» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9462 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699633 នាក់

បន្ទាប់ពី​មានការ​រិះគន់​ព្រះមហាក្សត្រ​ប្រគល់​សិទ្ធិ​ជូន សម្តេច​តេ​ជោ ហ៊ុន សែន ធ្វើ​ទំនាក់ទំនង​ជាមួយ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី លើ​កិច្ចការ​កងទ័ព កិច្ចការ​ការពារជាតិ​!


​ភ្នំពេញ​៖ នៅ​ថ្ងៃទី​០៤ ខែសីហា ឆ្នាំ​២០២៥​គឺ​បន្ទាប់ពី​កើតសង្គ្រាម​៥​ថ្ងៃ​(២៤​ដល់​២៨​កក្កដា​)​រវាង​កម្ពុជា​ថៃ ព្រះករុណា ព្រះបាទ​សម្តេចព្រះ​នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​កម្ពុជា បានចេញ​ព្រះរាជសារ​ដោយ សូម​ប្រគល់​សិទ្ធិ​ជូន សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយ​ឧ​ត្ត​ម​សេនីយ៍​ផុត​លេខ​ផ្កាយ​មាស់​៥ និង​ជា​ប្រធាន​ក្រុម​ឧ​ត្ត​ម​ប្រឹក្សា​ផ្ទាល់ ព្រះមហាក្សត្រ ដើម្បី​ធ្វើ​ទំនាក់ទំនង​ជាមួយ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា លើ​កិច្ចការ​កងទ័ព កិច្ចការ​ការពារជាតិ កិច្ចការ​ការពារ​អធិបតេយ្យ​ជាតិ និង​កិច្ច​ការការពារ​បូរណភាព​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​a king chief army1 

​បន្ទាប់ពី​មាន​រាជសារ​ប្រគល់​សិទ្ធ​នៅ​ល្ងាច​ថ្ងៃទី​៤​សីហា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បាន​ឆ្លើយតប​ចំពោះ​ការចេញផ្សាយ​របស់​សារព័ត៌មាន​ថៃ ពាក់ព័ន្ធ​នឹង​មតិ​របស់​មនុស្ស​ខ្លះ​នៅ​បាងកក ដែល​អះអាងថា សម្តេច​តេ​ជោ បំពាន​រដ្ឋធម្មនុញ្ញ​ក​ម្ពុ​ជា ដោយសារ​ចូលរួម​បញ្ជា​កងទ័ព​។​​សម្តេច​តេ​ជោ​បានបញ្ជាក់​ច្បាស់ៗ​ថា ទោះបីជា​មិនមែនជា​ថ្នាក់ដឹកនាំ​ប្រទេស ក៏​ជា​ពលរដ្ឋ​កម្ពុជា​ម្នាក់ ក៏មាន​សិទ្ធិ​ការពារជាតិ និង​វាយតប​ចំពោះ​អ្នក​ឈ្លានពាន​ដែរ​។ សម្រាប់​ការចូលរួម​កិច្ចការ​កងទ័ព គឺមាន​មូលដ្ឋាន​ច្បាស់លាស់​តាម​ព្រះរាជសារ​របស់​ព្រះមហាក្សត្រ ដែល​ផ្តល់​ភារកិច្ច​ជូន​សម្តេច​តេ​ជោ​ក្នុង​ការជួយ​ព្រះមហាក្សត្រ​លើ​កិច្ចការ​ប្រទេសជាតិ រួមទាំង​កិច្ចការ​កងទ័ព​ផងដែរ​។​​សម្តេច​តេ​ជោ​បាន​លើកឡើងថា សម្តេច​ជានា​យ​ឧ​ត្ត​ម​សេនីយ៍​ផុត​លេខ​ផ្កាយ​មាស ៥ និង​ជា​ប្រធាន​ក្រុម​ឧ​ត្ត​ម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ ហើយ​មិន​ធ្លាប់​បំពាន​លើ​ភារកិច្ច​របស់​នាយករ​ដ្ឋ​មន្ត្រី​ឡើយ​។ ជាមួយ​បទពិសោធន៍​ជាង ៣៨ ឆ្នាំ​ក្នុង​តំណែង​នាយករដ្ឋមន្ត្រី សម្តេច​តេ​ជោ​បញ្ជាក់ថា នៅ​កម្ពុជា មិន​មានការ​ប្រជែង​អំណាច​រវាង​រដ្ឋាភិបាល និង​កងទ័ព​ទេ​។​

​គេ​នៅ​ចាំបាន​ថាស​ម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ និង​ជា​ប្រធានព្រឹទ្ធសភា​កាលពី​ថ្ងៃទី​២៦​មិថុនា​ក្នុង ឱកាស​ចុះសួរសុខទុក្ខ​កង​ទ​ព័​នៅ​ព្រះ​វិ​ហ៊ា​រ បាន​ផ្តាំ​ទៅ​សារព័ត៌មាន​ថៃ​មួយ ដែល​ចុះផ្សាយ​មិន​ត្រឹមត្រូវ​ថា «​សម្តេច​ដក​អគ្គបញ្ជាកា​រ​កងទ័ព និង​តែងតាំង​ខ្លួនឯង​ជា​អគ្គបញ្ជាការ​ជំនួស​ដើម្បី​ត្រៀម​វាយ​ថៃ​»​។ សម្តេច​បាន​ផ្តាំ​ទៅ​សារព័ត៌មាន​នោះ​ថា «​បើ​ឆ្កួត​សូម​ឆ្កួត​តែ​ពួកអ្នកឯង​ចុះ​»​។​

​តាម​បណ្តាញ​សង្គម សម្តេច​តេ​ជោ បាន​រៀបរាប់​ទាំងស្រុង​ថា​៖«​ខ្ញុំ​កំពុង​មក​សួរសុខទុក្ខ​កងទ័ព មន្ត្រីរាជការ និង​ប្រជា​ជនភៀសសឹក​នៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ និង​ខេត្តព្រះវិហារ​។ វត្តមាន​របស់ខ្ញុំ​មិន​មក​ចេញ​បញ្ជា​ជំនួស​ឲ្យ​នាយករដ្ឋមន្ត្រី ឬ​រដ្ឋមន្ត្រី ក្រសួងការពារជាតិ ឬ​អគ្គបញ្ជាការ​កងទ័ព​នោះឡើយ​តែ​ជាការ​មក​សួរ​សុខ​ទុក​លើកទឹកចិត្ត និង​ផ្តល់ជំនួយ​សម្រាប់​កងក​ម្លាំ​ង​ប្រដាប់អាវុធ​ដែល​កំពុង​ការពារជាតិ​ការ​ទឹកដី​។​​បងប្អូន​មេបញ្ជាការ​កងទ័ព បាន​ហៅ​ខ្ញុំ​ថា (​អគ្គ​ភស្តុភារ​ជាន់ខ្ពស់​)​។ ខ្ញុំ​ពេញចិត្ត​នឹងធ្វើ​កិច្ច​ការជួយ​លើ​ការផ្តល់​ភស្តុភារ​បន្ថែម​លើ​ភស្តុភារ​ដែល​រាជរដ្ឋាភិបាល​​ផ្តល់ជូន​។ មុខនាទី​នេះ​មិន​តម្រូវ​ឲ្យ​មានការ​តែងតាំង​នោះទេ ព្រោះ​ជា​ពាក្យ​និយាយ​លេង​។​​សារព័ត៌មាន​ថៃ​មួយ​បាន​ចុះផ្សាយ​ថា ខ្ញុំ​ដក​អគ្គបញ្ជាការ​កងទ័ព និង​តែងតាំង​ខ្លួនឯង​ជា​អគ្គបញ្ជាការ​កងទ័ព​ដើម្បី​ត្រៀម​វាយ​ថៃ​។ ខ្ញុំ​សូម​ផ្តាំ​ទៅវិញ​ថាបើ​ឆ្កួត​សូម​ឆ្កួត​តែ​ពួកអ្នកឯង​ចុះ​។​​ខ្ញុំ​ជាម​នុស្ស​ទី​២ បន្ទាប់ពី​ព្រះមហាក្សត្រ តើ​មានការ​ចាំបាច់​ទេ ដើម្បី​ទៅធ្វើជា​អគ្គបញ្ជាការ​កងទ័ព​ដោយ​ខ្លួនឯង​នោះ ដែល​សូម្បីតែ​តួនាទី​ជា នាយករដ្ឋមន្ត្រី​​ក៏​ខ្ញុំ​មិន​បន្តធ្វើ​ដែរនោះ​? ឈប់​បាន​ឈប់​ទៅ និង​សូមកុំ​ចូលមក​ឈ្លានពាន Facebook ខ្ញុំ​ទៀត​»​។

​សូមបញ្ជាក់ថា​តាម​រដ្ឋធម្មនុញ្ញ​តាម​មាត្រា​ទី​៧​ព្រះមហាក្សត្រ​កម្ពុជា​ទ្រង់​គ្រង​រាជសម្បត្តិ ប៉ុន្តែ​ទ្រង់​មិន​កាន់អំណាច​ឡើយ​។ ព្រះមហាក្សត្រ​ទ្រង់​ជា​ព្រះប្រមុខរដ្ឋ​មួយជីវិត​។ អង្គ​ព្រះមហាក្សត្រ មិនអាច​នរណា​រំលោភបំពាន​បានឡើយ​។​
​ព្រះមហាក្សត្រ​ទ្រង់​តែងតាំង​នាយករដ្ឋមន្ត្រី និង​ទ្រង់​តែងតាំង​គណៈ រដ្ឋមន្ត្រី តាម​បែបបទ​ដែល​មានចែង​ក្នុង​មាត្រា​១១៩ ថ្មី​(​ពីរ​)​។​​ព្រះមហាក្សត្រ​ទ្រង់​ជា​មេបញ្ជាការ​កំពូល​នៃ​កងយោធពល​ខេមរភូមិន្ទ ។ អគ្គមេបញ្ជាការ​កងយោធពល​ខេមរភូមិន្ទ​ត្រូវបាន​តែងតាំងឡើង​ដើម្បី​បញ្ជា​កងយោធពល​ខេមរភូមិន្ទ​នេះ​។​ទោះបីយ៉ាងណាទាក់ទងនិង​ជា​មេបញ្ជាការ​កំពូល​នៃ​កងយោធពល​ខេមរភូមិន្ទត្រូវមានច្បាប់ដោយឡែកទៀត។

​សូមបញ្ជាក់ថា​ច្បាប់​ស្តីពី​ការ​ប្រ​ព្រិ​ត្ត​ទៅ​នៃ​«​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ការពារជាតិ​» ដែលមាន ៦​ជំពូក និង ១១ មាត្រា​ត្រូវបាន​ព្រះមហាក្សត្រ​ចេញ​ព្រះរាជក្រម​ដាក់​ឲ្យ​ប្រើប្រាស​កាលពី​ខែមករា​ឆ្នាំ​២០១៣​។ ឧ​ត្ត​ម​ក្រុមប្រឹក្សា​ការពារជាតិ​មាន​ព្រះមហាក្សត្រ​ជា​ប្រធាន នាយករដ្ឋមន្ត្រី​ជា​អនុប្រធាន និង​ឥស្សរជន​ក្នុង​រដ្ឋាភិបាល​មួយចំនួនទៀត​ជា​សមាជិក​តែមិនបានចែងពីតួនាទីប្រធានព្រឹទ្ធសភាទេ។​ការបង្កើត​ឲ្យ​មាន​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ការពារជាតិ​គឺជា​ការតម្រូវ​របស់រ​ដ្ឋ​ធម្មនុញ្ញ ប៉ុន្តែ​ច្បាប់​នេះ​ទើបតែ​ត្រូវបាន​អនុម័ត​រយៈពេល​១៩ ឆ្នាំ ក្រោយ​ការប្រកាស​ឲ្យ​ប្រើ​ច្បាប់កំពូល​របស់​ប្រទេស​គឺ​រដ្ឋធម្មនុញ្ញ​។​ឡូ​វ​នេះ​លែងមាន​បញ្ហា​អ្នកណា​រិះគន់​ទៀតហើយ​ដោយសារ​ព្រះមហាក្សត្រ​ចេញ​ព្រះរាជសារ​ប្រគល់​ភារកិច្ច​ឲ្យ​សហការ​ជាមួយ​នាយករដ្ឋមន្ត្រី​ដឹកនាំ​បញ្ជា​កង​ទ​ព័​ហើយ​!៕a king hun ma a king hun ma1 a king chief army a king chief army3 a king chief army6 a king chiefa a king chiefa1 
​