» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7468 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697639 នាក់

កង​ទ​ព័​វៀតណាម​គាំទ្រ​បេក្ខជន​ហ៊ុន​ម៉ា​ណែ​ត​ជា​នាយករដ្ឋមន្ត្រី​ខាងមុខ​!

​វៀតណាម ៖ កាលពី​ព្រឹក​ថ្ងៃទី​០៨ ខែសីហា ឆ្នាំ​២០២២ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក បាន​អញ្ជើញ​ជួបប្រជុំ​ពិភាក្សា​ការងារ​ជាមួយ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ង្វៀន វ៉ាន់​ងៀ អនុប្រធាន​អគ្គសេនាធិការ នៃ​កងទ័ព​ប្រជាជន​វៀតណាម នៅ​ទីស្តីការក្រសួង​ការពារ​ប្រទេស នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ក្នុងឱកាស​នៃ​ការបំពេញ​ទស្សនកិច្ច​ផ្លូវការ​របស់​គណៈប្រតិភូ​ជាន់ខ្ពស់​កងទ័ពជើងគោក នៃ​កងយោធពល​ខេមរភូមិន្ទ រយៈពេល ០៣ ថ្ងៃ ចាប់ពី​ថ្ងៃទី​០៧ ដល់​ថ្ងៃទី​០៩ ខែសីហា ឆ្នាំ​២០២២ នៅ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​។a hunma go vn

ប្រភពពី​ហ្វេ​ស​ប៊ុ​ក កងទ័ពជើងគោក កងយោធពល​ខេមរភូមិន្ទ បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​៩ ខែសីហា ឆ្នាំ​២០២២ ថា​ក្នុងជំនួប​នេះ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ង្វៀន វ៉ាន់​ងៀ បាន​សម្តែង​ការស្វាគមន៍​ចំពោះ​ការអញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​របស់ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត និង​គណៈប្រតិភូ នៅក្នុង​ប្រទេស​វៀតណាម ដើម្បី​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​រវាង​កងទ័ព នៃ​ប្រទេស​ទាំងពីរ ឱ្យ​កាន់តែ​ជិតស្និទ្ធ និង​រឹងមាំ​បន្ថែមទៀត ហើយក៏​ស្រប​ពេលដែល​ឆ្នាំនេះ គឺជា​ខួប​អនុស្សាវរីយ៍​លើក​ទី​៥៥ នៃ​ទំនាក់ទំនង​ការទូត​កម្ពុជា​-​វៀតណាម​។ 

លោក អនុប្រធាន​អគ្គសេនាធិការ ក៏បាន​ចូលរួម​អបអរសាទរ​ដល់ក​ម្ពុ​ជា​ដែល​ទទួលបាន​នូវ​ជោគជ័យ​ក្នុង​ការធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​អាស៊ាន និង​ការរៀបចំ​ការបោះ​ការ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ ព្រមទាំង​ការរៀបចំ​ប្រារព្ធ​ពិធី​រំឭក​ខួប​លើក​ទី​៤៥ នៃ​ទិវា​ចងចាំ​ដំណើរ​ឆ្ពោះទៅកាន់​ការផ្តួលរំលំរ​បប​ប្រល័យពូជសាសន៍ ប៉ុល ពត របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នៅក្នុង​ឆ្នាំ​២០២២​នេះ​។ ជាមួយគ្នានេះ លោក ក៏បាន​សម្តែង​នូវ​ការអបអរសាទរ និង​គាំទ្រ​ផងដែរ​ចំពោះ លោក ហ៊ុន ម៉ា​ណែ​ត ដែល​ត្រូវបាន​អង្គសន្និបាត​គណៈកម្មាធិកា​រ​កណ្តាល គណបក្ស​ប្រជាជន​កម្ពុជា​លើក​ទី​៤៣ បោះឆ្នោត​ជ្រើសតាំង​ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី​នាពេល​អនាគត​។​

​ប្រភព​បាន​ឲ្យ​ដឹងថា សម​ភាគី​ទាំង​ពីរបាន​វាយតម្លៃ​ខ្ពស់​ចំពោះ​លទ្ធផល​កិច្ចសហប្រតិបត្តិការ ដែល​កងទ័ព​នៃ​ប្រទេស​ទាំងពីរ​សម្រេច​បានក​ន្ល​ង​មក ជាពិសេស​ក្នុង​កម្រិត​កងទ័ពជើងគោក ដែល​ពិតជា​បាន ហើយក៏​នឹង​បន្ត​ចូលរួមចំណែក​យ៉ាងសំខាន់ ក្នុងការ​ពង្រឹង​ចំណងមិត្តភាព និង​សាមគ្គីភាព​រវាង​ប្រទេស និង​ប្រជាជន​យើង​ទាំងពីរ​ឱ្យ​កាន់តែ​រឹងមាំ និង​យូរអង្វែង ដែលជា​មូលដ្ឋាន​មិនអាច​ខ្វះ​បាន​ដើម្បី​ការពារ និង​កសាង​ប្រទេស​ទាំងពីរ ឱ្យបាន​រីកចម្រើន​រុងរឿង​ទាំងអស់គ្នា នៅក្រោម​ម្លប់​នៃ​សុខសន្តិភាព ស្ថិរភាព និង​វិបុលភាព​រួម ទាំង​ក្នុងពេល​បច្ចុប្បន្ន និង​តទៅ​អនាគត​។​មានការ​កត់សម្គាល់ថា​ដំណើរ​ទស្សនៈកិច្ច​របស់​ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍​ហ៊ុន​ម៉ា​ណែ​ត​មេបញ្ជាការ​កង​ទ​ព័​ជើងគោក​ទៅ​វៀតណាម​គឺ​កើតឡើង​ក្រោយ​ពេលដែល​លោក​វ៉ាង​យី​រដ្ឋមន្ត្រី​ក្រសួងការបរទេស​ចិន​ពេល​មក​ចូលរួម​ប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​បានប្រកាស​គាំទ្រ​ឯកឧត្តម​ហុន​ម៉ា​ណែ​ត​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​ដោយបាន​ចាត់ទុក​ឯកឧត្តម​ហ៊ុន​ម៉ា​ណែ​ត​ថា​មាន​ចក្ខុវិស័យ​វែងឆ្ងាយ​ដូច​ឪពុក​។​a hunma go vn1 


​