» ទប់ទល់និងអ៊ីរ៉ង់យកប្រេងធ្វើជាចំណាប់ខ្មាំងអាមេរិកអនុញ្ញាតឱ្យបញ្ចេញប្រេងរុស្ស៊ីដែលបង្ខាំងទុក លក់ឲ្យឥណ្ឌា » កងរាជអាវុធហត្ថស្រុកគងពិសី ឃាត់ខ្លួនកូនអត់កំណើតម្នាក់ដែលគំរាមសម្លាប់ម្ដាយ និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះ » អ្នកកាសែត ទទូចចង់ចូលស្ដាប់ការជំនុំជម្រះក្នុងសវនាការនានាដោយមិនមាន​ការរារាំង » តុលាការភ្នំពេញសម្រេចឃុំខ្លួនមេខ្លោងឆបោកអនឡាញចិន៧នាក់ » កម្ពុជា និងអង្គការហេលែនខែលឺរនឹងរួមគ្នាលុបបំបាត់បញ្ហាអាហារូបត្ថម្ភគ្រប់ទម្រង់នៅកម្ពុជា » ភ្លៀងលិចជម្រុំជនភៀសសឹកនៅបន្ទាយមានជ័យបង្កឲ្យមានការជន្លៀសរកទីទួលបន្ត » ក្រសួងពាណិជ្ជកម្ម អំពាវនាវកុំឱ្យប្រជាពលរដ្ឋសម្រុកទិញប្រេងឥន្ធនៈស្តុកទុកលើសតម្រូវការចាំបាច់ ខណៈមន្ត្រីជំនាញ កំពុងត្រួតពិនិត្យស្ថានីយលក់ប្រេងឥន្ធនៈ ដើម្បីមើលអ្នកឆ្លៀតឱកាសលក់ដំឡើងថ្លៃ » បន្ទាប់មានផែនការកែទម្រង់ទារពន្ធពីមេគយធំភ្នាក់ងារ​គយ​ច្រកត្រពាំងស្រែរួមទាំងជនស៊ីវិលផងនោះ ដើរកោសរូស​ទារ​លុយ​ថ្លៃ​បាយ ពី​ក្រុម​ឈ្មួញ និង​អាជីវករ​កាន់តែ​ច្រើនឡើងៗ​..! » បន្ទាប់ពីផ្ទុះរៀងបាត់លុយ៣០លានរៀលក្រសួងអប់រំសម្រេចផ្លាស់នាយកវិទ្យាល័យ ជាសុីមតាកែវ ឲ្យទៅលេងហ្វេសប៊ុកនៅមន្ទីរ » ឡានដឹកសាំងធុនធំមួយគ្រឿងនៅថៃផ្ទុះលាន់សូរដូចរ-ន្ទះសម្លាប់កម្មករម្នាក់នៅនឹងកន្លែង » នាវាមុជទឹកអាមេរិក បាញ់ពន្លិចនាវាចម្បាំងអ៊ីរ៉ង់នៅក្បែរប្រទេសស្រីលង្កា ស្លាប់នាវិកជិត ៩០នាក់រដ្ឋមន្ត្រីការពារថជាតិអ៊ីរ៉ងព្រមាន! » ១ខែកុម្ភៈដែលជារដូវចូលឆ្នាំចិនយួនមានគ្រោះអគ្គិភ័យកើតឡើងជិត​១០០ករណី នៅទូទាំងប្រទេស » ឃាត់ខ្លួនអ្នកលក់ចែកចាយបារីអេឡិចត្រូនិច១នាក់ ដកហូតបារីអេឡិចត្រូនិចបាន៩១ប្រអប់ » វត្តមានអង្គទូត និងព័ត៌មានអន្តរជាតិនានានៅព្រំដែន គឺជាសាក្សី ជំរុញទៅរកដំណោះស្រាយដោយសន្តិវិធី » អង្គការ PCL បញ្ជាក់ថា ៖ការឈ្លានពានរបស់កងទ័ពថៃមកលើកម្ពុជា គឺជារឿងមួយមិនអាចទទួលយកបាន!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6662 នាក់

ម្សិលមិញ 8146 នាក់

សរុប 18734994 នាក់

កម្ពុជា​ទទួល​ការសន្យា​គាំទ្រ​ពី​នាយ​ក​រដ្ឋមន្ត្រី​ជប៉ុន​

 

​កម្ពុជា​៖​នៅ​រសៀល​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ ២០២២​ក្នុងឱកាស​បំពេញ​ទស្សនកិច្ច​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល ស្ដីអំពី​បញ្ហា​ទឹក នៃ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​លើក​ទី​៤​នៅ​ទីក្រុង​គូ​ម៉ា​ម៉ូ​តុ ( Kumamoto) សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម Kishida Fumio នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ជប៉ុន ។​a hun ho1 

​ឯកឧត្តម​នាយករដ្ឋមន្ត្រី​ជប៉ុន គី​ស៊ី​ដា ហ្វូ​មី​អូ បាន​បញ្ជាក់ថា ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ នៃ​ប្រទេស​ទាំងពីរ​កម្ពុជា​-​ជប៉ុន មានការ​រីកចំរើន​ឡើងជា​បន្តបន្ទាប់ ពិសេស​វិស័យ​សន្តិសុខ និង​លើ​វិស័យ​ការពារជាតិ ជាមួយនឹង​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស នៃ​កង​រក្សា សន្តិភាព ក្រោម​ឆ័​ត្រ​អង្គការ​សហ​ប្រជា​តិ​។ ឯកឧត្តម​បាន​អរគុណ​ចំពោះ​ប្រទេស​កម្ពុជា ដែល​អនុញ្ញាតិ និង​ទទួល​នាវា​ជើង​ទឹក​របស់​ជប៉ុន​ចុ​ល​ចត​នាពេល​ថ្មីៗ​នេះ ដែល​សកម្មភាព​នេះ ជាការ​រួមចំនែក​ជួយ​ពង្រឹង​ទំនាក់ទំនង​លើ​វិស័យ​ការពារជាតិ នៃ​ប្រទេស​ទាំងពីរ​។​

ឯកឧត្តម គី​ស៊ី​ដា បានប្រកាស​បន្ត​គាំទ្រ ការអភិវឌ្ឍ​កំពង់ផែ​ទឹក​ជ្រៅ​នៅ​ខេត្ត​ព្រះសីហនុ ដើម្បី​ចូលរួមចំណែក​អភិវឌ្ឍ​ប្រទេស​កម្ពុជា និង​បន្ត​ការផ្តល់​ជំនួយ​សម្បទាន ក្នុងការ​អភិវឌ្ឍ​កំពង់ផែ​នេះ​ជា​បន្តទៀត​។​
សម្តេច​តេ​ជោ ហ៊ុន សែន សម្តែង​ក្តី​សង្ឃឹមថា ជប៉ុន​នឹង​បន្ត​ជួយ​ដល់​កម្ពុជា ក្នុង​កិច្ចសហការ​លើ​ការ​ប្រព​ន្ធ័​ស្រោចស្រព និង​ទឹកស្អាត​នៅ​ប្រទេស​កម្ពុជា​។ សម្តេច​បន្តថា កម្ពុជា នឹង​បន្តធ្វើ​ការងារ​លើ​វិស័យ​ការពារជាតិ​ជាមួយ​ប្រទេស​ជប៉ុន​បន្ថែមទៀត សំដៅ​ជំរុញ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​នៃ​ប្រទេស​ទាំងពីរ​។ សម្តេច​បញ្ជាក់ថា កម្ពុជា នឹង​បន្ត​ស្វា​គម​ន៏​នាវា​ជើង​ទឹក​ជប៉ុន មក​ទស្សនកិច្ច និង​ចូល​ចត នៅ​កំពង់ផែ​របស់​កម្ពុជា​។​


​បើតាម​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ការអភិវឌ្ឍ​កំពង់ផែ​ទឹក​ជ្រៅ​នៅ​ខេត្ត​ព្រះសីហនុ នឹង​ជួយ​បង្កើនល្បឿន​នៃ​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​ការជំរុញ​នាំចេញ​ផលិតផល កសិផល​របស់​កម្ពុជា​ទៅ​ទីផ្សារ​អន្តរជាតិ និង​ការនាំ​ចូល​ពី​ក្រៅប្រទេស ដោយ​មិន​ពឹងផ្អែក​កំពង់ផែ​នៃ​ប្រទេស​នានា​ក្នុង​តំបន់​នោះទេ​។​

​នៅក្នុង​ជំនួប​នោះ​ផងដែរ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក៏បាន​ស្នើ​ឲ្យ​ទំនាក់ទំនង​ទ្វេភាគី​នេះ ពី​ដៃគូ​យុទ្ធសាស្ត្រ ទៅជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​កម្ពុជា​-​ជប៉ុន នៅពេល​ខាងមុខនេះ​។ ឯកឧត្តម​នាយករដ្ឋមន្ត្រី​ជប៉ុន គី​ស៊ី​ដា បានទទួល​យកគំនិត​ផ្តួចផ្តើម​របស់​សម្តេច​តេ​ជោ ក្នុង​ដំឡើង​ទំនាក់ទំនង​ទ្វេភាគី​នេះ​។​ឯកឧត្តម​នាយករដ្ឋមន្ត្រី​ជប៉ុន នៅតែ​បន្ត​កិច្ចសហការ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា និង​បន្ត​គាំទ្រ​កម្ពុជា​ក្នុងនាម​ប្រធាន​អាស៊ាន ដែល​បាន​ជំរុញ​លើ​ការដោះស្រាយ​កិច្ចការ​សភាព​ការ​នៅ​ប្រទេស​មី​យ៉ាន់​ម៉ា ជាមួយនឹង​ការបន្ត​ធ្វើការ​ជាមួយគ្នា​លើ​បញ្ហា​ឧបទ្វីប​កូរ៉េ និង​បញ្ហា​វិបត្តិ​នៅ​អ៊ុយ​ក្រែ​ន​ផងដែរ​។​

​សូម​បញ្ជាក់ដែរថា​តប​តាម​ការអញ្ជើញ​របស់​ឯក​ឧ​ត្ត​ម គី​ស៊ី​ដា ហ្វឹ​មី​អូ នាយករដ្ឋមន្ត្រី​ជប៉ុន និង​គណៈ​ក​ម្មា​ធិ ការប្រតិបត្តិ​ចម្រុះ​នៃ​កិច្ចប្រជុំ​កំពូល​លើក​ទី​៤ ស្ដីពី​បញ្ហា​ទឹក​នៅ​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់ អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​លើក​ទី ៤ ក្រោម​មូលបទ “​ទឹក​សម្រាប់​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​៖ ឧ​ត្ត​មា​នុ​វត្ត​ន៍ និង​អ្នក​បន្តវេន​ជំនាន់​ក្រោយ​” ដែល​បាន​ប្រព្រឹត្តទៅ​ពីថ្ងៃ​ទី​២៣ ដល់ ២៤ ខែមេសា ឆ្នាំ​២០២២ នៅ​ទីក្រុង​ខឹ​ម៉ា​មូ​តុ ប្រទេស​ជប៉ុន​។​​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅវេលា​ម៉ោង​ប្រមាណ​ជាង​១២​ថ្ងៃត្រង់ ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០២២​នេះ បាន​ដឹកនាំ​គណៈប្រតិភូ​ត្រឡប់​មកដល់​មាតុប្រទេស​វិញ​ហើយ ។​a hun ho2 a hun ho a hun ho4 a hun hoa a hun hoa1 a hun hoa2 a hun hoa3