» អគ្គិភ័យឆេះអគារយីហោ” WEALTH MANSION” នៅជាន់ទី៤៣ ក្នុងខណ្ឌជ្រោយចង្វាដោយសារ ជាងកាត់ដែក » អ្នកនាំពាក្យសាលាដំបូងសៀមរាប ចេញមកបង្ហាញពីនីតិវិធីតាមផ្លូវតុលាការករណីគ្រោះថ្នាក់ចរាចរណ៍រវាងទាហានបើកគោយន្ត និងក្មេងបើកម៉ូតូមិនទាន់គ្រប់អាយុតែស្នងការប្រកែករឿងដាក់ខ្នោះ » សេចក្តីកែតម្រូវនិងសុំអភ័យទោសចំពោះការចុះផ្សាយអត្ថបទអតីតឧកញ៉ាឡេងចាន់ណា! » គ្រាន់តែអាមេរិកប្រកាសថាលក់យន្តហោះF35ឲ្យតួគីអ៊ីស្រាអែលលោតជើងបីជើងបួន » លោកជ្រិន ឆាយ អនុប្រធាននគរបាលអន្តោប្រវេសន៍ប្រចាំច្រកទ្វារព្រំដែនភ្នំឌិន និងឈ្មួញមួយចំនួនទៀត កំពង់តែគុបគិតគ្នាធ្វើសកម្មភាពរកស៊ីនិងស្តុកទំនិញគេចពន្ធ? » អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី ចុះពិនិត្យត្រួតដោយផ្ទាល់ នៅតំបន់ព្រំដែនច្រកបឹងត្រកួនមុនពេលម៉ាឡេថៃជួបគ្នា! » ប្រជាពលរដ្ឋនៅតែជំទាស់រឿងសាឡង់បូមខ្សាច់ ព្រោះខ្លាចបាក់ច្រាំងទៀត! » ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាប្រាប់ អ្នកតំណាងប្រចាំប្រទេស នៃ OHCHR ពីការរំលោភសិទ្ធមនុស្សបង្កឡើងដោយថៃ » ថ្ងៃទី៧ ខែកក្កដាសម្តេចធិបតី សម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវការកំណាត់ផ្លូវជាតិលេខ៧ពី ស្គន់-ក្រុងកំពង់ចាម » ឯកអគ្គរដ្ឋទូតទីម័រឡេស្តេផ្តល់បទពីសោធន៍ពីការប្រើវិធីសាស្ត្រដោះស្រាយជម្លោះដែនសមុទ្រ » ចំណុចខ្លាំង ដែលនាំឱ្យកម្ពុជាក្លាយជាប្រទេសលែងក្រ ក្រោយឆ្នាំ២០៣០ » ចិនអួតថាសាកល្បងបានជោគជ័យការបាញ់តេស្តមីស៊ីលយុទ្ធសាស្រ្ត នៅមហាសមុទ្រប៉ាស៊ីហ្វិកតែប្រទេសផ្សេងប្រតិកម្ម » ព្រះរាជសារព្ហរះមហាក្សត្រ រាជរដ្ឋាភិបាលរំលឹកខួបលើកទី១៨ នៃការដាក់ប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក » មហាជនចោទសួរពីចំណាត់ការក្នុងសំណុំរឿងអ្នកបើករថយន្តស្ទូច និងព្រូឡានដែលស៊ីស្នួលត្រូវតុលាការឃុំខ្លួន » អ្នកនាំពាក្យក្រសួងការពារជាតិនិយាយថា ការផ្ទុះគ្រាប់បែកចំនួនមួយគ្រាប់គឺកើតនៅពីក្រោយកងល្បាតរបស់យើង?!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2268 នាក់

ម្សិលមិញ 8930 នាក់

សរុប 19699522 នាក់

អ្នកនាំពាក្យ​៖​ស្ថាប័ន​តុលាការ​ជា​ស្ថាប័ន​ឯករាជ្យ គ្មាន​ស្ថាប័ន​ណាមួយ រួមទាំង​អង្គទូត រដ្ឋ​បរទេស​ផង​នោះ មិនអាច​ធ្វើការ​បង្គាប់​បញ្ជា​តុលាការ​បានទេ​!


​ភ្នំពេញ​៖​លោក​ជិន​ម៉ា​លីន​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ស្តីពី “​សមិទ្ធផល ១​ឆ្នាំក្រោយ​ការបោះឆ្នោត​” នា​ថ្ងៃទី​១ ខែសីហា នេះ នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី បានបញ្ជាក់​យ៉ាងច្បាស់​ថា “​ជាគោលការណ៍​ច្បាប់ ស្ថាប័ន​តុលាការ​ជា​ស្ថាប័ន​ឯករាជ្យ គ្មាន​ស្ថាប័ន​ណាមួយ រួមទាំង​អង្គទូត រដ្ឋ​បរទេស​ផង​នោះ មិនអាច​ធ្វើការ​បង្គាប់​បញ្ជា​តុលាការ​ចំពោះ​ឲ្យ​ទម្លាក់​ការចោទប្រកាន់ ដោះលែង ឬ​មិន​ដោះលែង​បាន​នោះទេ ដោយសារ​តុលាការ​ជា​ស្ថាប័ន​ឯករាជ្យ ហើយ​គ្មាន​អង្គទូត​ណាមួយ​មាន​ឥទ្ធិពល​ទៅលើ​តុលាការ​កម្ពុជា​នោះដែរ​”​។ a chin malin1 

​លោក​ជិនម៉ាលីនអះអាង​បន្ថែមទៀតថា សំណុំរឿង​របស់​តុលាការ ផ្អែកទៅលើ​មូលដ្ឋាន​ច្បាប់ និង​ភស្តុតាង​គ្រប់បែបយ៉ាង​។​ដូច្នេះ​ការលើកឡើង​របស់​អ្នក​ទាំងអស់នោះ​មិនមាន​ឥ​ទ្ធ​ពល​អ្វី​ឡើយ​ក្នុងការ​សម្រេច​របស់​តុលាការ​។​លោក​ជិន​ម៉ា​លីន​បញ្ជាក់ថា​៖ មធ្យោបាយ​មានតែ​មួយគត់ ក្នុង​ការជួយ​អ្នក​ទាំងអស់នោះ​គឺ ការរួម​ដំណើរការ​តាម​នីតិវិធី​ច្បាប់​របស់​តុលាការ បង្ហាញ​ទ​ល្ហី​ករ​ណ៍​រឹងមាំ​ដើម្បី​ដោះ​បន្ទុក​អ្នក​ទាំងអស់នោះ​។​សម្រាប់​ការងារ​កែទម្រង់​តុលាការ​លោក​ចិន​ម៉ា​លីន​បាន​ឲ្យ​ដឹងថា​នៅ​ឆ្នាំ​ខាងមុខ​នឹងមាន​ដាក់​ឲ្យ​ដំណើការ​តុលារ​ការ​សាលឧទ្ធរណ៍​នៅ​តំបន់​បី​គឺ​ខេត្តបាត់ដំបង​ខេត្ត​ត្បូងឃ្មុំ​និង​ខេត្ត​ព្រះសីហនុ​។​ឯ​ខេត្ត​កែប​នឹង​បង្កើត​ឲ្យ​មាន​តុល​ការ​សាលាដំបូង​ផងដែរ​នៅ​ឆ្នាំ​២០២០​។​

​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​៣០ ខែកក្កដា​មន្ត្រី​ស្ថានទូត ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា បាន​សរសេរ​សារ​មួយ​នៅក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ខ្លួន ដោយ​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ចាត់វិធានការ​ជាក់ស្តែង​នានា ក្នុង​ការស្តារ​លទ្ធិប្រជាធិបតេយ្យ រួមទាំង​ការទម្លាក់​បទចោទប្រកាន់​ទាំងឡាយ​ប្រឆាំង​លោក កឹម សុខា និង​អ្នកទោសនយោបាយ​ដទៃទៀត ហើយ​បញ្ចប់​ការអនុវត្ត​នូវ​កា​ចោទប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន និង​ក្រោម​ហេតុផល​នយោបាយ​ដើម្បី​យាយី​ពលរដ្ឋ​របស់ខ្លួន​។

​លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​រដ្ឋាភិបាល ថ្លែង ថា “​យើង​មិន​ចង់ឃើញ​បរទេស​មក​ជ្រៀតជ្រែក លូកលាន់​ចំពោះ​ការប្រឆាំង​នូវ​លទ្ធផល​នៃ​ការបោះឆ្នោត ដែលជា​សិទ្ធិ​សម្រេច​ជោគវាសនា​របស់​ពលរ​ដ្ឋ​នោះទេ​”​។ លោក​ថា “​ចំពោះ​អ្វីដែល​គេ​មិន​ទទួលស្គាល់ ឬ​មិន​ពេញចិត្ត​ចំពោះ​ការបោះឆ្នោត មានន័យថា គេ​មិន​ទទួលស្គាល់​រាជរដ្ឋាភិបាល ដូច្នេះ​គេ​ត្រូវ​វេច​បង្វិច​ទៅ​ស្រុក​គេ​វិញ​ទៅ យើង​មិន​ស្វាគមន៍​ទេ​”​។

​គួររំលឹកថា កាលពី​ថ្ងៃទី​៣១ ខែកក្កដា ម្សិលមិញ ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បានចេញ​សេចក្តីថ្លែងការណ៍​មួយ ដោយ​បង្ហាញ​ការខកចិត្ត​យ៉ាងខ្លាំង​ចំពោះ​ស្ថានទូត​អាមេរិក​​ដែល​បាន​ផ្សព្វផ្សាយ​នូវ​បទ​អត្ថាធិប្បាយ​ខុសឆ្គង​។ ក្រសួងការបរទេស​បាន លើកឡើងថា “​យើង​នឹកស្មាន​មិន​ដល់​ទាល់តែសោះ នូវ​ទង្វើ​វាយប្រហារ​ដ៏​គឃ្លើន​បែបនេះ ដែល​រំលោភបំពាន​ទៅលើ​បទ​ប្បញ្ញត្តិ​ទាំងឡាយ​ដែលមាន​ចែង​ក្នុង​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ និង​ក្នុង​អនុសញ្ញា​ទីក្រុង​វី​យែ​ន ស្តីពី​ទំនាក់ទំនង​ការទូត​ឆ្នាំ​១៩៩១ ត្រូវបាន​បង្កឡើង​ដោយ​ស្ថាន​បេសកកម្ម​ដែល​តំណាង​ឲ្យ​ប្រទេស​ដែល​អរិយធម៌​មួយ​”៕a chin malin a dara pres con