រំដោះ​នារី​ខ្មែរ​ដែល​ភ័យខ្លាច​គេ​នាំទៅ​លក់​ហើយ​ » នាយករដ្ឋមន្ត្រី​កម្ពុជា​ថៃ​ពិភាក្សាគ្នា អំពី​វិស័យ​នៃ​កិច្ចសហការ​ទ្វេភាគី​កម្ពុជា​-​ថៃ ដែលមាន​ភាពសម្បូរ​បែប និង​ទូលំទូលាយ​ » ប្រាក់​ឈ្នួល​កាត់ដេរ​នៅ​កម្ពុជា​ឆ្នាំ​២០២៤​ឡើង​៤​ដុល្លារ​ប្រៀប​អតិផរណា​២​កន្លះ​ភាគរយ​តែ​បាន ខ្ពស់ជាង​ប្រទេស​ចំនួន​៥ នៅក្នុង​តំបន់ » មុន​បោះឆ្នោត​ដើរ​ប្រាប់​ឲ្យ​ប្រជាពលរដ្ឋ​ហ្វូ​តូ​អត្តសញ្ញាណប័ណ្ណ​ហើយ​ផ្តិតមេដៃ​និង​បង់លុយ ដើម្បី​យកទៅ​ឲ្យ​ក្រុមនិស្សិត​ចុះមក​វាស់ដី​ធ្វើ​ប្លង់​ឲ្យ តែ​ចុងក្រោយ​ទឹកភ្នែក​!? » អភិបាលខេត្ត​កំពង់ចាម ចាត់​ឲ្យ​មន្ត្រី​ជំនាញ​សិក្សា​ចំណុច​ច្រាំងទន្លេ​សំខាន់ៗ ក្នុងស្រុក​កោះសូទិន និង​ស្រុក​ស្រី​សន្ធរ » កម្ពុជា​អរគុណ​អាមេរិក​និង​សន្យា​បន្ត​កិច្ចសហប្រតិបត្តិការ​ » ករណី​យ៍ម​ន្ត្រី​សាលាខេត្ត​ស្ទឹងត្រែង​គុប​ឃិត​ជាមួយ​ក្រុមហ៊ុន​សាងសង់​ផ្លូវ​ធ្វើ​ឲ្យ​បាត់​លុយ​ជាង​៦០០​លាន​រៀល​អភិបាលខេត្ត​គ្រប​ទុក​!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1933 នាក់

ម្សិលមិញ 6841 នាក់

សរុប 13123806 នាក់

ឈ្វេងយល​ពី​ការ​បែរមុខ​ទៅ​ទិស​ខាងលិច​នៃ​ប្រាសាទ​អង្គរវត្ដ​ខ្មែរ​


​សៀមរាប​៖​សម្រាប់​មនុស្សជាតិ​ទិសខាងកើត​ថ្ងៃ​រះ និង​ទិស​ខាងលិច​ថ្ងៃ​លិច ។​ចំពោះ​សំណង់​ដែល​ទុក​ជាទីគោរព​សក្ការៈ​ទាំង​ឡាយ​មាន ប្រាសាទ ព្រះវិហារ កុដិ សាលា រាជវាំង ផ្ទះ ឬ​ភូមិគ្រឹះ​របស់​មន្ដ្រី​សំខាន់ៗ​តែងតែ​បែរមុខ​ទៅ​ទិសខាងកើត ។ ប៉ុន្ដែ​គេ​ឃើញ​មានតែ​ព្រះវិហារ​អដ្ឋ​រសនៅ​ភ្នំ​ឧត្ដុង្គ​ទេ​ដែល​បែរមុខ ទៅ​ទិសខាងកើត និង​ប្រាសាទ​អង្គរវត្ដ​បែរមុខ​ទៅ​ទិស​ខាងលិច ។​a angkor wat 

​ប្រាសាទ​អង្គរវត្ដ​ជា​ស្នា​ព្រះហស្ដ​ព្រះបាទ សូរ្យ​វរ្ម័នទី​២ (​គ​.​ស​១១១៣-១១៥២) ។ ប្រាសាទ​នេះ​សាងសង់​នៅលើ​ផ្ទៃដី​១៩០​ហិកតា មាន​រាង​ចតុកោណកែង​ស្ទើរ​ស្មើ​ជ្រុង គឺមាន​បណ្ដោយ​ប្រវែង​១៥០០​ម៉ែត្រ និង​ទទឹង​ប្រហែល ១៣០០​ម៉ែត្រ និង​មាន​កម្ពស់ ៦៥​ម៉ែត្រ ។ ប្រាសាទអង្គរវត្ត​មាន​រូបចម្លាក់​ទេព​អប្សរា​សរុប​ចំនួន ១៥០០​រូប ។ បរិវេណ​ប្រាសាទ​អង្គរវត្ដ​ព័ទ្ធជុំវិញ​ដោយ​គូ​ទឹក​យ៉ាង​ធំ​ដែលមាន​ទទឹង ១៩០​ម៉ែត្រ ។ បន្ទាប់ពី​គូ គឺ​កំផែង​ថ្ម​ព័ទ្ធជុំវិញ​ដែលមាន​បណ្ដោយ ១០២៥​ម៉ែត្រ និង​ទទឹង​៨០០​ម៉ែត្រ ។ គេ​ចូលទៅក្នុង​បរិវេណ​ប្រាសាទពី​ទិស​ខាងលិច​នៃ​ប្រាសាទ​តាមផ្លូវ​ដែល ក្រាល​ដោយ​ថ្មភក់​របៀប​ដូចជា​ស្ពាន​ឆ្លងកាត់​គូ ។ លុះ​ដើរ​ទៅជិត​ខ្លោង​ទ្វារធំ​នោះ គេ​នឹង​ឃើញ​ប្រាង្គ​ប្រាសាទ​ទាំងមូល​ស្ថិតនៅ​ពេញ​ប្រឡោះ​ខ្លោងទ្វារ​សំដៅ តួ​ប្រាសាទ​ដែល​អមដោយ​បង្កាន់ដៃ​មាន​រាង​ជា​នាគ​ក្បាល​ប្រាំពីរ ។​

​ដោយ​មានការ​សំគាល់​ផ្លូវ​ចូល​ពី​ទិស​ខាងលិច​យ៉ាងនេះ ទើប​មាន​ទស្សនៈ​ជាច្រើន​យល់ថា អង្គរវត្ដ​បែរមុខ​ទៅ​ទិស​ខាងលិច រីឯ​នៅ​ផ្នែក​ខាងកើត​ពុំមាន​ស្ថាបនា​ផ្លូវ​ឱ្យ​ល្អ​សក្ដិសម​ដូច​ផ្លូវ​នៅ ទិស​ខាងលិច​នោះឡើយ ។ ប៉ុន្ដែ​នៅក្នុង​តួ​ប្រាសាទ​ទាំងអស់​នៅ​អង្គរវត្ដ​គេ​ឃើញ​បដិមា​បែរ​ព្រះ ភ័ក្ដ្រ​ទៅ​ទិសខាងកើត​ជាធម្មតា ។​​បានជា​គេ​ឱ្យ​ឈ្មោះថា​ប្រាសាទ​អង្គរវត្ដ គឺ​ពាក្យ​ថា «​វត្ដ​» ក៏ដូចជា​វត្ដ​នៅក្នុង​ព្រះពុទ្ធសាសនា​យើង​បច្ចុប្បន្ន​ដែរ ។ «​វត្ដ​» ប្រែ​ថា​ជាទីគោរព​ប្រណិប័តន៍ ឯ​អង្គរ​ហៅថា​នគរ ឬ​ប្រទេស ឬ​ផែនដី​ដែល​គួរ​គោរព​ប្រណិប័តន៍ ។ ប្រាសាទ​អង្គរវត្ដ​ជា​តំណាង​ផែនដី​នៃ​ព្រះ​សុមេរុ៍ ។ បើ​និយាយ​អំពី​វត្ដ គឺ​គេ​អាចធ្វើ​ផ្លូវ​ចូល​ពី​ទិស​ខាង​ណា​ក៏បាន​ដែរ ឱ្យតែ​កុដិ​សាលា និង​ព្រះវិហារ​បែរមុខ​ទៅ​ទិសខាងកើត​នោះ​ពិតជា​ត្រឹមត្រូវ​ហើយ ។​

​ចំពោះ​ទស្សនៈ​ខ្លះ​ដែល​គេ​ឃើញ​ផ្លូវ​ចូល​ប្រាសាទ​អង្គរវត្ដ​ពី​ទិស​ខាងលិច គេ​បាន​យល់ថា ៖​បើ​សង់​ប្រាសាទ​បែរមុខ​ទៅ​ទិសខាងកើត (​បើកផ្លូវ​) នោះ​វា​ជិត​ស្ទឹង​សៀមរាប​ពេក គ្មាន​ទីធ្លា​ធ្វើ​បុណ្យទាន ឯ​ផ្លូវ​ទៅកាន់​អង្គរធំ​នៅ​ទិស​ខាងលិច​ស្រាប់ ។ នេះ​បើតាម​កត្ដា​ភូមិសាស្ដ្រ ។​ប៉ុន្ដែ​បើតាម​ជំនឿ​គេ​យល់ថា ស្ទឹង​សៀមរាប​ហូរ​នាំ​ទឹក​ដ៏​ស័ក្ដិសិទ្ធិ​ប្រៀប​ដូច​ទឹក​អង្គ​បំពង់​ខ្ចី ស្រោចស្រព​ខាងកើត​ប្រាសាទ គឺជា​សេរី​មង្គល​ជា​អមតៈ​របស់​ប្រាសាទ ។ ម្យ៉ាងទៀត​ស្ទឹង​សៀមរាប​ដែល​ហូរ​នៅ​ខាងកើត​ប្រាសាទ​អង្គរវត្ដ គឺជា​កំពង់ចម្លង​ថ្មភក់​ដែល​ដឹកជញ្ជូន​មកពី​ភ្នំ​គូលែន​សម្រាប់​កសាង ប្រាសាទ ម្ល៉ោះហើយ​ទីនោះ​មិនអាច​ទុកឱ្យ​នៅ​ទំនេរ​ទេ​គឺជា​កន្លែង​គំនរ​ថ្ម​សម្រាប់ បន្ដ​យកទៅ​កសាង​ប្រាសាទ ។​​ខ្លះទៀត​យល់ថា បើ​សង់​បែរមុខ​ទៅ​ទិសខាងកើត​នោះ ហាក់ដូចជា​បែរខ្នង​ឱ្យ​ប្រាសាទ​សំខាន់ៗ​ឯទៀត ។​

​ខ្លះទៀត​យល់ថា ការសង់​ប្រាសាទ​បែរ​ទៅ​ទិស​ខាងលិច​គឺជា​ផ្នូរ​របស់​ព្រះបាទ​សូរ្យ​វរ្ម័ន ទី​២ ព្រោះ​ខាងលិច​ជា​និម្មិត​រូប​នៃ​សេចក្ដីស្លាប់ ឬ​មរណភាព ។ លក្ខណៈពិសេស​ម្យ៉ាងទៀត​គឺ​ការដើរ​ទស្សនា​ប្រាសាទ​តាមរយៈ​រូបចម្លាក់​ដែល ឆ្លាក់​លើ​ជញ្ជាំង​ទី​១​នៃ​ប្រាសាទ​ដ៏​អស្ចារ្យ​នេះ​ក៏ត្រូវ​ធ្វើដំណើរ ចេញពី​ឆ្វេង​ទៅ​ស្ដាំ ដូច​ទៅនឹង​ការដើរ​ហែ​ក្បួន​សព​ជុំវិញ​ឈាបនដ្ឋាន​ដែរ ។​ហេតុនេះ ប្រាសាទ​អង្គរវត្ដ​ជា​កន្លែង​សម្រាប់​តម្កល់​ព្រះ​សព​របស់​មហាក្សត្រ​ខ្មែរ ព្រះនាម​ព្រះបាទ​សូរ្យ​វរ្ម័នទី​២​ព្រោះ​គេ​ឃើញ​មាន​បន្សល់​មឈូស​ថ្ម​ជា ភស្ដុតាង​ស្រាប់ ។ ប្រាសាទ​អង្គរវត្ដ​ជា​វិមាន​ទេវៈ ឬ​ហៅថា​ទេវស្ថាន​ផងដែរ​ព្រោះ​មហាក្សត្រ​ព្រះនាម​សូរ្យ​វរ្ម័នទី​២​ក្រោយ ពី​ព្រះអង្គ​សោយ​ទីវ​ង្គ​តទៅ​ព្រះ​វិញ្ញាណក្ខន្ធ​របស់​ព្រះអង្គ​ទ្រង់ សណ្ឋិត​ជា​ទេវៈ​ក្នុង​ទេវស្ថាន​ដ៏​ស័ក្ដិសិទ្ធិ​នេះ ។​

​មាន​សម្មតិកម្ម​មួយ​ចម្លែក​ជាងគេ ធ្វើឡើង​ដោយ​លោក​សាស្ត្រាចារ្យ កេង វ៉ាន់​សាក់ ។ លោក​បាន​មានប្រសាសន៍​នៅក្នុង​បទសម្ភាសន៍​ជាមួយ​វិទ្យុ​អាស៊ីសេរី​ថា ប្រាសាទអង្គរវត្ត​ត្រូវបាន​សង់​បែរមុខ​ទៅ​ទិស​ខាងលិច​ពីព្រោះ​ប្រាសាទ នេះ​គឺជា​ប្រាសាទ​មន្តអាគម ប្រាសាទ​បណ្ដាសា​ឲ្យ​រលំរលាយ រលត់ ស្លាប់ ដោយ​ក្រុម​អ្នកប្រាជ្ញ​ខ្មែរ​ដើម ហៅថា «​ក្រុម​បា​គូរ​» ដែល​គោរព​យ៉ាង​ខ្ជាប់​ខ្ជូ​ន​នូវ​គ្រូ​ទាំង​ប្រាំ គឺ មេ បា ព្រះ តា ចៅ ។ ខ្មែរ​ដើម​ប្រកាន់​ចំនួន​ប្រាំ​ថា​ល្អ ដូចជា ការរាប់​លេខ ការថ្វាយ​គ្រូខ្មែរ​ដោយ​ស្លា​ប្រាំ ម្លូ​ប្រាំ ធូប​ប្រាំ បារី​ប្រាំ ប្រុស​ទ្រូង​ប្រាំ​ហស្ត បាយសី​ប្រាំ​ជាន់ ជាដើម ហើយ​ដាក់​បណ្ដាសា​ចំនួន​បី​ឲ្យ​វិនាស​អន្តរាយ ដូចជា ថតរូប​បីនាក់​ជាដើម ។

លោក​បញ្ជាក់​បន្ថែមថា ក្រុម​បា​គូរ​បាន​រចនា​ប្លង់​ឡើង​ដោយ​បង្វែរ​កំពូល​បី​ក្នុងចំណោម​កំពូល ប្រាំ​ទៅ​ទិស​ខាងលិច គឺ​ក្នុង​គោលបំណង​សម្លាប់​អ្វី​ដែលជា​បីៗ​ដែលជា​បាត​ឫសគល់​នៃ​ទស្សនៈ ឥណ្ឌា ។ ក្នុង​ទស្សនៈ​ឥណ្ឌា​ទោះជា​ព្រហ្មញ្ញសាសនា ឬ​ព្រះពុទ្ធសាសនា​ក្ដី​គឺ​គោរព​ចំនួន​បីៗ ដូចជា ព្រហ្មញ្ញសាសនា​គោរព​អាទិទេព​បី មាន​ព្រះព្រហ្ម ព្រះ​នរាយណ៍ និង​ព្រះ​ឥសូរ ត្រៃភព (​ភព​ទាំងបី​) ត្រៃវេទ (​វេទ​ទាំងបី​) រីឯ​ព្រះពុទ្ធសាសនា​មាន​ត្រៃ​រតន៍ ទាន​បី​ធូប​បី សំពះ​បី​ដង ប្រទក្សិណ​បី​ជុំ ។ ចំពោះ​ខ្មែរ ចំនួន​បី គឺ​អាក្រក់ ស្លាប់ អន្ដរធាន ចង្រៃ ដូចជា ឡេវអាវ​បី​ជា​ឡេវអាវ​ខ្មោច ទៅ​ព្រៃ​កាប់​ឧស​មិន​ឲ្យ​ចង​បី​កំណាត់​គឺ​ចង​ខ្មោច យក​ខ្មោច​ទៅ​កប់​ត្រូវ​ប្រទក្សិណ​បី​ជុំ​ជាដើម (​ស្វែងយល់​បន្ថែម​) ៕a angkor wat2