» លោកដូណាល់ត្រាំរិះគន់ប្រធានាធិបតីអ៊ុយក្រែនបន្ទាប់ពីមានកិច្ចព្រមព្រៀងទិញប្រេងពីរុស្ស៊ី » បន្ទាប់ពីឃាត់ខ្លួនយុវជនម្នាក់ព្រោះមានទូរសព្ទ័ល្អមិនចេះប្រើនគរបាលស្រុកពញាឮ អំពាវនាវដល់សាធារណៈជន និងអ្នកប្រើប្រាស់បណ្ដាញសង្គម បញ្ឈប់ការចែកចាយវីដេអូ ដែលនាំឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ស្រ្តី » កម្ពុជាវៀតណាមតាមរយៈនាយករដ្ឋមន្ត្រីបង្ហាញពីការពង្រឹងកិច្ចសហការអភិវឌ្ឈន៍សេដ្ឋកិច្ចនិងសន្តិសុខរវាងប្រទេសទាំងពីរ » ត្រាំប្រកាសទិញប្រេងពីរុស្ស៊ីក្រោមលេសបញ្ចុះតម្លៃបង្កការមិនសប្បាយចិត្តដល់ក្រុងគៀវ! » សម្តេចធិបតីហៅលោកអ៊ុំ សំអាន អ្នកនយោបាយប្រឆាំងឲ្យមកអះអាងការចោទថាវាស់ដីជាមួយថៃចូលដីខ្មែរអ៊ុំសំអានថាទាល់តែលើកទោសបានមក? » លោកស្រី ជា សេរី ថា សេដ្ឋកិច្ចកម្ពុជាបន្តរក្សាភាពធន់ដោយសារកម្ពុជាមានទុនបម្រុងអន្តរជាតិខ្ពស់គ្រប់គ្រាន់ » នគរបាល ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគាស់ទ្វាតូបលក់គ្រឿងអលង្ការនៅផ្សារចាស់ ដែលមានតម្លៃជិត ៤០ម៉ឺនដុល្លារ » ប្តីអ្នកស្រីតំណាងរាស្ត្រគណបក្សភុំចៃថៃរងការចោទពីបទពាក់ពន្ធ័ល្បែងឆបោកតាមអនឡាញ » ក្រសួងការងារសម្របសម្រួលករណីបិទសហគ្រាស គ្រីអេត ប្រ៊ីដ បញ្ចប់ដោយធានាការទូទាត់ប្រាក់ឈ្នួលនិងអត្ថប្រយោជន៍ស្របច្បាប់ជូនកម្មករ » ប្រទេសតួគីនិងស៊ីរ៊ីប្រកាសពីផែនការជួយអារ៉ាប៊ីសាអ៊ូឌីតក្នុងពេលដែលរដ្ឋាភិបាលយ៉េម៉ែនប្រកាសពីការសម្លាប់ពួកហ៊ូធី » ច្រកព្រុំដែនប៉ោយប៉ែតទទួលពលករខ្មែរ៨៦នាក់បញ្ជូនពលករថៃចេញ១៩៣នាក់ » សម្តេចធិបតីប្រកាសថាជួយមនុស្សសំខាន់ជាងទ្រព្យសម្បត្តិនិងណែនាំថាបើធ្វើផ្លូវត្រូវដាក់លូ » ភាគី​ក្រុមហ៊ុន ឌីអ អារ៉ូម៉ា ប្ដឹង​ យក់ ឋិតរដ្ឋា ទាមទារ​សំណង​​ ២០ម៉ឺនអាមេរិកបន្ទាប់ពីប្រកាសឈប់ធ្វើភ្នាក់ងារឃោសនា! » នគរបាលម្នាក់មានអបីយ៍ជំនើឿលេបកាំបិត៤០ដើម ទីបំផុតរត់មកគ្រូពេទ្យវះកាត់ទាញយកកាំបិត ចេញពីក្រពះ » កម្ពុជា ឈប់ចេញ «ទិដ្ឋាការស្អិត» គ្រប់ប្រភេទលើលិខិតឆ្លងដែន រួមទាំងទិដ្ឋាការប្រភេទ K ដោយជំនួសមកវិញនូវ «ទិដ្ឋាការឌីជីថល (Digital Visa)»

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5641 នាក់

ម្សិលមិញ 7923 នាក់

សរុប 20618881 នាក់

ពេល​ការបោះឆ្នោត​ខិតជិត​មកដល់​មេដឹកនាំ​កោះ​តៃវ៉ាន់​ជំ​រុញឱ្យ​ពលរដ្ឋ​យក​ស្ថានការណ៍​នៅ​ហុងកុង​ជា​គំរូ​

 

​តៃវ៉ាន់​៖ ប្រធានាធិបតី​តៃវ៉ាន់ លោកស្រី​សៃ​អ៊ី​វិ​ន​( Tsai Ing-wen )​បាន​ធើ្វ​ការអំពាវនាវ​ទៅកាន់​ពលរដ្ឋ​តៃវ៉ាន់​ដែល​ត្រៀមខ្លួន​ចូលរួម​បោះឆ្នោត​ជ្រើសរើស​មេដឹកនាំ​ថ្មី​នៅ​ដើមឆ្នាំ ២០២៤​ខាងមុខនេះ ឱ្យមើល​គំរូ​ដែល​បាន​កើតឡើង​នៅ​ហុងកុង និង​ត្រូវ​ធើ្វ​ការសម្រេចចិត្ត​ដោយ​មានការ​ទទួលខុស​ខ្ពស់​ចំពោះ​ជោគវាសនា​របស់​កោះ​តៃវ៉ាន់​នៅ​ថ្ងៃ​អនាគត ខណៈ​លោកស្រី​បាន​ថ្លែង​សង្កាត់​ធ្ងន់​ថា សន្ដិភាព​អាច​ធានា​ទៅបាន​ជា​យូរអង្វែង​លុះត្រាតែ​តៃវ៉ាន់​មាន​ភាពរឹងមាំ​ផ្នែក​វិស័យ​យោធា​។a tai van election1 

​គួរ​បញ្ជាក់ថា កោះ​តៃវ៉ាន់​ត្រៀម​រៀបចំ​ការបោះឆ្នោត​ប្រធានាធិបតី​នៅ​ថ្ងៃទី ១៣ ខែមករា ឆ្នាំ​២០២៤ នៅ​ស្របពេល​ប្រទេស​ចិន​បាន​បន្ត​ការដាក់​ពង្រាយ​យោធា​នៅក្បែរ​តំបន់​ដែន​កោះ​តៃវ៉ាន់​ដែល​ចិន​តែង​ចាត់ទុកថា​ជា​ដែន​អធិបតេយ្យភាព​មួយ​របស់ខ្លួន ដើម្បី​ជាស​ញ្ញា​ព្រមាន​និង​ដាក់​សម្ពាធ​ទៅដល់​រដ្ឋាភិបាល​ទីក្រុង​តៃប៉ិ​។​បេក្ខជន​ប្រធានាធិបតី​របស់​គណបក្សប្រឆាំង​មហាសេដ្ឋី​តៃវ៉ាន់ Terry Gow បាន​និយាយថា "​តៃវ៉ាន់​មិនគួរ​ក្លាយជា​អ៊ុយ​ក្រែ​ន​ទេ​" ។​“​ខ្ញុំ​នឹងមិន​អនុញ្ញាតឱ្យ​តៃវ៉ាន់​ក្លាយជា​អ៊ុយ​ក្រែ​ន​បន្ទាប់​ទេ ។ ខ្ញុំ​អង្វរ​ប្រជាជន​តៃវ៉ាន់​ឲ្យ​ខ្ញុំ​៤​ឆ្នាំ ហើយ​ខ្ញុំ​សន្យាថា​ខ្ញុំ​នឹង​នាំមក​នូវ​សន្តិភាព​រយៈពេល ៥០ ឆ្នាំ​ដល់​ច្រក​សមុទ្រ​តៃវ៉ាន់​” ។​សូមបញ្ជាក់ថា​ចិនដីគោក​បានដាក់​ពង្រាយ​កង​ទ​ព័​និង​អាវុធ​យន្តហោះ​ជា​បន្តបន្ទាប់​ជុំវិញ​កោះ​តៃវ៉ាន់​ដើម្បី​ជាការ​គម្រាមកំហែង​ស្មារតី​ប្រជាពលរដ្ឋ​កោះ​តៃវ៉ាន់​។​


គណបក្សប្រឆាំង​ដ៏​ធំ​របស់​កោះ​តៃវ៉ាន់ គឺ​គណបក្ស គួ​មីង​តាំង (Kuomintang) បានចាត់ទុក​ការបោះឆ្នោត​ជ្រើសរើស​មេដឹកនាំ​នៅ​ថ្ងៃ​ខាងមុខ ”​គឺជា​ជម្រើស​រវាង​សង្គ្រាម​និង​សន្តិភាព​” នៅ​តៃវ៉ាន់ ខណៈ​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​បានបង្ហាញ​ជំហរ​ប្រឆាំង​ដាច់ខាត​ចំពោះ​គោលនយោបាយ​ប៉ុនប៉ង​បំបែក​រដ្ឋ​របស់​គណបក្ស​វឌ្ឍនភាព​ដើម្បី​លទ្ធិប្រជាធិបតេយ្យ (DPP) របស់លោក​ស្រី Tsai Ing-wen​។ បេក្ខភាព​ប្រធានាធិបតី​របស់​គណបក្ស DPP ខ្លួនឯង គឺ​លោក Lai Ching-te ក៏​ធ្លាប់បាន​ចាត់ទុក​នយោបាយ​ដឹកនាំ​របស់លោក​ស្រី Tsai Ing-wen ថា​ជា​មាគ៌ា​ប្រកបដោយ​គ្រោះថ្នាក់​សម្រាប់​អនាគត​របស់​កោះ​តៃវ៉ាន់​ផងដែរ​។

បេក្ខជន​អនុ​ប្រធានាធិបតី​តៃវ៉ាន់​លោកស្រី Hsiao Bi-khim​ដែលជា​អតីត​តំណាង​ទូត​ប្រចាំ​នៅ​អាម៉េរិក​កាលពី​ថ្ងៃទី​២៣ ខែវិច្ឆិកា​ប្រាប់​កាសែត ថា សង្គ្រាម​ជាមួយ​ក្រុង​ប៉េកាំង​មិនមែនជា​ជម្រើស​របស់​ក្រុង​តៃប៉ិ​
​។ លោកស្រី Hsiao Bi-khim បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា សង្គ្រាម​ជាមួយ​ក្រុង​ប៉េកាំង​មិនមែនជា​ជម្រើស​ឡើយ ហើយ​រដ្ឋាភិបាល​ក្រុង​តៃប៉ិ​ចង់បាន​កិច្ចពិភាក្សា ដើម្បី​ដោះស្រាយ​បញ្ហា​ខ្វែងគំនិត​គ្នា​រវាង​ប្រទេស​ទាំងពីរ​។ លោកស្រី ក៏បាន​ប្តេជ្ញា​ថែរក្សា​ស្ថានភាព​បច្ចុប្បន្ន (Status Quo) ផងដែរ​។​


​លោកស្រីសៃ( Tsai) ពេល​ថ្លែង​ទៅកាន់​ក្រុម​អ្នកគាំទ្រ​នៅឯ​ទី​ប្រមូល​ផ្តុំគ្នា​មួយ​ក្នុង​រដ្ឋធានី​តៃប៉ិ បាន​និយាយថា​៖ គណបក្សប្រឆាំង​គួ​មីង​តាំង​បាន​កំពុង​យក "​បញ្ហា​សង្គ្រាម​និង​សន្តិភាព​" ដើម្បី​បំបាក់ស្មារតី​របស់​ពល​រដ្ឋ​តៃវ៉ាន់​កុំឱ្យ​បន្ត​ជ្រើសរើស​មេដឹកនាំ​ដែល​ខ្លួន​ស្រលាញ់​ពេញចិត្ត​។ លោកស្រី​បាន​បន្ត​ជំ​រុញឱ្យ​អ្នកបោះឆ្នោត​ត្រូវ​មើល​គំរូ​ដែល​បានកើត​ឡើង​នៅ​ទីក្រុង​ហុងកុង បន្ទាប់ពី​រដ្ឋាភិបាល​ចិន​បាន​ប្រើប្រាស់​នយោបាយ​គាបសង្កត់​សិទ្ធិសេរីភាព​របស់​ពល​រដ្ឋ​ហុងកុង​នៅ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​៕a tai van election a tai van election1 

 


​ប្រភព​៖ Reuters Connect

​