» មិនមែនតែប្រជាពលរដ្ឋទេអ្នកទោសក៏ ជម្លៀសដែរ! » អឺរ៉ុបអាមេរិក និងប្រទេសនានាអំពាវនាវឱ្យកម្ពុជា និងថៃ អត់ធ្មត់ខ្ពស់បំផុត និងគោរពសេចក្តីថ្លែងការណ៍សន្ដិភាពបន្ទាប់ពីផ្ទុះអាវុធជាថ្មី » ថ្កោលទោសយោធាថៃដែលបានបំផ្លាញប្រាសាទតាក្របីដែលជាតំបន់ប្រយុទ្ធគ្នាស្លាប់រស់! » កម្ពុជារាយការណ៍ឲ្យអនុពន្ធ័និងទូតបរទេសប្រចាំកម្ពុជាករណីយ៍ថៃឈ្លានពានរំលោភសេចក្តីថ្លែងការណ៍សន្តិភាព! » ថ្កោលទោសយោធាថៃដែលបានបំផ្លាញប្រាសាទតាក្របីដែលជាតំបន់ប្រយុទ្ធគ្នាស្លាប់រស់! » យោធាថៃវ៉ៃច្រើនសមរភូមិតែសម្តេចតេជោណែនាំឲ្យអត់ធ្មត់ដោយបញ្ជាក់ថាកម្ពុជាមានបន្ទាប់ក្រហម! » កម្ពុជាសុំរដ្ឋភាគីអនុសញ្ញាអូតាវ៉ាទុកពេលឲ្យបោសសម្អាតមីនប្រឆាំងមនុស្សដល់ឆ្នាំ២០៣០ » នាយករដ្ឋមន្ត្រីកម្ពុជា-វៀតណាមសម្ពោធបើច្រកទ្វារអន្តរជាតិម៉ឺនជយ័! » ក្រសួងបរិស្ថានរកឃើញក្រុមហ៊ុន CAMBODIAN XUAN YI MINERALS CO., LTD. បានបញ្ចេញសំណល់រាវមិនត្រឹមត្រូវប៉ះពាល់ទឹកនៅក្នុងប្រព័ន្ធទឹកអូឬស្សីក្នុងភូមិសាស្ត្រស្រុកទឹកផុសខេត្តកំពង់ឆ្នាំង » សម្តេចតេជោឱ្យជនជាតិថៃដកពាក្យថាកម្ពុជាធ្វើស៊ីហ្គេមប្រើលុយចិន » បនល្បែងបញ្ជល់មាន់និងអាប៉ោងខ្នាតធំរបស់ឈ្មោះម៉ូម បាននិងកំពុងបើកដំណើរការ នៅស្រុកកែវសីមា! » ប្រធានសិទ្ធមនុស្សរដ្ឋាភិបាលនិយាយដើមលោក វីទីត ម៉ុនតាប៊ន ជាអ្នករាយការណ៍ពិសេសអង្គការសហ​ប្រជាជាតិស្តីពីសិទ្ធិមនុស្សនៅកម្ពុជា » ឃាត់ខ្លួនបុរសម្នាក់ តាមសាលក្រមរបស់សាលា ដំបូងរាជធានីភ្នំពេញ ពីបទ «មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន».. » ទើបចូលកាន់តំណែងលោក ឈួន សុវណ្ណនរា មេប៉ុស្តិ៍នគរបាលច្រកភ្នំដិនរងការរិះគន់ថា បានប្រើតួនាទី អំណាច ប្រមូល​លុយ​ » បង្ក្រាបករណីចាប់ឃុំឃាំង និងបង្ខាំងមនុស្សធ្វើទារុណកម្មខុសច្បាប់ នៅក្រុងបាវិត, ឃាត់ខ្លួនជនសង្ស័យ៨នាក់ និងរំដោះជនរងគ្រោះ៦នាក់

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 357 នាក់

ម្សិលមិញ 7139 នាក់

សរុប 17991582 នាក់

កម្ពុជា និង​ថៃ បាន​ឯកភាពគ្នា​ដំឡើង​កម្រិត​ទំនាក់ទំនង​ទ្វេភាគី ពី «​ភាពជា​ដៃគូ​ដើម្បី​សន្ដិភាព និង​វិបុលភាព​» ទៅជា «​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​»

​ប្រទេស​ថៃ​៖ ក្នុងជំនួប​ពិភាក្សា​ការងារ​ទ្វេភាគី​រវាង​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​កម្ពុជា និង​សេដ្ឋា ថា​វី​ស៊ីន នាយករដ្ឋមន្ត្រី​ក្នុង​ដំណើរ​ទស្សនកិច្ច​ជា​ផ្លូវការ​នៅ​ព្រឹក​ថ្ងៃទី​៧ ខែកុម្ភៈ ឆ្នាំ​២០២៤​នេះ​មេដឹកនាំ​ទាំងពីរ​បាន​បាន​ឯកភាពគ្នា​ដំឡើង​កម្រិត​ទំនាក់ទំនង​ទំនង​នយោបាយ និង​ការទូត​ទ្វេភាគី​ទ្វេភាគី ពី «​ភាពជា​ដៃគូ​ដើម្បី​សន្ដិភាព និង​វិបុលភាព​» ទៅជា «​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​»​។​a manet thaya1 

​លោក សេដ្ឋា ថា​វី​ស៊ីន​នាយករដ្ឋមន្ត្រី​ថៃ បាន​ស្វាគមន៍​និង បញ្ជាក់ថា តាមរយៈ​ដំណើរ​ទស្សនកិច្ច​របស់​សម្តេច​ធិបតី​នាឱកាស​នេះ នឹង​ធ្វើឱ្យ​ទំនាក់ កម្ពុជា​-​ថៃ កាន់តែ​រីកចម្រើន និង​រឹងមាំ​។​​សម្តេច​ធិបតី និង​លោកនាយក​រដ្ឋមន្ត្រី​ថៃ បាន​វាយតម្លៃ​ខ្ពស់​លើ​លទ្ធផល​នៃ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​កន្លងមក និង​បាន​ផ្លាស់ប្ដូរ​យោបល់​ពី​ការពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ​លើ​វិស័យ​ជាច្រើន ដែល​រួមមាន​៖ វិស័យ​នយោបាយ សេដ្ឋកិច្ច ការពារជាតិ សន្ដិសុខ ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ ការងារ និង​វិស័យ​ថាមពល​។​​ប្រមុខ​រាជរដ្ឋាភិបាល​ទាំងពីរ ក៏បាន​ពិភាក្សា​អំពី​កិច្ចការ​ក្នុង​តំបន់ និង​សកល ដោយបាន​បង្ហាញ​ការពេញចិត្ត​ចំពោះ​ការគាំទ្រ​គ្នា​ទៅវិញទៅមក​នៅលើ​វេទិកា​អន្តរជាតិ និង​ការជំរុញ​កិច្ចសហប្រតិបត្តិការ​ក្នុងការ​ប្រយុទ្ធប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លងដែន ការបោកប្រាស់​តាម​ប្រព័ន្ធ​អន​ឡាញ និង​ការកសាង​ព្រំដែន​ប្រទេស​ទាំងពីរ​ទៅជា​ព្រំដែន​សន្ដិភាព និង​វិបុលភាព​។​


​បន្ទាប់ពី​កិច្ចប្រជុំ​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​កម្ពុជា និង​ឯកឧត្តម​បណ្ឌិត សេដ្ឋា ថា​វី​ស៊ីន នាយករដ្ឋមន្ត្រី​ថៃ​បានធ្វើ​ជា​សហ​ធិបតី​ក្នុង​ពិធី​ចុះហត្ថលេខា​ឯកសារ​អនុស្សរណៈ នៃ​ការយោគយល់​គ្នា​ចំនួន ០៥ ។​ឯកសារ​ចំនួន ០៥ មាន ទី​១- អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ស្តីពី​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ កាត់បន្ថយ​ហានិភ័យ​គ្រោះ មហន្តរាយ និង​ការឆ្លើយតប​គ្រោះអាសន្ន កម្ពុជា និង​ក្រសួងមហាផ្ទៃ​ថៃ រវាង​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​។ ទី​២- អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ស្តីពី​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​សិក្សាធិការ វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា រវាង​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​កម្ពុជា និង ក្រសួង​ឧ​ត្ត​មសិ​ក្សា វិទ្យាសាស្ត្រ ស្រាវជ្រាវ និង​នវានុវត្តន៍​ថៃ​។

ទី​៣- អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ស្តីពី​ទំនិញ​ឆ្លងកាត់ រវាង​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា និង​នាយកដ្ឋាន​គយ​ថៃ​។ ទី​៤- អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​រវាង​សភាពាណិជ្ជកម្ម​កម្ពុជា និង​ធនាគារ​នាំចេញ​-​នាំចូល​ថៃ ៥-​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​រវាង​សភាពាណិជ្ជកម្ម​កម្ពុជា​និង​គណៈកម្មាធិការ​ពាណិជ្ជ​កម្ម​ថៃ​។

​ក្រៅពី​ការងារ​ការទូត​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែង​ក្នុង​វេទិការ​ធុរកិច្ច​កម្ពុជា ថៃ ដែល​សហការ​រៀបចំ​ដោយ​សភាពាណិជ្ជកម្ម​កម្ពុ​ជា សភាពាណិជ្ជកម្ម​ថៃ និង​គណៈកម្មាធិការ​ពា​ណិ​ជ្ជ​កម្ម​ថៃ នា​រសៀល​ថ្ងៃទី​០៧ ខែកុម្ភៈ ឆ្នាំ​២០២៤ ដោយ​ជំរុញ​លើកទឹកចិត្ត​វិនិយោគិន​ថៃ បណ្តា​វិស័យ​ឯកជន​ថៃ ស្វែងរក​កាលានុវត្តភាព​វិនិយោគ​នៅ​កម្ពុជា​លើ​វិស័យ​នានា​ដេ​ល​មាន​សក្តានុពល​។ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា កម្ពុ​ជាមាន​សក្តានុពល​ច្រើន រាជរដ្ឋាភិបាល​បានរៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ល្បឿន​លឿន ព្រលានយន្តហោះ​កំពង់ផែ តំបន់​សេដ្ឋកិច្ច​ពិសេស និង​បាន​បង្ករ​លក្ខណៈ​ងាយស្រួល​សំរាប់​អ្នកវិនិយោគ​។

​សម្តេច​ធិបតី បានលើកឡើង​ពី​ការយកចិត្តទុកដាក់​ដ​ល់​វិស័យ​ឯកជន ដែល​រាជរដ្ឋាភិបាល​បានចាត់ទុក​វិស័យ​ឯកជន​ជា​ដៃគូរ​ជាមួយនឹង​រាជរដ្ឋាភិបាល​។ សម្តេច​ធិបតី​បាន​ថ្លែងថា រាជរដ្ឋាភិបាល​បាន​ពង្រឹង​កិច្ចសន្ទនា​ជាមួយ​វិស័យ​ឯកជន​ឱ្យ​កាន់តែខ្លាំង​ឡើង​តាមរយៈ​ការរៀបចំ​វេទិកា​រាជរដ្ឋាភិបាល និង​វិស័យ​ឯកជន​ឱ្យបាន​ទៀងទាត់ ដោយ​សម្តេច​អញ្ជើញ​ធ្វើជា​អធ​បិ​តី​ដោយផ្ទាល់​តែម្តង​។ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​បញ្ជាក់ថា «​រាជរដ្ឋាភិបាល​កម្ពុជា​នឹង​ផ្តល់​ការគាំទ្រ និង​កិច្ចសម្របសម្រួល​គ្រប់​រូបភាព ដើម្បីឱ្យ​ធុរជន និង​អ្នកវិនិយោគ​បរទេស អាចធ្វើ​ធុរកិច្ច និង​វិនិយោគ​នៅ​កម្ពុជា​ប្រកបដោយ​ផ្លែផ្កា និង​រីកចម្រើន​»​។​


​ក្នុងឱកាស នៃ​ការអញ្ជើញ​ដល់​របស់​សម្តេច​មហា​ប​វរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា និង​លោកជំទាវ​បណ្ឌិត ពេ​ជ ច័ន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត ត្រូវបាន​ការធ្វើ​គារវកិច្ច​ស្វាគមន៍​យ៉ាង​កក់ក្តៅ​បំផុត ពី​សមភាគ​ថៃ ឯកឧត្តម​បណ្ឌិត សេដ្ឋា ថា​វី​ស៊ីន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​ថៃ និង​លោកជំទាវ​នៅ​វិមាន​រាជរដ្ឋាភិបាល​ថៃ ក្នុង​រាជធានី​បាងកក​។ សូមបញ្ជាក់ថា ព្រះរាជាណាចក្រ​ថៃ គឺជា​ប្រទេស​ទី​២​ក្នុង​តំបន់​អាស៊ាន ដែល​សម្តេច​ធិបតី​នាយករដ្ឋមន្ត្រី បានជ្រើសរើស​សម្រាប់​ដំណើរ​បំពេញ​ទស្សនកិច្ច​ផ្លូវការ បន្ទាប់ពី​ដំណើរ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​ទៅកាន់ សាធារណរដ្ឋ​សង្គមនិយម​វៀតណាម កាលពី​ខែធ្នូ ឆ្នាំ​២០២៣​កន្លងទៅ​។ កម្ពុជា​-​ថៃ បាន​បង្កើត​ទំនាក់ទំនង​ការទូត​ជា​ផ្លូវការ​នៅ​ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​១៩៥០​។ ប្រទេស ទាំងពីរ​បាន​ផ្អាក​ទំនាក់ទំនង​ការទូត​ជាមួយគ្នា​នៅ​ឆ្នាំ​១៩៦២ និង​ភ្ជាប់​ទំនាក់ទំនង​ការទូត​ឡើងវិញ នៅ​ឆ្នាំ​១៩៩១​។​a manet thaya a manet thaya2 a manet thaya3 a manet thaya4