» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8382 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698553 នាក់

សម្តេច​ធិបតី ឌឺ​ពួក​ប្រឆាំង​ថា ឆ្នាំ​១៩៩៩ នៅ​រដ្ឋសភា មាន​បក្ស​ច្រើន រួមទាំង​បក្ស សម រ​ង្ស៉ី ដែរ ហេតុអ្វី​មិន​តវ៉ា​រឿង​កិច្ចសហប្រតិបត្តិការ​តំបន់​អភិវឌ្ឍន៍​ត្រីកោណ​?


​ភ្នំពេញ​៖ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ថ្លែង​ឌឹ​ពួក​ប្រឆាំង​ថា ឆ្នាំ​១៩៩៩ នៅ​រដ្ឋសភា មិនមែន​មានតែ​គណបក្ស​ប្រជាជន​កម្ពុជា​នោះទេ គឺមាន​បក្ស​ច្រើន​រួមទាំង​បក្ស សម រង្ស៊ី ផងដែរ ហេតុអ្វី​មិន​តវ៉ា​រឿង​កិច្ចសហប្រតិបត្តិការ​តំបន់​អភិវឌ្ឍន៍​ត្រីកោណ ចាំបាច់​អី​បានជា​នៅពេល​ចរន្ត​ចាប់​ផ្តើមឡើង​បាន​ដុត​បន្ថែម ចុះ​ពេលដែល​ខ្លួន​នៅ​ជា​សមាជិកសភា មាន​៥៥​កៅអី ក្នុង​សភា ម៉េច​ក៏​មិន​និយាយ​រឿងនេះ​។​a manet aja 

​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែង​ចោទសួរ​ទៅកាន់​ក្រុមប្រឆាំង​ដូចនេះ​នា​ព្រឹក​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០២៤ នាឱកាស​ដែល​អញ្ជើញ​សំណេះសំណាល​ជាមួយ​អាចារ្យ​-​អាចារិនី​ចំនួន ១​ពាន់​នាក់ នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ​។​​សម្តេច​ធិបតី ថា «​ខ្ញុំ​សួរ​ដូច​ឆោត កិច្ចព្រមព្រៀង​កិច្ចសហប្រតិបត្តិការ​នេះ​មាន​តាំងពី​ឆ្នាំ​១៩៩៩ គណបក្ស​ប្រជាជន​មិនមែនជា​គណបក្ស​ដែល​ដឹកនាំ​សភា​ម្នាក់ឯង​ទេ ពី​ឆ្នាំ​១៩៩៩ មាន ៣​គណបក្ស ២០០៣ គណបក្ស​របស់លោក​នឹង (​បក្ស សម រង្ស៊ី​) ក៏មាន​នៅក្នុង​សភា​ដែរ ម៉េច​ក៏​មិន​តវ៉ា​ជំទាស់​ពេលនោះ ស្ងាត់​ម្លេះ​បានន័យថា អស់លោក​ក៏​យល់ថា កិច្ចព្រមព្រៀង​នេះ​មិន​គ្រោះថ្នាក់ ទើប​ឯង​ឥលូវ​ឃើញ​ចាប់ផ្តើម​បំផុស ឃើញ​ចរន្ត​ចាប់ផ្តើម​ដុត​បន្ថែម ចុះ​ពេលដែល​នៅ​សមាជិកសភា គណបក្ស​មាន ៥៥​កៅអី ក្នុង​សភា មិច​ក៏​មិន​និយាយ​រឿង​នឹង​?»​។​

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​បន្ថែមថា ជាធម្មតា​បក្សប្រឆាំង​នៅពេល​ឃើញ​រាជរដ្ឋាភិបាល​ធ្វើ​អី​គ្រោះថ្នាក់ គេ​យកតែ​ឱកាស​នោះ​ដើម្បី​វ៉ៃ​ប្រហារ ហើយ​ខ្លាំង​បំផុត​នៅក្នុង​សភា ខណៈពេលដែល​ខ្លួន​មាននៅ​ក្នុង​សភា ៥៥​កៅអី ហើយ​កាល​នឹងមាន​រហូតដល់ ៣​បក្ស ហេតុ​អី​ក៏​មិន​និយាយថា​កិច្ចសហប្រតិបត្តិការ​តំបន់​អភិវឌ្ឍន៍​ត្រីកោណ វា​ខុស​ទៅ​។​​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ក៏បាន​ចោទសួរ​ទៅកាន់​យុវជន​ជំនាន់​ក្រោយ ដែល​បាន​ស្តាប់​តាម​ការ​ញុះ​ញ៉​ង់ និង​សុំ​សួរ​ឱ្យ​ច្បាស់​ថា​តើ​ហេតុ​អី​បានជា​ពីមុន លោក​អ៊ំ លោកតា លោក​វីរបុរស​ខ្លួន មិន​តវ៉ា​ពេលដែល​ខ្លួន​នៅក្នុង​សភា ខណៈដែល​សភា​មាន​អាណត្តិ ៥​ឆ្នាំ ហើយ​ខ្លួន​បាន​នៅ​តាំងពី​ឆ្នាំ​១៩៩៨ រហូតដល់​ឆ្នាំ​២០១៧ មាន​រយៈពេល​ជិត ២០​ឆ្នាំ ហើយ​ហេតុ​អី​បានជា​មិន​ជំទាស់​ពេលនោះ​ឱ្យ​ហើយ ឫ​គិតថា​កិច្ចព្រមព្រៀង​នេះ​ត្រូវ​ដែរ​? ហើយ​មកដល់ពេលនេះ នៅពេលដែល​ឃើញ​ចរន្ត​តវ៉ា ទើប​ចេញមក​ដុត​បន្ថែម ហើយ​ឱ្យ​ក្មេងៗ​មក​ធ្វើ​សកម្មភាព​គ្រោះថ្នាក់​។​

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​បន្ថែម​ដែរ​ថា មាន​អ្នក​ដែល​ស្រែក​ខ្លាំងជាងគេ គឺ​កំពុង​នៅ​ប្រទេស​ជប៉ុន ខណៈដែល​ខ្លួនឯង​ទើបតែ​បានធ្វើ​លិខិតធានា​យក​ឱ​ពុក​ម្តាយ​ទៅ​នៅ​ជាមួយ ហើយ​បែ​ជា​មក​បំផុស​ឱ្យគេ​មក​ប្រឈម​ជាមួយ​រដ្ឋអំណាច​ទៅវិញ ដែល​បាន​សុទ្ធតែ​រៀបចំ​គោលដៅ​ចាប់ផ្តើម​នៅ​ទីលាន ហើយ​បន្ត​ដើរ​តាម​ស្ថានទូត និង​ត្រៀម​ទប់ទល់​ជាមួយ​អាជ្ញាធរ​ជា​បន្តបន្ទាប់​ផងដែរ​។​
​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ក៏បាន​ចោទសួរ​ទៅកាន់​ប្រជាពលរដ្ឋ និង​អ្នក​ដែល​បាន​ស្តាប់​តាម​ការ​ញុះ​ញ៉​ង់​ពី​ក្រៅប្រទេស​មក​នោះ ថា «​តើ​អំពើ​ដែល​បានរៀបចំ​ទាំង​គ្រាប់បែក រៀបចំ​ទាំង​ដប​សាំង រៀបចំ​ដំបង រៀបចំ​ជំ​ពាម តើ​នេះ​ឫ​ការត្រៀម​រៀបចំ​ឧបករណ៍​សម្ភារ​សម្រាប់​ធ្វើបាតុកម្ម​អហឹ​ង្សា​? ទី​២ ផែនការ​គោល​គំនិត​ចេញ​ច្បាស់លាស់​ហើយ គឺ​ផ្តួលរំលំ​រដ្ឋាភិបាល មិនមែន​ត្រឹម ដក ឫ​មិន​ដក ពី CLV នោះទេ​»​។​

​សម្តេច​ធិបតី បាន​បន្ថែមថា​សូម​បងប្អូន​សួរ​មើល​ក្រែង​ខ្លាច​បាត់​ប្រទេស ក្នុងពេល ២៥​ឆ្នាំ ឫ ៥០​ឆ្នាំ តើ​ចាំបាច់​ឈានទៅដល់​ការបែកបាក់​ទឹកដី និង​អស្ថេរភាព​ពីថ្ងៃ​នេះ​ធ្វើ​អី​? ព្រោះ​បើ​ធ្វើ​តែ​ដូចនេះ​គឺ​នឹងធ្វើ​ឱ្យ​ខ្មែរ​កាន់តែ​ខ្សោយ និង​ឈាន់ដល់​ការបាត់បង់​ទឹកដី​ដោយ​ស្វ័យប្រវត្តិ បាត់បង់​ការពឹងផ្អែក​ទៅលើ​កម្លាំង​ខ្លួនឯង​។​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​លើកឡើងថា រឿង​តំបន់​អភិវឌ្ឍន៍​ត្រីកោណ​កម្ពុជា​-​ឡាវ​-​វៀតណាម មាន​មនុស្ស​ចំនួន ៣​ក្រុម ដែលមាន​ទស្សនៈ​ផ្សេងគ្នា​។ សម្តេច​ធិបតី បាន​អះអាងថា ក្រុមទី​១ ជា​ក្រុម​អ្នក​កង្វល់ និង​ថា​ឲ្យ​ដក​ចេញពី​គម្រោង​នោះ​វិញ​, ក្រុមទី​២ ជា​ក្រុម​យល់​ពី​តម្លៃ និង​ឲ្យ​អភិវឌ្ឍ និង​ក្រុមទី​៣ ជា​ក្រុម​ស្ងាត់ស្ងៀម ប៉ុន្តែ​ជា​ក្រុម​ធំ​បំផុត ដែល​នៅ​កណ្តាល ហើយ​ចង់បាន​ការធានា​ចំនួន ៤​គឺ​៖ ទី​១ ខេត្ត​ទាំង​៤ មិន​បាត់បង់​ទឹកដី​, ទី​២ កម្ពុជា​មិន​បាត់បង់​អធិបតេយ្យភាព​, ទី​៣ ធានា​អភិវឌ្ឍ​ខេត្ត​ទាំង​៤ និង​ទី​៤ មិន​ចង់ឃើញ​ជាតិខ្មែរ​បែកបាក់​។​

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​រឿង CLV - DTA ប្រជាពលរដ្ឋ​ខ្លះ​ថា យើង​មិន​ស្តាប់​គាត់​។ រាជរដ្ឋាភិបាល​ស្តាប់​ហើយ ពី​កង្វល់​រួមគ្នា​មិន​ថា​ពី​អ្នកគាំទ្រ និង​មិន​គាំទ្រ ប៉ុន្តែ​សំណួរ​សួរថា ជា​ប្រជាពលរដ្ឋ​ក្រុម​ណា​។ យើង​មាន​ប្រជាពលរដ្ឋ ៣​ក្រុម​។ ក្រុមទី​១ គឺ​ក្រុម​អ្នក​កង្វល់ ថា​ឲ្យ​ដកចេញ​វិញ​មក​, ក្រុមទី​២ គឺ​ក្រុម​យល់​ពី​តម្លៃ និង​ឲ្យ​អភិវឌ្ឍ​។ ឥលូវ​យើង​ស្តាប់​ក្រុម​ណា (​បើ​ពួកគាត់​សុទ្ធតែជា​ប្រជាពលរដ្ឋ​ដូចគ្នា​)? សំខាន់​ក្រុមទី​៣ ជា​ក្រុម​ស្ងាត់ស្ងៀម ប៉ុន្តែ​ជា​ក្រុម​ធំ​បំផុត គឺ​ក្រុម​អ្នក​នៅ​កណ្តាល បានន័យថា រឿង​ហ្នឹង​ចេញ​មិន​ចេញ​ក៏​ហី​ទៅ ប៉ុន្តែ​ធានា​ឲ្យ​ខ្ញុំ​៖ ទី​១ ខេត្ត​ទាំង​៤ មិន​បាត់បង់​ទឹកដី​, ទី​២ យើង​មិន​បាត់បង់​អធិបតេយ្យភាព​, ទី​៣ ធានា​អភិវឌ្ឍ​ខេត្ត​ទាំង​៤ និង​ទី​៤ ខ្ញុំ​មិន​ចង់ឃើញ​ខ្មែរ​បែកបាក់ រញ៉ែរ​ញ៉ៃ​សង្គមជាតិ​នោះទេ​»​។​

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​បន្តថា «​ក្រុមទី​៣ ធំជាងគេ​។ បើសិន​យើង​ដក តែបើ​មាន​ចេតនា​ធ្វើ​ឲ្យ​បាត់ វា​គង់តែ​បាត់បង់​ដូចគ្នា វា​មិនមែន​រឿង​កិច្ចសហប្រតិបត្តិការ​ហ្នឹង​ទេ​។ អាស៊ាន យើង​ចូល​តាំងពី​ឆ្នាំ​១៩៩៩ ហើយ ១០​ប្រទេស មិនទាន់​បាត់​មួយកន្លែង​ណា​ផង មានតែ​ធ្វើ​កិច្ចសហប្រតិបត្តិការ​ជាមួយគ្នា និង​បោះបង្គោល​ព្រំដែន​បន្ថែម ពង្រឹង​រៀងៗ​ខ្លួន​។ អ្នក​ដែល​ចង់​គាំទ្រ គាត់​ថា អាហ្នឹង​ល្អ​សម្រាប់​ខេត្ត​ខ្ញុំ វា​ដាច់ស្រយាល​ជាងគេ អីចឹង​អ្វី​ក៏ដោយ ក្របខ័ណ្ឌ​របស់​ជាតិ ក្របខ័ណ្ឌ​តំបន់ ជប៉ុន​មកជួយ ធ្វើទៅ ខ្ញុំ​នៅ​ហ្នឹង​ខ្ញុំ​ការពារ​»​។​

​បើតាម​ប្រសាសន៍ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ចំណុច​ទី​៤ ក្នុង​ទស្សនៈ​របស់​មនុស្ស​ក្រុមទី​៣ គឺ​ការមិន​ចង់ឃើញ​ប្រទេស​បែកបាក់ និង​រក្សាបាន​ស្ថិរភាព ដូច្នេះ​ត្រូវតែ​ឆ្លើយតប​ឱ្យបាន ជូន​ប្រជាពលរដ្ឋ​សម្រាប់​បំណង​នេះ​។ ជាមួយគ្នានេះ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បានប្រកាស​ប្តេជ្ញា​ធ្វើឱ្យបាន​នូវ​ការការពារ​ទឹកដី អធិបតេយ្យ​ក្នុង​ខេត្ត​ទាំង​៤ នៅ​ភាគ​ឦសាន និង​បន្ត​ជំ​រុញឱ្យ​កិច្ចអភិវឌ្ឍន៍​ឱ្យ​កាន់តែ​រីកចម្រើន សម្រាប់​កូន​ខ្មែរ​ជំនាន់​ក្រោយ​។​​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ដើម្បី​កិច្ចការពារ​បូរណភាព​ទឹកដី និង​អធិបតេយ្យ​ជាតិ​ឱ្យ​រឹងមាំ គឺ​ត្រូវ​រួមគ្នា​អភិវឌ្ឍ និង​លើកកម្ពស់​ជីវភាព​ពលរដ្ឋ​ខ្មែរ នៅ​ភាគ​ឦសាន ឱ្យ​កាន់តែ​រីកចម្រើន​។ ពាក់ព័ន្ធ​នឹង​តំបន់​អភិវឌ្ឍន៍​ត្រីកោណ​កម្ពុជា​-​ឡាវ​-​វៀតណាម សម្តេច​ធិបតី ស្នើ​ឲ្យ​មានការ​បញ្ចេញ​ទស្សនៈ​ប្រកបដោយ​ភាពថ្លៃថ្នូរ​ផងដែរ​។​

​តាមរយៈ​សារ​ពិសេស​មួយ សម្តេច​តេ​ជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី​កម្ពុជា ដែលជា​អ្នក​ផ្តួចផ្តើម​គំនិត​គម្រោង​អភិវឌ្ឍន៍​តំបន់ត្រីកោណ​នេះ បានបញ្ជាក់​យ៉ាងច្បាស់​ថា កម្ពុជា​មិនបាន​ដាក់​ដី​ទាំង ៤​ខេត្ត រួមមាន ស្ទឹងត្រែង ក្រចេះ មណ្ឌលគិរី និង​រតនគិរី ទៅក្នុង​ការអភិវឌ្ឍ​រួមជាមួយ​វៀតណាម និង​ឡាវ នោះទេ គ្រាន់តែ​ជា​កម្រិត​កិច្ចសហប្រតិបត្តិការ ដែល​ប្រទេស​ទាំង​៣ មាន​ជាមួយគ្នា​ប៉ុណ្ណោះ​។ ទឹកដី​របស់​កម្ពុជា គឺ​កម្ពុជា​អភិវឌ្ឍ​ដោយ​ទឹកប្រាក់​របស់ខ្លួន ចំណែក​នៅ​ដី​វៀតណាម និង​ឡាវ​ក៏​ដូចគ្នា ពួកគេ​អភិវឌ្ឍ​ដោយ​ប្រាក់​របស់​ពួកគេ គឺ​គ្មាន​ការចែក​ផល​រួម​នោះឡើយ​៕
​