» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6911 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697082 នាក់

លោក ឃួ​ង ស្រេង និង​លោកស្រី​យក់ ស​ម្ប​តិ្ដ ចុះ​ពិនិត្យ​ទីតាំង​ត្រៀម​យក​សំណាក​អ្នកពាក់ព័ន្ធ​ព្រឹត្តិការណ៍ សហគមន៍ ២៨​វិច្ឆិកា នៅ​ពហុកីឡាដ្ឋាន​ជាតិ អូឡាំពិក​


​ភ្នំពេញ​៖ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល នៅ​រសៀល​ថ្ងៃទី​០៣ ខែធ្នូ ឆ្នាំ​២០២០​នេះ បាន​ដឹកនាំ​ក្រុមការងារ បច្ចេកទេស ចុះ​ពិនិត្យមើល​ទីតាំង​សម្រាប់​ត្រៀម​យក​សំណាក អ្នក​ដែលមាន​ការពាក់ព័ន្ធ និង​ព្រឹត្តិការណ៍​សហគមន៍ ២៨​វិច្ឆិកា នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​។​a co sreng1 

​លោកស្រី​យក់ សម្បត្ដិ បាន​ឲ្យ​ដឹងថា​៖ ក្រសួងសុខាភិបាល កាលពី​ព្រឹក​ថ្ងៃទី​០៣ ខែធ្នូ ឆ្នាំ​២០២០​នេះ ក្រសួង​បានប្រកាស​ដល់​អ្នកពាក់ព័ន្ធ​ផ្ទាល់ និង​ប្រយោល ជាមួយ​ព្រឹត្តិការណ៍​សហគមន៍ ២៨ វិច្ឆិកា អាច​ទៅធ្វើ​តេស​លើក​ទី​២ នៅ​ទីតាំង​២​កន្លែង ទី​១-​នៅក្នុង​ក្រសួងមហាផ្ទៃ និង​ទី​២- នៅ​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក ។​​លោកស្រី យក់ សម្បត្តិ បាន​បន្ដថា​៖ សម្តេច ទ្រង់ ឯកឧត្តម អស់លោក លោកស្រី ដែល​ជាប់​ពាក់ព័ន្ធ​ផ្ទាល់ និង​ប្រយោល សូម​អញ្ជើញ​ទៅធ្វើ​តេស្ត​លើក​ទី​២ នៅ​ថ្ងៃទី​៨ ខែធ្នូ ឆ្នាំ​២០២០ និង​លើក​ទី​៣ នៅ​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០២០ តាម​ទីតាំង​ដែល​បានកំណត់​សម្រាប់​រាជធានី​ភ្នំពេញ​នៅ​ក្រសួងមហាផ្ទៃ និង​ទីលាន​ស្តា​ត​អូឡាំពិក​។​

​សូមបញ្ជាក់ថា​៖ ក្រសួងសុខាភិបាល បានកំណត់​ការធ្វើ​តេស្ត​លើក​ទី​១ នៅ​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២០ លើក​ទី​២ ធ្វើ​នៅ​ថ្ងៃទី​៨ ខែធ្នូ ឆ្នាំ​២០២០ និង​លើក​ទី​៣ នៅ​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០២០ ទៅតាម​ទីតាំង​ដែល​បានកំណត់ ទាំង​ក្នុង​នៅ​រាជធានី​ភ្នំពេញ និង​តាម​បណ្តា​​ខេត្ត​។​​លោកស្រី យក់ សម្បត្តិ បាន​បញ្ជាក់ថា ប្រសិនបើ​អ្នក​ប៉ះពាល់​ផ្ទាល់ ឬ​ប្រយោល មិនបាន​ធ្វើតេស្ត​នៅ​ថ្ងៃ​កំណត់​របស់​ក្រសួង នោះ​ក្រសួង​នឹង​កំណត់​ច​ត្តា​ឡី​ស័ក ១៤​ថ្ងៃ រាប់​ចាប់​ពីថ្ងៃ​បានធ្វើ​តេស្ត​នេះ​។​a co sreng2 

​