» សម្រាប់កម្មវិធីនគរសង្ក្រាន៣ថ្ងៃលោកហ៊ុនម៉ានីជាតួអង្គលេចធ្លោ! » រន្ទះបាញ់សម្លាប់ជាងថតរូបក្នុងវត្តម្នាក់និងរបួសសង្សារដែលកំពុងលេងកម្សាន្ដថ្ងៃចូលឆ្នាំ » វាយជនរងគ្រោះចង់ស្លាប់ គ្រួសារជនដៃដល់បោះសម្តីសំណង 1000$ បញ្ចប់រឿង » ខឹងម្តាយក្មេងប្រុសរងគ្រោះ ទម្លាយរឿងសម្ងាត់ផ្ទាល់ខ្លួនប្រាប់ប្រពន្ធ ជនដៃដល់សម្លាប់ក្មេងប្រុសជាកូន » ខឹង​ប្រពន្ធទើបកូនខ្ចីចូល​រាំ​លេង​ហើយ​ប្ដី​ទប់​កំហឹង​មិន​បាន​វាយ​៣​ដៃ​និង​ទាត់​ចំនួន​១០​ជើង » ពិបាកបំផុតប៉ូលិសចាប់ប៉ូលិសដាក់គុក » សន្លឹកបៀរបើកច្រកព្រុំដែននៅលើដៃថៃដដែល! » អារ៉ាប៊ីសាអ៊ូឌីតផ្តល់សារទៅប៉ាគីស្ថាន «កុំបារម្ភអី ! អារ៉ាប៊ីសាអ៊ូឌីតនឹងគាំទ្រសេដ្ឋកិច្ចប៉ាគីស្ថានយ៉ាងពេញទំហឹងជាមួយនូវការវិនិយោគ» » បុរសម្នាក់បានចាក់សម្លាប់សាហាយស្លាប់និងប្រពន្ធរងរបួសធ្ងន់ព្រោះតាមទាន់កំពុងក្បត់ » បង្ក្រាបទីតាំង Online Scam នៅកណ្តាលក្រុងសែនមនោរម្យខេត្តមណ្ឌលគីរី ដោយមិនដឹងខ្លួនតែឃាត់ខ្លួនជនបរទេស២៦២នាក់ផ្តាច់ប្រភពលុយខ្មៅ! » គ្រាន់តែទាស់សម្តីប្តីប្រើចបជីកនិងកាំបិទផ្គាក់ជាមួយប្រពន្ធត្រូវប៉ូលិសចាប់ » ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រកាសការតវ៉ាយ៉ាងដាច់អហង្ការចំពោះការកាន់កាប់ដោយខុសច្បាប់របស់ប្រទេសថៃមកលើតំបន់បេតិកភណ្ឌវប្បធម៌របស់កម្ពុជា » ការបិទច្រកសមុទ្រហ័រមូសរបស់អាមេរិកប្រឈមនឹងផលប៉ះពាល់ធ្ងន់ធ្ងរបន្ថែមទៀតដល់សេដ្ឋកិច្ចពិភពលោក? » នារីសំអាងម្នាក់ត្រូវបានអតីតប្តីបាញ់សម្លាប់ព្រោះសុំត្រូវគ្នាវិញមិនបាន » កម្ពុជា​ទទួល​ស្គាល់​លោក មីន អ៊ុងឡាំង​ ជា​ប្រធានាធិបតី មីយ៉ាន់ម៉ា?!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 500 នាក់

ម្សិលមិញ 10494 នាក់

សរុប 19006281 នាក់

កម្ពុជា​-​វៀតណាម​ឯកភាព​មិន​អនុញ្ញាតឱ្យ​កម្លាំង​អមិត្ត​ណាមួយ​ប្រើប្រាស់​ទឹកដី​រៀងៗ​ខ្លួន ដើម្បី​បង្ក​អន្តរាយ​ដល់​សន្តិសុខ​របស់​ភាគី​ម្ខាង​ទៀត​!


ភ្នំពេញ​៖ មេដឹកនាំ​កម្ពុជា​-​វៀតណាម ឯកភាពគ្នា​ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ការពារជាតិ និង​សន្តិសុខ ដោយ​មិន​អនុញ្ញាតឱ្យ​កម្លាំង​អមិត្ត​ណាមួយ​ប្រើប្រាស់​ទឹកដី​រៀងៗ​ខ្លួន ដើម្បី​បង្ក​អន្តរាយ​ដល់​សន្តិសុខ​របស់​ភាគី​ម្ខាង​ទៀតឡើយ​។​ការឯកភាព​គ្នា​នេះ បាន​ធ្វើឡើង​នៅក្នុង​ឱកាស​នៃ​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​របស់ លោក​ង្វៀន សួន​ហ្វ៊ុ​ក ប្រធាន​រដ្ឋ​វៀតណាម មកកាន់​កម្ពុជា​រយៈពេល​២​ថ្ងៃ នា​ថ្ងៃទី​២១ និង​២២ ខែធ្នូ ឆ្នាំ​២០២១​នេះ​។​a hun vna  

​សេចក្តីថ្លែងការណ៍​រួម រវាង​កម្ពុជា និង​វៀតណាម ក្នុងឱកាស​ទស្សនកិច្ច​ផ្លូវរដ្ឋ​របស់ លោក ង្វៀន សួន​ហ្វ៊ុ​ក ប្រធាន​រដ្ឋ​វៀតណាម មកកាន់​កម្ពុជា​ដកស្រង់ ប្រកាស​ដោយ​ក្រសួងការបរទេស កម្ពុជា​បាន បញ្ជាក់​ដូច្នេះ​ថា​៖ «​ភាគី​ទាំង​ពីរបាន​ឯកភាព​ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ការពារជាតិ និង​សន្តិសុខ ដោយ​ឈរលើ​គោលការណ៍​មិន​អនុញ្ញាតឱ្យ​កម្លាំង​អមិត្រ​ណាមួយ​ប្រើប្រាស់​ទឹកដី​រៀងៗ​ខ្លួន ដើម្បី​បង្ក​អន្តរាយ​ដល់​សន្តិសុខ​របស់​ភាគី​ម្ខាង​ទៀត​»​។​

​ភាគី​ទាំងពីរ​ក៏បាន​ឯកភាពគ្នា​អនុវត្ត​ប្រកបដោយ​ប្រសិទ្ធភាព​នូវ​កិច្ចព្រមព្រៀង​ដែលមាន​ស្រាប់​ស្តីពី​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ការពារជាតិ និង​សន្តិសុខ ​ពង្រឹង​ការសម្របសម្រួល​ក្នុងការ​ថែរក្សា​ស្ថិរភាព​នយោបាយ សន្តិសុខ សណ្តាប់ធ្នាប់​សង្គម និង​សុវត្ថិភាព​នៅក្នុង​ប្រទេស​នីមួយៗ​បង្កើន​ប្រសិទ្ធភាព​នៃ​ការគ្រប់គ្រង និង​ការពារ​ព្រំដែន ប្រើប្រាស់​ប្រកបដោយ​ប្រសិទ្ធភាព​នូវ​យន្តការ​សហ​ប្រតិបត្តិការ​ដែលមាន​ស្រាប់ និង​បន្ត​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា​ក្នុងការ​រុករក និង​ធ្វើ​មាតុភូមិនិវត្តន៍​អដ្ឋិធាតុ​ទាហាន​ស្ម័គ្រចិត្ត និង​ជំនាញការ​វៀតណាម​ដែល​បាន​ពលី​ជីវិត​នៅ​កម្ពុជា​។​​ការប្តេជ្ញាចិត្ត​រវាង​មេដឹកនាំ​កម្ពុជា​-​វៀតណាម បានធ្វើ​ឡើង​ស្រប​ពេលដែល ពិភពលោក និង​តំបន់ កំពុង​ប្រកួតប្រជែង​លើ​ភូមិសាស្ត្រ​នយោបាយ​រវាង​ប្រទេស​មហាអំណាច​។​ពិសេស​កា​ចោទប្រកាន់​របស់​ភាគី​ស​ហ​រដ្ឋ​អាមេរិក​ថា​ប្រទេស​កម្ពុជា​បាន​លួចលាក់​ឲ្យ​ប្រទេស​ចិន​ប្រើប្រាស​កំពង់ផែ​យោធា​សមុទ្ទ​រាម​ឲ្យ​ទា​ហ៊ាន​ចិន​ប្រើប្រាស់​!​។​a hun vn president a hun vn president1 a hun vn pre a hun vn pre1 a hun vn pre2