» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7669 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697840 នាក់

សម្តេច​ហ៊ុនសែន​ប្រកាសថា​ជួប​លោក​ចូ​បៃ​ដឹ​ន​និង​គុយ​ទែ​រ៉េ​ស​អត់​មាននិយាយ​រឿង​អី​ទេ​!

​ភ្នំពេញ​៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅ​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០២២ បាន​ថ្លែងថា នៅក្នុង​ជំនួប​រវាង​សម្តេច​ជាមួយ លោក ចូ បៃ​ដិ​ន ប្រធានាធិបតី​អាមេរិក មានការ​ជជែក​រឿង​បញ្ជូន​ពលរដ្ឋ​ខ្មែរ ដែល​ប្រព្រឹត្ត​ទោស​ត្រឡប់មក​កម្ពុជា​(​អត់​មាននិយាយ​រឿង​ដោះលែង​កញ្ញា​សេ​ធា​រី​និង​ប្រជាធិបតេយ្យ​ស្រុក​ខ្មែរ​អី​ទេ​ជាម​យ​យ​លោក​គុយ​ទែ​រ៉េ​ស​។​a hun byden 

​ថ្លែង​ក្នុង​ពិធី​បិទ​សន្និបាតជាតិ​ខួប​៣០​ឆ្នាំ នៃ​សកម្មភាព​មីន​នៅ​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន បានបញ្ជាក់​យ៉ាង​ដូច្នេះ «​ខ្ញុំ​ក៏បាន​លើក រឿង​ពលរដ្ឋ​ខ្មែរ​ដែល​ជាប់គុក​នៅ​អាមេរិក ត្រូវ​បញ្ជូនមក​ស្រុក​ខ្មែរ​។ ខ្ញុំ​ថា ដើម្បី​កុំ​ឲ្យ​ពិបាក ឥឡូវ​អនុវត្ត​អនុស្សារណៈ ឆ្នាំ​២០០២ តែម្តងទៅ រួចហើយ​សម្ភាស គឺ​សម្ភាស​តាម​អន​ឡាញ​ក៏បាន ឬ​សម្ភាស​ផ្ទាល់​ក៏បាន​ដែរ​»​។​​សម្តេច​បន្តថា «​អ្វីដែល​ខ្ញុំ​សុំ គឺ​សុំ​កុំ​បញ្ជូនទៅ​បរទេស​។ កន្លងទៅ ពេល​បញ្ជូនមក​ស្រាប់តែ​បញ្ជូនទៅ​ឡាវ ២​នាក់​បាត់​។ យើង​មាន​កិច្ចព្រមព្រៀង​ជាមួយ​អាមេរិក ២០​ឆ្នាំ​ហើយ ក្នុងការ​ទទួលយក​ព​ល​រដ្ឋ​ខ្មែរ​ត្រឡប់មក​ប្រទេស​វិញ ក្រោយ​អនុវត្ត​ទោស​»​។​

​ជំនួប​រវាង​សម្តេច​តេ​ជោ ហ៊ុន សែន ជាមួយ លោក ចូ បៃ​ដិ​ន ប្រធានាធិបតី​អាមេរិក អំឡុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​នៅ​ភ្នំពេញ​ថ្មីៗ​នេះ ក៏​សម្តេច​តេ​ជោ អះអាងថា មិនបាន​ជជែក​អំពី​រឿង កញ្ញា សេង ធា​រី ឬ​ប្រជាធិបតេយ្យ​កម្ពុជា​នោះទេ​។ ជុំវិញ​បញ្ហា​នេះ សម្តេច​បានស្នើ​ឱ្យ អ្នក​អត្ថាធិប្បាយ​មួយចំនួន​ដែលមាន​ការយល់ច្រឡំ​ពោះ​រឿងនេះ គោរព​ដល់​ក្រមសីលធម៌ នៃ​កិច្ច​ពិភាក្សាគ្នា​រវាង​មេដឹកនាំ​។​​សម្តេច​បាន​បកស្រាយ​ថា រាល់​ជំនួប​របស់​មេដឹកនាំ​គឺមាន​កំណត់ហេតុ ហើយ​ក្នុង​កំណត់ហេតុ​កន្លងទៅនេះ គឺ​កម្ពុជា​បាន​កត់ត្រា​នូវ​រាល់​អ្វីដែល លោក ចូ បៃ​ដិ​ន លើក​ឡើងជា​ភាសា​អង់គ្លេស ហើយ​ពេល​បក​ជា​ភាសា​ខ្មែរ​ក៏ត្រូវ​បាន​កត់ត្រា​ជា​ភាសា​ខ្មែរ​ផងដែរ​។​

​សម្តេច​បាន​បង្ហើប​ទៀតថា នៅក្នុង​ជំនួប​នោះ សម្តេច​បាន​សរសើរ​ពី​ភាព​សកម្ម​របស់​អាមេរិក ក្នុង​ការនាំ​វត្ថុ​បុរាណ​របស់​កម្ពុជា​វិល​ត្រឡប់មក​មាតុប្រទេស​វិញ​។ ដល់​ចំណុច​នេះ សម្តេច​បាន​អះអាងថា លោក ចូ បៃ​ដិ​ន ក៏បាន​សន្យា​ជាមួយ​សម្តេច​ដែរ​ថា វត្ថុ​បុរាណ​នោះ​អាច​នឹង​មាននៅ​សេសសល់​ថែមទៀត ហើយ​លោក​នឹង​ប្រឹងប្រែង​បន្ថែម ក្នុង​ការនាំ​វត្ថុ​បុរាណ​ខ្មែរ​ត្រឡប់មកវិញ​។ លោក ចូ បៃ​ដិ​ន បាន​លើក​នូវ​ចំណុច​មួយចំនួន ទាក់ទង​នឹង​សំលៀកបំពាក់​បុរាណ​ខ្មែរ​។​

​ទាក់ទង​នឹង​ជំនួប​ជាមួយ​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​ផងដែរ ដែល​ក្រុម​អ្នក​អត្ថាធិប្បាយ​ទាំងនោះ បាន​លើកឡើងថា លោក អាន់​តូ​នី​ញ៉ូ ហ្គូ​ទែ​រ៉េ​ស (Antonio Guterres) បានផ្តល់​ដំបូន្មាន​ដល់​មេដឹកនាំ​កម្ពុជា អំពី​ដំណើរការ​ប្រជាធិបតេយ្យ​ជាមួយ​ស​ម្តេចក៏​មិនមាន​ដែរ​។​​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ជួបពិភាក្សា​ការងារ​ជាមួយ លោក អាន់​តូ​នី​ញ៉ូ ហ្គូ​ទែ​រ៉េ​ស (Antonio Guterres) អគ្គលេខាធិការ​អង្គការសហប្រជាជាតិ (UN) ដែល​មក​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ កាលពី​រសៀល ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២២ ក្រោយ​កិច្ចប្រជុំ​កំពូល​អាស៊ាន​បាន​បិទ​បញ្ចប់​។​

​សម្តេច​បានបញ្ជាក់​ដូច្នេះ​ថា «​ខ្ញុំ​ពិតជា​មានការ​ភ្ញាក់ផ្អើល​ខ្លាំងណាស់ នៅពេលដែល​បន្ទាប់ពី​ជំនួប​រវាង​ខ្ញុំ ជាមួយ​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ បែរជា​មានការ​លើកឡើង​ទាក់ទិន​ជាមួយ​រឿង​ថា អគ្គលេខាធិការ​អង្គការសហប្រជាជាតិ ស្នើឱ្យ​ខ្ញុំ​ធ្វើ​នេះ​ធ្វើ​នោះ​ទាក់ទង​នឹង​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា វា​អត់​មាន​ទាល់តែសោះ​»​។​​សម្តេច​បាន​លើកឡើងថា សម្តេច​និង​លោក អាន់​តូ​នី​ញ៉ូ ហ្គូ​ទែ​រ៉េ​ស (Antonio Guterres) អគ្គលេខាធិការ​អង្គការសហប្រជាជាតិ គឺជា​ដៃគូ​ល្អ​ជាមួយគ្នា​តាំងពី​ទសវត្ស ៨០ ឯណោះ ដែល​ពេលនោះ​គាត់​ជា​នាយករដ្ឋមន្ត្រី​ព័រ​ទុយ​ហ្គា​ល់ ហើយ​សម្តេច​ជា​នាយករដ្ឋមន្ត្រី​កម្ពុជា​។​«​អញ្ចឹង យើង​ស្គាល់គ្នា​មិនមែន​មួយថ្ងៃ​ពីរ​ថ្ងៃ​ទេ គាត់​ជួប​ខ្ញុំ​ពេលណា​ក៏ដោយ គាត់​មិនដែល​និយាយ​រឿង​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា​ទេ គឺ​អត់​ទេ ប៉ុន្តែ​ខ្ញុំ​អត់​នឹកថា ស្រាប់តែ​នរណា មិនដឹង​ជាម​ន្ត្រី​អង្គការសហប្រជាជាតិ​រូប​ណា ដែល​ប្រកាស​ព័ត៌មាន​ហ្នឹង​ចេញ ឬ​ក្រុមមនុស្ស​ណា​ចេះតែ​បំផុស​ព័ត៌មាន​»​។ នេះ​បើតាម​ការបញ្ជាក់​បន្ថែម​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​។​