» ច្រកព្រុំដែនប៉ោយប៉ែតទទួលពលករខ្មែរ៨៦នាក់បញ្ជូនពលករថៃចេញ១៩៣នាក់ » សម្តេចធិបតីប្រកាសថាជួយមនុស្សសំខាន់ជាងទ្រព្យសម្បត្តិនិងណែនាំថាបើធ្វើផ្លូវត្រូវដាក់លូ » ភាគី​ក្រុមហ៊ុន ឌីអ អារ៉ូម៉ា ប្ដឹង​ យក់ ឋិតរដ្ឋា ទាមទារ​សំណង​​ ២០ម៉ឺនអាមេរិកបន្ទាប់ពីប្រកាសឈប់ធ្វើភ្នាក់ងារឃោសនា! » នគរបាលម្នាក់មានអបីយ៍ជំនើឿលេបកាំបិត៤០ដើម ទីបំផុតរត់មកគ្រូពេទ្យវះកាត់ទាញយកកាំបិត ចេញពីក្រពះ » កម្ពុជា ឈប់ចេញ «ទិដ្ឋាការស្អិត» គ្រប់ប្រភេទលើលិខិតឆ្លងដែន រួមទាំងទិដ្ឋាការប្រភេទ K ដោយជំនួសមកវិញនូវ «ទិដ្ឋាការឌីជីថល (Digital Visa)» » បង្ក្រាបបានហើយករណីឃា,តក,ម្មសម្លា,ប់ស្ដ្រីម្នាក់ រួចចាក់បេតុងកប់ដីនៅស្រុកចំការលើ ខេត្តកំពង់ចាម » នាយករដ្ឋមន្ត្រីនែណាំឲ្យពង្រឹងគុណភាពលើវិសយ័សុខាភិបាលមិនមែនគ្រាន់តែរៀនដើម្បីសញ្ញាបត្រ័ទេ! » តំណាងកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀងចុះដាំកូនឈើនិងសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូនិងសិស្ស » ក្រុមAOTចុះសង្កេតការណ៍និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ច្រកអានសេះ ខេត្តព្រះវិហារ » ក្រសួងមហាផ្ទៃកម្ពុជាប្រកាសបដិសេធពុំបានចាប់ខ្លួនបុគ្គលឈ្មោះ TRAN HIEP សញ្ជាតិអូស្ត្រាលឯនិងឈ្មោះ NGUYEN THUAN DUC ឲ្យវៀតណាមទេគឺវៀតណាមចាប់ខ្លួនឯងដូចនៅអាល្លឺម៉ង់ដែរ! » គយច្រកទ្វារអន្តរជាតិម៉ឺនជ័យនៅតែមានការ បើកដៃឲ្យឈ្មួញធំៗ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់? » កម្ពុជា-អារ៉ាប៊ីសាអូឌីតពិភាក្សាលើបញ្ហា ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្ម បច្ចេកវិទ្យា និងការវិនិយោគ » លោកត្រាំប្រកាសផ្តល់ជំនួយដល់រុស្ស៊ីករណីស្លាប់នៅមន្ទីរពិសោធន៍នៃវិទ្យាស្ថានស្រាវជ្រាវជំងឺប៉េស្តអ្នកនាំពាក្យចង់ឲ្យអាមេរិករកស៊ីជាមួយរុស្ស៊ីកុំចាំចប់សង្គ្រាម » ប៉ូលិសស្រុកកៀនស្វាយ បញ្ជូនវេជ្ជបណ្ឌិត និងម្ចាស់គ្លីនិកទៅតុលាការ ករណីវាយដំស្ត្រីស្នេហ៍ ដោយសារស្រលាញ់ពេក » អាជ្ញាធរខេត្តសៀមរាបចេញបកស្រាយករណីយ៍បុរសធ្វើដងកាំបិតលក់ថាការចាប់ខ្លួនអយុត្តិធម៍ ព្រោះខ្លួនគ្រាន់តែទិញឈើពីប្រជាពលរដ្ឋ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 31703 នាក់

ម្សិលមិញ 11636 នាក់

សរុប 20599122 នាក់

ជញ្ជីង​ថ្លឹង​រថយន្ត​នៅ​ផ្លូវជាតិ​លេខ ៤​ក្នុងស្រុក​អង្គស្នួល​ក្លាយជា​កន្លែង​ថ្លឹង​លុយ​របស់លោក​ប្រធាន​ស្ថានីយ៍​!?

​កណ្ដាល ៖ ប្រភពពី​ក្រុម​ឈ្មួញ ដឹកទំនិញ​ឆ្លងកាត់​ស្ថានីយ៍​ជញ្ជីង​ថ្លឹង រថយន្ដ​អង្គស្នួល លើផ្លូវ​ជាតិ លេខ​៤ បានបញ្ជាក់​ឲ្យ ដឹងថា សព្វថ្ងៃនេះ ប្រធាន​ជញ្ជីង​ថ្លឹង​រថយន្ត​អង្គស្នួល កំពុង​សប្បាយចិត្ត ប្រមូល​លុយ​ចែកគ្នា ធ្វើ​មាន​ធ្វើបាន យ៉ាង​សុខ​ស្រួល ទោះ​រថយន្ត​ធំៗ ផ្ទុក​លើស​ទម្ងន់​នៅតែ​អាចធ្វើ​សកម្មភាព ទាំងយប់​ទាំង​ថ្ងៃ​ក៏ដោយ​?​។ មិនដឹងថា​តើ លោក ប៉េង ពោធិ៍​សា​​រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​ដឹង​ឬ​ជា​ធ្វើ​មិនដឹង​មិន​នោះទេ​?​។​a weigh kdal 

​ក្រុមអាជីវករ​តូច ធំ ដែល​ដឹកជញ្ជូន ទំនិញ​ពី​ខេត្ត​ផ្សេងៗ ជាពិសេស​ចេញពី​ខេត្តកំពង់ស្ពឺ ដឹក​ខ្សាច់ ថ្ម ឆ្លងកាត់​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត អង្គស្នួល បាន​ឲ្យ​ដឹងថា ទោះបី​ពួកគេ​ផ្ទុក​លើស​ទម្ងន់ ឬ​មិន​លើស​ទម្ងន់​យ៉ាងណាក៏ដោយ ក៏​ត្រូវតែ​បង់លុយ​តាម​ការកំណត់ របស់​ក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង រថយន្ត​អង្គស្នួល ចំណុច​តាម​បណ្ដោយ​ផ្លូវជាតិ លេខ​៤ ស្រុក​អង្គស្នួល ខេត្តកណ្តាល​។​​មេ​ឈ្មួញ​និង​អាជីវករ​មួយចំនួន​បាន​បន្ថែមទៀតថា ពួកគាត់​ដឹកជញ្ជូន​ទំនិញ ឬ​កសិផល​ផ្សេងៗ ចេញពី​ទីក្រុង​ភ្នំពេញ ឆ្ពោះទៅ​បណ្ដាល​ខេត្ត​នានា ឆ្លងកាត់​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​អង្គស្នួល ស្រុក​អង្គស្នួល ខេត្តកណ្តាល ដោយ​គោរព​តាមច្បាប់​កំណត់​ក៏​នៅតែ​ចៀស​មិន​ផុតពី​បង់លុយ ឲ្យ​ក្រុមមន្ត្រី​ពុករលួយ និង​បក្សពួក​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​នោះដែរ ។​

​ហេតុនេះហើយ​ទើប​មានការ​អំពាវនាវ​ឲ្យ លោក គង់ សោ​ភ​ណ្ឌ័ អភិបាលខេត្ត​កណ្ដាល ក៏​ដូច លោក ប៉េង ពោធិ៍​សា រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ របស់ ប្រធាន​ជញ្ជីង​ថ្លឹង​រថយន្ត​និង​ក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង រថយន្ត​អង្គស្នួល ផង​ទាន ។​​ដោយសារ​លោក​ប្រធាន​មាន​តម្រូវ​ចឹ​ង​ថ្នាក់​ធើ​មិនដឹង​ទៀត​បានធ្វើ​ឲ្យ​អាជីវករ​និង​ពួក​ឈ្មួញ មួយចំនួន​ដែល​បាន​ប្រើប្រាស់​រថយន្ត​វ៉េ​អង​ធំៗ រថយន្ត​សណ្ដោង​កន្ទុយ​សណ្ដោង​រ៉ឺម៉ក​ផ្ទុកទំនិញ​លើស​ទម្ងន់​មាន​ទំនុកចិត្ត​ក្នុងការ បើកបរ​ឆ្លង​កាត់មុខ​មន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​អង្គស្នួល ស្រុក​អង្គស្នួល ដោយ​គ្មាន​ការព្រួយបារម្ភ ។​
​ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅ ស្រុក​អង្គស្នួល ខេត្តកណ្តាល បាន​ឲ្យ​ដឹង​ទៀតថា ពេល​រថយន្ត​ធំៗ ដឹកទំនិញ​លើស​ទម្ងន់​បើកបរ​ឆ្លង​កាត់មុខ​ស្ថានីយ៍ គឺ​តែងតែ​ឃើញ​ព្រូ​រថយន្ត​ឬ​អ្នកបើកបរ រថយន្ត​រត់​យ៉ាង​ប្រសេចប្រសាច​ទៅ​បង់លុយ​ឲ្យ ប្រធាន​ជញ្ជីង​នឹង​ក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ៍​អង្គស្នួល តាម​ការ​កំណត់ដោយ​មិនអាច​តវ៉ា​បាន​នោះទេ​។​

​ប្រសិនបើ​ឈ្មួញ​ឬ​អាជីវក​រណា​ម្នាក់​ហ៊ាន​តវ៉ា​ប្រាកដ ជា​ត្រូវ​ក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​លើផ្លូវ​ជាតិ​លេខ​៤ ក្នុងស្រុក​អង្គស្នួល ខេត្តកណ្តាល រករឿង​ឲ្យ​រើ​ទំនិញ​ចុះឡើង តាម​ទំនេ​ី​ង​ចិត្ត របស់​ពួកគេ​ជាមិនខាន់ ។​​ហេតុនេះហើយ​ទើប​រថយន្ត​ធំៗ ដឹកជញ្ជូន​ទំនិញ​លើស​ទម្ងន់​រាប់​តោន​ហូរហៀរ​ខុស​លក្ខណៈ​បច្ចេកទេស នៅតែ​អាច​បើកបរ​លើផ្លូវ​ជាតិ​លេខ ៤ យ៉ាង​គគ្រឹកគគ្រេង បណ្ដោយ​ឲ្យ​ខូច​ផ្លូវ​ខូច​ស្ពាន ជា​បន្តបន្ទាប់ ។​ស​ង្ឃឺ​ម​ថា​នឹងមាន​ការបកស្រាយ​បំភ្លឺ​អំពី​សេចក្តីរាយការណ៍​ខាងលើ​ជាមិនខាន​។​a weigh kdal1 

​