» សម្តេចតេជោ ហ៊ុន សែន នឹងបន្តជួយរដ្ឋាភិបាលលើការផលិតសម្ភារៈដទៃទៀត ដែលទាក់ទងនឹងវិស័យសន្តិសុខ និងការពារជាតិ » នាយករដ្ឋមន្ត្រីចេញអនុក្រឹត្យបង្កើតអាជ្ញាធរគ្រប់គ្រងអគ្គលេខាធិការដ្ឋានតាមបណ្តាស្ថាបន៍ក្រសួងប្រគល់ឲ្យលោកហ៊ុនម៉ានីគ្រប់គ្រង! » កិច្ចប្រជុំបច្ចេកទេសលើកទី៤២ នៃអាយស៊ីស៊ី-អង្គរ/សំបូរព្រៃគុកនៅសៀមរាបបានជំនួយមួយចំនួន! » សម្តេចតេជោ ហ៊ុន សែន ប្រកាសចាត់វិធានការលើអ្នកនាំសាច់បង្កកពីថៃ និងតាមរកមុខមន្ត្រីគប់គិតតែពេលចុះឆែកឆេឃ្លាំងស្តុកសាច់បង្កកនៅភ្នំពេញរកមិនឃើញបទល្មើស » ទោះប្រឈមពន្ធគយបន្ថែម ១០%តែការនាំចេញរបស់កម្ពុជាទៅអាម៉េរិក កើនជាង ៣១% ក្នុង ៥ខែដំបូងឆ្នាំ២០២៦ » កូនប្រុសអគ្គមេបញ្ជាការកងទព័ឡើងជាអភិបាលរងខេត្តព្រៃវែង » កូនស្រីអ្នកឧកញ៉ា គិត ម៉េង បញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ ពីសាលាបុត្រសម្ព័ន្ធក្រុមហ៊ុនឪពុករបស់ខ្លួន » នាយករដ្ឋមន្ត្រីកម្ពុជាប្រាប់អនុរដ្ឋមន្ត្រីការបរទេសអាមេរិក ថែមពីស្ថានភាពព្រុំដែនកម្ពុជាថៃ! » បារាំង និងអាល្លឺម៉ង់ លុបចោលគម្រោងអភិវឌ្ឍយន្ដហោះចម្បាំងជំនាន់រួមគ្នា » សម្តេចតេជោ ហ៊ុន សែនប្រាប់ប្រជាពលរដ្ឋភៀសសឹក នៅមណ្ឌលបណ្តោះអាសន្ន ឃុំស្លក្រាមថាកម្ពុជាអត់វ៉ៃគ្នាដណ្តើមដីទេចរចា! » នាយករដ្ឋមន្ត្រីវៀតណាមវាយតម្លៃខ្ពស់ការដឹកនាំរបស់សម្តេចធិបតីហ៊ុនម៉ាណែតនិងថប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការបន្តជំរុញទំនាក់ទំនងទ្វេភាគី ឱ្យកាន់តែស៊ី » ចូលព្រៃបត់ជើង ប្រទះឃើញទូរស័ព្ទ ៣ គ្រឿង និងឃើញគ្រោងឆ្អឹងមនុស្សម្នាក់ » ឧក្រឹដ្ឋជនជាតិចិនម្នាក់ ដែលត្រូវបានដាក់ក្នុងបញ្ជីរហាមឃាត់ចូលកម្ពុជា តែនៅអាចចូលបានដោយចាយលុយអស់ ១២០០ដុល្លារ! » ប្រទេសហ្វីលីពីនគ្រោះរញ្ជួយដីកម្រិតធ្ងន់ ផ្តាច់ជីវិតមនុស្សយ៉ាងហោច១៥នាក់ និងបង្កឱ្យរបួសជាង១០០នាក់ » មនុស្ស ៥នាក់បានបា.ត់បង់ជីវិ.តព្រមគ្នា នៅភូមិព្រៃឫស្សី ខេត្តកំពង់ស្ពឺ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1369 នាក់

ម្សិលមិញ 15181 នាក់

សរុប 19468871 នាក់

អ្នកស្រី​រ៉ូ​ណា​ស្មី​ត​អ្នករាយការណ៍​ពី​សេស​អសប​មក​កម្ពុជា​បំពេញ​បេសកម្ម​លើក​ទី​៧ចង់ជួបកឹមសុខា!

 

​ភ្នំពេញ​៖ លោកស្រី រ៉ូ​ណា ស្មី​ត (Rhosna Smith) អ្នករាយការណ៍​ពិសេស នៃ​អង្គការសហប្រជាជាតិ ទទួលបន្ទុក​ផ្នែក​សិទ្ធិមនុស្ស នៅ​កម្ពុជា បាន​មកដល់​ប្រទេស​កម្ពុជា ហើយ​នៅ​ព្រឹក​ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០១៩​ ។a ronasmith1

នៅក្នុង​កម្មវិធី​នៃ​បេសកម្ម​លើក​ទី​៧​រយៈពេល​១១​ថ្ងៃ​នៅ​ស្រុក​ខ្មែរ​ទី​១​លោកស្រី រ៉ូ​ណា ស្មី​ត នៅ​ថ្ងៃទី​២៩​មេសា​នេះ​បាន​ជួបពិភាក្សា​ជាមួយ លោក ព្រាប កុល ប្រធាន​អង្គការ​តម្លាភាព កម្ពុជា​ដើម្បី​ពិភាក្សា ផ្តាស់​ប្តូរ​យោបល់ និង​ព័ត៌មាន​ជុំវិញ​បញ្ហា​ប្រជាធិបតេយ្យ សិទ្ធិមនុស្ស និង​ការអភិវឌ្ឍ​នៅ​កម្ពុជា​។​
​តាមរយៈ​បណ្ដាញ ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​កលោក​ព្រាប​កុល​សេរ​ថា “​ព្រឹក​នេះ ខ្ញុំ​មាន​កិត្តិយស បាន​ជួប​ជាមួយ លោកស្រី សាស្ត្រាចារ្យ រូស​ណា ស្មី​ត (Rhosna Smith) អ្នករាយការណ៍​ពិសេស​នៃ អង្គការសហប្រជាជាតិ ទទួលបន្ទុក​ផ្នែក​សិទ្ធិមនុស្ស​នៅ​កម្ពុជា ដើម្បី​ពិភាក្សា ផ្តាស់​ប្តូរ​យោបល់ និង​ព័ត៌មាន​ជុំវិញ​បញ្ហា​ប្រជាធិបតេយ្យ សិទ្ធិមនុស្ស និង​ការអភិវឌ្ឍ​នៅ​កម្ពុជា​។ 

​ឯ​លោ​កនី សុខា ប្រធាន​ផ្នែក​ស៊ើបអង្កេត​សិទ្ធិមនុស្ស និង ដីធ្លី​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក បាន​អះអាង​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ថា នៅក្នុង​ជំនួប​ជាថ្មី​ជាមួយ​លោកស្រី​រ៉ូ​ណា ស្មី​ត ក្រុម​អង្គការ​សង្គម​ស៊ីវិល​ប្រមាណ​ជា​១០ បាន​រាយការណ៍​ប្រាប់​លោកស្រី​ពី​បញ្ហា​ចម្បងៗ​ពាក់ព័ន្ធ​នឹង​សិទ្ធិសេរីភាព​នៅ​កម្ពុជា​។

ទីមួយ ពួកគេ​បាន​ប្រាប់​លោកស្រី​រ៉ូ​ណា ស្មី​ត​ពី​ការព្រួយបារម្ភ​របស់​ពួកគេ​ចំពោះ​ការ​រឹតត្បិត​សេរីភាព​នៃ​ការជួបជុំ​នៅតាម​មូលដ្ឋាន​។ បើតាម​លោក​នី សុខា បើទោះបី​ក្រសួងមហាផ្ទៃ​បានប្រកាស​បើកទូលាយ​ដល់​ការជួបជុំ​របស់​អង្គការ​សង្គម​ស៊ីវិល​ក៏ដោយ ក៏​ការជួបជុំ​នៅតែ​ស្ថិតក្រោម​ការឃ្លាំមើល​ពី​អាជ្ញាធរ​ដែល​ខ្លះ​ស្លៀកពាក់​ជា​ស៊ីវិល​ក៏មានដែរ​។

​ទី​ពីរ ក្រុម​អង្គការ​សង្គម​ស៊ីវិល​បានលើកឡើង​ពី​បញ្ហា​ក្រុម​អតីត​គណបក្សប្រឆាំង ជាពិសេស អ្នក​នៅតាម​មូលដ្ឋាន គឺ​នៅតែ​ស្ថិតក្រោម​ការតាមដាន​ពី​អាជ្ញាធរ គ្មាន​សេរីភាព​ក្នុងការ​ជួបជុំ​បញ្ចេញមតិ និង ខ្លះទៀត​រង​ការ​ធ្វើទុក្ខបុកម្នេញ​ថែមទៀត​។ ទី​បី ក្រុម​អង្គការ​សង្គម​ស៊ីវិល​ក៏បាន​រាយការណ៍​ប្រាប់​លោកស្រី​រ៉ូ​ណា ស្មី​ត ពី​ការ​រឹតត្បិត​លំហ​សេរីភាព​នៃ​ការបញ្ចេញមតិ និង រិះគន់​ទៅលើ​រដ្ឋាភិបាល​។

លោក​នី សុខា បាន​គូសបញ្ជាក់ថា អ្នក​រិះគន់​មួយចំនួន​ត្រូវបាន​ចាប់ខ្លួន​ដោយសារតែ​ការបញ្ចេញមតិ និង​រិះគន់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​។ សម្រាប់​សកម្មជន​ការពារ​សិទ្ធិមនុស្ស​រូបនេះ ទាំងអស់នេះ ធ្វើឱ្យមាន​ភាពភ័យខ្លាច​ក្នុងការ​បញ្ចេញមតិ និង​រិះគន់​លើ​បញ្ហា​អ្វីមួយ​។

​ដោយឡែក​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន របស់​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា បាន​ឲ្យ​ដឹងថា ជំនួប​រវាង​អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ ជាមួយ​ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា នឹង​ប្រព្រឹត្ត​ទៅនា​ព្រឹក​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០១៩ វេលា​ម៉ោង​៩​ព្រឹក នៅ​ស្នាក់ការ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​។​

អ្នករាយការណ៍​ពិសេស អង្គការសហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិមនុស្ស ប្រចាំ​កម្ពុជា លោកស្រី រ៉ូ​ណា ស្មី​ត មក​បំពេញ​ទស្សនកិច្ច នៅ​ប្រទេស​កម្ពុជា ចាប់ពី​ថ្ងៃទី ២៩ ខែមេសា ដល់​ថ្ងៃទី ៩ ខែឧសភា ឆ្នាំ ២០១៩ តាម​ការអញ្ជើញ​របស់​រាជរដ្ឋាភិបាល​។ យោងតាម​សេចក្ដីប្រកាស​ព័ត៌មាន របស់​ការិយាល័យ​ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា ការ​ទស្សនៈកិច្ច​របស់​លោកស្រី​ស្មី​ត ផ្តោតទៅលើ​ស្ថានភាព​សិទ្ធិមនុស្ស​នាពេល​បច្ចុប្បន្ន និង​តាមដាន​ពី​ដំណើរ​វិវត្តន៍​នានា ចាប់តាំងពី​បេស​ក កម្ម​របស់​លោកស្រី កាលពី​ខែវិច្ឆិកា​កន្លងមក​។​

​អ្នកស្រី​ស្មី​ត​បាន​បញ្ជាក់ថា “​ខ្ញុំ​មានបំណង​បន្ត​ការពិនិត្យ​ផងដែរ​ទៅលើ​វិស័យ​សិ​ទិ្ធ​មនុស្ស ទាក់ទង​នឹង​គោលដៅ​អភិវឌ្ឍន៍ ប្រកបដោយ​ចីរភាព ដោយ​ពិនិត្យ​ជាពិសេស​ទៅលើ​ការមិន​រើសអើង និង​សមភាព ព្រមទាំង​ការចូលរួម និង​គណនេយ្យភាព​”​។​

​ក្នុងអំឡុងពេល​ដំណើរ​ទស្សនកិច្ច​រយៈពេល​១១​ថ្ងៃ អ្នកជំនាញ​រូបនេះ គ្រោង​ជួបប្រជុំ​ជាមួយ​មន្ត្រីជាន់ខ្ពស់​រប​ស់​រដ្ឋាភិបាល តំណាង​សង្គម​ស៊ីវិល និង​សមាជិក​សហគមន៍​ការទូត​នានា​។ អ្នកស្រី ស្មី​ត នឹង​បំពេញ​ទស្សនកិច្ច​ផងដែរ ទៅតាម​តំបន់​ផ្សេងៗ ដើម្បី​ប្រមូល​ព័​ត៌ មាន​ដោយផ្ទាល់​ដែលក្នុងនោះលោកស្រីមានបំណងសុំជួបលោកកឹមសុខាដែលកំពុងជាប់ឃុំក្នុងផ្ទះផងដែរដែលកាលពីជើងមុនបរាជ័យមិនបានជួប។​


​វត្តមាន​លោកស្រី រ៉ូ​ណា ស្មី​ត​លើក​នេះ​គឺជា​ព្រឹ​ត្ត​ការណ៍​ដែល​ទ​ទួ​យលបាន​ការយកចិត្តទុកដាក់​តាមដាន​ដោយសារ​ជិត​រយៈ​ពេលដែល​សហគម​ន៍​អឺរ៉ុប​ត្រូវ​អនុវត្តន៍​ការដក​ប្រពន្ធ​អនុគ្រោះ​ពន្ធ​ពី​កម្ពុជា​ប្រសិនបើ​លទ្ធិប្រជាធិបតេយ្យ​និង​បញ្ញា​សិទ្ធមនុស្ស​មិន​ត្រូ​វ​បាន​ស្តារឡើងវិញ​ទេ​!៕a ronal12 a ronasmith preab