» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10499 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700670 នាក់

អភិបាលខេត្ត​មណ្ឌលគិរី ស្នើសុំ​ដកតំណែង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី

​មណ្ឌលគិរី​៖ អភិបាលខេត្ត​មណ្ឌលគិរី លោក​ថង​សាវុន​បានដាក់​សំណើ​ទៅ​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន សុំ​សម្រួល​ភារកិច្ច លោក ឆៅ ប៊ុនធឿន ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី ឱ្យទៅ​បម្រើ​ការងារ​នៅ​ទីស្ដីការ​ក្រសួងបរិស្ថាន​វិញ ។​​លិខិត​របស់​រដ្ឋបាល​ខេត្តមណ្ឌលគិរី​ដែល គោរព​ជូនទៅ លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន បញ្ជាក់​ពី​មូល​ហេតុថា យោង​ស្មារតី​កិច្ចប្រជុំ​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០២៤ របស់​រដ្ឋបាល​ខេត្តមណ្ឌលគិរី បន្ទាប់ពី​ទទួលបាន​អនុសាសន៍ ណែនាំ​៧​ចំណុច នៅក្នុង​កិច្ចប្រជុំ​កាលពី​ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០២៤ របស់​គណៈកម្មការ​ជាតិ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ ក្នុងការ​ចាត់វិធានកា​រ​រដ្ឋបាល​មន្ត្រី​ពាក់ព័ន្ធ​ករណី​បទល្មើស​ធនធានធម្មជាតិ នៅក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​ណា​ម​លៀរ ។a thong mondul3 

​យោង​ស្មារតី​កិច្ចប្រជុំ​របស់​រដ្ឋបាល​ខេត្ត ដើម្បី​ពិនិត្យ និង​វាយតម្លៃ​លើ​ករណីនេះ​ស្នើសុំ លោក​បណ្ឌិត រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ដូចខាងក្រោម​៖ ១-​ស្នើសុំ​សម្រួល​ភារកិច្ច លោក ឆៅ ប៊ុនធឿន ពី​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី ឱ្យទៅ​បម្រើ​ការងារ​នៅ​ទីស្តីការក្រសួង បរិស្ថាន​។ ២-​ស្នើសុំ​តែងតាំង លោក ឌិន ប៊ុនធឿន អនុប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី ជា​ប្រធានស្តីទី​មន្ទីរ​បរិស្ថាន​ខេត្ត ដើម្បី​ដឹកនាំ​ការងារ​បណ្តោះអាសន្ន​នៅ​មន្ទីរ​។ ៣-​សូម​គោរព​ស្នើសុំ លោក​បណ្ឌិត​រដ្ឋមន្ត្រីក្រសួង​បរិស្ថាន ពិនិត្យ​មន្ត្រី​មួយរូប​ដែលមាន​សមត្ថភាព មានការ​ទទួលខុសត្រូវ និង​មាន​ទំនាក់ទំនង​ការងារ​ល្អ ដើម្បី​តែងតាំង​ជា​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី ។

​គួររំលឹកថា លោកនាយ​ឧត្ដមសេនីយ៍ សៅ សុខា ប្រធាន​គណៈកម្មការ​ជាតិ​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ បាន​ដឹកនាំ​កម្លាំងចម្រុះ គ្រប់​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ចុះ​ត្រួតពិនិត្យ​ការទន្ទ្រាន​យក​ដី​រដ្ឋ​ក្នុង​ទំហំ​ធំ​មហាសាល​លាតសន្ធឹង​លើ​ដែនជម្រកសត្វព្រៃ​ភ្នំ​ណា​ម​លៀរ ភូមិសាស្ត្រ​ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី ។​នៅក្នុង​កិច្ចប្រជុំ​ជាមួយ​កម្លាំង​ជំនាញ​ពាក់ព័ន្ធ​នៅ​សាលាខេត្ត​មណ្ឌលគិរី កាលពី​ថ្ងៃ​២៩ ខែមីនា ឆ្នាំ​២០២៤ លោកនាយ​ឧត្ដមសេនីយ៍ សៅ សុខា បានដាក់​បទបញ្ជា​ម៉ឺង​មាត់​ឲ្យ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ទាំងអស់​ទាំង​ថ្នាក់​ខេត្ត និង​ថ្នាក់​ក្រសួង​ស្ថាប័ន​រៀងៗ​ខ្លួន ត្រូវ​ស្រាវជ្រាវ​វែកមុខ​រក​មេខ្លោង មេខ្យល់ ដែល​បំផុស​ឲ្យ​មាន​ការកាប់​ទន្ទ្រាន​យក​ដី​រដ្ឋ​ក្នុង​ទ្រង់ទ្រាយ​ច្រើន​បែបនេះ ហើយ​ប្រសិន​រកឃើញថា​មាន​មន្ត្រីរាជការ ឬ​កងកម្លាំង មានការ​ពាក់ព័ន្ធ ត្រូវមាន​វិធាន​ផ្លូវច្បាប់ ទោះបី​មន្ត្រី​របស់​ខេត្តមណ្ឌលគិរី ឬ​មន្ត្រី​នៅ​រាជធានី​ភ្នំពេញ​ក៏ដោយ ។a thong mondul a thong mondul2 a thong mondul1 

 

​