» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5878 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696049 នាក់

រឿង​វ៉ៃ​ចេ​តី​យ៍​បុរាណ​ក្នុង​វត្ត​បុ​ទុម​វ​ត្តី​ក​ក្រសួង​ជំនាញ​ទៅ​បញ្ឈប់​ហើយ​!

 

​ភ្នំពេញ​៖ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ព្រមទាំង​អ្នកជំនាញ​បាន​ចុះមក​ពិនិត្យ និង​ជួប​ព្រះចៅអធិការ​វត្ត​បុ​ទម​វ​ត្តី ដើម្បី​សាកសួរ​អំពី​ការ​វាយកម្ទេច ចេតិយ​អាយុ ១២៣​ឆ្នាំ នៅ​វត្ត​បុ​ទម​វ​ត្តី ដែលមាន​ទីតាំងនៅ​ទិស​ខាងត្បូង​ជាប់​នឹង​ព្រះវិហារ​វត្ត នៅ​ព្រឹក​ថ្ងៃទី​២ ខែមករា ឆ្នាំ​២០២៣​និង​បានឱ្យ​បញ្ឈប់​ការ​វាយកម្ទេច​សំណង់​ចេតិយ​បុរាណ​ហើយ​តម្រូវ​ឲ្យ​ជួស​ជល់​សាងសង់​ឡើងវិញ​។a beat stopa1 

​លោក អ៊ុក សុខា អគ្គនាយក​បេតិកភណ្ឌ​នៃ​ក្រសួង​វប្ប​ធ៌​ម និង​វិចិត្រសិល្បៈ បានឱ្យដឹងថា មូលហេតុ​នៃ​ការ​វាយកម្ទេច​សំណង់​ចេតិយ ដោយសារ​សម្តេចព្រះ​ចៅអធិកា​រ​មានបំណង​ចង់​រៀបចំ​ចាក់​រៀប​ឥដ្ឋការ៉ូឡា តែ​ព្រះសង្ឃ និង​គណៈកម្មការ​ដែល​ទទួល​ការងារ​នេះ ក្តាប់​ព័ត៌មាន​មិន​ច្បាស់​ពី​បំណង​នៃ​ការរៀបចំ ទើប​មានការ​វាយ​ប៉ះចំ​ចេតិយ​បុរាណ​នេះ ប៉ុន្តែ​ប​ច្ច​ប្បន្ន​ក្រសួង​បាន​ចាត់​ឲ្យ​អ្នកជំនាញ​ពិនិត្យ និង​ធ្វើ​របាយការណ៍​ជូន​ថ្នាក់ដឹកនាំ​ហើយ​។​

​សំណង់​ចេតិយ​អាយុ​១២៣​ឆ្នាំនេះ ក្រសួង​ធ្លាប់បាន​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​រួម​ហើយ​។ ទន្ទឹមនេះ ក្រសួង​នឹងមាន​និតិ​វិធី​ច្បាប់ ទាក់ទង​នឹង​ករណី​វាយកម្ទេច​សំណង​នេះ​។ ក្រៅពីនេះ ក៏​ធ្វើ​របាយការណ៍​មួយ​ជូនទៅ​ថ្នាក់ដឹកនាំ ដើម្បី​ដោះស្រាយ ផងដែរ​។ រាល់​ការងារ​ទាំងអស់​ក្រសួង​ធ្វើតាម​ច្បាប់ មិនមែនជា​ការនឹកឃើញ​នោះទេ​។​


​ទាក់ទង​និង សំណង់​ចេតិយ​អាយុ ១២៣​ឆ្នាំនេះ សាស្ត្រាចារ្យ ព្រាប ចាន់​ម៉ា​រ៉ា ព្រឹទ្ធបុរស​រង​មហាវិទ្យាល័យ​បុរាណវិទ្យា នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ បាន​សរសេរ​ក្នុង​ហ្វេ​ស​បុក ផ្ទាល់ខ្លួន​ថា កាលពី​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០២៣ ថា ចេតិយ​នេះ រចនា​តុបតែង​វិចិត្រ​បិទ​ក្បាច់ «​ផ្កា​ចាន​» (​កុលាលភាជន៍ = Ceramic) សាង​ដោយ​ក្រុម​អ្នកឧកញ៉ា អនុរក្ខ​ធា​និ​ន្ទ បែន និង​អ្នកឧកញ៉ា រាជានុភាព ឌុ​ច នៅ​ថ្ងៃ​សៅរ៍ ១​កើត ខែចេត្រ ឆ្នាំជូត ឯកស័ក ព​.​ស​.២៤៤៣, ម​.​ស​.១៨២២, ច​.​ស​.១២៦២ (​គ​.​ស​.១៩០០)​។ អាយុកាល​១២៣​ឆ្នាំ នៅ​រឹងមាំ​ខ្លាំង ស្រស់​សង្ហា ឆ្លងកាត់​សម័យ​សង្គ្រាម​គេ​ទម្លាក់​គ្រាប់បែក គ្រាប់ផ្លោង ត​មកដល់​សម័យ​វិនាសកម្ម ៣​ឆ្នាំ ៨​ខែ ២០​ថ្ងៃ និង​ព្យុះ ភ្លៀង ខ្យល់ ថ្ងៃ​ក្តៅ​ហួតហែង​រាល់ថ្ងៃ រាល់​ខែ រាល់​ឆ្នាំ មិន​អី មក​អី ក្នុងសម័យ​សម្បូរ​សប្បាយ​ឯណេះ​ទៅវិញ គួរ​ណាស់​ទុក​គ្រាន់​ឲ្យ​សិស្ស និស្សិត និង​អ្នកផង​ទូទៅ​បាន​មើល បាន​សិក្សា​រៀនសូត្រ​ខ្លះ​ពី​រចនាបថ​សំណង់​កម្រៗ ដែលជា​មរតក​ដូនតា​ផង និង​គោរព​បុណ្យ​កុសល​ចាស់​ជាន់មុន​ផង ហើយ​ជា​ស្នាដៃ​កសាង​ដោយ​អ្នកមាន​បណ្តា​ស័ក្តិ​ខ្ពង់ខ្ពស់​របស់​ព្រះ​នគរ​យើង​ផង សូម​ព្រះមេត្តា និង​មេត្តា​ឲ្យ​តម្លៃ គោរព​បុណ្យ​កុសល​ដូនតា និង​រក្សា​ភស្តុតាង​សិល្បៈ​ប្រវត្តិសាស្ត្រ​ខ្លះ​នៅតាម​ទី​ស្ថាន​នានា​ផង​ចុះ​។​

​លោក​សាស្ត្រាចារ្យ ព្រាប ចាន់​ម៉ា​រ៉ា ​បន្តថា ហេ​ប ភី ញូ យារ ០១.០១.២០២៣​។ អាទិត្យ​មុន ខំ​ប្រាប់​និស្សិត​ជិត ៤០០​នាក់ និង​និស្សិត​ថ្នាក់​ផ្សេងៗ​ទៀត​ជាច្រើន​រៀងរាល់ឆ្នាំ ដែល​រៀន​មុខវិជ្ជា​ស្ថាបត្យកម្ម​ប្រពៃណី និង​សំណង់​នៅតាម​វត្ត​អារាម ឲ្យ​ទៅ​មើល​ការតុបតែង​រចនា​វិចិត្រ​ចេតិយ​មាន​បិទ​ក្បាច់ «​ផ្កា​ចាន​» (​កុលាលភាជន៍​=Ceramic) នៅសល់​ក្នុង​រវាង ស​.​វ​.​ទី​១៩ និង​ដើម​ស​.​វ​.​ទី​២០ (​នៅមាន​តិចតួច​ណាស់​)​។ កន្លែង​ដែល​នៅ​ជិត​ជាងគេ​គឺ ចេតិយ​ក្នុង​វត្ត​បទុម​វ​តី សាង​ដោយ​ក្រុម​អ្នកឧកញ៉ា អនុរក្ខ​ធា​និ​ន្ទ បែន និង​អ្នកឧកញ៉ា​រាជានុភាព ឌុ​ច នៅ​ថ្ងៃ​សៅរ៍ ១​កើត ខែចេត្រ ឆ្នាំជូត ឯកស័ក ព​.​ស​.២៤៤៣, ម​.​ស​.១៨២២, ច​.​ស​.១២៦២ (​គ​.​ស​.១៩០០) ឥឡូវ​និស្សិត​មិនទាន់បាន​មើល​ផង វិនាស​អន្ត​ធាន​ទៅហើយ ប្អូនៗ​អ្ហើ​យ​! អនិច្ចា វដ្ត​សង្ខា​រា​... (​និស្សិត​ដែល​សរសេរ​និក្ខេបបទ​ថ្នាក់អនុបណ្ឌិត​ជាមួយ​សាលា​នៅ​ប្រទេស​បារាំង អំពី​ចេតិយ​បិទ​ផ្កា​ចាន​នៅ​ស្រុក​ខ្មែរ មិនទាន់បាន​ចប់សព្វគ្រប់ ដើម្បី​តម្កល់​ទុកជា​ឯកសារ​ផង ក៏​ទទួលអនិច្ចកម្ម​ទៅហើយ​ដែរ​។​

​សូមបញ្ជាក់ថា វត្ត​បុ​ទុម​វ​ត្តី​នេះ​ជាទី​ដែល​សម្តេច​គណៈសង្ឃ​នាយក​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​គង់​ប្រថាប់​នៅ តែ​មិនដឹងថា​យ៉ាងម៉េច​បានជា​កើតការ​វាយបំផ្លាញ​ដោយ​មិនដឹងថា​របស់បុរាណ​សម័យ​អីចឹង​?៕a beat stopa a beat stopa2 a beat stopa3 
​