» លោកអធិការរងក្រុងប៉ោយប៉ែត ទទួលបន្ទុកការងារផែនសន្តិសុខ ជាប់សង្ស័យថាបានបេីកឡានបង្ករគ្រោះថ្នាក់ដល់អ្នកដំណើរ ហើយបើកឡានរត់គេចតែស្នងការដឹងហើយ!? » កិច្ចប្រជុំបិទទ្វារ របស់គណៈកម្មការផ្សះផ្សា ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់នៅរសៀលថ្ងៃនេះបន្តស្អែកទៀត! » មន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ ទទួលយកទារកបោះបង់មករក្សាបណ្តោះអាសន្ន ក្រោយឪពុកម្តាយត្រូវបានសមបញ្ជូនទៅតុលាការ » អាវុធហត្ថខេត្តកែប បង្ក្រាបករណីបាញ់បោះ និងរក្សាទុកអាវុធខុសច្បាប់ ឃាត់ខ្លួនជនសង្ស័យចិន-ខ្មែរ ៥នាក់បញ្ជូនទៅតុលាការតែម្នាក់ » មីយ៉ាន់ម៉ានិងកម្ពុជាអះអាងពីការ បន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌទ្វេភាគី តំបន់ និងពិភពលោកក្នុងដំណើរទស្សនកិច្ចលោកមីនអោងឡាំង! » កម្ពុជា បានដាក់ពាក្យបណ្តឹងទៅកាន់អង្គការ OPCW នៅប្រទេសហូឡង់ ពាក់ព័ន្ធទាហានថៃ ប្រើប្រាស់អាវុធគីមីលើគោលដៅជនស៊ីវិល » កម្ពុជាថៃជួបគ្នាក្រោមយន្តការផ្សះផ្សាដោយបង្ខំក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ UNCLOS ជម្លោះដែនសមុទ្រកម្ពុជា-ថៃ » ចាប់ខ្លួនចៅអធិការវត្តដែលល្បីក្នុងការបង្កើតបន្តោងរាសីពីបទកឹបកេងលុយវត្តបែករឿងដាច់អាបត្តិនិងសីលធម៍! » អតីតបេក្ខជនលេចធ្លោមួយរូបនៅក្នុងកម្មវិធីប្រឡងចម្រៀង Cambodian Idol 2022លោក ឡាច ណុចចេញពីពន្ធនាគារមុនកំណត់៣ខែ » កម្ពុជានាំក្រុមAOTនិងអ្នកាសែតទៅត្រួតពិនិត្យការខូចខាតលើប្រាសាទព្រះវិហ៊ារបន្ទាប់ពីមានសេចក្តីរាយការណ៍របស់បេតិកភណ្ឌ័អង្គការអ៊ុយនីស្កូ » ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ថា ការចរចាប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៧ ត្រូវផ្អែកលើទិន្នន័យ និងលក្ខណៈវិនិច្ឆ័យទាំង៧ តាមរយៈយន្តការត្រីភាគី! » តារាចម្រៀង ក្រុមហ៊ុនហ្កាឡាកស៊ីកញ្ញាតន់ចាន់សីម៉ាចេញមុខមកកាន់ជើងមេទាំងទទឹងទិសក្នុងពេលប្អូនប្រុសឧកញ៉ាឡេងតវ៉ារឿងក្រសួងឡៃឡុងដី! » បន្ទាប់ពីត្រូវកាសែតនិងអ្នកលេងបណ្តាញសង្គមពីសេសចាងហ្វាងផែងវណ្ណអុកឡុកអ្នកបើកឡានកិនទាព្រមសងលុយ! » AOTថៃនិងមេទព័ថៃនិយាយទទួលស្គាល់ថាតំបន់អូរស្មាច់ដែលទាហានថៃកំពុងឈរជើងនេះ គឺជាទឹកដីរបស់កម្ពុជា » ថៅកែបុរី ឡេង ណាវ៉ាត្រា ប្រកាសក្សយ័ធននិងលាចេញពីឧកញ៉ាទាំងពូជ!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2118 នាក់

ម្សិលមិញ 15986 នាក់

សរុប 20349253 នាក់

បន្ទាប់ពីថៃស្នើលើកពេលកិច្ចប្រជុំ JBC កាលពីថ្ងៃទី១មករាកម្ពុជាស្នើរៀបចំឡើងវិញនៅសៀមរាបក្នុងសប្ដាហ៍ទី២ ឬទី៣ ខែមករាម្តងទៀតតែមិនដឹងថាថៃមកអត់?

 

 

ភ្នំពេញ៖ភាគីថៃបានស្នើលើកពេលរៀបចំកិច្ចប្រជុំពិសេសរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា–ថៃ ដែលគ្រោងនឹងរៀបចំឡើងនៅសប្តាហ៍ទី១ ខែមករា ឆ្នាំ២០២៦ នៅខេត្តសៀមរាបម្តងហើយកាលពីថ្ងៃទី១មករា ក្រោមហេតុផលរង់ចាំនីតិវិធីផ្ទៃក្នុងបន្ទាប់ពី  គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ បានស្នើទៅភាគីថៃឱ្យចូលប្រជុំ ដើម្បីពិភាក្សាបញ្ហាព្រំដែនដែលនៅមានការមិនឯកភាពរវាងប្រទេសទាំងពីរ។a jbc meet 

 

 ឆ្លើយតបនឹងការស្នើសុំលើកពេលពីភាគីថៃ ភាគីកម្ពុជាបានស្នើជាថ្មីម្តងទៀត តាមរយៈកំណត់ទូតចុះថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ ឱ្យរៀបចំកិច្ចប្រជុំពិសេស JBC កម្ពុជា–ថៃ ឡើងវិញ នៅសប្តាហ៍ទី២ ឬសប្តាហ៍ទី៣ ខែមករា ឆ្នាំ២០២៦ នៅខេត្តសៀមរាប ដើម្បីពិភាក្សា និងដោះស្រាយបញ្ហាសំខាន់ៗជាច្រើនដែលកំពុងជួប។

 

 កិច្ចប្រជុំនេះ នឹងផ្តោតលើការពិភាក្សាការងារវាស់វែង និងខណ្ឌសីមាព្រំដែន ព្រមទាំងដោះស្រាយបញ្ហាដែលកម្ពុជាអះអាងថា យោធាថៃបាននិងកំពុងធ្វើសកម្មភាពរំលោភបំពានបូរណភាពទឹកដី និងអធិបតេយ្យភាពកម្ពុជា ដូចជា ការរាយលួសបន្លា ដាក់ទូរកុងតឺន័រ ដោតទង់ជាតិថៃ សាងសង់លេណដ្ឋាន ការឈូសឆាយបំផ្លិចបំផ្លាញលំនៅឋាន និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋកម្ពុជា ព្រមទាំងការហាមឃាត់មិនឱ្យប្រជាពលរដ្ឋវិលត្រឡប់ទៅរស់នៅក្នុងលំនៅឋានរបស់ខ្លួនវិញ។

 ភាគីកម្ពុជាក៏បានស្នើបន្តចុះអនុវត្តការងារវាស់វែង និងបោះបង្គោលបណ្តោះអាសន្នលើដីជាក់ស្តែង នៅតាមកំណាត់ខ្សែព្រំដែនសំខាន់ៗ រួមមាន ចន្លោះបង្គោលព្រំដែនលេខ 42-47 ក្នុងភូមិសាស្ត្រឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ និងចន្លោះបង្គោលព្រំដែនលេខ 52-59 ក្នុងភូមិសាស្ត្រស្រុកកំរៀង ខេត្តបាត់ដំបង។

កិច្ចប្រជុំនេះ ក៏នឹងពិភាក្សាអំពីការចុះវាស់វែង និងបោះបង្គោលបណ្តោះអាសន្ន នៅតំបន់ព្រំដែនផ្សេងទៀត ដូចជា កំណាត់ខ្សែព្រំដែនចន្លោះបង្គោលលេខ 33-37 តំបន់បឹងត្រកួន តំបន់ច្រកទ្វារព្រំដែនអន្តរជាតិថ្មដា តំបន់អូរភ្លុកដំរី និងតំបន់ព្រំដែនច១ ស្ថិតក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់។

 

បន្ថែមពីនេះ ភាគីកម្ពុជាបានស្នើបញ្ជូនក្រុមវាស់វែងចម្រុះ ដើម្បីចុះអនុវត្តការងារវាស់វែង និងខណ្ឌសីមាលើដីជាក់ស្តែង នៅតាមកំណាត់ខ្សែព្រំដែនដែលភាគីទាំងពីរបានឯកភាពគ្នារួចហើយ ដោយអនុវត្តតាមស្មារតីនៃកំណត់ហេតុកិច្ចប្រជុំលើកទី៦ របស់ JBC កម្ពុជា–ថៃ ដែលបានប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥។

 

រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានបញ្ជាក់ថា ភាគីកម្ពុជាបន្តប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា–ថៃ ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ ជាពិសេសគោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) និងផ្អែកលើអនុសញ្ញា សន្ធិសញ្ញា ផែនទី និងឯកសារច្បាប់ដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។

ស្ថាប័ននេះក៏បានអំពាវនាវដល់ជនរួមជាតិ និងសាធារណជនទាំងក្នុង និងក្រៅប្រទេស ឱ្យជឿទុកចិត្តលើរាជរដ្ឋាភិបាលកម្ពុជា និងគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា ដែលបន្តអនុវត្តភារកិច្ចដោយតម្កល់ឧត្តមប្រយោជន៍ជាតិ ការការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ ជាអាទិភាពខ្ពស់បំផុត។គេមិនដឹងថាតើថៃព្រមមកប្រជុំដែឬអត់នោះទេព្រោះកាលមុនបានស្នើលើកពេលគឺដោយសារថាមិនទាន់មានរដ្ឋាភិបាលថ្មីក្រោយខែកុម្ភៈពី២០២៦។រដ្ឋាភិបាលសព្វថ្ងៃជារដ្ឋាភិបាលចាំផ្ទះមិនអាចសម្រេចបាន។

 សូមបញ្ជាក់ថាកាលពីថ្ងៃទី៣១ធ្នូក្រុមប្រឹក្សាសន្តិសុខជាតិថៃបានចេញប្រកាសមួយបញ្ជាក់ពីជំហរថៃក្នុងការចរចារគឺទ្វេភាគីតាមរយៈJBCនិងអះអាងថាការវាស់វែងគឺថៃប្រកាន់យកតាមផែនទីខ្នាត១លើ៥០ពាន់?។a jbc k a jbc k1 a boder map1 a boder map2