» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8454 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698625 នាក់

ឯកអគ្គរដ្ឋទូត​អាមេរិក​ចប់​អាណត្តិ លោក វីល្លៀម ហៃ​ដ៍ (William Heidt)​ប្រកាសថា​ស្គាល់​លោក​កឹម​សុខា​២០​ឆ្នា​ហើយ​


​ភ្នំពេញ​៖​ឯកអគ្គរដ្ឋទូត​អាមេរិក​ចប់​អាណត្តិ លោក វីល្លៀម ហៃ​ដ៍ (William Heidt) ចង់ឃើញ​រាជរ​ដ្ឋា​ភិ​បាល​សម្តេច ហ៊ុន សែន ផ្សះផ្សា​ជាមួយ​គណបក្សប្រឆាំង ដើម្បី​ប្រយោជន៍ និង កេរ្តិ៍ឈ្មោះ​កម្ពុជា​។

លោក វីល្លៀម ហៃ​ដ៍ (William Heidt) បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី កាលពី​ថ្ងៃទី ២៦ ខែ វិច្ឆិកា ថា​ទាំង​រដ្ឋាភិបាល និង ស្ថាប័ន​រដ្ឋសភា​អាមេរិក សុទ្ធតែ​បានបញ្ជាក់​ជំហរ​ច្បាស់លាស់​របស់ខ្លួន រួចហើយ ថា​ចំណាត់ការ មកលើ​សំឡេង​ប្រឆាំង គឺ​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងដំណំ ដល់​មុខមាត់​របស់​កម្ពុជា លើ​ឆាក​ជាតិ និង អន្តរជាតិ​។​a americ 

​លោក វីល្លៀម ហៃ​ដ៍ (William Heidt) នៅតែ​ចាត់ទុកថា ការចាប់ខ្លួន​ប្រធាន​គណបក្សប្រឆាំង​លោក កឹម សុខា គឺជា​រឿង​មិន​ត្រឹមត្រូវ​ទាល់តែសោះ <<​ខ្ញុំ​ស្គាល់​ឯកឧត្តម កឹម សុខា ម្ភៃ​ឆ្នាំ​ហើយ​! ខ្ញុំ​មិន​អះអាងថា ខ្ញុំ​ស្គាល់​លោក កឹម សុខា ច្បាស់​ខ្លាំង​នោះទេ​។ ប៉ុន្តែ ខ្ញុំ​ស្គាល់​គាត់ តាំងពី​ទសវត្ស​ន៍ ៩០ កាល​ខ្ញុំ​ធ្វើជា​មន្ត្រី​ផ្នែក​សេដ្ឋកិច្ច នៅ​កម្ពុជា​។ កាលណោះ​ខ្ញុំ​មិន​ប្រឡូក​នឹង​រឿង​នយោបាយ​ច្រើន​ទេ​។ តែ​ស្គាល់​គាត់​តាំងពី​ពេលនោះ​មក​។ ខ្លួន​ខ្ញុំ​ផ្ទាល់ ពិតជា​នៅតែ​យល់ថា លោក កឹម សុខា ទទួលរង​នូវ​អំពើ​អយុត្តិធម៌​បំផុត​។ ខ្ញុំ​ហ៊ាន​និយាយ​ដូច្នេះ​។ ខ្ញុំ​នឹង​នៅតែ​និយាយ​ដូច្នេះ​។

ហើយ​ខ្ញុំ​សង្ឃឹម​យ៉ាង​មុតមាំ ថា​រដ្ឋាភិបាល នឹង​អាច​រក​ច្រក​ដំណោះស្រាយ​មួយ ដើម្បី​ធ្វើយ៉ាងណា​អនុញ្ញាត​ឲ្យ​គណបក្សប្រឆាំង​ពិតប្រាកដ មាន​វត្តមាន​ឡើងវិញ​នៅ​កម្ពុជា​។ ខ្ញុំ​បាន​លើក​ចំណុច​នេះ ទៅ​ជម្រាប​រដ្ឋមន្ត្រី​មួយចំនួន ដែល​ខ្ញុំ​បាន​ជួប​រួចហើយ​ដែរ​។ ខ្ញុំ​ជម្រាប​មន្ត្រី​ទាំងនោះ​ថា បញ្ហា​ធ្វើទុក្ខបុកម្នេញ​លើ​សំឡេង​ប្រឆាំង​នេះ ធ្វើ​ឲ្យ​ប៉ះពាល់​មុខមាត់​កម្ពុជា​ខ្លាំង​លើស​អ្វីៗ​ទាំងអស់​។ ដូច្នេះ ខ្ញុំ​ចង់ឃើញ ដំណោះស្រាយ​មួយ ដើម្បី​ឲ្យ​មានការ​ផ្សះផ្សា​គ្នា​ជាមួយ​គណបក្សប្រឆាំង ដើម្បី​ឲ្យ​បក្សប្រឆាំង​អាច​បើក​ដំណើរការ ដោយ​ពេញលេញ​។ បើ​ធ្វើបាន នោះ​នឹង​បាន​ប្រយោជន៍​យ៉ាងច្រើន​សម្រាប់​កម្ពុជា និង កេរ្តិ៍ឈ្មោះ​របស់​ប្រទេស​នេះ​”​។​

​សារ​របស់​ឯកអគ្គរ​ដ្ឋ​ទូត​អាមេរិក​ប្រចាំ​កម្ពុជា​នេះ ធ្វើឡើង​ស្រប​ពេលដែល​សហគមន៍​អន្តរជាតិ ជាពិសេស​សហភាព​អឺរ៉ុប កំពុង​ចាត់​នីតិ​វិធីដក​ការអនុគ្រោះ​ពន្ធ ពី​កម្ពុជា ប្រសិនបើ​រាជរដ្ឋាភិបាល​សម្តេច​ហ៊ុន សែន មិន​ព្រម​ផ្តល់​នីតិសម្បទា​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ មានដំណើរ​ការឡើង​វិញ​។​a americ1 a americ3 

​