» សម្តេចតេជោបានចាត់ទុកឈ្លើយសឹក១៨នាក់ដែលថៃចាប់បានពលីនិងប្រកាសថា កម្ពុជាមិនធ្វើថោកទៅអង្វរថៃ ដើម្បីឲ្យមានការបើកច្រកព្រំដែនឡើងវិញទេ! » ស្ត្រី​ខ្មែរ​ម្នាក់​ត្រូវ​ទាហាន​ឈុត​ខ្មៅ​សៀម​៧​នាក់​ចាប់​រំលោភ​​.បូក​ពេល​ត្រឡប់​មក​ដល់​ជិត​ព្រំដែន! » ឃាតកសម្លាប់ស្ដ្រីក្មេងអ្នកចងការួចរំលោភសាកសព នៅស្រុកតាំងគោក ចាប់ខ្លួនបានហើយ នៅខេត្តប៉ៃលិន » ដឹងមូលហេតុហើយថាហេតុអីបានជាលោកផែងវណ្ណៈចាងហ្វាងកាសែតផែងវណ្ណៈនីវ(PVN)ហ៊ានធើស៊ីក្រសួងមហាផ្ទៃអត់ខ្លាច? » ថ្នាំព្យាបាលជំងឺមហារីក ដែលផលិតដោយប្រទេសរុស្ស៊ីចូលដល់ប្រទេសវៀតណាមហើយ! » ថៃដូរឥរិយាបទយល់ព្រមជួបកម្ពុជានៅម៉ាឡេស៊ីថ្ងៃទី២៦វិច្ឆិកា២០២៥ក្រោមការបញ្ចុះបញ្ចូលពីម៉ាឡេស៊ីនិងអាមេរិក » ថោកឬថ្លៃ ប្រូ?វាយនារីម៉ាស្សាហើយសម្រួលសងជនរងគ្រោះ១២០០ដុល្លារ ! » ស្ត្រីម្នាក់ត្រូវគេរំលោភស.ម្លា.ប់ពេលទៅទារប្រាក់ ហើយក.ប់ដីបំណងបំបា.ត់ដាន! » ស៊ីឈ្នួលស.ម្លា.ប់មនុស្ស នៅខេត្តកណ្ដាលចាប់បាននៅអន្លង់វែង!ឲ្យតែចង់ចា.ប់កុំឃឹមថារត់រួចអាណាក៏ដោយ! » ជំហរនាយករដ្ឋមន្ត្រីកម្ពុជាគឺការដោះស្រាយជាមួយថៃដោយសន្តិវិធី! » អាជ្ញាធរខេត្តសៀមរាប ចុះពិនិត្យទីតាំងបង្កផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង ក្នុងភូមិសាស្ត្រស្រុកអង្គរជុំបន្ទាប់ពីរួចក្រពើរ៣០ក្បាល » ឯកឧត្ដម​ អាន់វ៉ា​ អ៊ីប្រាហ៊ីម​ នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​ទូរសព្ទ័ជួបនាយករដ្ឋមន្ត្រីកម្ពុជានិងថៃ! » ក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT ចុះពិនិត្យស្ថានភាពផ្ទាល់នៅភូមិព្រៃចាន់ ទីដែលទាហានថៃបាញ់ប្រហារមកលើជនស៊ីវិលកម្ពុជា » អាម៉េរិកដាក់ទណ្ឌកម្ម ក្រុមហ៊ុនថៃចំនួន២ ព្រោះជាប់ពាក់ព័ន្ធនឹងសកម្មភាពឆបោកនៅព្រំដែនមីយ៉ាន់ម៉ា-ថៃ » កម្ពុជា បញ្ជូនពលករថៃ ២៨ នាក់ ទៅកាន់ប្រទេសកំណើត តាមច្រកទ្វារព្រំដែនចាំយាម

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2636 នាក់

ម្សិលមិញ 3507 នាក់

សរុប 17846367 នាក់

មកដល់​ឆ្នាំ​២០២៥​កម្លាំង​ប្រឆាំង​អំណាច​កង​ទ​ព័​ថៃ​ក៏​មិនធម្មតា​ដែរ​!

 

​ប្រទេស​ថៃ​៖ ប្រទេស​ថៃ នាពេល​បច្ចុប្បន្ននេះ​កំពុង​តែមាន​បញ្ហា​ជាច្រើន មិនមែន​ត្រឹមតែ​បញ្ហា​ព្រំដែន​ជាមួយ​កម្ពុជា​ទេ ព្រំដែន​ជាមួយ​ប្រទេស​មី​យ៉ាន់​ម៉ា​ក៏​មិន​ស្ងប់​សុខ​នោះឡើយ ។​ខណៈ​សភា​ក៏​ជាប់គាំង​អនុម័ត​អ្វី​មិនបាន បញ្ហា​គ្រឿងញៀន​ក្នុងប្រទេស និង​វិបត្តិ​សេដ្ឋកិច្ច​កំពុង​ហ៊ុមព័ទ្ធ​រដ្ឋាភិបាល​លោកស្រី ផែ​ថង​ថា​ន ស៊ីណា​វ៉ា​ត់ ។​ទាំងអស់នេះ​ជាការ​លើកឡើង​និង​វាយតម្លៃ​ដោយ​បណ្ឌិត​យ៉ង​ពៅ​អគ្គលេខា​រាជបណ្ឌិត្យសភាកម្ពុជា​។​ស្ថានភាព​បែបនេះ ត្រូវបាន​លោក​បណ្ឌិត យង់ ពៅ និទស្សន៍​ថា ជា​ជំហាន​មួយ​ដែល​អាចឱ្យ​ក្រុម​យោធា​ថៃ មាន​លេស​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​លោក​ស្រី នាពេលខាងមុខ​។a thai army ang opo party

​លោក​បណ្ឌិត​យ៉ង​ពៅ បាន​ពន្យល់ថា នយោបាយ​និយាយ​អំណាច អំណាច​បញ្ជាក់​ពី​ផលប្រយោជន៍ ដូច្នេះ​បើសិន​ជាមាន​អ្នក​ដែល​អាចធ្វើឱ្យ​ប៉ះពាល់​ផលប្រយោជន៍​ក្រុមវាំង​នៅក្នុង​ប្រទេស​ថៃ នោះគេ​ត្រូវតែ​ប្រើ​អំណាច​ដើម្បី​រក្សា​អំណាច​របស់គេ​វិញ​។​​ផ្ទុយទៅវិញ​បើតាម​ការលើកឡើង​ខាងលើ​គេ​មើលឃើញ​ផ្សេង​ទៅវិញ​តាម​សំណេរ​ក្នុង​ហ្វេ​ស​ប៊ុ​ក​អាស៊ីអាគ្នេយ៍​ថា​៖​ថ្វីត្បិតតែ​កងទ័ព​ថៃ​អាច​ឆក់​ឱកាស​ឡើងកាន់​អំណាច​តាមរយៈ​រដ្ឋប្រហារ​ញឹក​ញាប់ តែ​កម្លាំង​នយោបាយ​ដែល​ប្រឆាំងនឹង​ទ័ព​ថៃ​នៅក្នុង​សង្គម​ក៏​ធំធេង​ដែរ​។ ដូច្នេះហើយ ក្រោយពី​រដ្ឋប្រហារ​ម្ដងៗ និង​គ្រប់គ្រង​ប្រទេស​បាន​មួយរយៈ កងទ័ព​ថៃ​តែងតែ​ត្រូវ​បង្ខំចិត្ត​រៀបចំ​ការបោះឆ្នោត​។

បក្សនយោបាយ​ស៊ីវិល​ធំៗ​របស់​ថៃ​សុទ្ធតែ​ប្រឆាំងនឹង​អំណាច​កងទ័ព​ដែល​តែងតែ​លូកលាន់​ចូលក្នុង​កិច្ចការ​ដឹកនាំ​ប្រទេស​តាមរយៈ​រដ្ឋប្រហារ​។ គណបក្សនយោបាយ​ធំៗ​ទាំងនោះ​មានដូចជា បក្ស​ប្រជាជន (พรรคประชาชน / People’s Party) ដែលជា​បក្សប្រឆាំង​កំពុងមាន​កៅអី​ច្រើនជាងគេ​ក្នុង​រដ្ឋសភា​ថៃ​, បក្ស​ភឿ​ថៃ (พรรคเพื่อไทย / Pheu Thai Party) ដែលជា​បក្ស​កំពុង​ដឹកនាំ​រដ្ឋាភិបាល និង​ជា​បក្ស​ដែល​គ្រប់គ្រង​ដោយ​ត្រកូល​ស៊ីណា​វ៉ា​ត់​របស់លោក​ថាក់ស៊ីន​, និង​គណបក្ស​ប្រជាធិបតេយ្យ (พรรคประชาธิปัตย์ / Democrat Party) របស់លោក​អាប់​ភី​ស៊ីត វេ​ឆា​ឈី​វ៉ា (อภิสิทธิ์ เวชชาชีวะ / Abhisit Vejjajiva) អតីត​នាយករដ្ឋមន្ត្រី​ថៃ​ជាដើម ដែលជា​គណបក្ស​មាន​វ័យ​ចំណាស់​ជាងគេ​នៅ​ស្រុកថៃ​។ នៅពេល​បច្ចុប្បន្ននេះ នៅក្នុង​ចំណោម​រដ្ឋសភា​ថៃ​ដែលមាន​កៅអី​សរុប​ចំនួន ៥០០​នោះ បក្ស​ធំៗ​ទាំងបី​នេះ​មាន​កៅអី​ចំនួន ៣១០ ដូច្នេះ​គេ​ក៏​អាច​ប៉ាន់ប្រមាណ​ត្រួសៗ​បាន​ថា តើ​កម្លាំង​នយោបាយ​ដែល​ប្រឆាំងនឹង​ទ័ព​ថៃ​មាន​ទំហំ​ប៉ុណ្ណា​ដែរ​។

​បញ្ហា​ធំៗ​មួយចំនួន​ដែល​គណបក្ស​ទាំងនេះ​ប្រឆាំង និង​ចង់អោយ​កងទ័ព​ថៃ​ធ្វើកំណែទម្រង់​រួមមាន ការកាត់បន្ថយ​ថវិកា​ទ័ព​, ការកាត់បន្ថយ​ចំនួន​កងទ័ព និង​ការយក​ដីធ្លី​របស់​កង​ទ័ព​មក​បម្រើអោយ​ប្រយោជន៍​សាធារណៈ​ជាដើម​។ និយាយ​រឿង​ថវិកា​ទ័ព បក្ស​ប្រជាជន​ដែលជា​បក្ស​ធំជាងគេ ចង់​កាត់បន្ថយ​ថវិកា​ទ័ព​ចាយ​ចំនួន ១,៦​ពាន់​លាន​ដុល្លា (​បច្ចុប្បន្ន​ទ័ព​ថៃ​មាន​លុយ​ចាយ​មួយឆ្នាំ​ប្រហែល ៦​ពាន់​លាន​ដុល្លា​), បក្ស​ភឿ​ថៃ​ចង់អោយ​បង្វែរ​ថវិកា​ទ័ព​ប្រហែល ១០% (​ឬ​ប្រហែល ៦៣៩​លាន​ដុល្លា​) យកមក​ជួយ​អ្នកបង្កើត​មុខរបរ​រកស៊ី​ថ្មីៗ ចំណែកឯ​បក្ស​ប្រជាធិបតេយ្យ​វិញ​ចង់អោយ​កាត់ចោល​ការចំណាយ​ដែល​មិនចាំបាច់រ​បស់ទ័ព​ទាំងអស់​។

​រីឯ​រឿង​កាត់បន្ថយ​ចំនួន​កងទ័ព​វិញ បក្ស​ប្រជាជន​ចង់អោយ​កាត់បន្ថយ​ចំនួន​កងទ័ព​ថៃ​ពី ៣៣​ម៉ឺន​នាក់ មក​នៅត្រឹម ១៧​ម៉ឺន​នាក់ ហើយ​បន្ថយ​ចំនួន​មេទ័ព​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ពី ១៦០០​នាក់ មក​នៅត្រឹម ៤០០​នាក់​, គណបក្ស​ប្រជាធិបតេយ្យ​ចង់អោយ​បន្ថយ​កងទ័ព​មក​នៅត្រឹម ៦-៧​ម៉ឺន​នាក់ ខណៈ​គណបក្ស​ភឿ​ថៃ​វិញ​ចង់អោយ​កាត់បន្ថយ​ចំនួន​កងទ័ព​ជារួម តែ​មិនបាន​បញ្ជាក់​ចំនួន​អោយ​ជាក់លាក់​ទេ​។​ចំណែកឯ​រឿង​ដីធ្លី​វិញ បច្ចុប្បន្ននេះ កងទ័ព​ថៃ គឺជា​ស្ថាប័ន​ដែលមាន​ដីធ្លី​ច្រើនជាង​អ្នកណាៗ​ទាំងអស់​នៅ​ស្រុកថៃ រួមមាន​ទាំង​ស្ដេច​ថៃ​ផងដែរ​។ គណបក្ស​ប្រជាជន​របស់​ថៃ​ចង់អោយ​យក​ដីធ្លី​មួយចំនួន​របស់​កងទ័ព​ថៃ​មក​សាងសង់​លំនៅដ្ឋាន​សាធារណៈ ខណៈដែល​បក្ស​ភឿ​ថៃ​ចង់អោយ​យក​ដីធ្លី​របស់​កងទ័ព​មក​ប្រើ​ជា​ប្រយោជន៍​សាធារណៈ​អោយបាន​ច្រើនជាង​បច្ចុប្បន្ន​។ ទាំងនេះ​គ្រាន់តែ​លើ​យក​បញ្ហា​ធំៗ​ដែល​គេ​ប្រឆាំងនឹង​ទ័ព​ថៃ​ប៉ុណ្ណោះ​។ នៅមាន​បញ្ហារ​បស់ទ័ព​មួយចំនួនទៀត​ក៏​ត្រូវបាន​បក្សនយោបាយ​ទាំងនេះ​ចង់​កែប្រែ​ដែរ រួមមាន ការ​កេណ្ឌ​ទ័ព និង​ការធ្វើ​វិសោធនកម្ម​ច្បាប់​សន្តិសុខ​ជាតិ ដែល​កំពុងផ្ដល់​អំណាច​យ៉ាង​ធំធេង​ដល់​កងទ័ព​ថៃ​ជាដើម​។

​កម្លាំង​ប្រឆាំងនឹង​ទ័ព​ថៃ​ក្នុងចំណោម​បក្សនយោបាយ​ទាំងនេះ​រឹតតែ​ធំធេង បើសិនជា​គេ​គិតដល់​ការមិនចុះសម្រុង​គ្នា​ក្នុងចំណោម​គណបក្ស​រប​ស់​ពួក​មេទ័ព​។ ដូច​ការចុះផ្សាយ​របស់​យើង​ពីមុនមក​ដែរ​ថា កងទ័ព​ថៃ​មិនមែនជា​ស្ថាប័ន​ធ្លុង​មួយ​ស្អិតរ​មួ​ត (monolithic) នោះទេ​។ ការ​បែកខ្ញែក​គ្នា​រវាង​គណបក្ស​របស់​ពួក​មេទ័ព​ពិតជា​ភស្ដុតាង​មួយទៀត​ដែល​បញ្ជាក់​ពី​ចំណុច​នេះ​។ ឧទាហរណ៍ ដោយសារ​នៅក្នុង​កង​បូរ៉ា​ផា​ផា​យ៉ាក់ (บูรพาพยัคฆ์ / Burapha Phayak) ឬ​កង​ខ្លា​បូព៌ា​ជាមួយគ្នា ហើយ​ជិតស្និទ្ធ​នឹង​គ្នា លោក​ឧ​ត្ត​ម​សេនីយ៍​ប្រា​យុទ្ធ ចាន់​អូ​ឆា (ประยุทธ์ จันทร์โอชา / Prayut Chan-o-cha) និង​មនុស្ស​ជំនិត​របស់លោក គឺ​លោក​ឧ​ត្ត​ម​សេនីយ៍ ប្រា​វីត វង្ស​សុវណ្ណ (ประวิตร วงษ์สุวรรณ / Prawit Wongsuwon) ក៏បាន​សហ​ការណ៍​គ្នា​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​អ្នកស្រី​យី​ង​ឡាក់ ស៊ីណា​វ៉ា​ត់ (ยิ่งลักษณ์ ชินวัตร) នៅ​ឆ្នាំ​២០១៤ ដែល​ពេលនោះ លោក​ឧ​ត្ត​ម​សេនីយ៍​ប្រា​យុទ្ធ​ក៏បាន​ឡើង​ធ្វើជា​នាយករដ្ឋមន្ត្រី ហើយ​លោក​ឧ​ត្ត​ម​សេនីយ៍​ប្រា​វីត​ក៏បាន​ក្លាយជា​រដ្ឋមន្ត្រី​ការពារជាតិ​។

មកដល់​ការបោះឆ្នោត​ឆ្នាំ​២០១៩ លោក​ប្រា​យុទ្ធ​ក៏បាន​ជាប់ឆ្នោត​ជា​នាយករដ្ឋមន្ត្រី​នៅក្នុង​ក្របខណ្ឌ​គណបក្ស​ផា​ឡាំង​ប្រា​ឆា​រ៉ាត់ (พรรคพลังประชารัฐ / Palang Pracharath Party) របស់លោក​ឧ​ត្ត​ម​សេនីយ៍​ប្រា​វីត វង្ស​សុវណ្ណ​។ តែ​មកដល់​ការបោះឆ្នោត​ឆ្នាំ​២០២៣ លោក​ឧ​ត្ត​ម​សេនីយ៍​ប្រា​យុទ្ធ​ក៏​បែក​ចេញទៅ​ឈរឈ្មោះ​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​អោយ​គណបក្ស​មួយទៀត គឺ​គណបក្ស​រួម​ថៃ​សាង​ឆាត (พรรครวมไทยสร้างชาติ / United Thai Nation Party)​។ មកដល់​ខែឧសភា ឆ្នាំ​២០២៥​នេះ គេ​មិនដឹងថា ទាំង​គណបក្ស​ផា​ឡាំង​ប្រា​ឆា​រ៉ាត់ និង​គណបក្ស​រួម​ថៃ​សាង​ឆាត​នឹង​បន្ត​មានជីវិត​ទៀត​ដល់​ត្រឹមណា​ទេ ដោយសារ​តែមាន​ការចាក​ចេញពី​គណបក្ស (defections), ភាព​តានតឹង​ជាមួយ​អ្នក​ឧបត្ថម្ភ​បក្ស (tension with donors), និង​ភាព​សំខាន់​របស់​គណបក្ស​កាន់តែ​ធ្លាក់ចុះ (fading relevance)​។ ទាំងអស់នេះ​វា​ជា​ភស្ដុតាង​ដែល​បង្ហាញថា ពួក​មេទ័ព​ធំៗ​របស់​ថៃ​ពិតជា​បែកបាក់​គ្នា មិនអាច​ផ្គុំ​គ្នា​ជា​ធ្លុង​មួយ​អោយ​ស្អិតរ​មួ​ត​បាន ខណៈ​កម្លាំង​នយោបាយ​ដែល​ប្រឆាំងនឹង​កងទ័ព​ថៃ​ពិតជា​ធំធេង​។

​រូបភាព​៖ នាយ​ឧ​ត្ត​ម​សេនីយ៍ ផាន់​ណា គ្លែ​វ​ប្លត​ទុក្ខ (พนา แคล้วปลอดทุกข์ / Pana Klaewblaudtuk) ជា​មេទ័ព​ជើងគោក​ថៃ និង​ជា​មនុស្ស​មានអំណាច​ជាងគេ​បំផុត​ក្នុង​ទ័ព​ថៃ (​ខាងឆ្វេង​) និង​ឧ​ត្ត​ម​សេនីយ៍​ឯក ប៊ុន​ស៊ីន ផាត​ក្លាង (บุญสิน พาดกลาง / Boonsin Padklang) ជា​មេទ័ព​ភូមិភាគ​ទី​២ ជាប់​ព្រំដែន​កំពុង​ឈ្លោះ​ជាមួយ​កម្ពុជា (​ខាងស្ដាំ​)​។​Sources:-The Nation, Thailand (May 14, 2025): “Two Uncles: Can Their Parties Survive the Storm?”-Paul Chambers (2021): “Thailand’s Military in 2021: Mid-Year Reshuffle, Continuing Factionalism and Rejected Reform”-Anders C. Johansson & Anders Engvall (2022): “Military Factions and Coups: Pathways to Power in Thailand” a yong peuva