» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8750 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698921 នាក់

ដូច​ការ​គិតទុក លោកជំទាវ​អ្នកឧកញ៉ា ម៉ៅ ចំណាន ជាប់​ជា​ប្រធាន​សមាគម​សិល្បករ​ខ្មែរ អាណត្តិ​ទី​៦

​ភ្នំពេញ​៖ ដូច​ការ​គិតទុក​ប្រធាន សមាគម​សិល្បករ​ខ្មែរ នៅ​អាណត្តិ​ទី​៦​នេះ​បាន​ទៅ​លោកជំទាវ​អ្នកឧកញ៉ា ម៉ៅ ចំណាន​ភរិយា​អ្នកឧកញ៉ា​គិត​ម៉េង​ប្រធានសភា​ពាណិជ្ជកម្ម​កម្ពុជា​។​តាមរយៈ​ការបោះ​ឆ្នោ នៅ​ព្រឹក​ថ្ងៃទី​០២ ខែឧសភា ឆ្នាំ​២០២៤​ដែល​មា​បេក្ខជន​៣​រូប ដោយមាន​ការចូលរួម​ពី​សំណាក់​សិល្បករ​-​សិល្បការិនី មកពី​គ្រប់​ទម្រង់ ក្នុងនោះ​លោកជំទាវ​អ្នកឧកញ៉ា ម៉ៅ ចំណាន​ដែលជា​បេក្ខជន​ទទួលបាន​ការគាំទ្រ​ជា​ចំហរ​ពីស​ម្តេច​តេ​ជោ​ហ៊ុនសែន​ប្រធាន​ព្រិ​ទ្ធ​សភា ទទួលបាន​សំឡេងគាំទ្រ ៥២៧​សំឡេង ស្មើនឹង ៩៣%​។​លោក គួច​ខេ​វិ​ន ទទួលបាន​១១​សំលេង លោក ផាត់ ដា​រា​រត្ន ទទួលទាន​២៩​សំឡេង​។a mao chom6 

​ក្រោយពី​ជាប់ឆ្នោត ជា​ប្រធាន​សមាគម​សិល្បករ​ខ្មែរ នៅ​អណ​ត្តិ​ទី​៦​នេះ លោកជំទាវ​អ្នកឧកញ៉ា ម៉ៅ ចំណាន បាន​ថ្លែង​ឲ្យ​ដឹងថា ទី​១ សមាគម​សិល្បករ​សហ​ការ​ជាមួយ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ ព្រមទាំង​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​រៀបចំ​យុទ្ធនាការ​រួមគ្នា​ស្របតាម​គោលនយោបាយ​ជាតិ និង​វិស័យ​វប្បធម៌ និង​ការ​អភិ​វ​ឌ្ឈ​ន៍​និង​អភិរក្ស​សិល្បៈ​វប្បធម៌ ឲ្យ​បានរួម​ចំណែក​ជំរុញ​វិស័យសេដ្ឋកិច្ច និង​ឆ្លើយតប​តាម​យុទ្ធសាស្ត្រ​បញ្ច​កោណ​របស់​រាជរដ្ឋាភិបាល នៅ​អាណត្តិ​ទី​៧​នេះ​។លោកជំទាវ​អ្នកឧកញ៉ា ម៉ៅ ចំណាន បាន​សង្កត់ធ្ងន់​ពី​ការ ពិនិត្យមើល​លទ្ធភាព​ការបណ្តាក់ទុន​ពី​អ្នកមាន​ធនធាន គាំទ្រ​វិស័យ​ភាពយន្ត ឲ្យ​កាន់​តែមាន​គុណភាព​ឈានទៅ ដើម្បី​ពង្រីក​ទីផ្សារ​ក្នុង​តំបន់​។​លោកជំទាវ​អ្នកឧកញ៉ា នឹង​ចំណេះ ជំនាញ និង​សមត្ថភាព​ដែលមាន មកជួយ​ដល់​សមាគម​សិល្បករ​ខ្មែរ​។

 

​សូមបញ្ជាក់ថា យោងតាម​លក្ខន្តិកៈ​រប​ស់​សមាគម​សិល្បករ​ខ្មែរ​ដែល​ទទួលស្គាល់​ដោយ​ក្រសួងមហាផ្ទៃ ការបោះឆ្នោត​ជ្រើសរើស​ប្រធាន​សមាគម​មាន​អាណត្តិ​៥​ឆ្នាំ​ម្តង​​សមាគម​សិល្បករ​ខ្មែរ ត្រូវបាន​បង្កើត​ឡើងជា​ដំបូង​នៅក្នុង​ឆ្នាំ​២០០៦ ដោយមាន​ការផ្ដួចផ្ដើម​គំនិត​របស់​អ្នក​ស្នេហា​វិស័យ​សិល្បៈ​មួយចំនួន ក្នុង​គោលបំណង អភិរក្ស អភិវឌ្ឍន៍ លើកស្ទួយ​វិស័យ​សិល្បៈជាតិ និង​ជួយ​ដោះស្រាយ​រាល់​បញ្ហា​របស់​អ្នកសិល្បៈ ជាពិសេស​ជួយ​ដល់​អ្នកសិល្បៈ​ចាស់ជរា ពិការ​បាត់បង់​សមត្ថភាព និង​បាត់​បង់ជីវិត និង​រួមចំណែក​ជួយ​ដល់​សង្គមជាតិ​ជាដើម​។​


​ក្នុងឱកាស​ចូលរួម​ផ្ទេរតំណែង​នៅ​ព្រឹក​ថ្ងៃទី​២ ខែឧសភា ក្នុង​ពិធី​ផ្ទេរតំណែង​ប្រធាន​សមាគម​សិល្បករ​ខ្មែរ ពោលគឺ​ក្រោយពី​លោកជំទាវ​អ្នកឧកញ៉ា ម៉ៅ ចំណាន ត្រូវបាន​បោះឆ្នោត​គាំទ្រ​ឱ្យ​ឡើង​ធ្វើជា​ប្រធាន​សមាគម​សិល្បករ​ខ្មែរ អាណត្តិ​ទី​៦ ដោយ​សំឡេងគាំទ្រ ៥២៧ ក្នុងចំណោម​អ្នកចូលរួម​បោះឆ្នោត ៦០០​នាក់ នា​រាជបណ្ឌិត្យសភាកម្ពុជា​លោកជំទាវ​បណ្ឌិត​សភាចា​រ្យ ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​អំពាវនាវ​ដល់​គ្រប់​សិល្បករ​ទាំងអស់ គួរ​ចងក្រង​ជា​ក្រុម ឬ​ចូលរួម​ជា​សមាជិក​របស់​សមាគម​សិល្បៈ ដើម្បី​បន្ត​បង្កើត​កម្លាំង​រួម គំនិត​រួម និង​ជោគជ័យ​រួម​។

 

​លោកជំទាវ រដ្ឋមន្ត្រី បាន​លើកឡើងថា ដំណើរការ​ផ្លូវការ​របស់​សមាគម គឺ​ពឹង​ផ្អែកលើ​ឯកសារ​គតិយុត្តិ​នានា ជាពិសេស លក្ខន្តិកៈ​សមាគម ដែលជា​ឯកសារ​គោល​សម្រាប់​ការប្រព្រឹត្តទៅ​របស់​សមា​គម​។ ការធ្វើ​បច្ចុប្បន្នភាព​លើ​ឯកសារ​នេះ ជា​ភាពចាំបាច់ ដែល​នឹង​អនុញ្ញាត​ដំណើរការ និងសេចក្តីសម្រេច​នានា មាន​ភាពរឹងមាំ​។ ក្នុងន័យនេះ នាយកដ្ឋាន​ជំនាញ និង​ក្រុម​មេធាវី​ស្ម័គ្រចិត្ត​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ អាច​ចូលរួម​ផ្តល់​ជា​មតិយោបល់ ក្នុងករណី​ដែល​សមាគម ត្រូវការ​ជាយថាហេតុ​។

​ក្រៅពី​ការផ្តោត​ទៅលើ​សកម្មភាព​ក្នុង​វិស័យ​សិល្បៈ និង​សកម្មភាព​នៃ​ការការពារ​ផលប្រយោជន៍​របស់​សមា​ជិ​ក​សមាគម លោកជំទាវ យល់ថា ការបញ្ចូល​បន្ថែម​នូវ​សកម្មភាព​ចូលរួម​ក្នុងសង្គម ដូចដែល​បាន​អនុវត្ត​កន្លងមក ក៏​ជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​មោទនភាព និង​ភាពជោគជ័យ​របស់​សមា​ជិ​ក​គ្រប់រូប​នៃ​សមាគម ផងដែរ​។ លោកជំទាវ សូម​លើកទឹកចិត្ត​ដល់​សមាគម​ទាំងមូល បន្ត​បង្កើន​សកម្មភាព​ជួយ​សង្គម ទាំង​ចំពោះ​កុមារ ស្ត្រី មនុស្ស​ចាស់ ជនពិការ និង​អនាម័យ បរិស្ថាន​ជាដើម​។a mao chom4 a mao chom5 a mao chom1 a mao chom2 a mao chom3