» សារព័ត៌ថៃ៖ យោធាថៃ គ្រោងនឹងដោះលែងយោធាកម្ពុជាទាំង១៨រូបនៅថ្ងៃទី១២ ខែវិច្ឆិកា » ព្យុះKalmaegiឆក់យកជីវិតមនុស្សកើនដល់១១៤នាក់នៅហ្វីលីពីន ឡូវកំពុងធ្វើដំណើរឆ្ពោះទៅវៀតណាម » កម្លាំងសមត្តកិច្ចជាង៦០០នាក់ដាក់ការពារក្នុងទិវាបុណ្យអុំទូកនៅខេត្តសៀមរាប » មេបង្ក្រាបអនឡាញឆបោកកម្ពុជា ជួបទូតកូរ៉េ ដើម្បីបញ្ជាក់ពីគាំទ្រគ្នាទៅវិញទៅមក ក្នុងការស្រាវជ្រាវ ស៊ើបអង្កេតឫសគល់បណ្តាញអង្គការចាត់តាំង នៃឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា » របាយការណ៍បឋមACUអំពីការស្រាវជ្រាវករណីក្មេងប្រុសអាយុ ១៤ឆ្នាំម្នាក់ដាក់ពាក្យស្នើសុំអន្តរាគមន៍ជួយម្ដាយខ្លួនដែលកំពុងជាប់ពន្ធនាគារដោយសារម្ចាស់បំណុល » និស្សិតឆ្នាំទី ២ ម្នាក់ ត្រូវបានម៉ូតូ៣គ្រឿង ជិះដេញធាក់ផ្ដួលនិងកាប់ទៅលើពេលកំពុងតែជិះម៉ូតូបណ្តាលឲ្យបាត់បង់ជីវិត ។ជនរងគ្រោះមានឈ្មោះរ៉ាត់ ពិសិដ្ឋអាយុ២១ឆ្នាំ រស់នៅ ភូមិទួលរការ ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ  » នាយករដ្ឋមន្ត្រីថៃសុំទោសប្រជាពលរដ្ឋនិងសុំកែសម្តីរឿងឈ្លានពានកម្ពុជា » ក្រុងព្រះសីហនុធ្វើរដ្ឋបាលពេលយប់ ឆែកឆេរត្រួតពិនិត្យអាវុធជាតិផ្ទុះ រកឃើញបទល្មើសផ្សេងៗបានចំនួន៦ករណី » រដ្ឋមន្ត្រីក្រសួងកសិកម្ម អំពាវឱ្យគ្រប់តួអង្គពាក់ព័ន្ធត្រូវរួមគ្នាក្នុងស្មារតី «ខ្មែរជួយខ្មែរ» ដើម្បីជួយកសិករក្នុងគ្រាដែលតម្លៃស្រូវធ្លាក់ចុះខ្លាំងដោយសារបញ្ហាទីផ្សារស្រូវ? » ពលករប្រមាណ ២៧ ម៉ឺននាក់ក្នុងចំណោមជិត១លាននាក់មកពីថៃ ទទួលបានការងារធ្វើ​ អ្នកនាំពាក្យសុំឲ្យទាក់ទងលេខ១២៩៧រក » ក្រសួងព័ត៌មាន៖ កម្ពុជាប្រឆាំងនិទណ្ឌភាព និងអះអាងថាក្រសួងព័ត៌មានបានបន្តលើកកម្ពស់យុត្តិធម៌ និងសុវត្ថិភាពក្នុងវិជ្ជាជីវៈសារព័ត៌មាន តែអង្គការសង្គមស៊ីវិលសុំឲ្យជួយការពារ! » ប្រមុខ UN អំពាវនាវឱ្យការពារអ្នកកាសែតនៅជុំវិញពិភពលោក ក្នុងឱកាសទិវាអន្តរជាតិដើម្បីបញ្ចប់និទណ្ឌភាពនៃឧក្រិដ្ឋកម្មលើអ្នកសារព័ត៌មាន » គណបក្សប្រជាជនកម្ពុជា បង្ហាញលទ្ធផល នៃដំណើរទស្សនកិច្ចរៀនសិល្យ៍ នៅប្រទេសចិន » ពលរដ្ឋនៅស្រុកកញ្ជ្រៀច នាំគ្នាប្ដឹងលោក ស្រី វិចិត្រ ទៅACU ដោយអះអាងថា បានកំណត់យកលុយពីពួកខ្លួន ចាប់ពី៥ម៉ឺនទៅ២៥ម៉ឺនរៀលក្នុង១គ្រួសារ ជាថ្នូរនឹងចែកប័ណ្ណកម្មសិទ្ធិ(ប្លង់រឹង)! » បន្ទាបពីសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងកូរ៉េខាងត្បូង ប្រកាសដាក់ទណ្ឌកម្មបង្កកទ្រព្យសម្បត្តិ លោក ចេន ហ្ស៊ី ទីប្រឹក្សាឡូវចូលដល់សឹង្ហបុរីនិងថៃម្តង!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 70 នាក់

ម្សិលមិញ 4835 នាក់

សរុប 17796546 នាក់

អនុប្រធានរដ្ឋសភា​ទី​១​ថ្មី ប្តេជ្ញាចិត្ត​គោរព​ឥត ងាករេ​នៃ​ច្បាប់រដ្ឋធម្មនុញ្ញ​និង​ច្បាប់​រដ្ឋ​ដែលមាន​ជា​ធរមាន​

​ភ្នំពេញ​៖​លោក​កិត្តិ​សេដ្ឋា​បណ្ឌិត ជាម យៀប ត្រូវបាន​អង្គសភា​ពេញអង្គ​បោះ ឆ្នោត​ផ្តល់​សេចក្តីទុកចិត្ត​ជា​អនុប្រធាន​ទី​១ រដ្ឋសភា​ហើយ​កាលពី​ថ្ងៃទី​២៥​ខែវិច្ឆិកា ឆ្នាំ​២០២១​ដោយមាន​សំឡេងគាំទ្រ​១០៧​សំឡេង ។​a jeam3 

បន្ទាប់ពី​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា ប្រកាស​ទទួលស្គាល់លោក​កិត្តិ​សេដ្ឋា​បណ្ឌិត ជាម យៀប​បាន​ឡើង​ចាប់អារម្មណ៍​ដោយ បាន​ប្តេជ្ញាចិត្ត​គោរព​ឥត​ងាករេ​នៃ​ច្បាប់រដ្ឋធម្មនុញ្ញ និង​ច្បាប់​រដ្ឋ​ដែលមាន​ជា​ធរមាន ពិសេស​រាល់​គោលការណ៍​នៃ​ស្មារតី​បទបញ្ជា​ផ្ទៃ ក្នុង​រដ្ឋសភា និង​គោរព​មាគ៌ា​គោលនយោបាយ​ដ៏​ត្រឹមត្រូវ​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​ស្មោះត្រង់​ឥត​ងាករេ​ចំពោះ​ការដឹក នាំ​ដ៏​ត្រឹមត្រូវ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដោយមាន​ការ ដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​។

​លោក​កិត្តិ​សេដ្ឋា​បណ្ឌិត ជាម យៀប បាន​ប្តេជ្ញា​ទៀតថា​៖ គោរព​អនុវត្ត​យ៉ាង​ម៉ឹងម៉ាត់​នូវ​រាល់​គោល ការណ៍​រីកចំរើន​ក្រោម​ការដឹកនាំ​ដ៏​ត្រឹមត្រូវ​របស់​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា​។


​ជ​លោក​កិត្តិ​សេដ្ឋា​បណ្ឌិត ជាម យៀប បាន​ថ្លែងអំណរគុណ​ថ្នាក់ដឹកនាំ​កំពូល​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ដឹកនាំ​ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា ព្រមទាំង​អនុប្រធាន​ទី​២ នៃ​រដ្ឋសភា និង​អង្គប្រជុំ​រដ្ឋសភា​ទាំងមូល​។

​សូមបញ្ជាក់ថា​៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​បានស្នើ​លោក​កិត្តិ​សេដ្ឋា​បណ្ឌិត ជាម យៀប​ជា​បេក្ខភាព​អនុប្រធាន​ទី​១​រដ្ឋសភា​ជំនួស​លោក​ងួន​ញឹ​ល​ដែល​ចូល​មរណៈភាព​.​។​

​ក្រៅពី​អនុប្រធាន​ទី​១​រដ្ឋសភា​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា ក៏បាន​ប្រកាស​នូវ​លទ្ធ​ផល​នៃ​ការបោះឆ្នោត​ជ្រើសតាំង​ប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង​សវនកម្ម និង​គណៈកម្មការ​កិច្ចការបរទេស សហប្រតិបត្តិការ​អន្តរជាតិ ឃោសនាការ និង​ព័ត៌មាន នៃ​រដ្ឋសភា ដែលមាន​សមាសភាព​ដូចតទៅ​៖១៖ លោក ឈាង វុន ត្រូវបាន​ជាប់ឆ្នោត ជា​ប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង​សវនកម្ម​(​ជំនួស​លោក​ជាម​យៀប​)​។​

២៖ លោក សួស យ៉ា​រ៉ា ត្រូវបាន​ជាប់ឆ្នោត ជា​ប្រធាន​គណៈកម្មការ​កិច្ចការបរទេស សហប្រតិបត្តិការ​អន្តរជាតិ ឃោសនាការ និង​ព័ត៌មាន​(​ជំនួស​លោក​ឈៀង​វុន​)៣៖ លោក នឹម ច័ន្ទ​តារា ត្រូវបាន​ជាប់ឆ្នោត ជា​អនុប្រធាន​គណៈកម្មការ​កិច្ចការបរទេស សហប្រតិបត្តិការ​អន្តរជាតិ ឃោសនាការ និង​ព័ត៌មាន​
៤៖ លោក ទី សុគន្ធ ត្រូវបាន​ជាប់ឆ្នោត ជា​លេខាធិការ​គណៈកម្មការ​កិច្ចការបរទេស សហប្រតិបត្តិការ​អន្តរជាតិ ឃោសនាការ និង​ព័ត៌មាន​៕a jeam a jeam1 a jeam2 a jeam4