» សម្តេច​តេ​ជោ​គាំទ្រ​តា​ស៊ុ​ច​និង​រំលើកគុណ​បំណាច់​ជួយ​អតីត​នាយករដ្ឋមន្ត្រី​ថៃ​ » ក្រុម​ឥស្លាម​និកាយ​ស៊ី​អ៊ី​ត​នៅ​អ៊ីរ៉ាក​ព្រមាន​វាយប្រហារ​ផលប្រយោជន៍​អាមេរិក​បើ​ហ៊ាន​វាយ​អ៊ីរ៉ង់​ » លោក​ឧបនាយករដ្ឋមន្ត្រី ទៀ សីហា សង្ឃឹមថា កម្ពុជា​-​វៀតណាម នឹង​ជំរុញ​ការដោះស្រាយ​បញ្ហា​ព្រំដែន​ដែល​នៅ​សេសសល់​ឱ្យបាន​ឆាប់រហ័ស » សម័យ​ហ្វេ​ស​ប៊ុ​ក​កុំ​ទុកចិត្ត​មេឃ​កុំ​ទុកចិត្ត​ផ្កាយ​កុំ​ទុកចិត្ត​ប្រពន្ធ​ថា​គ្មាន​សា​ហាយ​បើ​មិន​នៅ​ជិត​ » សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ប្រកាស​ស្វាគមន៍​និមន្ត​ព្រះ​តេជគុណ (​លោក​ឪ​ស៊ុ​ច​) មក​រស់នៅ​ប្រទេស​កម្ពុជា​គ្រប់ពេល​ » សម្ដេច​តេ​ជោ ផ្ញើ​ពាក្យ ទៅ​ប្រធាន​ប្តូរ​វេន​អាស៊ាន នាយករដ្ឋមន្ដ្រី​ម៉ាឡេស៊ីរ​អំពី​ជម្លោះព្រំដែន​កម្ពុជា​-​ថៃ​ » ឃាត់ខ្លួន​ជនបរទេស​ម្នាក​ករណី​ដឹកជញ្ជូន​កញ្ឆា​ក្រៀម​ជិត ២០​គីឡូក្រាម » សម្លេង​ចរចា​ប្រហារ​រដ្ឋាភិបាល​ថៃ​របស់​សម្តេច​តេ​ជោ​បានឬអត់? » តារា​ល្បុកតោ​កញ្ញា​ពេជ្រចរណៃ​ប្រឈម​នឹង​ការខូចខាត​រាប់សែន​ដុល្លារ​អាមេរិក​បន្ទាប់ពី​អគ្គិភ័យ​ឆេះ​អាហារ​ដ្ឋា​ន » មាន​មនុស្ស​មក​បំពាន​ចាក់ដី​លុប​ទំនប់​មេទឹក​ឃុំ​តា​សាល​ស្រុក​ឱ​រ៉ា​ល់​ខេត្តកំពង់ស្ពឺ​យក​ធ្វើ​កម្ម​សិទ្ធ​អាជ្ញាធរ​ប៉ក់​ល្វើយ​ » សម្លេង​ចរចា​រវាង​តេ​ជោ​ហ៊ុនសែន​និង​អ្នកស្រី​ផែ​តង​តាន​ដែល​បែក​ទម្លាយ​ធ្វើ​ឲ្យ​ផ្ទៃក្នុង​ថៃ​ជ្រួលច្របល់​! » នាយករដ្ឋមន្ត្រី​អះអាងថា អត់​រាថយ​ទេ ក្នុងការ​ប្រើប្រាស់​យន្តកា​រ ICJ ដោះស្រាយ​បញ្ហា​ទាំង​៤ ជាមួយ​ថៃ » បុរស​ម្នាក់​ត្រូវបាន​សម្លាប់ នៅ​សង្កាត់​វាល​ពង់ ក្រុង​ឧដុង្គ​ម៉ែ​ជ័យ​តែ​កន្លងទៅ​មួយឆ្នាំ​ហើយ​ឃាតក​មិនទាន់​ចាប់បាន » រឿង​ព្រុំដែន​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត​រុញ​បាល់​ឲ្យ «​យោធា​ថៃ​d​ដែល​ធ្លាប់មាន​រៀង​អាស្រូវ​ទាត់​! » ប្រទេស​ហ្សេ​៧​កាន់ជើង​អ៊ីស្រាអែល​ចិន​ថា​អាមេរិក​យក​សាំង​ដាក់​ភ្លើង​ប៉ា​គី​ស្ថាន បិទ​ព្រំដែន​គោក​ជាមួយ​អ៉ី​រ៉ង់

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 491 នាក់

ម្សិលមិញ 6243 នាក់

សរុប 16966712 នាក់

សម្តេចតេជោ៖កាត់មិនត្រូវលំអៀងហើយក៏ត្រូវមានការដោះស្រាយក្រៅប្រពន្ធតុលការផងដែរបង្ក្រាបអ្នកកាប់ព្រៃកុំស្តាយសន្លឹកឆ្នោត!

ភ្នំពេញ​៖​នៅ​ព្រឹក​ថ្ងៃទី​០៦ ខែមិថុនា ឆ្នាំ​២០២៣​នេះ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា ក្រៅពី​អំពាវនាវ​ឲ្យ​ការកាត់ក្តី​ធ្វើឡើង​ដោយ​មិ​លំអៀង​ម​ស្តេច​បាន​បាន​បន្ដ​លើកទឹកចិត្ត​ដល់​ប្រជាពលរដ្ឋ​ឲ្យ​ដោះស្រាយ​វិវាទ​ផ្សេងៗ ក្រៅ​ប្រព័ន្ធតុលាការ ប្រសើរ​ជាង​ការប្ដឹង​ផ្ដល់​គ្នា​រហូត​ឡើងដល់​តុលាការ ដែល​នាំ​ឲ្យ​ខាត​ទាំង​ពេលវេលា និង​ប្រាក់​កាក់​។​a hun court1 

​ក្នុងឱកាស​អញ្ជើញ​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​អគារ​បណ្ឌិត្យសភា​ភូមិន្ទ​យុត្តិធម៌​កម្ពុជា និង​ប្រគល់​សញ្ញាបត្រ​ដល់​សិស្ស​ចៅក្រម សិស្ស​ក្រឡាបញ្ជី សិស្ស​អាជ្ញាសាលា សិស្ស​សារការី​, សម្ដេច​តេ​ជោ ហ៊ុន សែន បាន​អះអាងថា ក្នុងករណី​មានការ​ប្ដឹងផ្ដល់​គ្នា​ដល់​តុលាការ​ហើយ​នោះ គឺ​មានតែ​អ្នកឈ្នះ និង​អ្នកចាញ់​ប៉ុណ្ណោះ ហើយ​អ្នកឈ្នះ​តែង​ថា​តុលាការ​យុត្តិធម៌ តែ​អ្នកចាញ់​ថា​អយុត្តិធម៌​។​«​ធ្វើ​ម៉េច​កាត់ក្តី​មិន​លម្អៀង ហើយ​ស្រាវជ្រាវ​ឲ្យ​បាន​ហ្មត់ចត់​។ កុំ​ឲ្យ​មាន​ពាក្យ​គេ​ថា អ្នកមាន​ឈ្នះ​ទាំងអស់ កុំ​ឲ្យ​មាន​ភាសា​ហ្នឹង​។ ប៉ុន្តែ នរណា​ក៏ដោយ មាន​ក៏ដោយ​ក្រ​ក៏ដោយ ត្រូវ​ទទួលបាន​យុត្តិធម៌​ដូចគ្នា​»​។ ទោះជា​យ៉ាងណា​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍​យ៉ាង​ដូច្នេះ​ថា «​ខ្ញុំ​សូម​រំលឹក​ឡើងវិញ លើកទឹកចិត្ត​ឲ្យ​មានការ​សម្របសម្រួល​គ្នា​ក្រៅ​ប្រព័ន្ធតុលាការ ដោយមាន​ការចូលរួម​ពី​ផ្នែក​យុត្តិធម៌​របស់​យើង ពី​មេធាវី​មិន​រកប្រាក់​កម្រៃ ហើយពី​អាជ្ញាធរ​ដែនដី​គ្រប់លំដាប់​ថ្នាក់​ដែលមាន​ការពាក់ព័ន្ធ ដែលជា​វិធីសាស្ដ្រ​ដោះស្រាយ​បញ្ហា ជៀសវាង​បាន​នូវ​ការ​ប្រឈម​នានា​ដែល​នឹង​កើត​»​។​

​ត្រង់ចំណុច​នេះ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា បាន​លើកឡើងថា ការជំរុញ​ឲ្យ​សម្របសម្រួល​វិវាទ​ក្រៅ​ប្រព័ន្ធតុលាការ ទំនង​មេធាវី​ដែល​រកប្រាក់​កម្រៃ​មិន​សប្បាយចិត្ត​នោះទេ ព្រោះ​មេធាវី​ត្រូវការ​ឲ្យ​មាន​បណ្ដឹង​ច្រើន​ដើម្បី​ការពារ​ក្ដី ហើយ​ទទួលបាន​កម្រៃ​សេវា​នៃ​ការការពារ ប៉ុន្ដែ​សម្ដេច​បញ្ជាក់ថា ការសម្របសម្រួល​ក្រៅ​ប្រព័ន្ធតុលាការ​ខ្លះ ក៏​អាចមាន​មេធាវី​ចូលរួម​ដែរ​។​​គួរ​ជម្រាប​ថា កន្លងទៅនេះ​តាមរយៈ​ការអំពាវនាវ​របស់​ស​ម្ដេច​តេ​ជោ ហ៊ុន សែន អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ តែងតែបាន​ខិតខំ​ដោះស្រាយ​វិវាទ​ផ្សេងៗ​របស់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​របស់ខ្លួន ក្រៅ​ប្រព័ន្ធតុលាការ​ផងដែរ​។

​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានប្រកាស​បញ្ជា​ដាច់​ណាត់​ឱ្យ​ក្រសួងបរិស្ថាន ក្រសួងកសិកម្ម ពិសេស​អាជ្ញាធរ​ដែនដី​ត្រូវ​សហការ​ចុះបង្ក្រាប​ទប់ស្កាត់​បទល្មើស​កាប់​ទន្ទ្រានព្រៃ​ឈើ ការរំលោភ​យក​ដី​រដ្ឋ ឬ​រំលោភ​យក​ដី​អ្នកដទៃ​ឱ្យបាន​ម៉ឺងម៉ាត់ និង​មាន​ប្រសិទ្ធភាព ទោះបី​ជិត​ដល់ពេល​បោះឆ្នោត​ក៏ដោយ​។​​សម្ដេច​តេ​ជោ​បាន​សង្កត់ធ្ងន់ថា ឱ្យតែ​ជិត​ដល់ពេល​បោះឆ្នោត គឺ​តែងតែ​កើតមាន​អំពើ​លួច​កាប់​ព្រៃឈើ ទន្ទ្រាន​យក​ដី​រដ្ឋ ប៉ុន្តែ​អាណត្តិ​នេះ​មិនត្រូវ​ថ្នាក់ថ្នម​ដើ​ម្ប​ការពារ​សន្លឹកឆ្នោត​នោះឡើយ ពោលគឺ​ត្រូវការពារ​ធនធានធម្មជាតិ ព្រៃឈើ និង​ការពារ​សណ្ដាប់ធ្នាប់​សង្គម​ជា​ចាំបាច់​។​

​សម្ដេច​តេ​ជោ​ថ្លែង​យ៉ាង​ដូច្នេះ​ថា «​ឥឡូវ​កាប់​ច្រើន​នៅ​ខេត្តពោធិ៍សាត់ យប់មិញ​ចៅហ្វាយខេត្ត​បាន​បញ្ជូន​រឿងនេះ​មក​ខ្ញុំ​។ មាន​ខេត្ត​មួយចំនួនទៀត​ក៏បាន​បញ្ជូន​ព័ត៌មាន​មក​ថា មាន​ក្រុមខ្លះ​កាប់​ព្រៃ​យក​ដី ហើយ​បើកាលណា​យើង​ធ្វើ​សកម្មភាព​ចុះបង្ក្រាប គឺ​គេ​ថត​យកទៅ​បំផ្លាញ​យើង​ក្នុងពេល​ឃោសនាបោះឆ្នោត​»​។​​សម្ដេច​តេ​ជោ​បាន​បន្តថា អ្នកមាន​លុយ និង​អ្នកមានអំណាច​មួយចំនួន ក៏​ចូលរួម​ប្រព្រឹត្ត​អំពើ​ខុសច្បាប់​ទាំងនោះ​ដែរ ដោយ​ពួកគេ​ជួល​មនុស្ស​ឱ្យទៅ​កាប់​ព្រៃ​យក​ដី រួចហើយ​យកឈ្មោះ​ប្រជាជន​ទៅ​ពាំង ដល់ពេល​រាជរដ្ឋាភិបាល​ធ្វើ​សម្បទាន​ដី​ឱ្យ​ប្រជាជន បែរជា​ដីធ្លី​ទាំងនោះ​ក្លាយជា​កម្មសិទ្ធិ​របស់​ពួក​អ្នកមាន​លុយ​ទៅវិញ​។​

​សម្ដេច​តេ​ជោ​ក៏​បញ្ជាក់​ទៅកាន់​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ពិសេស​អាជ្ញាធរ​ដែនដី​គ្រប់​ខេត្ត​ត្រូវអនុវត្ត​ធ្វើ​កិច្ចការងារ​នេះ​ឱ្យបាន​ម៉ឺង​មា់ត់ ប្រសិនបើ​ត្រូវ​រុះរើ គឺ​ត្រូវ​រើ​ពីមុន​បោះឆ្នោតឱ្យ​ហើយ​។ តែ​ទោះយ៉ាងណា មិនត្រូវ​ប្រើប្រាស់​អាវុធ​ដែលនាំឱ្យ​មាន​គ្រោះថ្នាក់​ដល់​អ្នកណាម្នាក់​នោះឡើយ គឺ​គ្រាន់តែ​ទប់ស្កាត់ ហាមឃាត់ ឬ​អនុវត្ត​តាមច្បាប់​។​​សម្ដេច​តេ​ជោ ហ៊ុន សែន ក៏បាន​ដាក់​កំហិត​ឱ្យ​អ្នកពាក់ព័ន្ធ​នឹង​បទល្មើស​ទាំងនេះ​ត្រូវ​បញ្ឈប់​សកម្មភាព​ជាបន្ទាន់ អ្នកណា​ក៏ដោយ ទោះបី​ក្រ ឬ​មាន ឱ្យតែ​ប៉ះពាល់​ដី​របស់​រដ្ឋ ឬ​ព្រៃរបស់​រដ្ឋ គឺ​ត្រូវអនុវត្ត​ទោស​តាមច្បាប់​។ មន្ត្រីរាជការ​នានា ឬ​មន្ត្រី​យោធា ឬ​មន្ត្រីនគរបាល សូមកុំ​មានការ​ពាក់ព័ន្ធ​នឹង​ការប្រព្រឹត្ត​បទល្មើស​នេះ​ឱ្យសោះ ព្រោះ​ច្បាប់​មិនមាន​ការយោគយល់​នោះឡើយ​។​

​សម្ដេច​តេ​ជោ ហ៊ុន សែន បានបញ្ជាក់​បន្ថែមថា រាជរដ្ឋាភិបាល​មាន​កាតព្វកិច្ច​ចាំបាច់​ដើម្បី​ការពារ​សណ្ដាប់ធ្នាប់ ការពារ​ទាំង​ធនធានធម្មជាតិ ព្រៃឈើ ហើយក៏​បាន​ទ​ទួ​ច​ឱ្យ​ក្រុម​អ្នកការពារ​សិទ្ធិមនុស្ស ក្រុម​អ្នកប្រជាធិបតេយ្យ សូម​មើល​ព្រៃ​ទាំងមូល​ជាសំខាន់ កុំ​មើល​តែ​ឈើ​មួយ​ដើមៗ​។​​កាលពី​យប់​ថ្ងៃទី​៥ ខែមិថុនា ឆ្នាំ​២០២៣ ប្រមុខ​រាជរដ្ឋាភិបាល​ក៏បាន​ចេញ​សារ​សំឡេង​ពិសេស​មួយ ដោយបាន​ដាក់បទបញ្ជា​ដល់​ក្រសួង ស្ថាប័ន អាជ្ញាធរ​ដែនដី កម្លាំង​សមត្ថកិច្ច ត្រូវ​សហការ​ទប់ស្កាត់​បង្ក្រាប​រាល់​បទល្មើស​ដែល​ពាក់ព័ន្ធ​នឹង​ការកាប់​ទន្ទ្រាន​ព្រៃឈើ បំផ្លាញ​ធនធានធម្មជាតិ រំលោភ​យក​ដី​រដ្ឋ ឬ​ដី​អ្នកដទៃ ដោយ​គ្មាន​ការលើកលែង​ចំពោះ​មន្ត្រី​ណា​ម្នាក់ ឬ​ពលរដ្ឋ​ណា​ម្នាក់​នោះឡើយ​៕a hun court