» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8829 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699000 នាក់

ក្រសួង​ការងារ ចុះ​កិច្ចព្រមព្រៀង​ជាមួយ​អង្គភាព​អភិវឌ្ឍន៍​ធនធានមនុស្ស​កូរ៉េ ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ និង​ប្រសិទ្ធភាព​នៃ​ការបញ្ជូន​ពលករ​

​ភ្នំពេញ​៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ថ្លែង​បញ្ជាក់ប្រាប់ លោក លី វ៉ូ​យ៉ុង (Lee Woo Young) ប្រធាន​អង្គភាព​អភិវឌ្ឍន៍​ធនធានមនុស្ស នៃ​ក្រសួង​មុខរបរ និង​ការងារ​នៃ​សាធារណរដ្ឋ​កូរ៉េ (HRDK) នៅក្នុង​ជំនួប​ពិភាក្សា​ការងារ នា​ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​២០២៤​នេះ​ថា សាធារណរដ្ឋ​កូរ៉េ គឺជា​ទីផ្សារការងារ​ដ៏​ល្អ​មួយ​សម្រាប់​ពលករ​កម្ពុ​ជា​ដោយ​អាច​ទៅធ្វើ​ការងារ​លើ​វិស័យ​សំខាន់ៗ​ជាច្រើន​នៅ​ទីនោះ ហើយនឹង​ក្លាយជា​កម្លាំង​ពលកម្ម​ជំនាញ​ពេល​វិល​ត្រលប់មក​ប្រទេស​កម្ពុជា​វិញ​ទៀតផង​។a labor korea

លោក​រដ្ឋមន្ត្រី​បញ្ជាក់ថា​លោក ជឿជាក់ថា​តាមរយៈ​កិច្ចសហប្រតិបត្តិការ​រ​វាង​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ជាមួយ​អង្គភាព​អភិវឌ្ឍន៍​ធនធានមនុស្ស​នៃ​ក្រសួង​មុខរបរ និង​ការងារ​នៃ​សាធារណរដ្ឋ​កូរ៉េ នឹងមិន​ត្រឹមតែ​ផ្តោតលើ​ការជ្រើសរើស​ពលករ​ក​ម្ពុ​ជា​ទៅធ្វើ​ការងារ​នៅ​ប្រទេស​កូរ៉េ​ប៉ុណ្ណោះ​ទេ តែ​ក៏​នឹង​ជួយ​លើ​ការពង្រឹង​ជំនាញ​ការងារ​ដល់​ពល​ករ​កម្ពុជា​ផងដែរ​។ ក្នុងន័យនេះ លោក​រដ្ឋមន្ត្រី បានបង្ហាញ​ពី​ចក្ខុវិស័យ​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា ដែល​ចង់​ពង្រីក​ការបញ្ជូន​ពលករ​ក្រោម​ប្រព័ន្ធ​អនុញ្ញាត​មុខរបរ (EPS) និង​ការពង្រីក​ទីផ្សា​ការងារ​តាម​ប្រភេទ​ទិដ្ឋាការ E-7 ដែលជា​ការបញ្ជូន​ពល​ករ​ជំនាញ ខណៈ​កម្ពុ​ជាមាន​គោលបំណង​ចង់​ឲ្យ​ពលករ​កម្ពុ​ជាមាន​ជំនាញ​ច្បាស់លាស់ ពេល​ត្រលប់មក​មាតុប្រទេស​វិញ ដើម្បី​បំពេញតម្រូវការ​វិស័យ​ការងារ​ជំនាញ​នៅ​កម្ពុជា​។

​លោក​រដ្ឋមន្ត្រី ក៏បាន​បញ្ជាក់ដែរថា ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នឹងដាក់​បញ្ចូល​កម្មវិធី​សិក្សា​ភាសា​កូរ៉េ នៅតាម​វិទ្យាស្ថាន​បណ្តុះបណ្តាល​បច្ចេក​ទេស និង​វិជ្ជាជីវៈ ដែលជា​ឳ​កាស​ដ៏​ល្អ​សម្រាប់ សិស្ស និស្សិត​កំពុង​សិក្សា​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ ដែលមាន​បំណង​ចេញទៅ​ធ្វើការ​ងារ​នៅ​សាធារណរដ្ឋ​កូរ៉េ ក្រោយ​បញ្ចប់​ការសិក្សា​ជំនាញ​តែម្តង​។​លោក លី វ៉ូ​យ៉ុង​លោក លី វ៉ូ​យ៉ុង (Lee Woo Young) ប្រធាន​អង្គភាព​អភិវឌ្ឍន៍​ធនធានមនុស្ស នៃ​ក្រសួង​មុខរបរ និង​ការងារ​នៃ​សាធារណរដ្ឋ​កូរ៉េ (HRDK) បាន​ប្តេជ្ញា​ថា​នឹង​បន្ត​គាំទ្រ​យកចិត្តទុកដាក់​លើ​ការពង្រឹង​ជំនាញ​របស់​ពលករ​ក​ម្ពុ​ជា​នៅក្នុង​ប្រទេស​កូរ៉េ ក៏ដូចជា​ការប្រឹងប្រែង​លើ​កិច្ចការ​ជ្រើសរើស​ពលក​រ​កម្ពុជា​ទៅធ្វើ​ការងារ​នៅ​ប្រទេស​កូរ៉េ ឲ្យ​បាន​កាន់តែច្រើន​ថែមទៀត​។ តាមរយៈ​ការចុះ​ទស្សនកិច្ច​ផ្ទាល់​នៅក្នុង​ប្រទេស​កូរ៉េ លោក លី វ៉ូ​យ៉ុង បាន​មើលឃើញថា មាន​ពលករ​កម្ពុជា​កំពុងធ្វើការ​ងារ​លើ​ជំនាញ​សំខាន់​ជាច្រើន ជាក់ស្តែង​លើ​ការងារ​ផលិត​នាវា ដែល​ពលករ​កម្ពុ​ជាទ​ទួលបាន​ការបណ្តុះបណ្តាល​ជំនាញ​បាន​យ៉ាង​ល្អ​។

​លោក លី វ៉ូ​យ៉ុង ក៏បាន​កោតសរសើរ ចំពោះ​លោក​រដ្ឋមន្ត្រី​ដែលជា​បុគ្គល​សំខាន់​ម្នាក់​ក្នុង​ការជួយជ្រោមជ្រែង​កិច្ចសហប្រតិបត្តិការ​ក្រោម​ប្រព័ន្ធ​អនុញ្ញាត​មុខរបរ (EPS) តាំងពី​ឆ្នាំ​២០០៦​មក ឱ្យ​ទទួលបាន​ជោគជ័យ​ជា​បន្តបន្ទាប់ ក៏ដូចជា​មន្ត្រី​នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ដែល​បាន​សហការ​លើ​ការបញ្ជូន​ពលករ​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ ទាន់ពេលវេលា និង​មាន​ប្រសិទ្ធភាព​។​​បន្ទាប់ពីកិច្ចពិភាក្សា​ទ្វេភាគី ដែល​ធ្វើឡើង​នៅ​ទីស្តីការក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ភាគី​កម្ពុជា តំណាង​ដោយ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង លោក លី វ៉ូ​យ៉ុង ប្រធាន​អង្គភាព​អភិវឌ្ឍន៍​ធនធានមនុស្ស​នៃ​សាធារណរដ្ឋ​កូរ៉េ បាន​ចុះហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀម​ស្តីពី​ការបញ្ជូន​ពលក​ក្រោម​ប្រព័ន្ធ​អនុញ្ញាត​មុខរបរ (EPS)៕a labor korea1  


​