» រដ្ឋាភិបាល​ថៃ​អនុ​ម័​ត្ត​គម្រោង​បោះឆ្នោត​ព្រឺទ្ធសភា​ជា​លើកដំបូង​ចាប់តាំងពី​រដ្ឋប្រហារ​ » ស្ថាបនិក​ឌី​ហ្វី​ត​កំពុងតែបន្ត​យុទ្ធសាស្ត្រ​ធ្វើ​ឲ្យ​សមរង្ស៊ី​ឯកោ​ » សម្តេច​តេ​ជោ​៖​តើ​សា​ពូ​មីដាដា​ឆ្កួត​ឬក៏​ឡប់​ឬ​ចង់​អួត​អ្នកដទៃ​? » ហ្វូង​ដំរីព្រៃ​បង្ហាញខ្លួន នៅ​ខេត្តមណ្ឌលគិរី បានសម្លាប់​ស្ដ្រី​ម្នាក់ ព្រោះ​ព្យាយាម​ការពារ​មិត្ត​របស់​វា​មួយ​ក្បាល ដែល​កំពុង​ឈឺ​ » សម្ដែង​ក្បាច់គុន​សាវ​លី​ញ និង​គុន​ល្បុក្កតោ នៅ​អង្គរ​អបអរ​ទិវា​ប្រជាជន​កម្ពុជា​ចិន​ » ចិន​ជំរុញ​ឱ្យ​ក្រុម​ប្រទេស G៧ បញ្ចប់​ការជ្រៀតជ្រែក​មកលើ​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន​ក្នុងពេល​អាមេរិក​ពង្រីក​កម្លាំង​នៅ​ហ្វីលីពីន​ផងដែរ » អភិបាលខេត្ត​ព្រះសីហនុ ស្នើឱ្យ​កងទ័ព​ការពារ​នៅ​កោះ​ពូ​លូ​វ៉ៃ បង្កើន​ការការពារ​បូរណភាព​ទឹកដី » គ្រាន់តែ​ប្រកាស​ចែក​ដី​ត្រូវ​ចាប់ខ្លួន​ចុះ​អ្នក​ឆបោក​លុយ​ពលរដ្ឋ​រាប់លាន​ដុល្លារ​ម៉េច​មិន​ចាប់​ផង​? » គោលបំណង​និង​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​ប្រមុខ​ការទូត​ចិន​នៅ​កម្ពុជា​ » គ្រូពេទ្យ​ជួយ​សម្រាល​ទារិកា​ប៉ា​ឡេ​ស្ទី​ន​ម្នាក់​ចេញពី​ផ្ទៃ​ម្តាយ​ដែល​ស្លាប់​ដោយ​ការវាយប្រហារ​ពី​អ៊ីស្រាអែល​ » បណ្តេញ​វៀតណាម​និង​ចិន​រាប់រយ​នាក់​ទៅ​ស្រុក​វិញ​ពាក់ព័ន្ធ​បទល្មើស​ឆបោក​តាម​ប្រព​ន្ធ័​អន​ឡាញដោយមិនកាត់ទោស? » ញាក់សាច់​!​បង្ក្រាប គ្រឿងញៀន​បាន​ជាង​១០០​គីឡូក្រាម និង​អាវុធ​១​ដើម​! » មនុស្ស​៤​នាក់​បាន​បាត់​បង់ជីវិត និង​មនុស្ស​២​នាក់​ទៀត ត្រូវ​រងរបួស​ធ្ងន់​ពេល ដើរ​រើស​ជ័រ កាច់​ផ្ដៅ​ក្នុងព្រៃ » ក្រសួង​ការងារ ចុះ​កិច្ចព្រមព្រៀង​ជាមួយ​អង្គភាព​អភិវឌ្ឍន៍​ធនធានមនុស្ស​កូរ៉េ ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ និង​ប្រសិទ្ធភាព​នៃ​ការបញ្ជូន​ពលករ​ » ជញ្ជីង​ថ្លឹង​រថយន្ត​នៅ​ផ្លូវជាតិ​លេខ ៤​ក្នុងស្រុក​អង្គស្នួល​ក្លាយជា​កន្លែង​ថ្លឹង​លុយ​របស់លោក​ប្រធាន​ស្ថានីយ៍​!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7868 នាក់

ម្សិលមិញ 5020 នាក់

សរុប 14123315 នាក់

អតីត​ទូត​ខ្មែរ​នៅ​កូរ៉េ​លោក​ឡុង​ឌី​ម៉​ង់​ត្រូវបានតែងតាំងជា​អភិបាលរង​ខេត្ត​ព្រះសីហនុ​

​ភ្នំពេញ​៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានចេញ​អនុក្រឹត្យ​តែងតាំង លោក ឡុង ឌី​ម៉​ង់ ជា​អភិបាលរង​ខេត្ត​ព្រះសីហនុ​។ នេះ​បើតាម​អនុក្រឹត្យ​ដែល​បណ្តាញ​ព័ត៌មាន ទទួលបាន​នៅ​ថ្ងៃទី​០៤ ខែតុលា ឆ្នាំ​២០២១​នេះ​។​a long dimang 

សូមបញ្ជាក់ថា​៖​លោក ឡុង ឌី​ម៉​ង់ គឺជា​កូនច្បង​នៃ​កូន​ពីរ​នាក់​របស់លោក ឡុង វិ​សា​លោ រដ្ឋលេខាធិការ​ក្រសួងការបរទេស និង​ជា​កូនប្រសារ​របស់លោក ញឹម វណ្ណដា​អតីត អនុប្រធាន​អាជ្ញាធរ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​។​លោក​ឡុង​វិ​សា​លោ គឺជា​បញ្ញវន្ត​ម្នាក់ដែល​បាន​វិល​ត្រឡប់មក​ប្រទេស​កម្ពុជា​វិញ ក្រោយពេល​ខ្មែរក្រហម​ដណ្តើមបាន​អំណាច​នៅ​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​១៩៧៥​។

ពេល មកដល់​ប្រទេស​កម្ពុជា​ដំបូង ខ្មែរក្រហម​ដាក់​ឲ្យ​លោក​ឡុង​វិ​សា​លោ​នៅ​មណ្ឌល​អប់រំ​កែប្រែ​នៅ​សាលា​តិច​ណូ និង​ឲ្យ​គូរផែនទី​រដ្ឋបាល​ប្រទេស​កម្ពុជា ដែលមាន​បែងចែក​ជា​ភូមិភាគ និង​តំបន់ ព្រោះ​លោក​ជា​បញ្ញវន្ត តែ​ម្នាក់​គត់​មាន​ជំនាញ​ខាង​ប្រព័ន្ធ​ព័ត៌មាន​ភូមិសាស្ត្រ (GIS)​។ ក្រោយមក​លោក ឡុង វិ​សា​លោ ត្រូវ​ខ្មែរក្រហម​បញ្ជូនទៅ​គុក​បឹងត្របែក​។​លោក​ឡុង​វិ​សា​លោមានតួនាទីជា​ឧបការីរដ្ឋមន្ត្រី​ក្រសួងការបរទេស​តាំងពី​ជំនាន់​សម្តេច​ហ៊ុនសែន​នៅ​ជា​រដ្ឋមន្ត្រី​។​

​លោក ឡុង ឌី​ម៉​ង់​បាន​ឲ្យ​កាសែត​ដឹងថា​លោក បានចាប់កំណើត​នៅ​ទីក្រុង​ភ្នំពេញ​ក្តី លោក​បានចាប់ផ្តើម​ការ​សិក្សា​បឋមសិក្សា​រយៈពេល​ពីរ​ឆ្នាំ​នៅ​ទីក្រុង​ឡា​ហាវ៉ាន (Havana) ប្រទេស​គុយបា ពេល​ឪពុក​របស់លោក​គឺ​លោក ឡុង វិ​សា​លោ ធ្វើជា​ឯកអគ្គរដ្ឋទូត​ប្រចាំ​នៅ​ប្រទេស​កុ​ម្មុយ​និ​ស្ត​នេះ រយៈពេល​៥​ឆ្នាំ ពី​ឆ្នាំ​១៩៨២​ដល់​ឆ្នាំ​១៩៨៧ នៅ​សម័យ​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា ជំនាន់​កុ​ម្មុយ​និ​ស្ត​។​

​លោក ឡុង ឌី​ម៉​ង់ បានមក​បន្ត​ការសិក្សា​នៅ​ប្រទេស​កម្ពុជា​រហូត​ចប់​ថ្នាក់​វិទ្យាល័យ មុនពេល​លោក​ទៅ​បន្ត​ការសិក្សា​នៅ​ប្រទេស​បារាំង នៅ​ឆ្នាំ​១៩៩៧ រយៈពេល​៧​ឆ្នាំ​។ លោក ឡុង ឌី​ម៉​ង់ ទទួលបាន​បរិញ្ញាប័ត្រ​ពី​សាកលវិទ្យាល័យ Paris Dauphine University ហើយ​លោក​បាន​បន្ត​ការសិក្សា​យក​អនុ​បណ្ឌិត្យ​នៅ​សាលា Ecole des Hautes 'Etudes Internationale​។​លោក​ឌី​ម៉​ង់​បានបញ្ចប់​ការសិក្សា​នៅ​ប្រទេស​បារាំង​នៅ​ឆ្នាំ​២០០៤ លោក ឡុង ឌី​ម៉​ង់ បានចាប់ផ្តើម​ការងារ​ជា​ជំនួយការ​របស់លោក កែប ជុតិមា អតីត​អភិបាល​រាជធានី​ភ្នំពេញ នៅ​ឆ្នាំ​២០០៥​បន្ទាប់មក​លោក​ក្លាយជា​អ្នកនាំពាក្យ និង​ជា​អនុប្រធាន​ផ្នែក​រដ្ឋបាល​នៅ​សាលាក្រុង​ភ្នំពេញ​។​

​លោក​ឡុង​ឌី​ម៉​ង់​ត្រូវបានតែងតាំង​ជា​ឯកអគ្គរាជទូត​ខ្មែរ​ប្រចាំ​សាធារណៈរដ្ឋ​កូរ៉េ​ក្រោយ​ពេលដែល​លោកឪពុក​លោក​បញ្ចប់​តួនាទី​ពី​រដ្ឋលេខាធិការ​ក្រសួង​ការបទេស​បន្ទាប់ពី​លោក​ប្រាក់​សុខុន​ឡើងជា​រដ្ឋមន្ត្រី​។​a long dymang