» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7431 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697602 នាក់

សម្តេចម៉ែនសំអនចុះសួរសុខទុក្ខប្រជាពលរដ្ឋព្រះសង្ឃនិងយោធានៅភូមិព្រៃចាន់បន្ទាប់ពីកម្ពុជាអះអាងថាជាទីតាំងស្ថិតក្នុងដីខ្មែរ

 

បន្ទាយមានជ័យ៖​ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា បានអញ្ជើញសួរសុខទុក្ខ ព្រះសង្ឃ ប្រជាពលរដ្ឋ និងកងកម្លាំងមិនប្រដាប់អាវុធ នៅភូមិព្រៃចាន់ ឃុំអូបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥។

ការចុះសួរសុខទុក្ខនេះបានកើតឡើងបន្ទាប់ពីយោធាថៃនិងប្រជាពលរដ្ឋខ្មែរប៉ះទង្គិះគ្នាការពារដីផ្ទះសម្បែងដែលទាហ៊ានថៃរាយប​ន្លាលួសពទ្ធ័យកបង្ករឲ្យមានរបួសស្នាមជាង២០នាក់ក្នុងនៅមានមន្ត្រីយោធាម្នាក់របួសភ្នែក។ក្រៅពីប្រកាសច្បាប់អាជ្ញាសឹកនៅទីតាំងនេះដើម្បីចាប់និងផ្តន្ទាទោសប្រជាពលរដ្ឋខ្មែរណាដែលហ៊ានប៉ះពាល់បន្លាលួសគេអាជ្ញាខេត្តស្រះកែវបានដាក់ឳសាននុវាទឲ្យប្រជាពលរដ្ឋខ្មែរត្រូវត្រូវរុះរើផ្ទះសម្បែងចេញពីភូមិព្រៃចាន់និងភូមិជោគជ័យផងដែរ។តែបញ្ហានេះភាគីកម្ពុជាបានបដិសេធថាខុសគោលការណ៍នៃកិច្ចព្រមព្រៀងនិងអនុស្សរណៈនៃការយោគយល់ឆ្នាំ២០០០។

យោងតាមផែនទីរូបភាពពីផ្កាយរណបដែលមានបន្ទាត់ព្រំដែនគូសជាឯកតោភាគី និងផ្សព្វផ្សាយដោយកងទ័ពថៃ បានបង្ហាញថា ក្រៅពីតំបន់ជម្លោះនោះ ផ្នែកខ្លះនៃទឹកដីកម្ពុជាក្នុងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ គឺមួយផ្នែកកំពុងត្រូវបានពលរដ្ឋថៃកាន់កាប់ និងប្រើប្រាស់។

យ៉ាងណាក៏ដោយ អាជ្ញាធរកម្ពុជាបានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការដោះស្រាយបញ្ហាព្រំដែន ក្នុងខេត្តបន្ទាយមានជ័យដោយសន្តិវិធីជាមួយប្រទេសថៃ ដោយបានគូសបញ្ជាក់ជាថ្មីទៀតអំពីការប្រកាន់ខ្ជាប់នូវយន្តការដោះស្រាយបញ្ហាតាមរយៈកិច្ចប្រជុំគណៈកម្មការព្រំដែនចម្រុះ(JBC)។

ផ្ទុយទៅវិញ កងទ័ពថៃ និងរដ្ឋបាលខេត្តស្រះកែវ បានប្រើប្រាស់ផែនទីឯកតោភាគី ជាមួយរូបភាពផ្កាយរណប ដើម្បីទាមទារទឹកដីក្នុងតំបន់ជម្លោះ។ ទង្វើទាំងនេះរួមមានការដំឡើងរបងលួសបន្លា ដាក់កង់ឡាន និងការគំរាមបណ្តេញពលរដ្ឋកម្ពុជាចេញដោយបង្ខំ ពីភូមិព្រៃចាន់ និងភូមិជោគជ័យ ដែលទង្វើទាំងនេះជាការរំលោភលើអធិបតេយ្យភាពរបស់កម្ពុជា។

ក្នុងខ្លឹមសារនៃសេចក្តីបំភ្លឺមួយរបស់ក្រសួងការពារជាតិកម្ពុជាលើករណីព្រៃចាន់ ឧត្តមសេនីយ៍ទោ ឆេង ឃុន នាយករង នាយកដ្ឋានភូមិសាស្ត្រក្រសួងការពារជាតិ បានពន្យល់ថា បើទោះជាគេផ្អែកលើខ្សែបន្ទាត់ព្រំដែនមិនផ្លូវការដែលបានគូសដោយឯកតោភាគី លើផែនទីរូបភាពផ្កាយរណបរបស់ថៃ ចន្លោះបង្គោលព្រំដែនលេខ ៤២-៤៣ ក៏ដោយ តែនៅក្នុងភូមិសាស្ត្រជាក់ស្តែងក្នុងមូលដ្ឋានបង្ហាញឱ្យឃើញការពិត៖ «ការស៊ើបអង្កេតជាក់ស្តែងនៅនឹងកន្លែងបង្ហាញយ៉ាងច្បាស់ថា មានការកាន់កាប់ និងការប្រើប្រាស់ទឹកដីកម្ពុជាពិតប្រាកដ ដោយពលរដ្ឋថៃ»។a men somon prey chan 

លោកក៏បានកត់សម្គាល់ថា អាជ្ញាធរថៃកំពុងអនុវត្តស្តង់ដារពីរក្នុងបញ្ហានេះ។ លោកបានថ្លែង «ជាមួយគ្នានេះ ខ្ញុំគួរសង្កត់ធ្ងន់ថា កន្លងមកយោធាថៃ និងអាជ្ញាធរខេត្តថៃបានជ្រើសរើសយកការប្រើប្រាស់ផែនទីឯកតោភាគី ដើម្បីធ្វើការទាមទារដោយបានបង្ហាញតែកន្លែងដែលពួកគេចោទថា ពលរដ្ឋខ្មែរទន្ទ្រានចូលទឹកដីថៃ ខណៈដែលពុំបានបង្ហាញទីតាំងដែលពលរដ្ឋ និងទាហានថៃបានរំលោភចូលទឹកដីកម្ពុជាសោះឡើយ»។

សូមបញ្ជាក់ថាបន្ទាប់ពីកម្ពុជាបង្ហាញពីកិច្ចព្រមព្រៀងដែលភាគីកម្ពុជានិងថៃចុះហត្ថលេខាថាជាទីតាំងមិនទាន់ត្រូវបានដោះស្រាយមកនៅថ្ងៃទី២៤កញ្ញានេះ ស្ថានភាពនៅតំបន់ភូមិព្រៃចាន់ ឃុំអូរបីជាន់  បន្តមានភាពស្ងប់ស្ងាត់ល្អ។ ប្រជាពលរដ្ឋក្មេងចាស់ប្រុសស្រី និងព្រះសង្ឃ បន្តមកមើលទីតាំង និងនាំយកនូវអំណោយ នំនែក ភេសជ្ជៈ អាហារសម្រន់ផ្សេងៗ ចេញពីទឹកចិត្តរៀងៗខ្លួន យកមកដល់ជូនកងទ័ព និងពលរដ្ឋនៅភូមិព្រៃចាន់​ ជារៀងរាល់ថ្ងៃ៕A map thai a men somon prey chan2