» បុរសម្នាក់បានចាក់សម្លាប់សាហាយស្លាប់និងប្រពន្ធរងរបួសធ្ងន់ព្រោះតាមទាន់កំពុងក្បត់ » បង្ក្រាបទីតាំង Online Scam នៅកណ្តាលក្រុងសែនមនោរម្យខេត្តមណ្ឌលគីរី ដោយមិនដឹងខ្លួនតែឃាត់ខ្លួនជនបរទេស២៦២នាក់ផ្តាច់ប្រភពលុយខ្មៅ! » គ្រាន់តែទាស់សម្តីប្តីប្រើចបជីកនិងកាំបិទផ្គាក់ជាមួយប្រពន្ធត្រូវប៉ូលិសចាប់ » ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រកាសការតវ៉ាយ៉ាងដាច់អហង្ការចំពោះការកាន់កាប់ដោយខុសច្បាប់របស់ប្រទេសថៃមកលើតំបន់បេតិកភណ្ឌវប្បធម៌របស់កម្ពុជា » ការបិទច្រកសមុទ្រហ័រមូសរបស់អាមេរិកប្រឈមនឹងផលប៉ះពាល់ធ្ងន់ធ្ងរបន្ថែមទៀតដល់សេដ្ឋកិច្ចពិភពលោក? » នារីសំអាងម្នាក់ត្រូវបានអតីតប្តីបាញ់សម្លាប់ព្រោះសុំត្រូវគ្នាវិញមិនបាន » កម្ពុជា​ទទួល​ស្គាល់​លោក មីន អ៊ុងឡាំង​ ជា​ប្រធានាធិបតី មីយ៉ាន់ម៉ា?! » អនុប្រធានាធិបតីអាម៉េរិក លោក JD Vance៖ ការចរចាជាមួយអ៊ីរ៉ង់បានបញ្ចប់ទៅវិញ ដោយគ្មានកិច្ចព្រមព្រៀងក្នុងពេលចារកម្មអាមេរិករកឃើញថាចិនកំពុងបញ្ជូនអាវុធឲ្យអ៊ីរ៉ង » នាយករដ្ឋមន្ត្រីកម្ពុជាសង្ឃឹមថាភាគីថៃនឹងបន្តគោរពតាមខ្លឹមសារនៃសេចក្តីប្រកាសរួម ជាពិសេសត្រង់ចំណុចទី៣ » ស្រីស្អាតតែចិត្តបិសាចបោកតុងទីនជិត១លានដុល្លារ ប៉ងរត់គេចក្រៅប្រទេស! » មនុស្សចំនួន ៣នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងករណី បន្លំជាភ្នាក់ងារធនាគារអេស៊ីលីដាដើម្បីលួចយកលុយ » ជនជាតិនាំគ្នាជីកដីរុករករ៉ែអកុសល្យបាក់ដីសង្គត់ស្លាប់២នាក់ » សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងឯកអគ្គរដ្ឋទូតចិនបើកការដ្ឋានព្រែកជីកហ្វូណនតេជោ កំណាត់ទី២ ប្រវែង ១៥១,៦គីឡូម៉ែត្រ » ត្រាំ ប្រកាសថា កម្លាំងទ័ពអាមេរិក នៅតែព័ទ្ធជុំវិញអ៊ីរ៉ង់ រហូតដល់កិច្ចព្រមព្រៀងពិតប្រាកដ ត្រូវបានអនុវត្ត » កម្ពុជាទូលពិតបារាំងរឿងថៃឈ្លានពានតែមិនបានសុំបារាំងឲ្យជួយដូចឆ្នាំ១៩៤៦ទេ!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7230 នាក់

ម្សិលមិញ 7641 នាក់

សរុប 18985921 នាក់

មេស​.​ស​.​យ​.​ក​និង​ខេត្តសៀមរាប​ពិភាក្សា​ការងារ​រៀបចំ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំ ២០២៣

​ខេត្តសៀមរាប ៖ លោក ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​ជា​ប្រធាន​គណៈកម្មការ​រៀបចំ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​បាន​ជួបប្រជុំ​ពិភាក្សា​ការងារ​លើ​ការត្រៀម​រៀបចំ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំ ២០២៣ ជា​អភិបាល​ខេត្តសៀមរាប នៅ​សាលា​ខេត្តសៀមរាប នា​ថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០២២​ដើម្បី​ពិភាក្សា​ការងារ​រឿប​ចំ​ស​ង្ក្រា​ន​អង្គរ​ឡើងវិញ​បន្ទាប់ពី​អាក់ខាន​ដោយសារ​កូ​វីត​។​a hun new 

​ស​.​ស​.​យ​.​ក​.​គ្រោង​នឹង​រៀបចំ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត ឆ្នាំ​២០២៣​ដើម្បី​អបអរសាទរ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ ក៏ដូចជា​ប្រា​ព្ធ​ខួប​ទី ១០ របស់​អង្គ​រស​ង្ក្រា​ន ក្រោម​ប្រធានបទ «​ក្តី​ស្រមៃ និង​ក្តី​ស​ង្ឃឹ​ម‌​» ដែល​នាំយក​សម្បត្តិ​វប្បធម៌ ទំនៀម​ទំលាប់ និង​ស្នាដៃ​របស់​បុព្វបុរស​ខ្មែរ​មក​សម្តែង​នៅ​ទឹកដី​ដ៏​ពិសិដ្ឋ​នៃ​តំបន់​ឧទ្យាន​អង្គរ​។ ទន្ទឹមនឹងនោះ អង្គរ​សង្ក្រាន្ត ២០២៣ ក៏​គ្រោង​នឹង​នាំយក​កម្មវិធី​រំលឹក​អនុស្សាវរីយ៍​សំខាន់ៗ​ជាច្រើន រំលេច​ឡើង​នូវ​ខួប ១០ ឆ្នាំ​របស់ខ្លួន​ផងដែរ​។

លោក ទៀ សីហា បាន​សម្តែង​នូវ​ក្តី​សោមនស្ស​រីករាយ​ដែល​ព្រឹ​ត្ត​ការណ៍​អង្គ​រស​ង្រា្ក​ន្ត​នឹង​រៀបចំ​នៅ​ឆ្នាំ​ក្រោយនេះ​។ លោក​បាន​បន្ថែមថា សូម​ស្វាគមន៍ និង​រងចាំ​ចូលរួម​ផ្តល់​កិច្ចសហការ និង​សម្របសម្រួល​ដើម្បីអោយ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​នេះ​ប្រព្រឹត្ត​ទៅដោយ​ជោគជ័យ​។ ព្រោះ ព្រឹត្តិការណ៍​នេះ​នឹង​ផ្តល់​ជា​ឱកាស​ចូលរួម​ដ៏​អធិកអធម និង​សប្បាយរីករាយ សម្រាប់​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត និង​ជួយ​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ទាំង​ជាតិ និង​អន្តរជាតិ​។

​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានប្រកាសថា នៅ​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ នាពេល​ខាងមុខនេះ រាជរដ្ឋាភិបាល​នឹង​រៀបចំ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​សារជាថ្មី​ឡើងវិញ បន្ទាប់ពី​អាក់ខាន​ដោយសារ​ជំងឺ​កូ​វីដ​១៩​។​​ការ​ថ្លែង​បញ្ជាក់​យ៉ាង​ដូច្នេះ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ធ្វើឡើង​ក្នុងឱកាស​អញ្ជើញ​បិទ​ព្រឹត្តិការណ៍​កីឡា​ជាតិ​លើក​ទី ៣ និង​កីឡា​ជនពិការ​ជាតិ​លើក​ទី ១ ឆ្នាំ​២០២២ នា​ពហុ​កីឡដ្ឋាន​មរតក​តេ​ជោ នៅ​ល្ងាច​ថ្ងៃទី​៣០ ខែវិច្ឆិកា​នេះ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា «​ខ្ញុំ​ក៏​សូមបញ្ជាក់​ជូន​ចំពោះ​បងប្អូន​ជនរួមជាតិ នៅ​ទូទាំងប្រទេស​ឲ្យ​បាន​ជ្រាបថា នៅ​ចូលឆ្នាំ​ខ្មែរ ខែមេសា ឆ្នាំ​២០២៣​ខាងមុខនេះ យើង​នឹងធ្វើ​អង្គរ​សង្ក្រាន្ត​សារជាថ្មី​ម្តងទៀត ពេលនោះ​សង្ឃឹមថា​កីឡា​ល្បុក្កតោ​របស់​យើង នឹង​ក្លាយទៅជា​និមិត្តរូប​ដ៏​សំខាន់ នៃ​ការជួបជុំ​នៅក្នុង​អង្គរ​សង្ក្រាន្ត​នៅពេលនោះ​»​។​

​សូមជម្រាបថា ដោយសារ​ការរីក​រាល​ដាល​នៃ​ជំងឺ​កូ​វីដ​១៩ ការរៀបចំ​ព្រឹត្តិការណ៍​ត្រូវបាន​ខកខាន​ប្រារព្ធ​រយៈពេល​២​ឆ្នាំ​។ ប៉ុន្តែ​សម្រាប់​ឆ្នាំ​២០២៣ ខាង​មុ​នេះ រាជរដ្ឋាភិបាល បានអនុញ្ញាត​ឲ្យ អាជ្ញាធរ​ខេត្តសៀមរាប សហការគ្នាជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ រៀបចំ​អង្គរ​សង្ក្រាន្ត នៅ​តំបន់​រមណីយដ្ឋាន​អង្គរ​ឡើងវិញ ក្នុងការ​ទាញយក​ភ្ញៀវទេសចរ​ជាតិ អន្តរជាតិ ចូលមក​ទស្សនា​កម្សាន្ត​សប្បាយ ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​។​​បុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ខ្មែរ នឹងត្រូវ​រៀបចំឡើង​រយៈពេល​៣​ថ្ងៃ នៅ​ថ្ងៃទី​១៤ ១៥ និង​១៦ ខែមេសា ឆ្នាំ​២០២៣៕a hun new1