» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7394 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697565 នាក់

រដ្ឋមន្ត្រី​ការពារជាតិ​កម្ពុជា និង​ឯកអគ្គរដ្ឋទូត​ចិន បើក​ការដ្ឋាន​សាងសង់ សមិទ្ធផល​នៅ មូលដ្ឋាន​សមុទ្រ​រាម​បង្ក​ការចាប់អារម្មណ៍​នៅ​បរទេស​!


ព្រះសីហនុ​៖ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​លោក វ៉ាង វិ​ន​ធាន ឯកអគ្គរដ្ឋទូត​ចិន ប្រចាំ​កម្ពុជា នឹង​អញ្ជើញ​បើក​ការដ្ឋាន​សាងសង់​រោង​ជាង​ជួសជុល​នាវា (Drydock, Slipway) ផែ​សំចត និង​ស្តារ​ឃ្លង នៅ​មជ្ឈមណ្ឌល​ទំនើបកម្ម​មូលដ្ឋាន​សមុទ្រ​រាម នៅ​ព្រឹក​ថ្ងៃទី​០៨ ខែមិថុនា ឆ្នាំ​២០២២ ។​a army ream1 

​ការ​ការដ្ឋាន​សាងសង់​រោង​ជាង​ជួសជុល​នាវា ផែ​សំចត និង​ស្តារ​ឃ្លង​នេះ គឺជា​ជំនួយឥតសំណង​របស់​រដ្ឋាភិបាល​ចិន ដល់​កងទ័ពជើងទឹក​កម្ពុជា ផ្ដោតលើ​ចំណុច​សំខាន់ៗ​ដូចខាងក្រោម​៖
​ទី​១៖ រៀបចំ​ស្តារ​ទីតាំង​របស់​កងទ័ពជើងទឹក នៅ​មូលដ្ឋាន​រាម​សំដៅ​ធ្វើឱ្យមាន​លទ្ធភាព​គ្រប់គ្រង​ពិតប្រាកដ​លើ​ទីតាំង​ភូមិសាស្ត្រ​ដែលមាន​ស្រាប់ ឱ្យមាន​ជំរុំ​បន្ទាយ​ដែលមាន​អគារ​ទីបញ្ជាការ​, អគារ​បំពេញការងារ​គ្រប់ផ្នែក​ដូចជា​៖ អគារ​សាលប្រជុំ​, អគារ​ឃ្លាំង​, អគារ​កម្សាន្ត​, អាហា​រដ្ឋា​ន​, ទីលានកីឡា​, អគារ​ទទួលភ្ញៀវ​ជាតិ​-​អន្តរជាតិ​ស្តង់ដារ​កម្រិត​ខ្ពស់​, ការកសាង​ប្រព័ន្ធ​អគ្គិសនី​, ប្រព័ន្ធ​ទឹកស្អាត​, ប្រព័ន្ធ​លូបង្ហូរទឹក​។​ល​។​
​

ទី​២៖ ជួយ​ជួសជុល​នាវា​ចាស់ៗ ដែល​អស់​ពេលវេលា​ប្រើប្រាស់ ដែល​កងទ័ពជើងទឹក​ភាគី​កម្ពុជា ពុំមាន​លទ្ធភាព​ជួសជុល ចំនួន​០៨​គ្រឿង យកទៅ​ជួសជុល​នៅ​ប្រទេស​ចិន និង​ដុក​បណ្តែត​ចំនួន ០២​គ្រឿង (០១​គ្រឿង ចំណុះ ៦០០​តោន ជួសជុល​នៅ​ប្រទេស​ចិន និង ០១​គ្រឿង​ទៀត ចំណុះ ៧០០​តោន ជួសជុល​នៅ​ប្រទេស​កម្ពុជា​) និង​ជួយ​បំពេញបន្ថែម​នូវ​នាវា​សម្រាប់​បម្រើការ​បច្ចេកទេស​ដូចជា​៖ នាវា​អូស​សណ្ដោង​ចំនួន ០២​គ្រឿង (​ទំហំ​ផ្ទុក ១០០​តោន ចំនួន​០១​គ្រឿង និង​៥០​តោន ចំនួន​០១​គ្រឿង​) នាវា​ដឹក​ស្បៀង​គ្រឿង​បរិក្ខារ ចំនួន ០១​គ្រឿង និង​ត្រៀម​លើក​គម្រោង​សម្ភារៈ ឧបករណ៍​ផ្សេងៗ​ទៀត តាម​ការខ្វះខាត​ជាក់ស្តែង​។​
​ទី​៣៖ ជួយ​កសាង និង​ពង្រីក​បន្ថែម​មន្ទីរពេទ្យ ០១​កន្លែង សម្រាប់​បម្រើ​ការងារ​ផ្ទៃក្នុង​របស់​កងទ័ពជើងទឹក និង​ប្រជាជន​ដែល​រស់នៅ​ក្បែរ​ខាងក្នុង​តំបន់​

​ទី​៤៖ ជួយ​កសាង​រោង​ជាង​ជួសជុល​នាវា អ៊ូ (Drydock) និង​រ៉ៃ (Slipway) សម្រាប់​បម្រើឱ្យ​ការជួសជុល​នាវា​គ្រប់​ប្រភេទ​ដែល​កងទ័ពជើងទឹក​ក​ម្ពុ​ជា កំពុង​ប្រើប្រាស់​កាត់បន្ថយ​ការ​បញ្ជូនទៅ​ជួសជុល​នៅក្រៅ​ប្រទេស និង​បន្ថយ​ការចំណាយ​ថវិកាជាតិ​ខ្ជះខ្ជាយ លើកកម្ពស់​ការបង្ហាត់​បង្រៀន​អ្នកឯកទេស​គ្រប់ផ្នែក ទាំង​គ្រឿង​បំពាក់ ដែលមាន​លើ​នាវា​ដោយ​ខ្លួនឯង រៀន​បើកបរ ជួសជុល​ថែទាំ និង​សិក្សា​ស្រាវជ្រាវ លើក​កម្រិត​សមត្ថ​ភាពជា​អ្នកឯកទេស អាច​ជួសជុល ឬ​រៀប​តម្លើង​នាវា​ធុន​មធ្យម​ល្មមៗ ដោយ​ខ្លួនឯង សិក្សា​ច្បាប់ទម្លាប់ វិស័យ​ផ្ទៃសមុទ្រ សម្រាប់​ជាតិ និង​អន្តរជាតិ​ដើម្បី​ពង្រីក​កិច្ចសហប្រតិបត្តិការ​ជាមួយ​បណ្តា​ប្រទេស​ក្នុង​តំបន់ និង​ពិភពលោក​។​​ទី​៥៖ ជួយ​កសាង​ផ​សំចត​ចំនួន​០២​កន្លែង បើកទូលាយ​សម្រាប់​សំចត​នាវា​ធុន​ស្រាល និង​មធ្យម​។​

​ទី​៦៖ ជួយ​ស្ដារ​ឃ្លង​មាន​ស្រាប់ ដែល​ជម្រៅ​ទឹក​នៅ​រាក់​នៅឡើយ ឱ្យមាន​លទ្ធភាព​ទូលំទូលាយ​សម្រាប់​នាវា​ធុន​មធ្យម​ចរាចរ​ចេញចូល​បាន​ដោយ​រលូន​។​​ទី​៧៖ បានផ្តល់​នូវ​ឯកសណ្ឋាន​យោធា​សម្រាប់​កងទ័ពជើងទឹក​កម្ពុជា​ប្រើប្រាស់ មាន​ចំនួន​០៧​ប្រភេទ ស្មើនឹង ៣៦,៩០០​កំ​ប្លេ​។​​ក្រៅពីនេះ​គណៈកម្មការ នៃ​ប្រទេស​ទាំងពីរ កំពុង​បន្ត​សិក្សា​ស្វែងយល់​អំពី​ការបំពេញ​តម្រូវការ​ផ្សេងៗ​មួយចំនួនទៀត សម្រាប់​ហ្វឹកហាត់​ជំនាញ​របស់​កងទ័ពជើងទឹក​ឱ្យមាន​សមត្ថភាព​បំពេញភារកិច្ច​ការពារ​សន្តិសុខ ស្ថេរភាព សណ្តាប់ធ្នាប់ ការជួយ​សង្គ្រោះ​គ្រោះមហន្តរាយ អំពើ​ភេ​វរ​កម្ម​ហិង្សា ការជួញដូរ​អាវុធ គ្រឿងញៀន​ខុសច្បាប់ ទប់ស្កាត់​រាល់​បាតុភាព​ដែល​អាច​កើតឡើង​ដោយ​សហការ​ជាមួយ​ប្រទេស​ក្នុង​តំបន់ និង​អន្តរជាតិ​។​នេះ​បើតាម​ការចុះផ្សាយរ​ប់ស់​សារ​ពត៍​មាន​ហ្វ្រេស​នី​វ​។​

​ទោះជា​យ៉ាងណា​មានការ​កត់សម្គាល់​ដែរ​ថា​កម្មវិធី​ផ្តល់ជំនួយ​ចិន​នៅ​មូលដ្ឋាន​យោ​​ធា​ជើង​ទឹកសមុទ្រ​រាម​នេះ​មិន​ត្រូវបាន​បើក​ឲ្យ​កាសែត​ចូល​ជា​សាធារណៈ​នោះទេ​តែ​បង្ក​ឲ្យ​មានការ​ចាប់អារម្មណ៍​ពិ​បណ្តាញឃោសនា​លោកខាងលិច​យ៉ាងខ្លាំង​បន្ទាប់ពី​ភាគី​ចិន​និយាយ​ជា​ចំហរ​មុន​។​a army hun1 a army ream 

​