» លោក​កែវ​រ៉េមី​បកស្រាយ​ពី​សិទ្ធិមនុស្ស​កម្ពុជា ថា​មិន​ដូច​របាយការណ៍ អាមេរិក និង​អឺរ៉ុប​ទេ​! » ក្មេងស្រី​រងគ្រោះ​ដែល ត្រូវ​ជនសង្ស័យ​ទាំង​២០​នាក់ រំលោភ​បូកបាន មកដល់​អង្គការ AFESIP នៅ​ភ្នំពេញ​ » វៀតណាម​ជម្រុញ​ការផលិត​ស្រូវ​សម្រាប់​ការនាំចេញ​អង្ករ​ឲ្យ​បាន​ចំនួន ៨​លាន​តោន » OCHCR ស្នើឱ្យ​ដោះលែង​កញ្ញា ឈឹម ស៊ីថរ ក្រោយ​តុលាការ​កំពូល​រក្សា​ទោស​២​ឆ្នាំ​ដដែល​ » វរសេនីយ៍ត្រី ផាត ផាន​ណូ ដែល​បាញ់បោះ​សេរី​បន្ទាប់ពី​ដេញចេញ​ពី​ក្របខ​ណ្ឌ័​ឡូ​វ ទៅ​តុលាការ​ » កូនដំរី​ញី​មួយ​ក្បាល ជាប់ផុង​ដាច់ទឹក​ក្នុង​រណ្ដៅ​ដី​មួយ​ត្រូវបាន​ជួយសង្គ្រោះ​! » សម្តេចនាយក​រដ្ឋមន្ត្រី​ផ្តល់​អនុសាសន៍​កាសែត​​កុំ​វិ​ន្និ​ច្ឆ​យ័​និង​ត្រូវ​ហ៊ាន​កែតម្រូវ​បើ​ខុស​ឆ្ក​ង​ » ទីផ្សារ​ស្វាយ​ខ្មែរ​គ្មាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ប្រជាពលរដ្ឋ​ខ្លះ​សម្រេច​លក់​ទោះ ជា​ឈ្មួញកណ្តាល​ទិញ​ក្នុងតម្លៃ​ទាប​ប៉ុណ្ណា ក៏ដោយ​ » រឿងកាំបូឌៀដែលីចង់ឲ្យលោកគុណញឹមចូលនិវត្តន៍នៅឆ្នាំ២០២៥ត្រូវវាយបកផ្ទួន!ៗ » បញ្ហាទីផ្សារស្វាយ​ខ្មែរ​គ្មាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ប្រជាពលរដ្ឋ​ខ្លះ​សម្រេច​លក់​ទោះ ជា​ឈ្មួញកណ្តាល​ទិញ​ក្នុងតម្លៃ​ទាប​ប៉ុណ្ណា ក៏ដោយ​ » មកដល់ពេលនេះ​វៀតណាម​មិនទាន់​រកបាន​ប្រធានាធិបតី​ថ្មី​​នៅឡើយ​? » ដូច​ការ​គិតទុក លោកជំទាវ​អ្នកឧកញ៉ា ម៉ៅ ចំណាន ជាប់​ជា​ប្រធាន​សមាគម​សិល្បករ​ខ្មែរ អាណត្តិ​ទី​៦ » នៅពេល​កូនស្រី​ធំ​ឆ្អឹង ខឹង​ឪពុកម្ដាយ​ស្ដីបន្ទោស​រឿង​លេង​ឆាត និង​មិន​ឲ្យ​ដើរលេង​ជាមួយ​មិត្តភក្ដិ វេច​បង្វិច​រត់ចោល​ផ្ទះ​បាត់​ » លោក​ស៊ុនចាន់ថុល​ថា​គម្រោង​ព្រែកជីក​ហ្វូណន​តេ​ជោ​សិក្សា​ដោយ​អ្នកជំនាញ​ជាតិ និង​អន្តរជាតិ​ចំនួន​៤២​រូប » កប៉ាល់​យោធា​វៀតណាម ១​គ្រឿង ចូល​ចត​នៅ​កំពង់ផែ​អន្តរជាតិ ក្រុងព្រះសីហនុ​ក្នុងពេល​កប៉ាល​យោធា​ចិន​ពីរ​គ្រឿង​នៅ​រាម​?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3024 នាក់

ម្សិលមិញ 3184 នាក់

សរុប 14177193 នាក់

ស្ថាបនិក​ឌី​ហ្វី​ត​កំពុងតែបន្ត​យុទ្ធសាស្ត្រ​ធ្វើ​ឲ្យ​សមរង្ស៊ី​ឯកោ​

​ភ្នំពេញ​៖​ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាធិបតី​តេ​ជោ​ហ៊ុនសែន​ត្រូវបាន​ចាត់ទុកជា​បិតា​សន្តិភាព​ស្រុក​ខ្មែរ​ដោយសារ​សម្តេច​បានធ្វើ​ឲ្យ​អង្គ​ការចាត់​នយោបាយ​និង​យោធា​ខ្មែរក្រហម​រលំរលាយ​ក្រោម​នយោបាយ​ឈ្នះ​!​ឈ្នះ​!​ដែល​ស្នូល​របស់​វា​គឺជា​យុទ្ធវិធី​DIFID​ឌី​ហ្វី​ត​(​បំបែក​ធ្វើ​ឲ្យ​ឯកោ​បញ្ចប់​ធ្វើ​សមាហរណកម្ម​និង​អភិ​វ​ឌ្ឈ​ន៍​។​ចាប់តាំងពី​ថ្ងៃទី​២៨​ធ្នូ​ឆ្នាំ​១៩៩៨​ដែលជា​ថ្ងៃ​បញ្ចប់​ការងារ​ដំណាក់កាល​ទី​១​វា​ក៏​ចូលដល់​ដំណាក់កាល​ទី​២​គឺ​ខែវិច្ឆិកា​ឆ្នាំ​២០១៧​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវបាន​រំលាយ​ប្រធាន​គណបក្ស​លោក​កឹម​សុខា​ត្រូវបាន​ចាប់​កាត់ទោស​ពីបទ​ក្បត់ជាតិ​។​ឯ​លោក​សមរង្ស៊ី​បាន​រត់ចោលស្រុក​និង​ជាប់​បណ្តឹង​រាប់សិប​។​តែ​វា​មិនទាន់​ចប់​ទេ​បន្ទាប់ពី​ទទួលជោគជ័យ​ក្នុងការ​រាំងខ្ទប់​ផែនការ​វិល​ចូល​ស្រុក​វិញ​របស់លោក​សមរង្ស៊ី​នា​ថ្ងៃទី​៩​វិច្ឆិកា​ឆ្នាំ​២០១៩​សម្តេច​តេ​ជោ​លោក​បានដាក់​ផែនការ​ធ្វើ​ឲ្យ​លោក​សមរង្ស៊ី​ឯកោ​តាមរយៈ​បរកាស​ស្វាគមន៍​ការវិលត្រឡប់​ចូល​ស្រុក​វិញ​បើ​អ្នកណា​ប្រកាស​ផ្តាច់ខ្លួន​ពី​សមរង្ស៊ី​។​a chea poch2 

​នៅ​យប់​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០២៤​សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​បានប្រកាស ទទួលយក​ការសុំ​អភ័យទោស​របស់លោក ជា ប៉ូច អតីត​តំណាងរាស្ត្រ​មណ្ឌល​ព្រៃវែង និង​កំពត នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​ស្មារតី​បង្រួបបង្រួម​ជាតិ ។​សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​បង្ហោះ​ក្នុង​ផេ​ក​ផ្លូវការ​យ៉ាង​ដូច្នេះ​ថា ៖ ជូន​លោក​ជា ប៉ូច​ខ្ញុំ​បានទទួល​រួចហើយ​នូវ​លិខិត​របស់លោក​។​​ក្នុង​ស្មារតី​បង្រួបបង្រួម​ជាតិ​ខ្ញុំ​សូម​ទទួលយក​ការសុំ​អភ័យទោស​របស់លោក​។​ខ្ញុំ​នឹង​ឲ្យ​មេធាវី​របស់ខ្ញុំ​ដក​ពាក្យបណ្តឹង​ចេញពី​តុលាការ​ដើម្បី​បញ្ចប់​រឿងក្តី​នេះ​ឲ្យ​បាន​ឆាប់​។​

​សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​លើកឡើងថា ៖ ខ្ញុំ​សូម​យក​ឱកាស​នេះ​បញ្ជាក់ថា​យើង​នឹង​ទទួលយក​ការសុំ​ទោស​ពី​មនុស្ស​ផ្សេងទៀត​ដែល​ទទួលកំហុស​និង​ប្រកាស​ផ្តាច់ខ្លួន​ចេញពី​ជន​ក្បត់ជាតិ​បី​ជំនាន់​នឹង​សូម​លើកលែងទោស​ឲ្យ​ពួកគេ​តែ​យើង​មិន​អត់ឱន​ឲ្យ​ជន​ណា​ឬ​ក្រុម​ណាក៏ដោយ​ដែល​បន្ត​ដើរ​តាម​ជន​ក្បត់ជាតិ​នេះ​ជាដាច់ខាត​។​​យើង​នឹង​បន្ត​ប្រើ​ផ្លូវច្បាប់​ដើម្បី​ចាត់ការ​លើ​ក្រុម​ណា​ឬ​បុគ្គល​ណា ដែល​ជេរប្រមាថ​មួលបង្កាច់​មកលើ​គណបក្ស​ឬ​មកលើ​ខ្ញុំ​តទៅទៀត​ដោយ​គ្មាន​ការលើកលែង​។​

​សម្តេច​តេ​ជោ​ថា ៖ យើង​មិនអាច​អត់ឱន​ឲ្យ​បានទេ​ចំពោះ​ជន​ណា​ឬ​ក្រុម​ណាក៏ដោយ​មិន​ថា​ខ្មែរ​ឬ​បរទេស​ដែល​ចង់​ដុត​ផ្ទះ​យើង​ដើម្បី​ចំអិន​ពងមាន់​របស់​អ្នក​បានឡើយ​។លោក​ជា ប៉ូច អតីត​តំណាងរាស្ត្រ​មណ្ឌល​ព្រៃវែង និង​កំពត នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០២៤​នេះ បានធ្វើ​លិខិត​សុំទោស សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ជាថ្មី​ម្តងទៀត ហើយ​ប្រកាស​ផ្តាច់ខ្លួន​ពី​ទណ្ឌិត សម រង្សី និង​គណបក្សប្រឆាំង​ផងដែរ​។​

​តាមរយៈ​លិខិត​មួយ​ស្នើ​ទៅកាន់​សម្តេច​តេ​ជោ ហ៊ុន សែន​, លោក ជា ប៉ូច បាន​លើកឡើងថា​៖ «​ខ្ញុំបាទ ជា ប៉ូច អតីត​តំណាងរាស្ត្រ​មណ្ឌល​ព្រៃវែង និង​កំពត ពិតជា​មានការ​សោកស្តាយ ដែល​បានធ្វើ​សកម្មភាព និង​ប្រើប្រាស់​ពាក្យពេចន៍​មួយចំនួន​កន្លងទៅ បានធ្វើអោយ​ប៉ះពាល់​ដល់ ដំណើរការ​អភិវឌ្ឍ សន្តិភាព ស្ថេរភាព និង​គោលនយោបាយ នានា​របស់​រាជរដ្ឋាភិបាល​កម្ពុជា ជាពិសេស​បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់ សម្តេច​តេ​ជោ​។ ខ្ញុំបាទ​សូម​អភ័យទោស​ចំពោះ​រាជរដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាពិសេស​ចំពោះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​» ។​

​លោក ជា ប៉ូច បាន​បន្តថា​៖ «​នៅក្នុង​ន័យ​នេះដែរ ខ្ញុំបាទ​សូម​ជម្រាបជូន សម្តេច​តេ​ជោ ឲ្យ​បាន​ជ្រាបថា ខ្ញុំបាទ​បានសម្រេច​ចិត្ត ផ្តាច់ខ្លួន​ពី​លោក សម រង្សី និង​ឈប់​ធ្វើ​សកម្មភាព​នយោបាយ​ជាមួយ​ក្រុម​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ព្រមទាំង​គណបក្ស​ភ្លើងទៀន និង​គណបក្ស​ដែលមាន​និន្នាការ​ប្រឆាំង ដោយសារ​អស់ជំនឿ​ទៅលើ​គោលនយោបាយ​បរទេស​និយម ការ​មួលបង្កាច់ ការជេរប្រមាទ ការ​លាប​ពណ៌ ការបំបែកបំបាក់ ដែល​មិនអាច​ឈានទៅរក​ការបង្រួបបង្រួម និង​ផ្សះផ្សារ​ជាតិ​បាន​»​។​​លោក​បាន​គោរព​ស្នើសុំ សម្តេច​តេ​ជោ មេត្តា​អធ្យាស្រ័យ និង​សុំឱ្យ​តុលាការ លើកលែង​ការចោទប្រកាន់ ដល់​រូបលោក ចំពោះ​ទង្វើ​ដែល​ដែល​លោក បាន​ប្រព្រឹត្ត​ខុស​ក្នុង​រយៈពេល កន្លងទៅ និង​សូម​ផ្តល់ឱកាស​ឲ្យ​រូបលោក បាន​ធ្វើជា​ប្រជាពលរដ្ឋ​ល្អ រស់នៅ​ក្រោម​ដំបូល​សន្តិភាព ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ​ផងដែរ​។​

​សូមបញ្ជាក់ថា នាពេល​កន្លងទៅ មានការ​បែកធ្លាយ​សំឡេង លោក ជា ប៉ូច ដែល​បានបង្ហាញ​ពូ​ប្តេជ្ញាចិត្ត​ផ្តួលរំលំ សម្តេច​តេ​ជោ ហ៊ុន សែន​។​ កាលពី​ខែឧសភា ឆ្នាំ​២០២៣ លោក ជា ប៉ូច ក៏បាន​ផ្ញើលិខិត​ដើម្បី​សុំទោស​សម្ដេច​តេ​ជោ​ម្តង​រួចទៅហើយ តែ​ត្រូវបាន​សម្ដេច​បដិសេធ​មិន​ទទួលយក​ឡើយ​។​មុន​ករណី​យ៍​លោក​ជា​ប៉ូច​នេះដែរ​សម្តេច​ធិបតី​ហ៊ុន​ម៉ា​ណែ​ត​ក៏បាន​ប្រកាស​ស្វាគមន៍​លោក​គង់​សុភា​អតីត​តំណាងរាស្ត្រ​គណបក្ស​ស​ង្គ្រ​ជាតិ​ដែល​រង​ការវាយដំ​ជាមួយ​លោក​ញ៉យ​ចំរើន​នៅក្បែ​រដ្ឋសភា​ផងដែរ​ដែល​បាន​ផ្ញើលិខិត​សុំទោស​និង​សុំចូល​ស្រុក​ផងដែរ​។​

លោក​គង់​សុភា​ជា​កូនប្រុស​លោក​គង់​គាំ​អតីត​ប្រធានស្តីទី​គណបក្ស​ភ្លើងទាន​ដែល​សម្រេចចិត្ត​ចាកចេញ​ពី​ឆាក់នយោបាយ​ដោយសារ​រង​ការ​រឹបអូស​ដី​ផ្ទះសម្បែង​ដែល​លោក​នៅ​ជាង​៣០​ឆ្នាំ​មកហើយ​។​ក្រៅពី​លោក​គង​សុភា​កាលពី​ថ្ងៃទី​១៧​មេសា​លោក មុំ អស្សនី​ដែល​រត់ចោលស្រុក​នៅ​បរិហាកេរ្តិ៍​ពី​ប្រទេស​ណូ​វែ​ល​ហ្ស​ឡង់​ជា និង​ភរិយា ក៏​បានចេញ​វីដេអូ​គោរព​ថ្លែងអំណរគុណ ចំពោះ​សម្តេច​តេ​ជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បាន​អភ័យទោស និង​ស្វាគមន៍​ដល់​ក្រុមគ្រួសារ​របស់ខ្លួន អាច​មកលេង​ស្រុកកំណើត ដោយ​ក្តី​រីករាយ​។​​ជាមួយគ្នានេះ លោក មុំ អស្សនី និង​ភរិយា ក៏បាន​បញ្ជាក់​ពី​ការប្តេជ្ញាចិត្ត ចូលរួម​បម្រើ​ជាតិ​មាតុភូមិ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​ដឹកនាំ​ដោយ​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ផងដែរ​។​ជាមួយគ្នានេះ លោក មុំ អស្សនី សង្ឃឹមថា សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នឹង​អភ័យទោស​ដល់​រូបលោក ចំពោះ​កំ​ហុង​ឆ្គង​នាពេល​កន្លងមក​។​

​តាមរយៈ​សារ​នៅក្នុង​តេ​ឡេ​ក្រាម​ចេញ​ថ្ងៃទី​១៧ ខែមេសា​នេះ សម្តេច​ហ៊ុន សែន​បាន​ថ្លែងថា លោក​យល់​ពី​មូល​ហេតុដែល​នៅ​ពីក្រោយ​ការវាយប្រហារ​លើ​ក្រុមគ្រួសារ​របស់លោក​ពី​សំណាក់​លោក មុំ អា​ហ្សា​នី​នាពេល​កន្លងមក​។ អតីត​នាយករដ្ឋមន្ត្រី​កម្ពុជា​៦អាណត្តិ​បាន​បញ្ជាក់ថា តាំងពីដើម​មក លោក មុំ អា​ហ្សា​នី​ដែលជា​អតីតមន្ត្រី​យោធា​លំហ​សមុទ្រ​មិនដែល​មានទំនាស់​អ្វី​ទាល់តែសោះ​ជាមួយ​ក្រុមគ្រួសារ​របស់​លោក និង​ថា លោក មុំ អា​ហ្សា​នី​ក៏​គ្មាន​សាលដីកា​ដែល​ត្រូវអនុវត្ត​ទោស​ដែរ​។​

​តែ​សម្តេច​តេ​ជោ ហ៊ុន សែន ចោទថា រាល់​ការ វាយប្រហារ​របស់លោក មុំ អា​ហ្សា​នី​លើ​ត្រកូល ហ៊ុន គឺ រៀបចំ​ដោយ​លោក សម រង្ស៊ី​ដែល​លោក​ហ៊ុន សែន​ហៅ​ជា​ជន​ក្បត់ជាតិ ៣​ជំនាន់​។ នៅក្នុង​សារ​សុំទោស​របស់ លោក មុំ អា​ហ្សា​នី​ដែល​ថត​ចំនួន​២​ឃ្លី​ប​ក៏បាន ចោទ​លោក អេង ឆៃអ៊ាង និង​លោក​ឡុង រី​ដែលជា​មនុស្ស​ស្និទ​នឹង​លោក សម រង្ស៊ី​ថា​ជា​អ្នករៀបចំ​ឆាក​ឲ្យ​រូបលោក​ធ្វើជា​វាគ្មិន​ប្រចាំ​នៅ ឌឺ ខាម​បូ​ឌា ដេលី​ដើម្បី​វាយប្រហារ​លោក ហ៊ុន សែន​។​

​មិនទាន់​ឃើញ​មានប្រតិកម្ម​ពី​លោក សម រង្ស៊ី និង​មន្ត្រី​ស្និទ​របស់លោក​មួយចំនួន​ដែល​ត្រូវបាន​លោក មុំ អា​ហ្សា​នី​ចោទប្រកាន់​នៅឡើយ​ទេ​។​សូម​រំឭកថា លោក មុំ អា​ហ្សា​នី​បានធ្វើ​ឲ្យ​គេ​ចាប់ អារម្មណ៍​កាលពី​អំឡុង​ឆ្នាំ​២០២៣ ខណៈ​លោក​តែងតែ​ចូលរួម​ជា​វាគ្មិន​នៅក្នុង​កម្មវិធី Idea Talk របស់​សារព័ត៌មាន​ឌឺ ខាម​បូ​ឌា ដេលី​របស់លោក តាំង សារ​ដា ដែលមាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក​។​

​នៅពេល​ចូលរួម​កម្មវិធី Idea Talk ដំបូងៗ អតីតមន្ត្រី​យោធា​លំហ​សមុទ្រ​រូបនេះ​បាន​អះអាងថា លោក​ជា​ជនរងគ្រោះ​ម្នាក់​ដែល​បានគេច​ផុតពី​ប៉ុនប៉ង​សម្លាប់​បំបិទមាត់​ពី​សំណាក់​អ្នកមានអំណាច​នៅ​កម្ពុជា​។ បន្ទាប់មក​លោក និង​ក្រុមគ្រួសារ​ទទួលបាន​សិទ្ធិ​ជ្រកកោន​នៅ​ប្រទេស​ញ៉ូ​វ​ហ្សឺ​លែ​ន​។ ក៏ប៉ុន្តែ នៅពេលដែល​លោក មុំ អា​ហ្សា​នី បង្កើន​ការវាយប្រហារ​មិន​សំចៃមាត់​ទៅលើ​ក្រុមគ្រួសារ​ត្រកូល​ហ៊ុន ស្រាប់តែ​សារព័ត៌មាន Fresh News បាន​ផ្សាយ​វីដេអូ​មួយ​ដែលថា មុំ អា​ហ្សា​នី គឺជា​ជន​ឆបោក​ប្រាក់ និង​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​កន្លងមក​។​ចំណែក​វីដេអូ​មួយទៀត​របស់ Fresh News ផ្សាយ​នៅ​ថ្ងៃទី​០៨ ខែមិថុនា ឆ្នាំ​២០២៣ បានបង្ហាញ​លោក មុំ អស្សនី​ដែល​បាន​និយាយ​សុំ​ការលើកលែងទោស​ពី​លោក​ហ៊ុន ម៉ា​ណែ​ត និង លោក ហ៊ុន សែន ហើយ​ស្នើសុំ​ធ្វើជា​បណ្តាញ​របស់លោក ហ៊ុន ម៉ា​ណែ​ត​ដើម្បី​បង្កប់ខ្លួន​នៅក្នុង​គណបក្សប្រឆាំង​។​

​ដូចគ្នានេះដែរ​លោក ញឹម គឹម​ញ៉ុ​ល អតីតមន្ត្រី​ជា​ន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​កាលពីពេល​ថ្មីៗ​នេះ បានដាក់​លិខិត​មួយ​ស្នើសុំ​សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ចូលរួម​ជីវភាព​នយោបាយ ជាមួយ​គណ​កប្ស​ប្រជាជន​កម្ពុជា​។​លោក ញឹម គឹម​ញ៉ុ​ល បាន​មានប្រសាសន៍ថា លោក បាន​មើលឃើញ​យ៉ាងច្បាស់​អំពី​គោលនយោបាយ និង​ការដឹកនាំ​ប្រទេស​ដ៏​ត្រឹមត្រូវ​របស់​សម្តេច​តេ​ជោ​កន្លងមក ដែល​ធ្វើឱ្យ​ប្រទេសជាតិ ទទួលបាន​នូវ​សុខសន្តិភាព ប្រជាជនមាន​ជីវភាព​រស់នៅក្នុង​ភាព សុខដុមរមនា និង​ប្រទេសជាតិ ទទួលបាន​នូវ​ការអភិវឌ្ឍន៍​លើ​គ្រប់​វិស័យ ដូចជា​៖ ហេ​ត្ថា​រចនាសម្ព័ន្ធ​នានា​បាន គ្រប់​ដណ្តប់​លើ​ផ្ទៃ​ប្រទេស​។ ជាងនេះទៅទៀត ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ប្រទេស​កម្ពុជា​បាន​កែប្រែ មុខមាត់​ថ្មី មានកេរ្តិ៍ឈ្មោះ​ល្បី​សាយ​រន្ទឺ​នៅក្នុង​តំបន់ និង​នៅលើ​ពិភពលោក តាមរយៈ​ការប្រកួត​កីឡា​ស៊ី​ហ្គេម និង អាស៊ាន​ប៉ា​រ៉ា ហ្គេម ឆ្នាំ​២០២៣ ដែល​ប្រទេស​កម្ពុជា​យើង ធ្វើជា​ម្ចាស់ផ្ទះ​។ លោក​ញឺ​ម​គឹម​ញុ​ល​មុន​រត់​ចូល​គណបក្ស​សមរង្ស៊ី​ក្រោយមក​គណបក្ស​សង្គ្រោះ​ជាតិ​គឺជា​ឧ​ត្ត​ម​សេនីយ៍​នគរបាលជាតិ​មាន​ឋានៈ​ជា​អនុប្រធាន​គរ​បាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ​។​a chea poch a chea poch1 a chea poch3 a chea pocha a nhim kim nhol a nhim kim nhol1