» រាជរដ្ឋាភិបាលនឹងផ្តល់ប្រាក់ឧបត្ថម្ភលើកទី២ ជូនគ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ នៅថ្ងៃទី១៦ ខែតុលា នេះ » ក្រសួងការពារជាតិវៀតណាមបោះមេបើកពិពណ៍ពាណិជ្ចកម្មបង្ហាញផលិតផលនៅរាជធានីភ្នំពេញបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិចុះហត្ថលេខាសហការយោធា » នារីម្នាក់ដែលជេរប្រមាថ​លើវីរកង ទ័ពតាមបណ្ដាញសង្គម​ Bigo Live​ ត្រូវសមត្ថកិច្ចខេត្តកំពង់ ស្ពឺ ឃាត់ខ្លួនបានហេីយ » ក្រុមមន្ត្រីឧទ្យានុរក្ស និងអាជ្ញាធរមូលដ្ឋានបន្តតាមដានហ្វូងដំរីព្រៃក្រោយព្រិជមនុស្សស្លាប់នៅស្រុកជាំក្សាន្ត » អគ្គនាយករងនៃក្រសួងរ៉ែ និងថាមពល ម្នាក់ ត្រូវបានឃាត់ខ្លួនបន្ទាប់ពីជិះរថយន្ត Ford ពាក់ស្លាកលេខរដ្ឋ ដេញបាញ់រថយន្តមួយគ្រឿងទៀតបណ្ដាលឱ្យកូនប្រុសបង្កើតរងរបួស » កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់ » គ្រោះថ្នាក់ចរាចរណ៍លើផ្លូវឈ្នះឈ្នះបណ្ដាលឲ្យនារីម្នាក់មកពីភ្ជុំវិញស្លាប់ និងម្នាក់ទៀតរងរបួសស្រាល » ហេតុអ្វីអារ៉ាប៊ីសាអូឌីតចាយលុយរាប់ពាន់លានដុល្លារលើវិស័យការពារជាតិតែមិនអាចការពារការវាយប្រហារពីក្រុមHouthi » កម្ពុជា-វៀតណាម បង្កើនកិច្ចសហប្រតិបត្តិការយោធាក្រោមរូបភាពត្រៀមប្រារព្ធខួប ៦០ ឆ្នាំនៃទំនាក់ទំនងការទូតប្រទេសទាំងពីរ » សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ៤ថ្ងៃហើយមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ក្នុងពេលអ៊ុំសំអានរុញឲ្យ២៣តុលាវិញ » ករណីលង់ទឹកសមុទ្រ នៅចំណុចព្រែកកំពង់បាយសមត្តកិច្ចសង្គ្រោះកុមារបាន ៤នាក់ តែម្នាក់ទៀតបាត់បង់ជីវិត »  អាជ្ញាធរកម្ពុជាកំពុងស៊ើបអង្កេតលើលោក Deng Pibing ដែលល្បីតាមកាសែតអាល់ហ្សាហ្ស៊ីរ៉ារឿងរកលុយពីការឆបោកតាអនឡាញ » អ្នកកាសែតអនឡាញ CBN.TV និងបក្ខពួក ៥នាក់ត្រូវឃាត់ខ្លួន ករណីគាស់ផ្ទះលួចម៉ូតូ ព្រមទាំងដកហូតអាវុធខ្លី និងគ្រឿងញៀន! » កម្ពុជាជាទិផ្សារទំនិញរបស់ចិនទំហំពាណិជ្ចកម្ម ​កើនឡើង​ជាង​ ១៧,៥ ​ពាន់លានដុល្លារ ​ត្រឹម​រយៈ​ពេល​ ៩ ខែ ឆ្នាំនេះ » លោកដូណាល់ត្រាំរិះគន់ប្រធានាធិបតីអ៊ុយក្រែនបន្ទាប់ពីមានកិច្ចព្រមព្រៀងទិញប្រេងពីរុស្ស៊ី

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6826 នាក់

ម្សិលមិញ 9682 នាក់

សរុប 20666736 នាក់

ចាប់​ដកហូត​ម៉ូតូ​ទឹក​ដែល​នៅ​ធ្វើ​សកម្មភាព​នៅ​តំបន់ឆ្នេរ​អូរ​ឈើទាល​

 

​ខេត្ត​ព្រះសីហនុ​៖​កាលពី​ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០១៩​នេះ អាជ្ញាធរ​រដ្ឋបាល​ព្រះសីហនុ​បាននិងកំពុង​ចាត់វិធានការ​ក្តៅ​ទៅលើ​ម្ចាស់​បើក​ធ្វើ​អាជីវកម្ម​ម៉ូតូ​ទឹក នៅតាម​ឆ្នេរ​អូរ​ឈើទាល ។​a moto sea1 

​អភិបាលក្រុង​ព្រះសីហនុ លោក អ៊ី សុខ​ឡេង បាន​ឲ្យ​ដឹងថា រដ្ឋបាល​ក្រុង បាន​សហការ​ជាមួយ​មន្ទីរ​ទេសចរណ៍ មន្ទីរ​បរិស្ថាន និង​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី ខេត្ត​ព្រះសីហនុ បាន​ចុះ​ចាប់​ម៉ូតូ​ទឹក​ចំនួន ៤​គ្រឿង ដែល​ចរាចរណ៍​នៅលើ​ផ្ទៃសមុទ្រ បៃ​អូរ​ឈើទាល ដែលជា​តំបន់ហាមឃាត់ ដោយ​នាំយកមក​រក្សាទុក​នៅ​សាលាក្រុង​។​

​លោក អ៊ី សុខ​ឡេង បញ្ជាក់ថា កន្លងមក​ម្ចាស់​ម៉ូតូ​ទឹក ដែល​បានផ្តល់​សេវា​ម៉ូតូ​ទឹក សម្រស​ប់​ឲ្យ​ភ្ញៀវទេសចរ​ជួល​ជិះ​កម្សាន្ត​ក្បែរៗ​ឆ្នេរសមុទ្រ ដែលជា​ទីតាំង​មាន​ភ្ញៀវទេសចរ​ចុះ​ងូតទឹក​លេង គឺ​ធ្លាប់បាន​បង្ក​គ្រោះថ្នាក់​ជា​ញឹក​ញ​ប់​ដល់​អ្នក​ចុះ​ងូតទឹក និង​ធ្វើ​ឲ្យ​បាត់បង់​សណ្តាប់ធ្នាប់ នៅតាម​ឆ្នេរ​អូរ​ឈើទាល​។​

​ផ្តើម​ពី​បញ្ហា​នេះ លោក អ៊ី សុខ​ឡេង បញ្ជាក់ថា​សាលាក្រុង មន្ទីរ​ទេសចរណ៍ មន្ទីរ​បរិស្ថាន និង​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បានកំណត់​ទីតាំង​ច្បាស់លាស់​ថ្មី ដើម្បី​ឲ្យ​អាជីវករ ដែលជា​ម្ចាស់​ម៉ូតូ​ទឹក ឬ​ប្រកប​អាជីវកម្ម​ផ្តល់​សេវា​ជិះ​ម៉ូតូ​ទឹក​ដល់​ភ្ញៀវ​ជិះ​កម្សាន្ត ឲ្យ​ទៅ​ចត​ម៉ូតូ​ទឹក ដើម្បី​ធ្វើ​អាជីវកម្ម នៅ​ទី​រាំង​ថ្មី ទល់មុខ​ឆ្នេរ​អា​រី​ស្តុ​ន​ជំនួស​វិញ​។a moto sea a moto sea2 

​