» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10691 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700862 នាក់

សម្ដេច​ក្រឡាហោម ស ខេង ជំរុញ​មន្ដ្រី​ឲ្យ​បន្ដ​ប្រឹងប្រែង​ផ្ដល់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ទុតិយតា​ជូន​ប្រជាពលរដ្ឋ

​
​ភ្នំពេញ​៖​នៅ​ព្រឹក​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០២៣​នៅក្នុង​កិច្ចប្រជុំ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ បាន​ជំរុញ​ដល់​មន្ដ្រី​ជំនាញ​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​បន្ដ​ខិតខំ​ប្រឹងប្រែង​ផ្ដល់​អត្ដ​សញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ​ទុតិយតា​ជូន​ប្រជាពលរដ្ឋ ដែល​អត្តសញ្ញាណប័ណ្ណ​ស​ញ្ជា​តិ​ខ្មែរ​របស់​ពួកគាត់ អស់​សុពលភាព​ក្នុងការ​ប្រើប្រាស់​។​a sar id1 

​សម្តេច​ក្រឡា​ឆ​ហោម​ឲ្យ​ដឹងថា​៖​ដើម្បី​ធានា​នូវ​សិទ្ធិសេរីភាព ក៏ដូចជា​កាតព្វកិច្ច​នានា​របស់​ប្រជាពលរដ្ឋនៅក្នុង​សង្គម ក្រសួងមហាផ្ទៃ បាន​ដាក់ចេញ​ផែនការ​យុទ្ធនា​ការផ្តល់​អត្តសញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ​ទុតិយតា ចាប់ពី​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២២ ដល់​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០២៣ និង​បាន​បង្កើត​ក្រុមការងារ​ទទួលខុសត្រូវ​ដឹកនាំ និង​ជំរុញ​ការផ្តល់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ទុតិយតា ព្រមទាំង​ណែនាំ​ដល់​ថ្នាក់ក្រោម​ជាតិ ជំរុញ​ការងារ​ផ្តល់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ទុតិយតា ជូន​ប្រជាពលរដ្ឋ​ដែល​អស់​សុពលភាព​បាន​ប្រើប្រាស់​។​
​

ក្នុង​កិច្ចប្រជុំ​ដើម្បី​ត្រួតពិនិត្យ​ផ​លទ្ធផល នៃ​ការអនុវត្ត​ផែនការ​យុទ្ធនា​ការផ្តល់​អត្តសញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ​ទុតិយតា​, សម្ដេច​ក្រឡាហោម ស ខេង បាន​គូសបញ្ជាក់ថា ផែនការ​យុទ្ធនា​ការផ្តល់​អត្តសញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ​ទុតិយតា​នេះ នឹងត្រូវ​បញ្ចប់​នៅត្រឹម​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០២៣ ក៏ប៉ុន្តែ​ក្រសួងមហាផ្ទៃ​បាន​ស្នើសុំ​រាជរដ្ឋាភិបាល ដើម្បី​ពន្យា​ផែនការ​នេះ​រហូតដល់​ថ្ងៃ​ប្រកាស​លទ្ធផល​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ ដើម្បី​បន្ត​អនុវត្ត​ការងារ​ផ្តល់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ទុតិយតា​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​គ្រប់គ្នា​។​

​សម្តេច​ក្រឡាហោម ស ខេង បាន​អះអាង​ទៀតថា ចាប់ពី​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២២ ដល់​ថ្ងៃ​បិទ​បញ្ចប់ នេះ​គ្រាន់តែ​ជា​ការបិទ​បញ្ចប់​នៃ​ផែនការ​យុទ្ធនាការ​តែប៉ុណ្ណោះ តែ​មិនមែន​មានន័យថា ឈប់​ផ្តល់​សេវា​ផ្តល់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ទុតិយតា​ជូន​ប្រជាពលរដ្ឋ​បាន​ទៀត​នោះទេ ពោល​ប្រជាពលរដ្ឋ​នៅតែមាន​សិទ្ធិ​អាច​ទៅ​ទទួល​សេវា​ផ្តល់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ដដែល​។​
​

លោក​សន្តិ​បណ្ឌិត ម៉ៅ ច័ន្ទ​តារា រដ្ឋលេខាធិការ និង​ជា​ប្រធាន​ក្រុមការងារ​ទទួលខុសត្រូវ​ដឹកនាំ និង​ជំរុញ​ការផ្តល់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ទុតិយតា បានធ្វើ​សេចក្តី​រាយ​ការ​សង្ខេប​ស្តីពី​លទ្ធផល នៃ​ការអនុវត្ត​ផែនការ​យុទ្ធនា​ការផ្តល់​អត្តសញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ​ទុតិយតា គោរព​ជូន​សម្តេច​ក្រឡាហោម និង​អង្គ​ប្រជុំបាន​ជ្រាបថា ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៨០ ឆ្នាំ​១៩៩០ និង​ដើម​ទ​ស្សវរ៍​ឆ្នាំ​២០០០ កម្ពុជា​បានចាប់ផ្តើម​ផ្តល់​អត្តសញ្ញាណប័ណ្ណ​ជូន​ប្រជាពលរដ្ឋ​ប្រើប្រាស់​ឡើងវិញ ដែលជា​អត្តសញ្ញាណប័ណ្ណ​ដែល​ផលិត​តាម​និយាម​ធម្មតា ជា​ក្រដាស និង​ផ្លា​ស្ទិ​ច ចំនួន​០៣​លើក ដោយ​មិន​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន​នោះទេ​។​
​ប៉ុន្តែ​មកដល់​ឆ្នាំ​២០១១ ក៏បាន​ប្រែក្លាយ​ប្រភេទ​អត្តសញ្ញាណប័ណ្ណ​អេ​ឡិ​ក​ត្រូ​និ​ច ដោយ​ប្រើ​បច្ចេកវិទ្យា​ជីវមាត្រ​ចាប់យក​ខ្ចៅដៃ​ទាំង​១០ អាច​ទប់ស្កាត់​និ​ន្ន័​យ​ស្ទួន (​ការធ្វើ​២​ដង​)​។ ការផ្តល់​អត្តសញ្ញាណប័ណ្ណ​អេ​ឡិ​ក​ត្រូ​និ​ចនេះ បានចាប់ផ្តើម​អនុវត្ត​ជា​ផ្លូវការ​ពី​ឆ្នាំ​២០១២ ដែល​គិត​រហូតមកដល់​បច្ចុប្បន្ន​នេះ ការផលិត​ផ្តល់ជូន​ប្រជាពលរដ្ឋ​ចាប់ពី​អាយុ​១៥​ឆ្នាំ​ឡើង បាន​ប្រមាណ​១២​លាន​សន្លឹក ដែលមាន​សុពលភាព​រយៈពេល​១០​ឆ្នាំ​។​

​លោក​សន្តិ​បណ្ឌិត បាន​បន្តថា អំឡុង​ឆ្នាំ​២០២២ និង​ឆ្នាំ​២០២៣​នេះ មាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​អស់​សុពលភាព​ប្រើប្រាស់​ប្រមាណ ១,៧២៧,០៩៤​សន្លឹក​។ ការផ្តល់​អត្តសញ្ញាណប័ណ្ណ​សញ្ញា​តិ​ខ្មែរ​ជូន​ប្រជាពលរដ្ឋ​គ្រប់​អាយុ​១៥​ឆ្នាំ​ឡើង គិត​ចាប់ពី​ឆ្នាំ​២០១២ រហូតដល់​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០២៣ បាន​ចំនួន​សរុប ១២,៧៩៣,៦៧៩​ទិន្នន័យ​។​​ចំពោះ​ការផ្តល់ជូន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ទុតិយតា គិត​ត្រឹម​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០២៣ បាន​ចំនួន ៩២៩,៨១៦​ស្មើ​៥៤% លើ​ទិន្នន័យ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​អស់​សុពលភាព​ក្នុង​ឆ្នាំ​២០២២ និង​ត្រឹម​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០២៣ មាន​ចំនួន​សរុប ១,៧a sar id a sar id2 a sar id3 

​