» ទ្រីសក្កដាអ្នកសិល្បៈម្នាក់ព្រោះតែថយឡានបុកគេស្លាប់ត្រូវចោទពីបទប្រើគ្រឿងញៀននិងបង្កគ្រោះថ្នាក់ចរាចរសម្លាប់មនុស្ស! » សម្ដេចធិបតី៖ សាលារៀនត្រូវធ្វើជាមជ្ឈមណ្ឌលកំណត់វិធីសាស្ត្របង្រៀន និងលក្ខខណ្ឌប្រកបដោយស្តង់ដាដើម្បីធានាថាសិស្សទទួលបានចំណេះដឹង និងបំណិនច្បាស់លាស់ » អង្គការសង្គមស៊ីវិលជាច្រើន បានចេញថ្កោលទោសរដ្ឋាភិបាលអានុទីន ជុំវិញដំណើរទស្សនកិច្ចរបស់មេដឹកនាំមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង! » កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង អញ្ជើញចូលរួមកិច្ចប្រជុំណែនាំបច្ចេកទេសការប្រឡងបាក់ឌុបឆ្នាំ២០២៦ » ក្រុមសង្កេតការណ៍អាស៊ានចុះមើលផ្ទះប្រជាណលរដ្ឋដែលរងគ្រាប់កាំភ្លើងថៃម្តង! » មេគុកព្រៃស រងការចោទពីម្ចាស់គណនី«កញ្ចក់សង្គម»ថាបានគប់គិតឱ្យទណ្ឌិត ស្រី ស៊ីណាចេញទៅ សម្រាកនៅពេទ្យរុស្ស៊ីសាម៉ីខ្លួនបដិសេធចាត់ទុកថាជាឯកសារក្លែងក្លាយ! » លោក ពួយ រដ្ឋា មន្ត្រីនៅស្រុកអង្គរបុរី ប្រគល់ប្រាក់២០ម៉ឺនរៀលឲ្យប្រជាពលរដ្ឋវិញហើយបន្ទាប់ពីបែកធ្លាយទាថ្លៃសេវាកែសម្រួលអត្រានុកូលដ្ឋាន » កម្លាំងល្បាតជម្រកសត្វព្រៃស្រែពកចាប់បានជ្រូកព្រៃនិងឈ្លួសងាប់៣ក្បាលយកទៅដុតចោល! » ឃាត់ខ្លួនជនសង្ស័យ៧នាក់ ពាក់ព័ន្ធលួចសត្វគោ ៣ករណី នៅស្រុកត្រពាំងប្រាសាទ » ១ថ្ងៃក្រសួងមហាផ្ទៃដាក់ពិន័យនិងតែងតាំងមន្ត្រីនគរបាលច្រកត្រពាំងក្រៀល! » រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក៖ កិច្ចព្រមព្រៀង Hormuz អាចនឹងបញ្ចប់ក្នុងពេលឆាប់ៗនេះ » ចុះអន្តរាគមន៍ករណីហឹង្សាក្នុងគ្រួសារជនសង្ស័យញៀនថ្នាំបំផ្ទុះគ្រាប់បែក ដាក់សមត្ថកិច្ច អ្នកស្លាប់កើនដល់ ៧នាក់ » និស្សិតកម្ពុជា២៤នាក់ទៀត នឹងចេញទៅសិក្សាថ្នាក់អនុបណ្ឌិត និងបណ្ឌិតនៅជប៉ុន » ធនាគារ៣ពាណិជ្ជ៣ថ្មីដែលធនាគារជាតិរឹបអូសអាជ្ញាបណ្ណ័គឺសុទ្ធតែមានឈ្មោះក្នុងបញ្ជីរទណ្ឌកម្មពីអាមេរិក » កម្ពុជានាំក្រុមសង្កេតការណ៍អាស៊ានចុះពិនិត្យចំណុចបង្គោលព្រំដែនលេខ៣៧ក្នុងខេត្ដបន្ទាយមានជ័យ...

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11314 នាក់

ម្សិលមិញ 10010 នាក់

សរុប 19982350 នាក់

ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី អេម៉ានូអែល ម៉ាក្រុង មកកម្ពុជា នឹងបើកទំព័រថ្មីនៃទំនាក់ទំនងទ្វេភាគី

 

 


ភ្នំពេញ៖ លោក នីកូឡា ហ្វ័ររីស្យេ (Nicolas Forissier) រដ្ឋមន្ត្រីប្រតិភូ អមរដ្ឋមន្ត្រីក្រសួងអឺរ៉ុប និងការបរទេសបារាំង ទទួលបន្ទុកពាណិជ្ជកម្មបរទេស និងការទាក់ទាញវិនិយោគ បានគូសបញ្ជាក់ពីដំណើរ ទស្សនកិច្ចកិច្ចផ្លូវការនៅកម្ពុជា ពីថ្ងៃទី៩ ដល់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ ថាមានសារៈសំខាន់ក្នុងការពង្រឹងទំនាក់ទំនង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងបារាំង a minister france 

 

លោក នីកូឡា ហ្វ័ររីស្យេ បានបង្ហាញក្តីរីករាយប្រាប់កាសែតនៅស្ថានទូតបារាំងប្រចាំកម្ពុជា ថាដំណើរទស្សនកិច្ចរបស់លោកជាជំហានដ៏សំខាន់មួយក្នុងការរៀបចំសម្រាប់ដំណើរទស្សនកិច្ចផ្លូវការរបស់លោក អេម៉ានូអែល ម៉ាក្រុង (Emmanuel Macron) ប្រធានាធិបតីបារាំង មកកាន់កម្ពុជា នៅខែវិច្ឆិកា ឆ្នាំ២០២៦ ដើម្បីចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនឹង ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ។

លោក នីកូឡា ហ្វ័ររីស្យេ បានបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះ ធ្វើឡើងបន្ទាប់ពីជំនួបកំពូលជាបន្តបន្ទាប់រវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ជាពិសេសជំនួបរវាងលោកប្រធានាធិបតី អេម៉ានូអែល ម៉ាក្រុង និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីក្រុងប៉ារីស។

មន្ត្រីជាន់ខ្ពស់បារាំងរូបនេះ បានលើកឡើងថា ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីបារាំងមកកម្ពុជា នាពេលខាងមុខ នឹងក្លាយជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយ បន្ទាប់ពីរយៈពេលជាង ៦០ឆ្នាំ ចាប់តាំងពីលោកសេនាប្រមុខ ហ្សាល ដឺហ្គោល (Charles de Gaulle) បានអញ្ជើញមកកម្ពុជា។ លោកចាត់ទុកថា វានឹងបើកទំព័រថ្មីនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ និងជំរុញឱ្យកិច្ចសហប្រតិបត្តិការលើវិស័យនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ កាន់តែរឹងមាំ។

បើតាមលោក នីកូឡា ហ្វ័ររីស្យេ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នឹងផ្តល់ឱកាសដ៏ធំសម្រាប់កម្ពុជា ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគជាមួយបណ្តាប្រទេសសមាជិកទាំង ៨៨ របស់អង្គការហ្វ្រង់កូហ្វូនី។ ទន្ទឹមនឹងនេះ ព្រឹត្តិការណ៍អន្តរជាតិនេះ ក៏នឹងក្លាយជាកម្លាំងជំរុញដ៏សំខាន់មួយក្នុងការលើកកម្ពស់ទំនាក់ទំនងជាយុទ្ធសាស្ត្ររវាងកម្ពុជា និងបារាំងឱ្យឈានទៅកម្រិតថ្មីផងដែរ។

ឯកឧត្តមអគ្គ បណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដែល បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម Nicolas Forissier រដ្ឋមន្ត្រីប្រតិភូអមរដ្ឋមន្ត្រីនៃក្រសួងអឺរ៉ុប និងការបរទេសនៃ សាធារណរដ្ឋបារាំង និងគណៈប្រតិភូបារាំង នារសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦។

ឯកឧត្តមអគ្គ បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាព និងកិច្ច សហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋបារាំង ដែលមានប្រវត្តិយូរអង្វែង និងបាន រួមចំណែកយ៉ាងសំខាន់ក្នុងដំណើរការសន្តិភាព ការកសាងឡើងវិញ និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា ។ ជាក់ស្តែង, តាមរយៈ AFD, បារាំង បានបន្តផ្តល់ការគាំទ្រតាមរយៈជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) និងកិច្ចសហ ប្រតិបត្តិការលើវិស័យជាច្រើន រួមមាន៖ វិស័យ កសិកម្ម ទឹកស្អាត បណ្តុះបណ្តាលវិជ្ជាជីវៈ ថាមពល អភិវឌ្ឍន៍ជនបទ សុខាភិបាល វប្បធម៌ បរិស្ថាន ទេសចរណ៍ អប់រំ និងមីក្រូហិរញ្ញវត្ថុ ។

ឯកឧត្តម Nicolas Forissier បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលបារាំង ក្នុង ការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ជាពិសេស លើវិស័យពាណិជ្ជកម្ម វិនិយោគ ហេដ្ឋា- រចនាសម្ព័ន្ធ ថាមពល សុខាភិបាល និងការអភិវឌ្ឍប្រកបដោយចីរភាព ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងបង្កើនភាព ធន់របស់ប្រទេសទាំងពីរ ក្នុងបរិបទសេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយសកលដែលកំពុងមានការប្រែប្រួលយ៉ាង ឆាប់រហ័ស។

ភាគីទាំងពីរ បានផ្លាស់ប្តូរទស្សនៈលើការជំរុញគម្រោងអាទិភាពមួយចំនួន រួមមាន៖ (១)-គម្រោងមន្ទីរ ពេទ្យសាកលវិទ្យាល័យកម្ពុជា-បារាំង, (២) គម្រោងបំលែងសំណល់ទៅជាថាមពល, និង (៣)-គម្រោងស្តុក ថាមពលវារីអគ្គិសនី ។ ភាគីទាំងពីរ បានឯកភាពបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធរវាងស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញការ រៀបចំគម្រោងទាំងនេះឱ្យមានវឌ្ឍនភាព ស្របតាមច្បាប់ បទប្បញ្ញត្តិជាធរមាន និងគោលនយោបាយអាទិភាពរបស់ រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជា កិច្ចសហការស្វែងរកយន្តការហិរញ្ញប្បទានសមស្រប ដើម្បីឲ្យគម្រោងទាំងនេះអាច អនុវត្តបានដោយជោគជ័យ និងប្រកបដោយនិរន្តរភាព ។ ភាគីទាំងពីរ ក៏បានពិភាក្សាផងដែរអំពីការពង្រឹងកិច្ចសហ ប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរបន្ថែមទៀត តាមរយៈការលើកកម្ពស់ការវិនិយោគ, ការ ផ្សាភ្ជាប់ធុរកិច្ច, ការចូលរួមរបស់វិស័យឯកជន និងការគាំទ្រដល់ផលិតផលកម្ពុជាដើម្បីពង្រីកទីផ្សារអន្តរជាតិ ជា ដើម ។

 

សូមបញ្ជាក់ថាភ្ជាប់ជាមួយដំណើ់រទស្សនកិច្ចលោក នីកូឡា ហ្វ័ររីស្យេ (Nicolas Forissier) នៅកម្ពុជា មហាសន្និបាតប្រចាំឆ្នាំលើកទី៥១ នៃសភាប្រើភាសាបារាំង ឬហៅកាត់ថា អេភីអែហ្វ (APF) ដែលបានជួបប្រជុំគ្នានៅទីក្រុង យ៉ាអ៊ុនដេ (Yaoundé) ប្រទេសកាមេរូន (Cameroon) កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ កន្លងទៅ បានអនុម័តសេចក្តីសម្រេចចិត្តមួយ ក្នុងការគាំទ្រយ៉ាងរឹងមាំ និងមិនងាករេចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។

ការអនុម័តសេចក្តីសម្រេចចិត្តអន្តរជាតិដ៏មានសារៈសំខាន់នេះ ធ្វើឡើងដើម្បីឆ្លើយតបទៅនឹងស្ថានភាពតានតឹងដែលបានបន្តកើតមាន នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ តាំងពីខែកក្កដា ឆ្នាំ២០២៥ មក ដែលក្នុងនោះ សភាប្រើភាសាបារាំង (APF) បានសម្តែងក្ដីព្រួយបារម្ភយ៉ាងខ្លាំងចំពោះការបាត់បង់ជីវិតមនុស្ស ការភៀសខ្លួនរបស់ពលរដ្ឋ និងរបាយការណ៍ស្តីពីការរំលោភបំពានលើបទឈប់បាញ់ ព្រមទាំងការខូចខាតដល់ទីតាំងវប្បធម៌ និងសាសនា ដែលចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ (UNESCO)។

តាមរយៈសេចក្តីសម្រេចនេះ សភាប្រើភាសាបារាំង (APF) បានអំពាវនាវឱ្យមានការគោរពអធិបតេយ្យភាពកម្ពុជា ជៀសវាងរាល់សកម្មភាពឯកតោភាគីទាំងឡាយណាដែលធ្វើឱ្យស្ថានការណ៍កាន់តែធ្ងន់ធ្ងរ និងបានជំរុញឱ្យភាគីទាំងពីរ អនុវត្តឱ្យបានពេញលេញនូវសេចក្តីថ្លែងការណ៍រួមនៃទីក្រុងគូឡាឡាំពួរ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ព្រមទាំងទាមទារឱ្យមានការដកទ័ពចេញពីតំបន់ជម្លោះ ហើយបន្តដោះស្រាយដោយសន្តិវិធីតាមយន្តការគណៈកម្មការចម្រុះកិច្ចការព្រំដែន ឬហៅកាត់ថា ជេប៊ីស៊ី (JBC)។

មហាសន្និបាតអង្គការ APF ក៏បានបោះឆ្នោតជ្រើសរើស ឯកឧត្តម អ៊ុច បូរិទ្ធ ដែលជាអនុប្រធានទី១ នៃព្រឹទ្ធសភាកម្ពុជា ឱ្យកាន់តំណែងជា «ប្រតិភូប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក» របស់អង្គការសភានៃប្រទេសនិយាយភាសាបារាំង សម្រាប់អាណត្តិរយៈពេលពីរឆ្នាំ ចាប់ពីឆ្នាំ២០២៦ ដល់ឆ្នាំ២០២៨ ផងដែរ ៕a manet macrona